September 8, 2021

ខុទ្ទការល័យ​ថា លោក ស ខេង ​បាន​​វិល​​ត្រឡប់​​ពី​​ប្រទេស​បារាំង​​មកដ​ល់​កម្ពុជា​​វិញ​​ហើយ

(រូបចាស់) លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។  រូប៖ ក្រសួងមហាផ្ទៃ


ដោយ ជាតិ ចំណាន RFA 2021-09-06

ខុទ្ទកាល័យ​លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អះអាងថា​ លោក​បាន​វិល​ត្រឡប់​ពី​ប្រទេសបារាំង​មកដល់​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃទី៦ ខែកញ្ញា ម្សិលម៉ិញ។ សេចក្ដីជូនដំណឹង​របស់​ខុទ្ទកាល័យដដែល​បញ្ជាក់​ថា លោក ស ខេង បានទៅ​កាន់​ប្រទេស​បារាំង​ចំនួន​២​សប្ដាហ៍ ក្នុង​ធុរៈផ្ទាល់​ខ្លួន ដើម្បីពិនិត្យសុខភាព និង​ទទួលការ​វះកាត់​ពី​គ្រូពេទ្យ​បារាំង។

កន្លង​ទៅ​មាន​ព័ត៌មាន​លេចឮមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំនួនពី​ដំណើរ​ទៅប្រទេស​បារាំង​របស់​លោក ស ខេង នេះ។ មន្រ្តី​បក្ស​សង្រ្គោះជាតិ​មួយ​ចំនួន​រំពឹងថា នឹងមា​ន​ការ​សម្រប​សម្រួល កិច្ចសន្ទនា​នយោបាយ​រវាងលោក ស ខេង និង​គណបក្ស​នេះ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ ដែល​តានតឹង​ចាប់​តាំង​ពី​ក្រោយ​ការរម្លាយ​គណបក្ស​សង្រ្គោះជាតិ​ កាលពី​ឆ្នាំ២០១៧មក។ ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក សម រង្ស៊ី បាន​បង្ហោះសារ​តាម​ហ្វេសប៊ុក ដោយ​លើក​ឡើង​ថា ការ​បង្កើត​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ ​​​​​​​​​​​​​​​​​​គឺជាគំនិតមួយ​ដ៏​ត្រឹម​ត្រូវ​មួយ។

ងាកទៅ​ព័ត៌មាន​ទាក់ទ​ងនឹង​គណបក្ស​សង្រ្គោះជាតិ​វិញ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​នេះ​បាន​បើក​សិក្ខាសាលា បណ្ដុះបណ្ដាល​ពីផែន​ការ​យុទ្ធសាស្រ្ត និង​ភាព​ជាអ្នកដឹកនាំ​ទៅដល់​​ថ្នាក់ដឹកនាំ​សាខា​គណបក្ស​នេះ​នៅ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤​ និងទី៥​ ខែកញ្ញា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ឱ្យដឹង​ថា​ ការបណ្ដុះបណ្តាល​នោះ​មាន​តំណាង​ថ្នាក់​ដឹកនាំ​សាខាបក្ស​ប្រចាំទីក្រុង និង​រដ្ឋនានា​ ក្នុង​សហរដ្ឋ​អាមេរិកចំនួន​៧៤​នាក់​ចូលរួម។

ប្រភពដ​ដែល​បញ្ជាក់​ថា លោក សម រង្ស៊ី នឹង​ទៅ​បណ្ដុះបណ្ដាល​ថ្នា​ក់ដឹកនាំ​សាខា​បក្ស​នេះ ​នៅ​ប្រទេស​កាណាដា (Canada) អូស្រ្តាលី (Australia) ណូវ៉ែលហ្ស៊ឺឡង់ (Newzealand) និងនៅទ្វីបអឺរ៉ុប ក្រោម​ប្រធា​នបទដូចគ្នានេះ។

លោក សម រង្ស៊ី បាន​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨​ ខែសីហា ដើម្បី​បំពេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញបេសកកម្មរយៈពេល​មួយ​ខែ។ លោក សម រង្ស៊ី គ្រោងជួប​ជាមួយ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​មន្រ្តីពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​ដើម្បី​ពិភាក្សា​ពី​​ស្ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យនៅ​កម្ពុជា។ ក្នុងនោះ​ លោក សម រង្ស៊ី ក៏នឹងលើក​ឡើង​ពី​ការ​ធ្វើទុក្ខបុក​ម្នេញ ការ​លួច​វាយ​ដំ​ និង​ការចាប់​ឃុំ​ខ្លួន​សម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ជាបន្តបន្ទាប់។ ជាមួយ​គ្នានោះ​លោក​ក៏នឹង​ជំរុញ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្មរបបលោក ហ៊ុន សែន ផងដែរ៕

No comments: