January 6, 2021

ភរិយា​លោក​ ​គង់​ ​ម៉ាស់​ ​ថា​មាន​គេ​លួច​ផ្ញើ​សារ​ចេញ​ ​ពី​គណនី​ហ្វេសប៊ុក​របស់​ប្តី​លោកស្រី​ ​ដែល​កំពុង​ជាប់ឃុំ

ភរិយា​លោក​ ​គង់​ ​ម៉ាស់​ ​ថា​មាន​គេ​លួច​ផ្ញើ​សារ​ចេញ​ ​ពី​គណនី​ហ្វេសប៊ុក​របស់​ប្តី​លោកស្រី​ ​ដែល​កំពុង​ជាប់ឃុំ រូបថតលោក គង់ ម៉ាស់ និង​រូបពីគណនីហ្វេសប៊ុករបស់លោក រូបភាពពីគណនីហ្វេសប៊ុកលោក គង់ ម៉ាស់


ដោយ​លោក មួង ណារ៉េត RFA 2021-01-05


ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ដែល​ជា​មិត្តភក្តិ​របស់​ប្តី​លោកស្រី​គឺ​លោក​ ​គង់​ ​ម៉ាស់​ ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ព្រោះ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ចំនួន​ពីរ​របស់​ប្តី​លោកស្រី​ ​ត្រូវ​គេ​លួច​យកទៅ​ប្រើប្រាស់​ ​តាំងពី​សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង​របស់​លោក​ ​គង់​ ​ម៉ាស់​ ​មក​ម្ល៉េះ​។​

​ភរិយា​លោក​ ​គង់​ ​ម៉ាស់​ ​លោកស្រី​ កុ​ល​ ​សាត​ ​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​ ​០​៤​ ​ខែ​ ​មករា​ ​ថា​ប្តី​លោកស្រី​បាន​ប្រាប់​ឲ្យ​លោកស្រី​ ​ចូល​ទៅ​ដូរ​លេខ​កូ​ដ​សំងាត់​ ​នៃ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ ​ដែល​មាន​ពីរ​គណនី​នោះ​ភ្លាម​ៗ​ ​ក្រោយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក​ ​និង​បាន​ដកហូត​ទូរស័ព្ទ​ដៃ​លោក​ទាំងពីរ​គ្រឿង​រួចមក​។​

​ប៉ុន្តែ​ ​លោកស្រី​ ​ថា​ ​ជាកុសល​ ​លោកស្រី​មិន​អាច​ចូល​ទៅ​ដូរ​លេខ​កូ​ដ​សំងាត់​នោះ​ទាន់​។​ ​ឥឡូវ​ ​គណនី​ហ្វេសប៊ុក​ទាំងនោះ​ ​ត្រូវ​បាន​គេ​លួចចូល​ (​hack​) ​ប្រើប្រាស់​ ​និង​គ្រប់គ្រង​បាត់​ទៅ​ហើយ​ <<​អា​ខោ​ន​ (​account​) ​របស់​គាត់​ត្រូវ​គេ​ ​hack​ ​ចូល​ហើយ​ ​ដោយសារ​គាត់​ប្រាប់​លេខ​កូ​ដ​សម្ងាត់​ (​password​s) ​មក​ខ្ញុំ​ ​ឲ្យ​ខ្ញុំ​ប្លុក​ (​បិទ​) ​ចោល​។​ ​ប៉ុន្តែ​ ​ពេល​ខ្ញុំ​ចូល​ទៅ​បម្រុង​ប្លុក​ ​គេ​ដូរ​ ​password​s ​បាត់​ហើយ​ហ្នឹង​! ​ដូច្នេះ​ ​រាល់ថ្ងៃ​ហ្នឹង​ ​គេ​កំពុងតែ​ប្រើ​ហើយ​!>>​។​

​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ ​ចាប់ខ្លួន​ ​លោក​ ​គង់​ ​ម៉ាស់​ ​ដែល​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ ​និង​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគា​រ​ព្រៃ​ស​ ​កាលពី​ថ្ងៃ​ទី​ ​៣​១​ ​ធ្នូ​ ​ពី​បទ​គឺ​បទ​ ​«​រួមគំនិតក្បត់​»​ ​បទ​ចោទ​ដែល​ម​ន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​ចាត់ទុកថា​ជា​រឿង​នយោបាយ​។​

ក្នុងពេលដែល​លោក​ ​គង់​ ​ម៉ាស់​ ​កំពុង​ជាប់ឃុំ​ ​និង​ទូរស័ព្ទ​ទាំងពីរ​គ្រឿង​របស់​លោក​ ​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ទុក​នោះ​ ​ស្រាប់តែ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​ដែល​ត្រូវ​គេ​លួច​គ្រប់គ្រង​នោះ​ ​បាន​ផ្ញើ​សារ​ជា​អក្សរ​ ​ទៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ​ទំនងជា​ចង់​ភ្ជាប់​អ្នក​ដែល​ទទួល​សារ​នោះ​ ​ឲ្យ​ចូលក្នុង​ស៊ង​នៃ​អង្គ​ហេតុ​ចោទប្រកាន់​ ​ដើម្បី​ចាប់​មនុស្ស​បន្ថែម​។​

ចៅសង្កាត់​បឹង​ទំពុន​ទី​ ​២​ ​ជាប់ឆ្នោត​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​លោក​ ​ជា​ ​ម៉ន​ ​បាន​ទទួល​សារ​ជា​សំណួរ​ពី​គណនី​ហ្វេសប៊ុក​មួយ​របស់​លោក​ ​គង់​ ​ម៉ាស់​។​ ​លោក​ថា​ ​អ្នក​សរសេរ​សារ​នោះ​ ​ទំនងជា​មាន​ចេតនា​ ​រក​លេស​ភ្ជាប់​រូបលោក​ទៅ​នឹង​លោក​ ​គង់​ ​ម៉ាស់​ ​ដើម្បី​ចាប់ខ្លួន​ដែរ​ ​ព្រោះ​ជា​ធម្មតា​លោក​ ​គង់​ ​ម៉ាស់​ ​មិនដែល​សរសេរ​សារ​បែប​នេះ​ ​ក្រៅតែ​ពី​សួរសុខទុក្ខ​ធម្មតា​នោះ​ទេ​ <<​បើសិនជា​សំណួរ​ហ្នឹង​ជា​សំឡេង​ ​ខ្ញុំ​ស្គាល់​ ​គង់​ ​ម៉ាស់​ ​ហើយ​។​ ​សំឡេង​ ​គង់​ ​ម៉ាស់​ ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​។​ ​សំណួរ​ហ្នឹង​គឺ​ការ​សរសេរ​ជា​អក្សរ​ ​សួរ​ខ្ញុំ​ថា​ ​បង​ម៉ន​ប្រមូល​កម្លាំង​បានហើយ​ឬនៅ​ ​ដើម្បី​ទៅ​ទទួល​មាតុភូមិនិវត្តន៍​របស់​ជំទាវ​ ​មូរ​ ​សុខ​ហួរ​។​ ​មុន​ខ្ញុំ​ទៅ​ជាប់គុក​ធំ​ ​សរសេរ​អ៊‌ីចឹ​ង​ទៀត​ ​ខ្ញុំ​ចង់ឲ្យ​បង​ធ្វើការងារ​ហ្នឹង​ ​ប្រមូល​កម្លាំង​ដើម្បី​ទទួល​គាត់​>>​។​

ដោយ​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​នៃ​អត្ថន័យ​របស់​សារ​នោះ​ ​លោក​ ​ជា​ ​ម៉ន​ ​បាន​អះអាង​ថា​ ​លោក​បាន​តប​បែប​កំប្លែង​លេង​ទៅវិញ​ ​ថាបើ​ប្រមូល​កម្លាំង​ទៅ​ធ្វើ​កិច្ចការ​បរិស្ថាន​លោក​នឹង​ធ្វើ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​លោក​ ​ជា​ ​ម៉ន​ ​នៅតែ​គិតថា​ ​អ្នក​ដែល​លួច​គណនី​ហ្វេសប៊ុក​លោក​ ​គង់​ ​ម៉ាស់​ ​ប្រើ​នោះ​ ​ច្បាស់ជា​មានបំណង​មិន​ល្អ​ ​និង​ប៉ុនប៉ង​ភ្ជាប់​រូបលោក​ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឯទៀត​ ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ណាមួយ​ ​ដែល​អាជ្ញាធរ​អាច​​​យកលេស​ ​ដើម្បី​ចាប់​ខ្លួនមនុស្ស​បន្ថែម​ទៀត​។​

​កន្លងមក​មាន​ករណី​ស្រដៀងគ្នា​នេះ​ដែរ​ ​គឺ​ក្រោយ​អាជ្ញាធរ​ចាប់ដក​ហូត​ទូរស័ព្ទ​រ​ដៃ​ប​ស់​សកម្មជន​បរិស្ថាន​ ​សកម្មជន​សង្គម​ ​និង​អ្នក​តវ៉ា​មួយ​ចំនួន​ទៀត​ ​ស្រាប់តែ​គណនី​ហ្វេសប៊ុក​របស់​ពួកគាត់​ខ្លះ​ ​ត្រូវ​បាន​គេ​លួច​គ្រប់គ្រង​។​ ​មាន​ករណី​ខ្លះទៀត​ ​ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​ ​និង​ដកហូត​ទូរស័ព្ទ​ដៃ​អ្នក​តវ៉ា​ហើយ​ ​ស្រាប់តែ​សំឡេង​សន្ទនា​គ្នា​ជាឯក​ជន​ ​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​នោះ​ ​បាន​ធ្លាក់​ដល់ដៃ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ដែល​លោក​យកមក​ចាក់​ផ្សាយ​ជា​សាធារណៈ​ ​គម្រាម​កំហែង​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​សារ​សំឡេង​នោះ​។​ ​ក្រោយ​ការ​ចាក់​ផ្សាយសំឡេង​នោះ​ ​សមត្ថកិច្ច​បាន​ចាប់​ខ្លួនមនុស្ស​ជាបន្តបន្ទាប់​។​

​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​និង​អ្នកនាំពាក្យ​ពន្ធ​នាគា​រ​ ​ជុំវិញ​ការ​លួចចូល​ប្រើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​គង់​ ​ម៉ាស់​ ​ដែល​កំពុង​នៅ​ជាប់ពន្ធនាគារ​នោះ​បាន​នៅឡើយ​ទេ​។​

​លោក​ ​គង់​ ​ម៉ាស់​ ​មាន​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ចំនួន​ពីរ​ ​មួយ​ឈ្មោះ​ ​គង់​ ​ម៉ាស់​ (Kon​g​ ​Ma​s) ​និង​មួយទៀត​ឈ្មោះ​ Kon​g​ ​Ma​s ​Freedom​។​

​ដើម្បី​សុវត្ថិភាព​ ​និង​ដើម្បីកុំឲ្យ​គេ​យកលេស​ដាក់​បន្ទុក​បន្ថែម​លើ​លោក​ ​គង់​ ​ម៉ាស់​ ​និង​អ្នកឯទៀត​ ​ភរិយា​របស់​លោក​ ​គង់​ ​ម៉ាស់​ ​លោកស្រី​ កុ​ល​ ​សាត​ ​ស្នើ​ឲ្យ​អ្នក​ទាំង​ស្គាល់​លោក​ ​គង់​ ​ម៉ាស់​ ​ទាំងអស់​តាម​ហ្វេសប៊ុក​ ​ប្រយ័ត្នប្រយែង​ <<​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ទៅ​ក្រុម​ការងារ​របស់​គាត់​ ​ឬក៏​ជា​មិត្តភក្តិ​ ​ឬ​អ្នក​ដែល​ស្គាល់​គាត់​ ​ជា​ហ្វ្រិ​ន​ (​friend​s) ​របស់​គាត់​ទាំងអស់​ ​ចង់ឲ្យ​ពួកគាត់​ដឹង​ ​ពី​បញ្ហា​រឿង​ទូរស័ព្ទ​គេ​ចូល​ ​hack​ ​account​s ​ចូល​យកទៅ​ប្រើប្រាស់​ ​ឲ្យដឹង​ព្រោះ​ខ្លាច​មាន​បញ្ហា​អ្វី​ដល់​ក្រុម​ការងារ​របស់​គាត់​>>​។​

អ្នកជំនាញ​ខាង​បច្ចេកវិជ្ជា​ព័ត៌មាន​វិទ្យា​ ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ​ការ​ទាក់ទងគ្នា​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​, ​What​sAp​p​, ​Signal​ ​និង​ ​Telegram​ ​គឺជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព​បំផុត​ ​លើកលែងតែ​ក្នុង​ករណី​ ​ដែល​មាន​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​សន្ទនា​ ​លួច​បញ្ចេញ​សារ​សន្ទនា​ ​ទៅក្រៅ​ ​ឬ​ទូរស័ព្ទ​ដៃ​របស់​ម្ចាស់​គណនី​ ​ធ្លាក់​ទៅលើ​ដៃ​អ្នកដទៃ​៕

No comments: