![]() |
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍
ដល់អ្នកកាសែត នាទីស្នាក់ការកណ្ដាលបក្សរាជធានីភ្នំពេញ នៅថ្ងៃ
ទី១១កក្កដា ឆ្នាំ២០១៥។RFA/Brach Chev
|
ក្នុងសារអេឡិចត្រូនិក ផ្ញើមកវិទ្យុអាស៊ីសេរី ផ្ទាល់នៅថ្ងៃទី២៣ ខែកក្កដា លោក សម រង្ស៊ី បានបកស្រាយជុំវិញមន្ទិលសង្ស័យរបស់សាធារណជនមួយចំនួនដែលរិះគន់ថា លោកគេចវេះមិនខ្វល់ខ្វាយ ដោយធ្វើដំណើរទៅប្រទេសបារាំង កាលពីថ្ងៃទី២១ ខែកក្កដា ភ្លាមៗ បន្ទាប់ពីសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ១១នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ២០ឆ្នាំ។
ក្នុងសារនោះ លោក សម រង្ស៊ី លើកឡើងថា លោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសបារាំង តាំងពីប៉ុន្មានសប្ដាហ៍មុនមកម្ល៉េះ គឺលោកត្រូវរង់ចាំរហូតដល់លោក កឹម សុខា អនុប្រធានគណបក្សវិលត្រឡប់ពីប្រទេសស្វីស នៅថ្ងៃទី២០ ខែកក្កដា។
លោក សម រង្ស៊ី អះអាងថា ខណៈថ្នាក់ដឹកនាំគណបក្សអវត្តមានពីប្រទេសកម្ពុជា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រគល់ភារកិច្ចទៅកាន់ក្រុមការងាររបស់គណបក្សដែលមានវត្តមាននៅក្នុងស្រុក ដើម្បីធ្វើការឆ្លើយតបជុំវិញបញ្ហាស្ដីពីការកាត់ទោសសកម្មជនគណបក្សនេះ។
លោក សម រង្ស៊ី លើកឡើងដែរថា វប្បធម៌សន្ទនារវាងគណបក្សជាប់ឆ្នោតទាំងពីរនៅថ្មី និងមានភាពផុយស្រួយនៅឡើយ ប៉ុន្តែលោកមានជំនឿថា វប្បធម៌សន្ទនានេះ នឹងមានសារសំខាន់សម្រាប់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលវែង៕
2 comments:
This is one of the bad results of the stupid culture of dialog. Can you dialog peace with your enemies. Come on please wake up Mr. Rainsy. Stop fools yourself, and stop fool khmer people.
This is one of the bad results of the stupid culture of dialog. Can you dialog peace with your enemies. Come on please wake up Mr. Rainsy. Stop fools yourself, and stop fool khmer people.
Post a Comment