November 19, 2020

អ្នក​ស្រលាញ់​បរិស្ថាន​អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​សិទ្ធិ​ការពារ​ធនធាន​ធម្មជាតិ

អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។  RFA


ដោយ​ ខែ សុណង RFA 2020-11-19

អ្នក​ស្រលាញ់​បរិស្ថាន និង​ធនធានធម្មជាតិ អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ដើម្បី​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ ដែល​កំពុង​រង​ការបំផ្លាញ​ពី​សំណាក់​អ្នកមាន​លុយ​និង​មានអំណាច​។ ការ​អំពាវនាវ​នេះ នៅ​គ្រា​ដែល​យុវជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​រង​ការចោទប្រកាន់​ពី​បទ ញុះញង់​បង្ករ​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រឈម​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​នៅ​ក្រៅ​ប្រទេស​យល់​ថា ប្រសិនជា​យុវជន​ចូលរួម​អើពើ និង​ឈឺ​ឆ្អាល​ច្រើន​ពី​រឿង​សង្គម នោះ​ជា​សញ្ញា​វិជ្ជមាន​មួយ ជា​កម្លាំង​ចលករ​ឈាន​ទៅ​មាន​ដំណោះស្រាយ​ដល់​អ្នក​កំពុង​ជាប់ឃុំ និង​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​កំពុង​ធ្វើ​ការ​សកម្ម​ដោយ​ផ្ទាល់​ផង។

No comments: