April 27, 2021

អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ​១៩​​កើន​​ដល់​ ​៧៩ ​នាក់និង​​រក​​ឃើញអ្នក​​ឆ្លង​​ថ្មី​ជិត​​៦​​រយ​នាក់​

អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ​១៩​​កើន​​ដល់​ ​៧៩ ​នាក់និង​​រក​​ឃើញអ្នក​​ឆ្លង​​ថ្មី​ជិត ​​៦​​រយ​ នាក់​។  រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក


ដោយ សុជីវី RFA 2021-04-26

អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ​១៩​​កើន​​ដល់​ ​៧៩នាក់ និង​​រក​​ឃើញអ្នក​​ឆ្លង​​ថ្មី​ជិត ​​៦​​រយ​នាក់​។

ក្រសួង​សុខាភិបាល​ប្រកាស​​នៅ​ថ្ងៃ​ទី​២៦ ខែមេសា​ថា ​អ្នកស្លាប់ទី១ ជា​ស្ត្រី​ជនជាតិ​ខ្មែរ​ អាយុ ៥៨​ឆ្នាំ​ រស់​នៅ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ អ្នកស្លាប់ទី២ ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​ ៤១ឆ្នាំ​ រស់នៅ​ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប។ អ្នក​ស្លាប់ទី៣​​ គឺជា​ជា​បុរស​ជនជាតិ​ខ្មែរ ​អាយុ​ ៥១ឆ្នាំ​ រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល​ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ អ្នក​ស្លាប់ទី៤​​ គឺជា​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​ ៣២ឆ្នាំ​ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ អ្នក​ស្លាប់ទី៥​​ គឺជា​​ស្ត្រី​ជនជាតិ​ខ្មែរ​ អាយុ​ ៨១​ឆ្នាំ​ រស់នៅ​សង្កាត់​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។ អ្នកជំងឺ​កូវីដ​ទាំង ​៥នាក់​នេះ ​សុទ្ធតែ​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្រោយពី​គ្រូពេទ្យ​ព្យាបាល​អស់​លទ្ធភាព។

ចំពោះ​អ្នក​ឆ្លង​ថ្មី​ ​៥៨០នាក់​វិញ ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ ​ហើយ​មាន ​១​ករណី​ គឺ​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ។ នៅ​ថ្ងៃ​ដដែល​នេះ​ក្រសួង ​ក៏​អះអាង​ថា​ អ្នកជំងឺ​ ១៧៧​នាក់​​បាន​ជា​សះ​ស្បើយ​។

គិត​ត្រឹម​ថ្ងៃទី២៦ ខែ​មេសា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប ១០.៥៥៥នាក់ ក្នុង​នោះ​ករណី​សហគមន៍ ​២០ កុម្ភៈ មាន​ ១.០០០៥​នាក់។ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ ៦.៨៩២នាក់។ រី​ឯ​ចំនួន​អ្នក​ស្លាប់​ដែល​ក្រសួង ​ប្រកាស​ទទួលស្គាល់​មាន​ចំនួន ៧៩នាក់៕

No comments: