September 8, 2021

តុលាការ​ក្រុង​ភ្នំពេញ​បន្តសាកសួរ​យុវជន​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា ក្នុង​បទ​ចោទ​ថ្មី «រួមគំនិតក្បត់»​

រថយន្តមណ្ឌលអប់រំកែប្រែទី២បានដឹកកញ្ញា ឡុង គន្ធា មកកាន់តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។  រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ដោយ អាស៊ីសេរី RFA 2021-09-08

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានបន្តសាកសួរសកម្មជនចលនា​មាតាធម្មជាតិកញ្ញា ឡុង គន្ធា ពាក់ព័ន្ធនឹងបទចោទថ្មី «រួមគំនិតក្បត់»។

ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញាមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅ សកម្មជនបរិស្ថាន រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា មកចោទសួរម្តងម្នាក់ៗ ជុំវិញបទចោទប្រកាន់ថ្មីនេះ។ តុលាការក្រុងភ្នំពេញបានបញ្ចប់ការសាកសួរកញ្ញា ឡុង គន្ធា នៅ​ប្រមាណជាម៉ោង ១១ និង៤៥ នាទី ថ្ងៃដដែល។

ជុំវិញព័ត៌មានពិស្តារ សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាការផ្សាយរបស់​អាស៊ីសេរីនៅយប់​នេះ កុំបីខាន។

No comments: