![]() |
លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥។ RFA
|
ដោយ សេក បណ្ឌិត 2015-07-24 RFA
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចដាក់ពិន័យរដ្ឋបាល លើតំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលសៀម រាប លោក អ៊ុំ សំអាន ដោយព្យួរការងារ និងកាត់ប្រាក់ខែ។
នៅព្រឹកថ្ងៃទី២៤ កក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលសមាជិកពីបក្សប្រជាជន៧រូប ក្នុងចំណោមសមាជិក១៣រូប បានដាក់ទោសលោក អ៊ុំ សំអាន យោងប្រការ៨១ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ទី១កាត់ប្រាក់ខែ៥០ភាគរយ រយៈពេល២ខែ ទី២ផ្សព្វផ្សាយនូវទោសកំហុស ហើយបិទនៅគ្រប់ឃុំក្នុងមណ្ឌលសៀមរាប ទី៣ ហាមមិនឲ្យចូលរួមប្រជុំសភាចំនួន១៥លើក។
ប៉ុន្តែសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពីបក្សប្រឆាំងដែលមានសំឡេង ៦នាក់ មិនយល់ស្របតាមការសម្រេចនេះទេ។ ក្នុងនោះលោក យ៉ែម បុញ្ញឫទ្ធិ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកនាំពាក្យបក្សសង្គ្រោះជាតិ បានឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិចារណាឡើងវិញ ដោយត្រូវពិនិត្យមើលប្រការ៧៩នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មុននឹងសម្រេចដាក់ទោស។
ប្រការ៧៩ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចែងថា ការបន្ទោស ឬការបន្ទោសហើយបណ្ដេញចេញផង ត្រូវអនុម័តដោយអង្គសភា តាមវិធីលើកដៃ ឬបោះឆ្នោតចំហ តាមសេចក្ដីស្នើពីប្រធានរដ្ឋសភា។
លើសនេះទៅទៀត លោក អ៊ុំ សំអាន អាចប្រឈមមុខនឹងផ្លូវតុលាការពីបទប្រមាថ មើលងាយ បង្កាច់បង្ខូចកេរឈ្មោះ ប្រធានរដ្ឋសភា លោក ហេង សំរិន បើយោងតាមក្រមព្រហ្មទណ្ឌ ក្នុងករណីដែលលោក អ៊ុំ សំអាន នៅតែបន្តរិះគន់ធ្ងន់ៗលើបញ្ហាព្រំដែន ឬបញ្ហាផ្សេងទៀតទៅលើបក្សប្រជាជន។
1 comment:
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ដែលកំពុងរស់ក្រៅប្រទេស សូមគាំទ្រសេចក្តីសម្រេចចិត្តដ៏មុះមុត ចំពោះការតវ៉ាដើម្បីជាតិ(រឿងបូរណភាពដែនដី យុត្តិធ៌មសំរាប់សង្គម។ល។និង។ល។)។ម៉្យាងទៀតមាន
មតិមួយចំនួនសូរថា: ១ ហេតុអ្វីគេពុំដែលឮលោកប្រធានក្រុមភាគតិច បញ្ចេចមតិឬធ្វើការតវ៉ាឬ មានការលើកទឹកចិត្ត នូវសកម្មភាពរបស់សមាជិកខ្លួនណាម្នាក់សោះ ទោះជាសមាជិកនោះធ្វ់ការតវ់ា
ក្នុងលក្ខណបទសណ្ឋានណាក៏មិនដែលឮ?ឬប្រធានក្រុមភាគតិច ដែលបាទទទួលគោរមងារពីមេក្បក់
ជាតិ ហើយរួមគំនិតក្បត់ជាតិជាមួយគ្នា(ទៅរួមមហាសង្ក្រនសៀមរាប ទៅកូឡាលាំប៊ូ និងបាយពេល
ល្ងាចជួបជុំគ្រួសារ)ដើម្បីព្រៃពឹងខ្លារ ខ្លាពឹងព្រៃតែប៉ុណ្ណោះ។
២ តើសមាជិកគសជ៥០នាក់សុទ្ធតែជន ចូលមកអង្គុយក្នុងសភា ដើម្បីការពារលុយដែលពួកគេបាន
បង់ឲ្យគណប័ក្សនឹងងារឯកឧត្តមព្រមទាំងងារសំរាប់ប្រពន្ធសំណប់ចិត្ត(អារលោកជំតិត)តែប៉ុណ្ណោះ?
បានជាអាឈាង វុនមេយូកូង វាធ្វើការវាតទីស្រេចតែក្បាលចិត្តវាចង់បាន។
បញ្ចប់សូមឲ្យលោកអ៊ុំ សំអាន លោករៀល ខេមរិន្ទ លោកម៉ៅ មុន្នីវណ្ណនិងលោកបីនាក់ទៀតដែល
បានទៅចូលរួមជាមួយនិងលោករៀល ខេមរិន្ទកាលពីថ្ងៃ១៩ ខែកក្កដា នៅស្វាយរៀងសុំធ្វើសកម្ម ភាពនេះជាបន្តទៅទៀត ដើម្បីជាគំរូដ៏ល្អ សំរាប់កូនខ្មែរយើងទៅអនាគត ហើយក៏សូមធ្វើការអំពាវ នាវដល់ខ្មែរទាំងអស់ ដែលកំពង់រស់នៅក្រៅប្រទេសជួយជាវិធ្វើវិភាគទានឲ្យលោកអ៊ំ សំអានចំនួសចំ
នួសចំនួនទឹកប្រាក់ ដែលគាត់បាត់បង(ចំនួនលុយដែលអាមេក្បត់ជាតិអាហេង សំរិននិងអាឈាង វុន បានប្រើអំណាចផ្តាច់ការទាំងទទឹងទិស៕
ណាដែលសមាជិក
Post a Comment