November 18, 2020

តុលាការសាលាដំបូងភ្នំពេញកោះហៅលោក ថាច់ សេដ្ឋា ឲ្យចូលសវនាការនាថ្ងៃទី២៦ ខែវិច្ឆិកា

តុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅលោក ថាច់ សេដ្ឋា ឲ្យចូលសវនាការនាថ្ងៃទី២៦ ខែវិច្ឆិកា
Thach Setha summons by the Phnom Penh Court to appear on NOV 26

ខ្ញុំព្រះករុណាខ្ញុំ ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភា សូមព្រះអនុញ្ញាតទូលប្រគេន និងជូនដំណឹង ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ បានទទួលដីកាកោះឲ្យចូលសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវី សំ សុគង់ អំពីបទ រួមគំនិតក្បត់ និងបទញុះញង់់ ឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម កាលពីអំឡុងគ.ស.២០១៩។ តាមការពិនិត្យមើលនៅលើដីកាកោះនេះ បានវាយឈ្មោះខ្ញុំព្រះករុណាខ្ញុំខុស ថ្ងៃកំណើតខុស អាសយដ្ឋានបច្ចុប្បន្នខុស។ ហើយបច្ចុប្បន្ននេះទៀតសោត ខ្ញុំព្រះករុណាខ្ញុំ កំពុងមានទុក្ខជាទម្ងន់ដោយលោកឳពុកជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំព្រះករុណាខ្ញុំទើបតែអនិច្ចកម្មបានមួយសប្តាហ៍ និងមានជំងឺបេះដូងប្រចាំកាយយ៉ាងធ្ងន់។ តែទោះជាយ៉ាងណាក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តថា នឹងចូលរួមសវនាការតាមកាលកំណត់នៃដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា គ.ស.២០២០ ឲ្យខាងតែបាន ដើម្បីបង្ហាញពីភាពបរិសុទ្ធ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ។ សេចក្តីដូចបានទូលប្រគេន និងជម្រាបជូនខាងលើ សូមព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបតាមការគួរ។ ថាច់ សេដ្ឋា







1 comment:

ជូលាងហាក់ said...


នេះជាបាបកម្មកំរិតធ្ងន់ នៃជនជាតិខ្មែរ អ្នកមានលទ្ធភាពនិងឧកាស អាចធ្វើបាបមនុស្សផងគ្នា តាមទំនើងចិត្ត ហើយក៏មានៈ យ៉ាងក្រអឺតក្រទម មិនព្រមទទួលស្គាល់អ្វី ដែលជាយុត្តិធម៌។ ពួកខ្មែរ មានអំណាចតូចធំ នៅភ្នំពេញ ប៉ុន្មាននាក់នេះ មិនព្រមងាករេ ចេញពីកណ្តាប់ដៃ នៃវិញ្ញាណ មេអារក្ស ដ៏អសោចិ៍ ដែលកំពុងប្រើពួកវា ឱ្យប្រព្រឹត្តបាបកម្ម យ៉ាងគួរឱ្យ ស្អប់ខ្ពើម នោះទេ។ នេះជាចរិតល្ងង់ខ្លៅ នៃមនុស្ស ដែលកំពុងរស់នៅ ដូចសត្វសាហាវ រង់ចាំតែវិនាសកម្ម និងទណ្ឌកម្ម ដ៏គួរឱ្យស្បើម តែប៉ុណ្ណោះ។ គ្មានបាបកម្មឯណា ដែលនឹងមានជ័យជំនះ ជាអមតៈ នោះទេ។ ខ្មែរអើយ... ពេលនេះ ពួកឯង កំពុងបង្វែ អំពើអាក្រក់ជាល្អ សជាខ្មៅអស់ហើយ។ ពួកឯងនឹងមិនរួចខ្លួន ជារៀងរហូតនោះទេ។ ថ្ងៃអន្សារ ដ៏មហាអាក្រក់ របស់ពួកឯង នឹងមកដល់។ អញសុំផ្តាំ។ សុំចងចាំពាក្យអញ ហើយរង់ចាំ ដោយអន្ទះសារផងចុះ៕៚