October 17, 2019

មតិ​​ពលរដ្ឋ ​​ព្រះ​សង្ឃ និង​​អ្នក​នយោបាយ​ ក្នុង​ខួប​ ៧​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ AFP Photo

ដោយ សុជីវី RFA 2019-10-16

ពលរដ្ឋ ព្រះសង្ឃ និង​អ្នក​នយោបាយ នៅ​​តែ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​ព្រះ​បរម​រតន​កោដ្ឋ។ ស្នា​ព្រះ​ហត្ថ​​ធំ​ជាង​គេ​របស់​ព្រះ​បាទ​នរោត្តម ​សីហនុ កាល​នៅ​មាន​ព្រះជន្ម ដែល​ពលរដ្ឋ​ចងចាំ​ជាង​គេ​ គឺ​ការ​សម្របសម្រួល​​​នយោបាយ​ខ្មែរ មិន​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ។ ក្នុង​ខួប​៧​ឆ្នាំ​ នៃ​ការ​​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គ ពលរដ្ឋ​ចង់​ឲ្យ​អ្នក​នយោបាយ ​អនុវត្ត​តាម​​ព្រះ​រាជ​បណ្ដាំ​ព្រះ​អង្គ ដែល​ផ្ដាំ​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា។

ពលរដ្ឋ​ ព្រះសង្ឃ អ្នក​នយោបាយ និង​អ្នក​វិភាគ ចង់​ឲ្យ​អ្នក​នយោបាយ ស្វែង​រក​ការ​ដោះស្រាយ​វិវាទ​នយោបាយ ហើយ​​រួបរួម​ សាមគ្គី​គ្នា តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​​បរម​រតន​កោដ្ឋ។

កសិករ​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ​ម្នាក់ លោក អ៊ូច ឡេង យល់​ថា ព្រះ​បាទ​​នរោត្តម សីហនុ ជាក្សត្រ​មួយ​អង្គ ឆ្នើម​ក្នុង​កិច្ចការ​សម្រប​សម្រួល​នយោបាយ​ជាតិ។ កសិករ​អាយុ ៦០ឆ្នាំ​ប្លាយ​រូប​នេះ ​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​បាត់​បង់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​រយៈ​ពេល ៧ឆ្នាំ​មក​នេះ៖ «»

ចំណែក​ស្ត្រី​វ័យ​ចំណាស់ អ្នក​លក់​ចេកចៀន នៅ​ម្ដុំ​ផ្សារ​ដើម​គ​ម្នាក់ គឺ​លោកស្រី ណឹម សឿន ប្រាប់​ថា លោកស្រី ក៏​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះការ​បាត់​បង់​ព្រះ​​បរម​រតន​កោដ្ឋ​ដែរ។ លោកស្រី​ថា កាល​នៅ​មាន​ព្រះ​ជន្ម ព្រះអង្គស្រលាញ់​ប្រជារាស្ត្រ និង​តែង​បាន​​ចុះ​ចែក​អំណោយ សួរ​សុខ​ទុក្ខប្រជា​រាស្ត្រ​គ្រប់​កន្លែង៖ «»

ព្រះ​សង្ឃ​ គង់​នៅ​​វត្ត​ពិភទ្ទរង្សី​ រាជធានី​ភ្នំពេញ ព្រះ​តេជគុណ សឹង​ សេងហុង​ មាន​ព្រះ​ថេរៈ​ថា ៧ឆ្នាំ​មក​នេះ ​មាន​ភាព​ខុស​គ្នា​​ខ្លាំង នៅ​ពេល​ដែល​សង្គម​ខ្មែរ គ្មាន​វត្តមាន​ព្រះ​បាទ នរោត្តម សីហនុ គឺ​​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិមាន​ការ​រួម​តូច។ ព្រះ​អង្គ​បន្ត​ថា ​នៅ​សម័យ​កាល​ដឹកនាំ​ដោយ​ព្រះបរម​រតនកោដ្ឋ រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម បើក​ឲ្យ​ពលរដ្ឋ​ គ្រប់​និន្នាការ​ថ្លែង​សារ បង្ហាញ​ទុក្ខ​លំបាក ដោយ​មិន​បាច់​លាក់លៀម ក្នុង​ពិធី​សមាជ​ជាតិ។

ព្រះ​អង្គ​ សឹង សេងហុង យល់​ថា ស្នា​ព្រះ​ហត្ថ​ធំ​មួយ​ទៀត របស់​ព្រះ​បាទ​ នរោត្តម សីហនុ គឺ​ការ​ដណ្ដើម​ឯករាជ្យ​ជាតិ៖ «»

របប​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧ឆ្នាំ នៃ​ការ​យាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ នៅ​ស្តូប​​រូប​សំណាក​ព្រះ​អង្គ ក្បែរ​វិមាន​ឯករាជ្យ។ ក្នុង​ពិធី​នោះ មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ មន្ត្រី​រាជការ និង​ពលរដ្ឋ បាន​ចូល​រួម​​ដាក់​កម្រង​ផ្កា និង​គោរព​រូប​សំណាក​ព្រះ​អង្គ។ ប៉ុន្តែ​មេដឹកនាំ​កំពូល លោក ហ៊ុន សែន មិន​បាន​ចូលរួម​កម្មវិធី​នោះ​ទេ ដោយសារ​លោក កំពុងបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អឺរ៉ុប​ខាង​កើត។

លោក ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក​ (facebook) ថា ទោះ​​បី​ព្រះ​បាទ នរោត្តម​ សីហនុ ​បាន​សោយ​ទី​វង្កត​ទៅ​ហើយ​ក្ដី ក៏​ប្រជា​រាស្ត្រ​ទូទាំង​ប្រទេស​នៅ​ចងចាំ​ចំពោះ ​ព្រះ​រាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ព្រះអង្គដែរ។ លោក​ថ្លែ​ងទៀតថា ប្រជា​រាស្រ្ត​ទូទាំង​ប្រទេស ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន ចំពោះ​ស្នា​ព្រះហស្ត​​ព្រះអង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី បារាំង​ នៅ ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ងើប​មុខ​មាត់ រីក​ចម្រើន​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ។

លោក ហ៊ុន សែន បន្ត​ថា លោក​នឹង​បន្ត​ដង្ហែ​តាម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះបរម​រតនកោដ្ឋ ដើម្បី​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ ព្រះ​មហាក្សត្រ​កម្ពុជា និង​សម្ដេច​ម៉ែ ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល។

ពី​ខាង​គណបក្ស​ប្រឆាំង​ឯណោះ​វិញ គិត​ត្រឹម​ម៉ោង ៥ល្ងាច​ ថ្ងៃ​ទី១៥ តុលា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បង្ហាញ​សារ​បែប​ណា​ទេ។ ប៉ុន្តែ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​លើក​ឡើង​ថា ព្រះ​បាទ នរោត្តម សីហនុ ជា​ព្រះ​មហាក្សត្រ​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​ អាច​សម្រប​សម្រួល​នយោបាយ​នៅ​កម្ពុជា។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ យល់​ថា ៧ឆ្នាំ​មក​នេះ អ្នក​នយោបាយ​២​ក្រុម ដែល​មាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ ហាក់​បានដើរ​ប្រាស​ចាក​ពី​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​​បរម​រតន​កោដ្ឋ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​អាស៊ី​សេរី​ថា ៧ឆ្នាំ​មក​នេះ។

សេរីភាព​បញ្ចេញ​មតិ ដើរ​ហើរ សម្រាប់​ពលរដ្ឋ គឺ​មាន​ភាព​ល្អ​ប្រសើរ ដូច​ពេល​​មាន​វត្តមាន​ព្រះ​បាទ​នរោត្តម សីហនុ តែលោក​ថា ​សេរីភាព បញ្ចេញ​មតិ និង​ដើរ​ហើរ​សម្រាប់​អ្នក​នយោបាយ​វិញ មាន​សភាព​តានតឹង។ សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ មិន​បាន​រក​វិធី​រួបរួម​ខ្មែរ តាំង​ពី​រាជព្រះ​បាទ នរោត្តម ​សីហនុ ម្ល៉េះ គឺ​រួបរួម​តែ​បក្ខពួក​ គ្នីគ្នា​គេ​ប៉ុណ្ណោះ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​ ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​​កាន់​អំណាច និង​គណបក្ស​ប្រឆាំង សាមគ្គី​គ្នា ​ស្រប​​តាម​ព្រះ​រាជ​បណ្ដាំ​ព្រះ​បរម​រតន​កោដ្ឋ៖ «»

ក្រៅពី​ការ​ផ្សះផ្សា​នយោបាយ ព្រះ​បាទ​នរោត្តម សីហនុ មាន​ស្នា​ព្រះ​ហស្ថ​សំខាន់ៗ​ចារ​​ក្នុង​ប្រវត្តិ​សាស្ត្រ​​ច្រើន​ទៀត ដូចជា​ការ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ការ​ទាមទារ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​ព្រះអង្គ​ដឹកនាំ​ប្រទេស និង​​ការ​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា។ ក្រោយ​មក​ព្រះ​អង្គ តែង​បាន​សម្រប​សម្រួល​​វិបត្តិ​នយោបាយ​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី អាច​ធ្វើ​ការ​បាន​ជាមួយ​គ្នា ទាំង​ក្នុង​រដ្ឋសភា និង​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

អ្នក​ឃ្លាំ​មើល​នយោបាយ និង​ជា​អតីត​ប្រធាន​អង្គការ​សីលការ (Silka) អ្នកស្រី ធីតា ឃឹះ យល់ ថា ការ​បាត់​បង់​ព្រះ​បាទ នរោត្តម សីហនុ ៧ឆ្នាំ​មក​នេះ ជា​ការ​បាត់​បង់​ចាស់​ទុំ មាន​ឥទ្ធិពល ដែល​អាច​សម្រប​សម្រួល​វិវាទ​នយោបាយ​ខ្មែរ តែ​មួយ​គត់។ អ្នកស្រី​បន្ត​ថា ព្រះ​បាទ នរោត្តម សីហនុ មិន​ត្រឹម​ជា​ព្រះ​មហាក្សត្រ​ឆ្នើម​ទេ​ តែ​ព្រះ​អង្គ​ ទទួល​បាន​ឋានៈ​ពិសេស​ ជា​​អ្នក​សម្រប​សម្រួល​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​​ចិត្ត​ពលរដ្ឋ។

អ្នក​ស្រី​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​កុលបុត្រ​ខ្មែរ​ណា មាន​សមត្ថភាព​សម្រប​សម្រួល​នយោបាយ​ អាច​ជំនួស​តួនាទី​របស់​ព្រះបរម​រតនកោដ្ឋ បាន​ទេ។ អ្នកស្រី​អះអាង​ថា ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​​នយោបាយ​ក្នុង​សង្គម​កម្ពុជា មិន​មែន​ត្រឹម​តែ​មាន​ជំនាញ​ទេ គឺ​ត្រូវ​មាន​អំណាច​ទៀត ទើប​អាច​ដោះ​ស្រាយ​វិវាទ​​នយោបាយ​ខ្មែរ​បាន។ រី​ឯ​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​បាទ នរោត្តម សីហនុ​ ឲ្យ​ខ្មែរ​សាមគ្គី​គ្នា​នោះ អ្នកស្រី ធីតា ឃឹះ សង្កេត​ឃើញ​អ្នក​នយោបាយ​ខ្មែរ ខិត​ខំ​រំលឹក​ដែរ តែ​មិន​អាច​ឈាន​ទៅ​ដល់​ការ​សាមគ្គី​​គ្នាបាន​នៅឡើយ​ទេ៖ «»

ព្រះបាទ​ នរោត្ដម សីហនុ ​យាង​ចូល​ទិវង្គត​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​​ព្រះ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម​៨៩​ព្រះវស្សា។ ៧ឆ្នាំ​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ ពលរដ្ឋ និង​អ្នក​វិភាគ យល់​ថា វិបត្តិ​នយោបាយខ្មែរ​បាន​ឈាន​ដល់​កម្រិតបែកបាក់​គ្នា ជា​២​ក្រុម ហើយ​​បច្ចុប្បន្ន​ ​មាន​តែ​សហគមន៍​អន្តរជាតិ​ទេ ទើប​អាច​ជួយ​ផ្សះផ្សា​ជម្លោះ​នយោបាយ​នេះ​បាន៕

2 comments:

tk said...

News associated with Sihanouk were inflated. Sihanouk was a trator judging from what he has done before he died. I feel sorry for the next new generation of people who were misled by this news. Sihanouk was used by the Chinese, the Vietnamese, and Khmer Rouge. In 1975 Khmer Rouge win the war over Khmer Republic under Lon Nol, Sihanouk who was Khmer Rouge leader at that time was discarded by khmer Rouge and was was placed under house arrest in his palace. Sihanouk was the one that help Khmer Rouge achieved victory. Without Sihanouk khmer people, including me did not have to live 3 years and 8 months under their cruel treatment. Others, 2 Millions of khmer people were not lucky, they were killed directly or starved to death. Very sad history for Cambodians.

Kuon Khmer said...

tk said... is exactly right. Sihanouk is a top traitor before Hun Sen and other...Sihanouk did not work for the sake of Cambodian Citizens; however, he work to support Chinese and Vietnamese to invade Cambodia...