October 17, 2019

ក្រសួង​ការពារ​ជាតិ​ថា បទបញ្ជា​របស់​លោក​ ទៀ បាញ់ ឱ្យ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​ ជា​រឿង​ត្រឹម​ត្រូវ

(ឆ្វេង) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ។ រូប​ (ឆ្វេង)៖ ហ្វេសប៊ុក​លោក ទៀ បាញ់ និង​ RFA

ដោយ ទីន ហ្សាការីយ៉ា RFA 2019-10-16

ក្រសួង​ការពារ​ជាតិ​អះអាង​ថា ​កង​យោធពលខេមរភូមិន្ទ​មាន​តួនាទី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ​ការ​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​ ទៀ បាញ់ ឱ្យ​កង​ទ័ព​សហការ​គ្នា​ត្រៀម​កម្ចាត់​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នោះ គឺ​ជា​បទបញ្ជា​ដ៏​ត្រឹម​ត្រូវ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​អះអាង​ថា ការ​បញ្ជា​កងទ័ព​ឲ្យ​កម្ទេច​សកម្មជន​បក្ស​ប្រឆាំង គឺ​ជា​រឿង​ខុស​ច្បាប់។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃទី១៥ តុលា​ថា ការ​ប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ព្រម​ទាំង​​ការ​អំពាវនាវ​ឱ្យ​កង​ទ័ព​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ទង្វើ​ក្បត់​ជាតិ ដែល​កង​ទ័ព​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ។ ក្រសួង​ការពារ​ជាតិ​ថ្លែង​ទៀត​ថា ការ​ត្រៀម​ចេញ​បង្ក្រាប​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​ សន្តិភាព និង​ស្ថិរភាព​សង្គម ដែល​ជា​កាតព្វកិច្ច​របស់​កង​ទ័ព។ ក្រសួង​អះអាង​ថា​ ទាល់​តែ​ជា​វិវាទ​រវាង​បក្ស​នយោបាយ និង​បក្ស​នយោបាយ ទើប​កង​ទ័ព​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត​ភាព​របស់​ខ្លួន។

ប្រតិកម្ម​​របស់​ក្រសួង​ការពារ​ជាតិ​នេះ គឺ​ជា​ការ​ឆ្លើយ​ទៅ​នឹង​មតិ​ដែល​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ កំពុង​ប្រើ​ប្រាស់​កងទ័ព​ជាតិ​ដើម្បី​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន ដែល​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។ លោក ទៀ បាញ់ បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​ទី១៥ តុលា ឱ្យ​កង​ពល​តូច​លេខ៧០ និង​កង​ទ័ព​ទាំង​អស់ ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រៀម​បង្ក្រាប លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា បទ​បញ្ជា​របស់​លោក​ ទៀ បាញ់ មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស​ឡើយ។ លោក​ពន្យល់​ថា ការ​ដាក់​បញ្ជា​ឱ្យ​កង​ទ័ព​ជាតិ​ត្រៀម​ខ្លួន​ចេញ​ប្រតិបត្តិការ​បែបនេះ បង្ហាញ​​ថា ប្រទេស​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដែល​តាម​ច្បាប់ ​គឺ​តម្រូវ​ឱ្យ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន។ លោក​បន្ត​ថា ទោះ​ជា​ស្ថិត​ក្នុង​ភាព​អាសន្ន​ក៏​ដោយ​ ក៏​វិធានការ​របស់​រដ្ឋាភិបាល​​​ ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ពី​ស្ថាប័ន​​នីតិប្បញ្ញត្តិ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃ​ទៀត​ដែរ ដើម្បី​ចៀសវាង​អាជ្ញាធរ​ប្រើ​អំណាច​ដោយ​បំពាន៖ «ទម្លាប់​យើង​តាំងពី​ដើម​មក​ គឺ​ដូច​ជា​យើង​​អត់​សូវ​គិតគូរ​ពី​រឿង​មូលដ្ឋាន​ច្បាប់។ យើង​ចេះ​តែ​ចេញ​បញ្ជាៗ ទៅ ​ដូច្នេះ​វា​អត់​មាន​មូលដ្ឋាន​ច្បាប់ សិទ្ធិមនុស្ស អត់​មាន​មូលដ្ឋាន​ប្រជាធិបតេយ្យ អត់​មាន​មូលដ្ឋាន​នីតិរដ្ឋ​។ ចេះ​តែ​ធ្វើ​បាន​ អា​ហ្នឹង​គឺ​មាន​ន័យ​យ៉ាង​ម៉េច គឺ​របប​ហ្នឹង​ទៅ​ជា​របប​ផ្ដាច់​ការ​ ធ្វើ​អ្វី​ស្រេច​ចិត្ត​ អត់​មាន​ច្បាប់»។

ចៅ​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ជាប់​ឆ្នោត​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ជិន សុខង៉េង ថ្លែង​ថា បទ​បញ្ជា​របស់​លោក ទៀ បាញ់ និង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។ លោក​ថា កង​ទ័ព​មាន​តួនាទី​ការពារ​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ មិន​មែន​ត្រៀម​កម្ចាត់​ពលរដ្ឋ​តាម​បញ្ជា​ជន​ផ្ដាច់​ការ​នោះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​រូប​នេះ យល់​ថា បទបញ្ជា​របស់​ក្រុម​មេទ័ព​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ​នៅ​ពេល​នេះ គឺ​ជា​កល​ល្បិច​នយោបាយ​​នៃ​ការ​បំភិតបំភ័យ និង​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «កងទ័ព​ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​បម្រើ​ឱ្យ​ប្រជា​ពលរដ្ឋ ចុះ​បើ​ប្រជា​ពលរដ្ឋ​គាត់​ទាម​ទារ​ឱ្យ​មាន​សិទ្ធិ​សេរីភាព ​ប្រជាធិបតេយ្យ តើ​កងទ័ព​ទៅ​ណា? ត្រូវ​ងាក​ទៅ​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​គាត់​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គាត់​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹម​ត្រូវ គាត់​ចង់​ឱ្យ​មាន​មេ​ដឹក​នាំ​ល្អ ដូច្នេះ​កង​ទ័ព​ត្រូវ​​តាម​ប្រជាពលរដ្ឋ។”

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​​ និង​ការ​យាយី​ផ្នែក​នយោបាយ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​មក​កម្ពុជា​វិញ​​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ចំណាត់​ការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ គឺ​ការ​កោះហៅ ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ ​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​យុត្តិធម៌​ដែល​ជា​សេនាធិការ​ឱ្យ​ លោក ហ៊ុន សែន។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ​ថ្លែង​​ថា នៅ​ពេល​ខាងមុខ ប្រសិន​បើ​កង​ទ័ព​ចេញ​បង្ក្រាប​ក្រុម​មេដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មែន នោះ​គឺ​ជា​ស្ថានភាព​សង្គ្រាម​ស៊ីវិល​រវាង​រដ្ឋ​អំណាច និង​ប្រជាពលរដ្ឋ ដែល​នេះ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា មាន​តែ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ ទើប​វិធានការ​របស់​អាជ្ញាធរ​លើ​សំឡេង​ប្រឆាំង មាន​ភាព​ស្របច្បាប់ និង​ស្រប​តាម​គោល​ការណ៍​សិទ្ធិមនុស្ស និង​នីតិរដ្ឋ៕

1 comment:

Kim Ea said...

It doesn't matter what you say , what you do or what you plan pinhead,the world community will judge on your actions .To accuse Khmer people prepare for a coup, was a despicable controversy put up to crackdown on any unarmed innocent Khmer who talk about the return of their leadership team. This regime are criminally break all Khmer constitution clause like right of assembly,right of free speech and right of travel free in this Kingdom with out any interaction . Where are Khmer justice of due process and human right ? The world are watching you and your gangster mafia government action ,by promising of attack , demolish or kill you own citizen who dare to assemble or participation in the event . Your government are the most brutality, disgraceful in this modern world , first you change the nation laws ,after that you gruesomely with hold and purged of all legally elected members parliament, and local councilman out ,then you secretly pushed to change the constitution laws to fit your purpose and shamelessly declared all of them as an unconstitutional .Did all of your action are lawful ? No this maniacal and despicable PM and their treasonous entourage started usurped all laws of the nation. Usually Khmer outside of your clandestine nefarious official was strip naked from any laws, the court ,judges or prosecutors ,or even police corp was installed to crack down the people instead to find justice solution for them . Now your group seem to have a full panic mode of fear and worry ,when the man that you ground ,bare from entered to this nation at all cost, suddenly have changed his mind and bravely ,courageously declared to come back in this nation to face head on with your the dictator communist ,even he Know that his life was in peril for his journey .What you want to do ? Kill them all and face a vicious condemnation from world opinion . This suicidal strategy doesn't help Khmer nation at all but it may cause a lot more backlash from international communities, even China dared to walk in it in the same thorny of HONG Kong political situation. But any way these communist less educated doesn't care much about this nation faith ,something they care the most is losing their own power grip .