May 4, 2020

បង្គោលព្រំដែនកម្ពុជាស្ថិតនៅកណ្តាលទីក្រុងបាងកក

បង្គោលព្រំដែនកម្ពុជាស្ថិតនៅកណ្តាលទីក្រុងបាងកក ប្រទេសសៀម ដែលម្ចាស់ផ្ទះរៀបចំសង់ផ្ទះហើយប្រទះឃើញ។
Cambodia's border marker found in the center of Bangkok, Thailand. May 3, 2020




1 comment:

ជូលាងហាក់ said...


យើងរាល់គ្នាដឹងហើយថា នៅក្នុងសតវត្សរ៍ដ៏យូរលុងកន្លងទៅ នៅអាស៊ីភាគអាគ្នេយ៍ គឺចក្រភពខ្មែរ
ដែលមានព្រំប្រទល់ដែន ជាប់ប្រទេសម៉ាលេស៊ី ភូមា ចិន អាណាម និងចំប៉ា។ ប្រទេសសៀមនិងលាវ
អត់ទាន់មានវត្តមាននៅឡើយទេ។ ប្រាង្គប្រាសាទសិលាល្អៗរបស់ខ្មែរជាច្រើន មាននៅក្នុងប្រទេសថៃ
សព្វថ្ងៃនេះ។ ខ្មែររាល់គ្នាគួរជឿថា ដោយសារយើងខ្វះប្រាជ្ញា ដែលមានប្រភពជាក់លាក់ ចេញពីព្រះនៃ
ស្ថានសួគ៌ ទើបបានជាយើងធ្លាក់ ដួលចុះ បាត់បង់ទឹកដី ពី៦០ទៅ៧០ភាគរយ។ សព្វថ្ងៃនេះទៀត
យើងដឹងស្រាប់ហើយថា មេដឹកនាំប្រទេសខ្មែរបច្ចុប្បន្ន អត់មានទស្សនវិស័យច្បាស់លាស់ត្រឹមត្រូវ ថា
តើខ្មែរត្រូវធ្វើអ្វីខ្លះ ដើម្បីបណ្តុះឫសគល់ នៃសិរីរុងរឿងរបស់ជាតិសាសន៍យើង ឱ្យលូតលាស់ឡើងវិញ។

ព្រលឹងខ្មែរ គឺនៅកាចសាហាវ ពិបាកនិយាយគ្នា, ហើយខ្មែរស្អប់គ្នា, ព្រោះរកមិនឃើញពន្លឺគំនិត
និងទឹកចិត្តមេត្រីភាព រវាងគ្នានិងគ្នា។ កូនខ្មែរដែលរៀនពូកែ បានលេខល្អលើសលុប ក៏លេខនោះ
នៅមានកម្រិត មិនលូតលាស់ទៅមុខបានខ្ពស់សោះឡឿយ។ ជាឧទាហរណ៍ ផ្នែកខាងវេជ្ជសាស្រ្តនិង
វិស្វកម្មផ្សេងៗ កូនខ្មែរទៅអត់រួចទេ។ ងាកមកនិយាយពីរឿងទឹកដីយើងវិញ ក៏ខ្មែរអត់ប្រាជ្ញានឹង
ការពារសោះដែរ។ ពេលមានគេឈ្លានពាន ទាំងកណ្តាលថ្ងៃត្រង់ ខ្មែរបានត្រឹម ឈរប្រជុំគ្នារអ៊ូរទាំ។
ងាកទៅខាងមេកាន់ការដែនដី បង្គោលសីមាឯណោះ ក៏អស់ស្មាច់ គ្មានចំណេះដឹងច្បាស់លាស់ល្អ
នឹងយកទៅដេញខ្មាំងឈ្លានពាន បានសោះដែរ។ បើសិនជាគ្រួសារខ្មែរកំសត់ៗឯណោះ ដែលខំសាង
សង់ខ្ទមតូចៗគ្រាន់នឹងជ្រក ពួកខ្មែរអាក្រក់ៗ ស្ទុះទៅដុតកំទេចចោល ឬយកគ្រឿងយន្តធំៗ
ទៅឈូសកំទេចចោលភ្លាមៗ អត់អាសូរដល់ទឹកភ្នែកស្រីខ្មែរដែលហូរ ហើយកូនតូចៗរបស់ពួកគាត់
ស្រែកទួញយំសោះឡើយ។ កូនឃើញម៉ែយំ កូនយំដែរ។ ប៉ុន្តែខ្មែរគឺពិតជាមានព្រលឹងចិត្តអាក្រក់។


បានថាខ្មែរប្រហែលជាស្ទុះមិនរួចពីការបាត់បង់អត្តសញ្ញាណសោះទេ គឺវាគ្រាន់តែយូរបន្តិចប៉ុណ្ណោះ។
ខ្មែរណាដែលជោរ មានមោទនភាពបានកើតជាខ្មែរ ហើយចង់កើតជាខ្មែរម្តងទៀតនោះ ខំបន់
ស្រន់ដូនតាជារៀងរាល់ថ្ងៃទៅ នឹងបានដូចបំណងប្រាថ្នា៕៚

...