January 9, 2021

លោក ហ៊ុន សែន ផ្ញើ​សារ​ឱ្យ​ពលរដ្ឋ​ចាត់​ទុក​ទិវា ៧ មករា ក្នុង​បេះដូង

លោក ហ៊ុន សែន ផ្ញើ​សារ​ឱ្យ​ពលរដ្ឋ​ចាត់​ទុក​ទិវា ៧ មករា ក្នុង​បេះដូង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ដោយ ទីន ហ្សាការីយ៉ា RFA 2021-01-07
 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចាត់​ទុក ថ្ងៃ​ជ័យ​ជំនះ ៧ មករា ក្នុង​ក្រអៅ​បេះដូង ដែល​ប្រជាជន​កម្ពុជា​បាន រួច​ផុត​ពី​របប​ប្រល័យ ពូជ​សាសន៍​ខ្មែរ​ក្រហម។ មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​មេ​ដឹក​នាំ​ខ្មែរ ហ៊ាន​និយាយ​ការ​ពិត​ពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ព្រឹត្តិការណ៍ ៧ មករា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី៧ មករា ដោយ​បង្ហាញ​មោទនភាព​ថា ពលរដ្ឋ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិស័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ដោយសារ​តែ​ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩។

មេ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​រំលឹក​ថា អតីត​កាល​មុន​ឆ្នាំ១៩៧៩ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រស់​នៅ​ក្រោម​ការ​បង្ខិតបង្ខំ ធ្វើ​ការ​លើស​កម្លាំង ហូប​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន ហើយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ត្រូវ​បាន​របប​ខ្មែរ​ក្រហម​រាំង​ខ្ទប់។ លោក​ថា របប​នេះ ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ រយៈ​ពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ លោក​ថ្លែង​ទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង​វិញ ហើយ​ប្រទេស​ជាតិ​ទាំង​មូល ​មាន​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​​គ្រប់​វិស័យ។ លោក ហ៊ុន សែន លើក​សរសើរ​ខ្លួន​ឯង​ថា ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាសវៃ​របស់​លោក​កម្ពុជា​មាន​កិត្យានុភាព និង​មុខមាត់​សា​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ។



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​តម្កើង​ថ្ងៃ ៧ មករា​នេះ ស្ទើរ​ខ្ពស់​ជាង​ពិធី​បុណ្យ​ជាតិ​ដទៃ​ទៀត។ លោក​សុខ​ចិត្ត​លុប​ចោល​ថ្ងៃ​បុណ្យ​ដទៃ​ទៀត ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដូច​ជា ខួប​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ២៣ តុលា និង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ​ជា​ដើម។ ប៉ុន្តែ​បន្ត​រក្សា​ទុក​ថ្ងៃ០៧ មករា​ដដែល។ ជាង​នេះ​ទៅ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​តែង​រៀបចំ​កម្មវិធី​យ៉ាង​អធិកអធម ដើម្បី​អបអរ​ទិវា​នេះ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​មាន​ការ​ផ្ទុះ​ជំងឺ​ឆ្លង​កូវីដ-១៩ ទើប​មិន​ប្រារព្ធ​ពិធី​ដូច​ឆ្នាំ​មុនៗ។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​នយោបាយ​បក្ស​ប្រឆាំង​ អ្នក​វិភាគ និង​ពលរដ្ឋ​មួយ​ចំនួន មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ទេ ដោយ​ពួក​គេ​ចាត់​ទុក​ថ្ងៃ​ទី៧ មករា គឺ​ជា​ខួប​នៃ ការ​ឈ្លានពាន​កម្ពុជា​ពី​សំណាក់​កងទ័ព​វៀតណាម។ ការ​លើក​ឡើង​បែប​នេះ គឺ​ដោយសារ​តែ​អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ ធ្វើ​ឡើង​មិន​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ហើយ​កង​ទ័ព​វៀតណាម​បាន​បន្ត​គ្រប់គ្រង​កម្ពុជា​ប្រមាណ ១០ឆ្នាំ​ទៀត ក្រោយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អតីត​អ្នក​ទោស​នយោបាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុណ្ណរ៉ា ស្នើ​ឱ្យ​ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​និយាយ​ការ​ពិត​ពី​ប្រវត្តិសាស្ត្រ ដោយ​កុំ​បង្ខំ​ឱ្យ​ពលរដ្ឋ​ជឿ ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ក្ដាប់​អំណាច​ជាង ៤០ឆ្នាំ​មក​ហើយ។ លោក​ថា  ខ្មែរ​នៅ​មិន​ទាន់​ឯកភាព​គ្នា ទទួលស្គាល់ទិវា៧ មករា បាន​ទូលំទូលាយ​នោះ​ទេ ហើយ​ទស្សនៈ​ដ៏​ចម្រូងចម្រាស​នេះ នៅ​តែ​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ៖ «បក្ស​កាន់អំណាច​កាន់​មកដល់​សព្វថ្ងៃ​នេះ គាត់​សុទ្ធតែ​បាន​ចូលរួម​ចំពោះ​ការ​លះបង់ ប៉ុន្តែ​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​មកដល់​សព្វថ្ងៃ​នេះ យើង​សាទរ ប៉ុន្តែ​សាទរ​កុំ​ឱ្យ​បំភ័ន្ត​ប្រវត្តិសាស្ត្រ យើង​បង្ហាញ​អ្វី​ដែល​ជា​ការពិត​ទៅ។ អ្នកដឹកនាំ​កុំ​បំភ្លៃ​ប្រវត្តិសាស្ត្រ ព្រោះ​បំភ្លៃ​បានតែ​កំពុង​កាន់អំណាច​ទេ ដល់ពេល​ខ្លួន​អស់អំណាច​ប្រ​វត្ថិ​សាស្ត្រ​ការ​ពិត វា​នៅ​ពាល​វាល​ពាស​កាល​ពេញ​សកលលោក​ទាំង​មូល»។

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ទិវា ២៥ ធ្នូ ឆ្នាំ១៩៧៨ និង ៧ មករា ១៩៧៩ ជា​ការ​ចាប់​ផ្ដើម​សង្គ្រាម​យក​កម្ពុជា ចំណុះ​ឱ្យ​ប្រទេស​វៀតណាម។ លោក​ថា សង្គ្រាម​នេះ បាន​ក្លាយ​ទៅ​ជា​សមរភូមិ​ក្ដៅ  រវាង​មហា​អំណាច​កុម្មុយនិស្ត​ចិន និង​វៀតណាម ដែល​គាំទ្រ​ដោយ​សហភាព​សូវៀត។

បន្ទាប់​ពីផ្តួល​រំលំ​របប​ខ្មែរ​ក្រហម និង​គ្រប់គ្រង​កម្ពុជា​ពេញ​ដៃ​ហើយ កងទ័ព​វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​កាន់​តំណែង​ជា​មេដឹកនាំ​កម្ពុជា ចាប់​តាំងពី​ឆ្នាំ១៩៨៥។ លោក ហ៊ុន សែន បាន​បន្ត​ដឹកនាំ​កម្ពុជា​មក​ដល់​សព្វថ្ងៃ តាម​រយៈ​ទង្វើ​ផ្ដាច់​ការ​ជាច្រើន រួម​មាន ការ​ធ្វើ​រដ្ឋ​ប្រហារ ការ​កម្ចាត់​គណបក្ស​ប្រឆាំង និង​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មិន​ស្រប​តាម​ស្តង់ដារ​ប្រជាធិបតេយ្យ។ ក្រុម​អ្នក​សង្កេតការណ៍​បាន​វាយ​តម្លៃ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន កំពុង​ខូច​មុខ​មាត់​លើ​ឆាក​អន្តរជាតិ ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។

ជុំវិញ​រឿង​ថ្ងៃ ៧ មករា នេះ​ដែរ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា សហរដ្ឋ​អាមេរិក​ចងចាំ​រឿងរ៉ាវ​ដែល​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​បាន​បាត់បង់​ជីវិត និង​រង​ទុក្ខ​ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ ស្ថានទូត​អាមេរិក​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួក​គេ​ឱ្យ​មាន​យុត្តិធម៌ ប្រជាធិបតេយ្យ ឯករាជ្យ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ព្រម​ទាំង​ធានា​បាន​ថា សោកនាដកម្ម​បែប​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ឡើយ៕

1 comment:

Kim Ea said...

The January 7Th was the day that Vietnamese invader government completely Put the last nail on Khmer nation coffin .The new fresh episode or chapter of killing field will start immediately but this time under fake foreign neighbor Authority .This time they used different strategy like just kill in secret used thuggish style of intimidation or fake laws to terrorized their own people to obey them and respect the enemy invader as the saver of Khmer nation.It was more troubling ,deeper cynical than POl POt era . Why i said like this , I hated these communist Sihanouk ,Pol Pot communist blood sucker in 1975 t0 1979 to the bone, but it was a Khmer idiot killed their own people for different ideology ,but our border still safe and sound in Khmer hand ,we had suffered both mentally and physically but the soul of a nation was not shattered and deeply concerned like of to day . To day we have another idiotic leadership team with low class puppet mentality , who did everything to satisfy foreigner invader instead of their own people interest .Step by Step This Khmer saw these thuds idiotic executed and followed all any order from invader boss demanded on any land at the border( Change all maps followed suit to their boss requested ) . We are Khmer not just lost lives but land ,integrity even our pride as a glorious nation nation as a country in this world . We Khmer of to day become a salvage nation under YUAN invader, they have complete control on this puppeteer government , any major international problem or politic decision difficulty ,they must request approval from occupy authority first or at least some opinion from them first . you saw how many time Yuan government came to visit this idiotic government and how many time this incompetent government must called back to Hanoi or Saigon for consultation . Because all international policy is under Yuan invader control not this idiotic mafia dictatorship control .Ha ! Ha This Khmer nation became a second Yuan sister for a long time but Khmer people still don't know it ,It is sad disgusting and travesty .