August 18, 2021

តុលាការ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ ២ឆ្នាំ

Photo: RFA


RFA 2021-08-17
 
តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ និង​ជា​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ចំណែក​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល តុលាការ​បាន​ផ្ដន្ទាទោស​ពួក​គេ​ដាក់​ពន្ធនាគារ​ម្នាក់ ២០ខែ ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ​ដែរ។ ជាមួយ​គ្នា​នេះ តុលាការ​បាន​ពិន័យ​អ្នក​ទាំង ៣ ជា​ប្រាក់ ម្នាក់ ២លាន​រៀល និង​បង្គាប់​ឱ្យ​បង់​សំណង​រួម​គ្នា​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ជា​ទឹក​ប្រាក​ចំនួន ៤០០លាន​រៀល ឬ​ប្រហែល ១០ម៉ឺន​ដុល្លារ​អាមេរិក។

ក្រុម​មេធាវី​ការពារ​ក្ដី ចាត់​ទុក​សាលក្រម​ផ្ដន្ទាទោស​នេះ​ថា ជា​រឿង​អយុត្តិធម៌ ហើយ​គ្រោង​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត។

No comments: