September 21, 2020

លោក សម រង្ស៊ី នឹង​វិលចូល​ស្រុក​លើកទី២​ នៅពេល​ឆាប់ៗ​ខាងមុខនេះ

ប្រធានស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ប្រកាស​​​ផែនការវិលចូលទៅកម្ពុជា​វិញ​ជាលើកទី២ កាលពីថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២០។ Facebook Sam Rainsy

ដោយ សុជីវី RFA 2020-09-20

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេសខ្លួន​នៅ​ប្រទេស​បារាំង​បញ្ជាក់​ជាថ្មីថា​ផែនការ​មាតុភូមិនិវត្ត​របស់​លោកជា​លើកទី២​នឹងកើតមាន​ជាថ្មី​ម្ដងទៀត​នៅពេលខាងមុខ ដើម្បី​ជួយសង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​រួចពីការគ្រប់គ្រង​បែបផ្ដាច់ការ​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ។ ប៉ុន្តែ អ្នកនាំពាក្យ​បក្សកាន់​អំណាចថា​មិនជឿថា លោក លោក សម រង្ស៊ី ក្លាហាន​ហ៊ានជាន់ដី​ខ្មែរឡើយ​ដោយនេះ​គ្រាន់តែ​លេស​រកលុយ​របស់លោក សម រង្ស៊ី។

លោក សម រង្ស៊ី អះអាងថា​ផែនការ​មាតុភូមិនិវត្ត​លើកទី២នេះ​គឺ​លោកមិន​ប្រាប់​ពី​មធ្យោបាយ ឱ្យដឹង​មុនទេ​ដូចលើកទី១ឡើយ​ដោយលោក​នឹង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​តែម្ដង។ លោក​ក៏ស្នើ​អ្នកគាំទ្រ​លោក ត្រៀមខ្លួន​រួមកម្លាំង​កម្ចាត់​របបលោក ហ៊ុន សែន ពេល​លោក​ទៅដល់​កម្ពុជា ដោយ​លោក​ចោទ​ប្រកាន់ថា លោក ហ៊ុន សែន កំពុង​សម្លាប់​ជាតិខ្មែរ៖ «យើង​មិនអាច​នៅស្ងៀម​យើង​មិនអាច​បណ្ដោយ​ឱ្យ ហ៊ុន សែន បំផ្លាញជាតិ​សម្លាប់​ជាតិ​យើង​ទេ ក្នុងឋានៈ​ជាកូនខ្មែរ​យើង កាតព្វកិច្ច ភារកិច្ច​របស់ទៅ​សង្គ្រោះជាតិ​ទៅ​រំដោះ​ប្រទេសជាតិ​ខ្ញុំនឹង​ទៅដល់​ប្រទេស​កម្ពុជា​ខ្ញុំអត់ប្រាប់​មុនទេ។»

Dhamma talk by Maha Thera Dr. Hok Savann on September 19, 2020

Reader: ៣១កុម្ភៈទទួលស្គាល់ថាប្រទេសលោកខាងលិចកំពុងរួមគ្នា ដាក់ទណ្ឌកម្មលើរបបផ្តាច់ការដោយសហការគ្នា ជាប្រព័ន្ធ

 


Dhamma talk by Maha Thera Dr. Hok Savann on September 18, 2020

Gaffar Peang-Meth: យុទ្ធសាស្ត្រកំប្រុក

“យុទ្ធសាស្ត្រកំប្រុក”

សូមគោរពអញ្ជើញបងប្អូនអ្នកអាននៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសអានអត្ថបទថ្មី  “យុទ្ធសាស្ត្រកំប្រុក” ចុះថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ រៀបរៀងនិងនិពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ព្រមទាំងស្តាប់ វិទ្យុខ្មែរពិភពលោក ផ្សាយអត្ថបទនេះនៅក្នុងគេហទំព័រ “គំនិតខ្មែរ” តាមអាសយដ្ឋាន www.kumnitkhmer.com ។ 

សម្រង់ខ្លីៗ៖ 

“ខ្ញុំចូលចិត្តដកស្រង់យកពាក្យពេចន៍ដែលធ្វើឲ្យអារម្មណ៍ភ្ញាក់កន្ទ្រាក់ ពីព្រោះវាជាពាក្យពេចន៍ដែលបំផុសចិត្តគំនិតស្មារតីខ្ញុំឲ្យប្រាថ្នានិងជឿថាគ្មានឧបសគ្គណាដែលមនុស្សមិនអាចជម្នះបានទេ ឲ្យតែយើងចេះស្រមើស្រមៃច្នៃប្រឌិត” . . . “ខ្ញុំចូលចិត្តសរសេរឡើងវិញនូវអ្វីដែលខ្ញុំយល់ថាមានសារៈសំខាន់ដែលត្រូវតែចែករំលែក” ។

“អត្ថបទខ្ញុំភាគច្រើនសរសេរក្នុងគោលដៅបណ្តុះបណ្តាលឥទ្ធិពលសង្គមូបនីយកម្មនយោបាយដើម្បី

សង្គ្រោះបម្រើការពារសិទ្ធិសេរីភាពយុត្តិធម៌និងនីតិរដ្ធ និងប្រឆាំងនឹងរបបអត្តាធិបតេយ្យនិងនីតិមាត់ ។ អត្តាធិបតេយ្យមិនមែនជារបបមួយដែលលេចធ្លោដូចជាផ្ទាំងគំនូរនៃឆាកល្ខោនទេ ។ វាដុះពន្លកនិងរីករាលដាលដូចផ្សិតនិងបន្លំទ្រង់ទ្រាយល្មមបញ្ឆោតវិញ្ញាណយល់ដឹងរបស់យើងបាន ។ ប្រវត្តិសាស្ត្របានបង្ហាញអំពីជនអត្តាធិបតីកំចាត់អ្នកតស៊ូម្នាក់ម្តងៗដូចគេដកស្លាបមាន់មួយម្តងៗដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល ។ ជនអត្តាធិបតីឃុំឃាំងពលរដ្ឋក្នុងគុកសង្គមដូចគេចាប់កង្កែបដាក់ក្នុងឆ្នាំងទឹកហើយលួចដុតភ្លើងពីក្រោមឆ្នាំង។ គេដាក់អាហារបន្តិចបន្តួចឲ្យស៊ីទៀត ។ ល្មមដឹងខ្លួន ទឹកក្នុងឆ្នាំងពុះកញ្ជ្រោលសម្លាប់កង្កែបស្លាប់អស់ទៅ”។ 

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត

លោក អឿ ណារិទ្ធិ ធ្លាប់​ជា​ជំនួយ​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា ពេល​លោក អេង ឆៃ អ៊ាង ជា​ប្រធាន​គណៈកម្មការ​នេះ។  រូប៖ ហ្វេសប៊ុក

ដោយ ទីន ហ្សាការីយ៉ា RFA 2020-09-20

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្កោលទោស​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក អឿ ណារិទ្ធិ ជា​អតីត​ជំនួយ​ការ​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ កញ្ញា។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា មក​ពេល​នេះ លោក​មិន​ទាន់​បាន​ដឹង​ថា​ តើ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក អឿ ណារិទ្ធិ នេះ ពី​បទ​អ្វី​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា លោក អឿ ណារិទ្ធិ មិន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទាំង​អស់​តាំង​របប​ឯក​បក្ស​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ឆ្នាំ២០១៧ មក គឺ​លោក​បាន​ប្រកប​របរ​បើក​ហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ លោក អេង ឆៃ អ៊ាង បន្ថែម​ថា លោក អឿ ណារិទ្ធិ ធ្លាប់​ជា​ជំនួយ​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា ដែល​លោក​ជា​ប្រធាន​គណៈកម្មការ​នេះ៖ «

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ​ គឹមឃឿន ដើម្បី​សួរ​អំពី​ការ​ចាប់​ខ្លួន​នេះ បានទេ នៅ​រាត្រី​ថ្ងៃ​ទី២០ កញ្ញា។

ពលរដ្ឋ​បន់ស្រន់​សុំ​ឲ្យ​អ្នក​នយោបាយ​ផ្សះ​ផ្សា​គ្នា ដើម្បី​ប្រយោជន៍​ជាតិ

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya

ដោយ ខែ សុណង RFA 2020-09-20

ប្រជា​ពលរដ្ឋ និង​សកម្មជន​មួយ​ចំនួន​អះអាង​ថា ពួក​គេ​ចង់​ឃើញ​នយោបាយ​ខ្មែរ​ទាំង​អស់​បន្ទន់​ចិត្ត ងាក​រក​តុ​ចរចា​គ្នា ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ និង​រក្សា​សុខ​សន្តិ​ភាព​ពិត​ប្រាកដ​ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ។ ទោះ​ជា​យ៉ាង​ណា គណបក្ស​កាន់​អំណាច​ថា មក​ទល់​ពេល​នេះ​គ្មាន​អ្វី​ត្រូវ​ចរចា​ទៀត​ទេ ព្រោះ​នយោបាយ​កម្ពុជា​កំពុង​ដំណើរ​ការ​ទៅ​ដោយ​រលូន។

កម្មការិនី​រោង​ចក្រ នៅ​រាជ​ធានី​ភ្នំពេញ លោកស្រី ពេជ្រ កែវចិន្តា ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​ស្រី​បាន​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ចំនួន ៣វត្ត​មក​ហើយ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ និង​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ដល់​ក្រុម​គ្រួសារ​ផង​ដែរ។ លោកស្រី​បន្ត​ថា លោកស្រី​ក៏​បាន​បន់​សុំ​ទេវតា​ឲ្យ​បន្ទន់​ចិត្ត​អ្នក​នយោបាយ​ទាំង​អស់ ឲ្យ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី ងាក​រក​តុ​ចរចា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច និង​បញ្ហា​នយោបាយ​នេះ​ផង​ដែរ៖ «ខ្ញុំ​បាន​បន់ស្រន់​ដែរ សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់ ឲ្យ​គាត់​ហ្នឹង​ផ្សះផ្សា​គ្នា ឲ្យ​ចាប់​ដៃ​គ្នា​ធ្វើ​ម៉េច​ឲ្យ​ពាក្យ​ដែល​គាត់​សរសេរ​ហ្នឹង មាន​សន្តិភាព​អញ្ចឹង​ឲ្យ​ដូច​អក្សរ​ដែល​គាត់​សរសេរ​បិទ​នៅ​តាម​ជញ្ជាំង នៅ​តាម​រោង​ចក្រ ឬ​ក៏​តាម​អី​អញ្ចឹង កុំ​ឲ្យ​តែ​សរសេរ​ថា មាន​សន្តិភាព ប៉ុន្តែ​កម្មករ ឬ​ក៏ប្រ​ជា​ជន​នៅ​ក្នុង​ប្រទេស​ហ្នឹង​មាន​ការ​លំបាក​អញ្ចឹង។ នយោបាយ​ប៉ះ​ពាល់​ទៅ​ដល់តែ​ប្រជា​ជនឬក៏​កម្មករ​ហ្នឹង​ហ្មង។ សូម​ឲ្យ​គាត់​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​គាត់​ហ្នឹង​ត្រូវ​គ្នា កុំ​ឲ្យ​នយោបាយ​ហ្នឹង​មក​បំបែក​បំបាក់ ហើយ​ប៉ះ​ពាល់​ណាស់ ប៉ះពាល់​ទៅ​ដល់​កម្មករ​ហើយ​នឹង​ប្រជាជន​គាត់​ដដែល»។

សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ឃ្លាំមើល​លោក​ជា​ប្រចាំ

លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​តុលាការ​សម្រេច​រំលាយ​គណបក្ស​នេះ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។  រូប៖ ហ្វេសប៊ុក

ដោយ យន់ សាមៀន RFA 2020-09-19

សមាជិក​បក្ស​ប្រឆាំង ​លោក គង់ ម៉ាស់ ដែល​ទើប​ដោះ​លែង​ពី​ពន្ធនាគារ ​អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​បន្ត​តាម​ឃ្លាំមើល សកម្មភាព​របស់​លោក ទោះ​បី​លោក​បាន​បញ្ចប់​ទោស​ក្នុង​ពន្ធនាគារ​ហើយ​ក៏​ដោយ។ លោក​ គង់ ម៉ាស់​ និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក។

​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ​លោក​ គង់ ​ម៉ាស់ ​ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយរៀង​ តែងតែ​ជិះ​ម៉ូតូ​តាមដាន​ និង​ថតរូប​លោក ​នៅ​ពេល​លោក ​ជួបជុំ​បងប្អូន​ មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​ជាដើម។ លោក ​បន្ត​ថា​ សូម្បីតែ​ក្នុង​ពេល​បុណ្យភ្ជុំបិណ្ឌ ​លោក​ទៅ​លេង​ផ្ទះ​ឪពុកបង្កើត​របស់​លោក​ដែល​ជា​​ជំទប់​ទី១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឃុំ​កំពង់​ត្រាច​ ស្រុក​រមាសហែក ​ក៏​មាន​ប្រជាការពារ​ភូមិ​ និង​ប៉ូលិស​ប៉ុស្តិ៍ ​តាម​ឃ្លាំមើល​លោក​ដែរ ​រហូត​ដល់​ឪពុក​របស់​លោក ​ទើស​ចិត្ត​ទ្រាំ​មិនបាន ក៏​​ស្តី​បន្ទោស​អ្នក​តាមដាន​ទាំង​នោះ​ទៀត​ផង៖ «គេ​តាម​គ្រប់​ជំហាន ទាំង​ការ​ដែល​យើង​ចុះ​ទៅ​ជួប​បង​ប្អូន​ហូប​ញាំ​ជប់លៀង គាត់​ធ្វើ​កម្មវិធី​ឲ្យ​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស គឺ​បង​ប្អូន​គាត់​នឹក​ស្រឡាញ់​ដូច្នេះ​គេ​ធ្វើ កម្មវិធី​ហូប​ចុក ដូច្នេះ​កម្មវិធី​ដែល​យើង​ធ្វើ​ម្ហូប​អាហារ​ញាំ​ជុំ​គ្នា គឺ​ប៉ូលិស​តាម​យើង​ដល់ៗ កន្លែង​ តាម​​ឃ្លាំ​មើល​យើង​គ្រប់​ពេល​វេលា។ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ចុះ​មក​ខេត្ត​ពេល​ភ្ជុំបិណ្ឌ ខ្ញុំ​បាន​ទៅ​លែង​ផ្ទះ​ម៉ែ​ក្មេង​នៅ​ភូមិ​ដូង និង​ធ្វើ​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ដូង ក៏​មាន​មេ​ភូមិ​ក្រវែល​ពេញ​មុខ​ផ្ទះ​រហូត​ដល់​គំរាម​ម្ដាយ​ក្មេង​ខ្ញុំ កុំ​ឲ្យ​រាប់​ខ្ញុំ​អ្នក​ទើប​ចេញ​ពី​គុក និង​កុំ​ឲ្យ​ទទួល​ខ្ញុំ​ស្នាក់​នៅ ក្នុង​ផ្ទះ​ហើយ​គំរាម​គាត់​ថា បើ​សិន​ជា​មាន​បញ្ហា​អី​គេ​អត់​ទទួល​ខុស​ត្រូវ​ផ្ទះ​នេះ​ទេ»។

សង្គម​ស៊ីវិល គាំទ្រ​ការ​តម្រូវ​ឲ្យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មិន​អាច​បំពេញ​មុខងារ​សាធារណៈ​ពីរ​ផ្សេង​គ្នា

លោក យូ ប៊ុនឡេង (ឆ្វេង) ប្រធាន​សាលាឧទ្ធរណ៍ និង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ នៃ​សាលាក្ដី​ខ្មែរ​ក្រហម។  Photo courtesy of ECCC

ដោយ វ៉ែន សុមេធ RFA 2020-09-20

មន្ត្រី​សង្គម​ស៊ីវិល ​និង​អ្នក​ជំនាញ​ច្បាប់ ​គាំទ្រ​ចំពោះ​វិធានការ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​តម្រូវ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ផ្ដាច់​ពី​មុខ​ងារ​ជា​ចៅក្រម ឬ​ព្រះ​រាជអាជ្ញា​ ប្រសិនបើ​ជាប់​បំពេញ​មុខងារ​សាធារណៈ​ផ្សេង​ទៀត។ ពួកគេ​​យល់ថា ​ការ​រឹត​បន្តឹង​ដូច្នេះ គឺ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​អាច​បំពេញ​តួនាទី​ដោយ​ឯករាជ្យ ​និង​ទុក​ឱកាស​ការ​ងារ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

ប្រធាន​ក្រុម​អ្នក​ច្បាប់ អមរិន្ទ លោក សុក សំអឿន មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឲ្យ​ចៅក្រម ​ឬ​ព្រះរាជអាជ្ញា មិន​អាច​បំពេញ​មុខងារ​សាធារណៈ​ពីរ​ក្នុង​ពេល​តែ​មួយ ​គឺ​មាន​ចែង​ក្នុង​ច្បាប់​ជា​យូរ​មក​ហើយ ប៉ុន្តែ​លោក ​ភ្ញាក់ផ្អើល​ដែល​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ទើប​ចាប់​អនុវត្តន៍​ច្បាប់​នៅ​ពេល​នេះ​ទៅវិញ។ អ្នក​ជំនាញ​ច្បាប់​រូប​នេះ​ យល់ថា ការ​ដែល​ចៅក្រម ឬ​ព្រះរាជអាជ្ញា ​កំពុង​បំពេញ​វិជ្ជាជីវៈ របស់​ខ្លួន​ ប៉ុន្តែ​បែរ​ជា​ជាប់​រវល់​បំពេញ​មុខងារ​សាធារណៈ​ផ្សេង​ទៀត ​ដូចជា​មុខងារ​ជា​តំណាង​រាស្ត្រ សមាជិកព្រឹទ្ធសភា​ សមាជិករដ្ឋាភិបាល ឬ​ក៏​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​អ្នកធំ​ណា​ម្នាក់ គឺ​នាំ​ឲ្យ​បាត់បង់​នូវ អព្យាក្រិត្យ និង​ឯករាជភាព​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​យុត្តិធម៌៖ «ទៅ​ធ្វើ​ទីប្រឹក្សា​ឲ្យ​អ្នក​ធំ​ណា​មួយ ក៏​អត់​បាន​ដែរ ព្រោះ​យើង​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា គឺ​យើង​ត្រូវ​តែ​ឯករាជ្យ ។ ព្រះរាជអាជ្ញា​អាច​លើកលែង​ប៉ុន្តែ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​យើង​គឺ​ចាត់​ទុក​ដូច​ចៅក្រម​ដែរ ដូច្នេះ​ហើយ​បើ​នៅ​ស្រុក​គេ ព្រះរាជអាជ្ញា គឺ​ជា​មេធាវី​ទេ។ ដូច្នេះ​ហើយ​ត្រូវ​តែ​រក្សា​ឯករាជភាព​របស់​ខ្លួន​ឲ្យ​ច្បាស់»។

កុមារី​ម្នាក់​ស្លាប់ និង​ពលរដ្ឋ​ជិត ២ពាន់​នាក់ ត្រូវ​ជម្លៀស​ទៅ​ទួល​សុវត្ថិ​ភាព ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ

ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ស្រុក​ព្រៃ​នប់ នៅ​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២០។  រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ព្រះសីហនុ

ដោយ ខែ សុណង RFA 2020-09-20

នៅ​ខេត្ត​ព្រះសីហនុ ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ស្រុក​ព្រៃ​នប់​បណ្ដាល​ឲ្យ​កុមារី​អាយុ​ជាង ១ឆ្នាំ​ម្នាក់​បាន​ស្លាប់ ​និង​ប្រជាពលរដ្ឋ ១.៩៨៨​នាក់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិ​ភាព។ ជំនន់​ទឹក​ភ្លៀង​នេះ​បង្ក​ឡើង​ដោយ​ព្យុះ​ទី១១ ​ឈ្មោះ នូល (Noul) ដែល​បណ្ដាល​ឲ្យ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ចាប់តាំង​ពី​ថ្ងៃ​ទី១៨ ខែសីហា។

របាយការណ៍​បឋម​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហុន បង្ហាញ​ថា ​ជំនន់​ទឹក​ភ្លៀង​នៅ​ស្រុក​ព្រៃ​នប់ ​បណ្ដាល​ឲ្យ​ស្លាប់​កុមារី​ម្នាក់ ​ជាន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ ៤៧២រយ​គ្រួសារ ស្មើនឹង​មនុស្ស​ជិត ២ពាន់​នាក់ ​រស់នៅ​ក្នុង​ឃុំ​ចំនួន៤ ​គឺ​ឃុំ​ព្រៃ​នប់ ​ឃុំ​ទួល​ទទឹង ​ឃុំ​អណ្ដូង​ថ្ម  និង​ឃុំ​សំរ៉ុង ​ស្ថិត​នៅ​ស្រុក​ព្រៃ​នប់។

រីឯ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​លោក​ ជួន ​ណារិន្ទ ​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៩ ខែ​កញ្ញា​ថា​ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​វិញ​ជាបន្តបន្ទាប់​ដោយ​មិន​ស្ថិត​ក្នុង​ស្ថានភាព​គួរឲ្យ​ព្រួយ​បារម្ភ​ទៀត​នោះ​ទេ។ លោក ​បញ្ជាក់​ថា ​អភិបាលខេត្ត ​លោក ​គួច ​ចំរើន ​បាន​ដឹក​នាំ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ ចុះ​ជួយ​សង្គ្រោះ ​និង​អន្តរាគមន៍​នៅ​តាម​ភូមិ-ឃុំ​នីមួយៗ ដែល​កំពុង​រង​គ្រោះ​នីមួយៗ។

ជីវប្រវត្តិ និង​ការងារ​របស់​​​លោក ថុន រដ្ឋា សកម្មជន​​បរិស្ថាន និង​សង្គម

លោក ថុន រដ្ឋា យុវជន​អង្គការ​មាតា​ធម្មជាតិ  រូប៖ សកម្មជន

ដោយ វ៉ែន សុមេធ RFA 2020-09-20

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា ធ្លាប់​លើក​ឡើង​មុន​ពេល អាជ្ញាធរ​ចាប់​ខ្លួន​ថា លោក​មិន​ដែល​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន និង​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយសារ​សកម្មភាព​ការពារ​បរិស្ថាន និង​​ឈឺ​ឆ្អាល​រឿង​​សង្គម​ជាតិ​ទេ។

បើ​ទោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​ហើយ​ក្ដី ក៏​សកម្មជន​បរិស្ថាន​រូប​នេះ ប្រាប់​សាច់​ញាតិ​ថា កុំឲ្យ​ភ័យ​តក់ស្លុត ព្រោះ​លោក ​គ្មាន​កំហុស​ឡើយ។ លោក​ថា ការ​សុខ​ចិត្ត​ជាប់​ពន្ធនាគារ​ទាំង​ភាព​អយុត្តិធម៌ ក៏​ព្រោះ​​តែ​លោក​មិន​ចង់​​ឃើញ​​ធនធានធម្មជាតិ​របស់​ខ្មែរ ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​និង​ព្រោះ​តែ​លោក ចង់​រក្សា​កេរ្តិ៍​ដំណែល​​ធនធាន​ទាំង​នេះ​ទុក​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ។

ប្រពន្ធ​របស់ លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត់ រស្មី ប្រាប់​ថា ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស «ម១» របស់​ប្ដី មាន​ភាព​ធម្មតា ហើយ លោក ថុន​ រដ្ឋា មិន​បាក់​ស្មារតី​ឡើយ។ សកម្មជន​បរិស្ថាន​រូប​នេះ​នៅ​តែ​រឹងមាំ នៅ​តែ​មាន​ឆន្ទៈ​ខ្ពស់ ដូច​ពេល​កាល​មិន​ទាន់​ចាប់​ខ្លួន​ដែរ។ ប៉ុន្តែ លោក ថុន រដ្ឋា នឹក​រលឹក​ប្រពន្ធ​និង ​កូន​តូច របស់​លោក​ជា​ខ្លាំង។ លោកស្រី ប៉ាត់ រស្មី ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​​​ដោះលែង​ប្ដី​ដោយ​ឥត​លក្ខខណ្ឌ​ព្រោះ​ ការ​ចាប់​ខ្លួន លោក ថុន រដ្ឋា ជា​រឿង​​​អយុត្តិធម៌៖ «ឲ្យ​អាជ្ញាធរ​ហ្នឹង​ហើយ​និង​តុលាការ​ហ្នឹង ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ព្រោះ​អ្វី​ប្ដី​ខ្ញុំ​អត់​បាន​ធ្វើ​ខុស​ទេ។ គឺ​ពួកគាត់​ចេះ​តែ​ចោទ​ប្រកាន់​ផ្ដេសផ្ដាស អាង​តែ​ច្បាប់​នៅ​លើ​មាត់​របស់​គាត់។ អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ​គាត់​ហ្នឹង ឆាប់​ដោះលែង​ប្ដី​ខ្ញុំ មក​វិញ»។

ប្រវត្តិ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ដែល​ត្រូវរបប​ភ្នំពេញ​ចាប់​ផ្សឹក​ និង​ឃុំឃាំង​ ព្រោះ​ការតស៊ូ​មតិ

អាជ្ញាធរបានរារាំងក្បួនដង្ហែរបស់ព្រះសង្ឃ និង​យុវជន ដែលនាំមុខដោយព្រះភិក្ខុ កើត​ សារ៉ាយ ដែលធ្វើដំណើរទៅចូលរួមបុណ្យខួបគម្រប់បួនឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី (ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០) Facebook របស់​ព្រះភិក្ខុ កើត សារ៉ាយ

ដោយ មួង ណារ៉េត RFA 2020-09-19


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បានចាប់ខ្លួន​ពលរដ្ឋ​ដាក់ពន្ធនាគារ​ជាបន្តបន្ទាប់​ ក្នុងរយៈពេល​ជាងមួយខែ​ចុងក្រោយ​នេះ។ ក្នុង​ចំណោម​អ្នក​ដែលត្រូវបាន​ចាប់ខ្លួន​នោះ ក៏មាន​ព្រះសង្ឃ​មួយអង្គ​ផងដែរ​ គឺ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​សង្ឃ​ និង​អាជ្ញាធរ​ចាប់​ផ្សឹក​ទាំង​បង្ខំ​ ដើម្បី​យក​ព្រះអង្គ​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។ តើ​ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ជានរណា​ ហើយ​ព្រះអង្គ​មានការប្តេជ្ញា​ចិត្ត​យ៉ាង​ដូចម្តេច​ខ្លះ​ចំពោះជាតិ​?​

តំណាង​ក្រុមយុវជន​ខ្មែរថាវរៈ​ ព្រះភិក្ខុ​ កើត​ សារ៉ាយ​ ធ្លាប់​មានថេរៈដីកា​ប្រាប់​អាស៊ីសេរី​មុនពេល​ចាប់​ខ្លួន​ថា ព្រះអង្គ​បានដឹង​រួចជាស្រេចហើយថា អាជ្ញាធររបបលោក ហ៊ុន សែន ប្រាកដ​ជា​ចាប់​ព្រះកាយ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​នៅតែប្រកាន់​ជំហរ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​។ ទោះ​ជាយ៉ាង​ណា​ ព្រះអង្គ​មិនភ័យ​ខ្លាចនឹង​ការ​ធ្វើ​ទុកបុកម្នេញ​នេះ​ឡើយ​ ព្រោះព្រះអង្គ​សង្កេតឃើញ​ថា ពលរដ្ឋ​ទូទៅ​ភ័យខ្លាច​លែងហ៊ាន​បញ្ចេញមតិ​រឿងជាតិ​ ហើយ​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​រួមរឹត​ដោយ​បញ្ហាសេដ្ឋកិច្ច​ និង​ការរំលោភ​សិទ្ធិមនុស្ស​«អាត្មាចង់​ឱ្យ​ប្រជាពលរដ្ឋ​ចេះក្លាហាន​ ចេះប្រើ​សមាសភាព​ក្នុងនាម​ជាម្ចាស់ប្រទេស​ ម្ចាស់ទឹកដី​ ត្រូវមានសិទ្ធិ​ក្នុងការបង្ហាញ​អំពីអារម្មណ៍​ និងទឹកចិត្ត​របស់ខ្លួន​ឯងទៅ​កាន់រដ្ឋាភិបាល​ ជាពិសេស​តំណាងរាស្ត្រ​ហ្នឹង​។ កត្តាទីពីរ​ អាត្មា​មើល​ឃើញ​ថា​ ស្ថានភាព​ឥលូវនេះ​ ប្រទេស​កម្ពុជា​របស់យើង​ហ្នឹងកំពុង​តែជួបវិបត្តិ​ធំៗពីរ​ហើយ​។ ទី​មួយ​ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ហើយទីពីរ​ទាក់ទង​នឹងសិទ្ធិ​ យុត្តិធម៌​សម្រាប់​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​ កត្តាទាំងពីរ​ហ្នឹងហើយ​ដែលឱ្យ​អាត្មា​មើលឃើញ​ថា ​វាលែងជា​ពេលដែល​អាត្មា​គួរអង្គុយ​នៅស្ងៀម​ទៀតហើយ​»​។​

អ្នក​វិភាគ​ថា​ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន​ ជា​ការ​យល់​ច្រឡំ​នឹង​ស្ថាន​ភាព​នយោបាយ​របស់​ប្រទេស​លោក​ខាង​លិច

លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ ហេង រស្មី RFA 2020-09-19

អ្នក​វិភាគ​លើក​ឡើង​ថា​ លោក​​ ហ៊ុន សែន​ កំពុង​បង្វែរ​ស្ថាន​ភាព​នយោបាយ​ពិត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។ ​ការ​លើក​ឡើង​នេះ​កើត​ឡើង​ក្រោយ​ពី​លោក​ ហ៊ុន សែន​ អះអាង​ថា​ ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ​អនុវត្ត​ស្តង់​ដារ​ពីរ​ចំពោះ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក​ ហ៊ុន សែន​ បាន​សម្លាប់​ប្រជាធិបតេយ្យ​ ថែម​ទាំង​ប្រកាស​មិន​ខ្វល់​ពី​សំណូម​ពរ​របស់​សហគមន៍​អន្តរជាតិ​ និង​ប្រទេស​លោក​សេរី​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ៖ «ការ​បាត់​បង់ជីវិត​នៃ​អ្នក​តស៊ូ​មតិ​ខ្មែរ​ជា​បន្ត​បន្ទាប់​ រក​ឃាតក​ អោយ​ទៅ​ទទួល​ខុស​ត្រូវ​មិន​ឃើញ​​ព្រម​ទាំង​ការ​ចាប់ ពល​រដ្ឋ​កម្ម​ចុង​ក្រោយ​ថ្មីៗ​នេះ​​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង​ មួយ​ទៀត​នៅ​ស្រប​ពេល​ដែល​លោក​ ហ៊ុន សែន​ ខ្វល់​តែ​រឿង​ល្បិច​លាង​លុយ​កខ្វក់​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​ប្រមូល​ទប់​អំណាច​ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ ក្រី​ក្រ​ដែល​នេះ​ជា​ភស្តុតាង​ដ៏ធំ​មួយ​ទៀត»។

ក្រសួង​ការបរទេស​ ចោទសមាជិកសភា​ និង​មន្រ្តីការបរទេស​អាមេរិក​ ថាមិន​យល់ពី​សភាពការណ៍​ពិត​ និង​ច្បាប់​កម្ពុជា

(រូប​ឆ្វេង) ឧបការី​រងក្រសួង​ការ​បរទេស​អាមេរិក ទទួល​បន្ទុកផ្នែក​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ លោក​ រ៉ូប៊ើត​ ដេស្រ្តូ​ (Robert A. Destro និង (រូបស្ដាំ) សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)

ដោយ មួង ណារ៉េត RFA 2020-09-19

(រូប​ឆ្វេង) ឧបការី​រងក្រសួង​ការ​បរទេស​អាមេរិក ទទួល​បន្ទុកផ្នែក​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ លោក​ រ៉ូប៊ើត​ ដេស្រ្តូ​ (Robert A. Destro និង (រូបស្ដាំ) សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)  Facebook Account of Congressman Lowenthal & Twitter Account of Robert A. Destro

ក្រសួង​ការបរទេស​កម្ពុជា​ចេញថ្លែងការណ៍​ កាលពីថ្ងៃទី​១៨ កញ្ញា ចោទថា សេចក្តី​ថ្លែង​ការណ៍​របស់​មន្រ្តី​អាមេរិក​ ធ្វើ​ឡើង​ដោយ​យោង​លើ​ការ​វាយតម្លៃ​មិនត្រឹមត្រូវ​ អំពី​អង្គហេតុ ​អង្គច្បាប់​ និង​ស្ថានភាពពិត​ដែលកំពុង​កើតមាន​នៅកម្ពុជា​។ ​

ក្រសួង​ការបរទេស​កម្ពុជា ថា​ខ្លួនខកចិត្ត និង សោកស្ដាយ ដែល​មន្រ្តីអាមេរិកទាំងនេះ ចេញ​សេចក្តី​ថ្លែងការណ៍ ដែលក្រសួង​នេះ អះអាងថា មានចរិត​បែប​នយោបាយ ជុំវិញ​ការ​​ចាប់​ខ្លួន​សកម្មជន​ជាច្រើន​នាក់​ ក្នុង​រយៈពេល​ជិតពីរ​ខែ​ចុងក្រោយ​នេះ​។​

សមាជិក​សភាអាមេរិក​ ថាការ​ពិតដែល​លោក​ដឹង​ច្បាស់​ គឺរបប​លោក​ហ៊ុន​សែន​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់​ធ្ងរ​

សមាជិក​សភាអាមេរិក​លោក​ អាឡែន ឡូវ៉ិនស្សល (Alan Lowenthal)  Congressman Lowenthal's Facebook

អ្នកស្រី ម៉ៅ សុធានី/លោក មួង ណារ៉េត RFA 2020-09-19

សមាជិក​សភា​អាមេរិកបញ្ជាក់​ជំហរជាថ្មី តបទៅ​នឹងការចោទ​ប្រកាន់​របស់​របប​ក្រុងភ្នំពេញ​ ដែល​ចោទ​លោក​​ថា ​មិន​ដឹងបញ្ហា​កម្ពុជា។ លោកថា​ការចាប់​ខ្លួន​យុវជន​ជា​ច្រើន​នាក់​ ដែល​បានចូលរួម​យ៉ាង​សកម្ម​ក្នុងការងារ​នយោបាយ​និងសង្គម​ នាពេល​ថ្មីៗ​ ចុងក្រោយ​នេះ​ គឺបង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា​ របប​លោក​ហ៊ុន​ សែន​ធ្វើអ្វី​គ្រប់​បែប​យ៉ាង​ ដើម្បី​បន្តកាន់​អំណាច​ផ្តាច់​ការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

ប្រតិកម្ម​របស់​សមាជិក​សភាអាមេរិក​ លោក​ អាឡែន ឡូវ៉ិនស្សល​ (Alan Lowenthal)​ ធ្វើឡើង​ភ្លាមៗ ក្រោយ​ដែល​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា​ បាន​ចោទ​សមាជិក​សភា​ និង​មន្រ្តីការបរទេស​អាមេរិក ថាមិន​យល់ពី​សភាពការណ៍​ពិត និង​ការ​អនុវត្ត​ច្បាប់​នៅកម្ពុជា​ ករណីឃាត់​ខ្លួនសកម្មជន​បរិស្ថាន​ ព្រំដែន​ និង​នយោបាយ​។

លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ប្រាប់អាស៊ីសេរី នៅរ​សៀល​ថ្ងៃទី១៨​ ខែ​កញ្ញា​ តបទៅ​នឹង​ការចោទ​ប្រកាន់​របស់របប​ក្រុងភ្នំពេញ​នេះ​ថា ​លោកបានយល់​ច្បាស់​អំពីការ​ពិត​ទាំងឡាយ ជុំវិញ​​ការរំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់​ធ្ងរ​នៅកម្ពុជា។

ក្រុម​យុវជន​ថា របប​ក្រុង​ភ្នំពេញ​កំពុង​បំផ្លាញ​សន្តិភាព​ដោយ​ខ្លួន​ឯង

កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង។ រូប​ហ្វេសប៊ុក Sreysors Ly

ដោយ ជាតិ ចំណាន RFA 2020-09-19

យុវជន​មួយ​ចំនួន​​យល់​ឃើញ​ស្រប​គ្នា​ថា របប​លោក ហ៊ុន សែន កំពុង​បំផ្លាញ​សន្តិភាព​ដោយ​ខ្លួន​ឯង មិនមែន​គណបក្ស​ប្រឆាំង ឬ​ក៏​ក្រុម​សកម្មជន​នោះ​ទេ។ ពួក​គេ​ថា សន្តិភាព​ពេល​នេះ​បាន​ក្លាយ​ជា​ពាក្យ​មួយ​ដែល​របប​ក្រុង​ភ្នំពេញ​យក​មក​ប្រើ​ជា​លេស ដើម្បី​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ពលរដ្ឋ​កំពុង​តែ​ទទួល​បាន​ផ្លែផ្កា​ពី​សន្តិភាព​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល។

ក្រុម​យុវជន​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម បន្ត​រិះគន់​ថា សន្តិភាព​ដែល​របប​ក្រុង​ភ្នំពេញ​ប្រកាស​ក្ដែងៗ នោះ មិន​មែន​ជា​សន្តិភាព​ពិត​ប្រាកដ​ឡើយ។

លោក ទៀ បាញ់ ប្រកាស​មិន​ទទួល​យក​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន UDG

រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។

ដោយ មាន ឫទ្ធិ RFA 2020-09-18


រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ប្រកាស​មិន​ទទួល​យក​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន UDG ដែល​អាមេរិក​រកឃើញ​ថា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​អំពើ​ពុករលួយ។ លោក ទៀ បាញ់ ក៏​បាន​បដិសេធ​រឿង​ចិន​អាច​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​ផងដែរ។ ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​អាមេរិក​នេះ អ្នកជំនាញ​ មើលឃើញ​ថា ចំណាត់ការ​ក្តៅ​របស់​សហរដ្ឋ​អាមេរិក​​នា​រយៈពេល​ចុងក្រោយ​នេះ ក្នុង​ការបង្កើន​ការដាក់​ទណ្ឌកម្ម និង​ចេញ​មុខ​តទល់​ជាមួយ​មហាអំណាច​ចិន គឺ​ជា​រឿង​ល្អ​ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​របស់​ប្រទេសមួយ​នេះ​នៅ​ក្នុង​តំបន់។

លោក ទៀ បាញ់ ចេញ​មុខ​ថ្លែង​ការពារ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះ UDG រួច​មក។ លោក​ប្រាប់​អាស៊ីសេរី​ថា​ ក្រុមហ៊ុន​មួយ​នេះ កំពុង​វិនិយោគ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា៖ «ថា​គេ​ពុករលួយ​ រំលោភ​សិទ្ធិ​មនុស្ស​អី​នោះ គឺ​គ្មាន​ទេ។ ក្រុមហ៊ុន​នោះ គេ​ធ្វើ​ការ​វិនិយោគ​ដោយ​ត្រឹមត្រូវ​តាមច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រប់​បែបយ៉ាង​ទាំងអស់ ហើយគេ​ទទួល​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ទាំងអស់ ដូច​ដែល​ក្រុមហ៊ុន​ដទៃទៀត​ដែល​ធ្វើ​ការវិនិយោគ​ដែរ»។

តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ប្រតិកម្ម​ចំពោះ​ការ​ចាប់ខ្លួន​យុវជន​ច្រៀង​រិះគន់​សង្គម

ដោយ ជាតិ ចំណាន RFA 2020-09-18

តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ប្រតិកម្ម ចំពោះ​ការ​ចាប់​ខ្លួន​យុវជន ២រូប នៅ​ខេត្ត​សៀមរាប ក្រោយ​ពី​ពួកគេ​ច្រៀង​រ៉ែប (Rap) រិះគន់​សង្គម និង​នយោបាយ។ ពួកគេ​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​រឹតត្បិត​សេរីភាព​សិល្បករ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ។ អ្នក​ចម្រៀង​ខ្លះ​ព្រួយបារម្ភ​ពី​ការ​ថយ​ចុះ​សេរីភាព​សិល្បៈ​ប៉ះពាល់​ដល់​អាជីព​របស់​ពួក​គេ។

សិល្បករ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​យុវជន ឡុង ពុទ្ធារ៉ា និង យុវជន គា សុគន្ធ ដែល​ច្រៀង​រ៉ែប បង្ហោះ​តាម​បណ្ដាញ​សង្គម​រៀបរាប់​ពី​ការ​ឈឺ​ចាប់​រឿង​អយុត្តិធម៌​សង្គម និង​នយោបាយ​នោះ គឺ​ជា​គំរាម​កំហែង​ដល់​អាជីព​អ្នក​សិល្បៈ និង​ប៉ះពាល់​អារម្មណ៍​អ្នកនិពន្ធ។

September 18, 2020

Cypriot Passport Bought by Shadowy Ally of Cambodian Interior Minister

Chen Zhi with Prime Minister Hun Sen after he was made “neak oknha” on July 20, 2020. Oknha News

By Jack Davies | RFA, 2020-09-16

A mysterious Chinese-Cambodian tycoon with ties to Interior Minister Sar Kheng purchased Cypriot citizenship in 2018, according to documents shared exclusively with Radio Free Asia by Al Jazeera as part of their Cyprus Papers investigation.

With a goatee beard and an impish demeanor, 33-year-old Chen Zhi makes for an unlikely “oknha,” the honorific title bestowed on businessmen who donate at least $500,000 to public works approved by the ruling Cambodian People’s Party.

Such sums are pocket change to the likes of Chen, one of a growing class of tycoons capitalizing on China’s Belt and Road Initiative, or BRI, which aims to improve commercial infrastructure linking China with the rest of the world.

Dhamma talk by Maha Thera Dr. Hok Savann on September 17, 2020

កម្ពុជាសោកស្តាយចំពោះការអំពាវនាវរបស់មន្ត្រីអាមេរិក ឲ្យដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន ថាមានស្តង់ដារពីរ

ស្រ្តីម្នាក់ដែលត្រូវបានរារាំងពីសមត្ថកិច្ច REUTERS - STRINGER

ដោយ៖ វ៉ា សំណព្វ | rfi, ចុះផ្សាយ​នៅ​ថ្ងៃ៖ 18/09/2020

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​នៅល្ងាច​ថ្ងៃទី ​១៨ ​កញ្ញានេះ ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ​ដោយបាន​សំដែងការ​សោកស្តាយ​និងខកចិត្ត​ចំពោះ​សេចក្តីថ្លែងការណ៍​របស់ឥស្សជន​នយោបាយ​សហរដ្ឋអាមេរិក​ចំនួន​ពីររូប ​ដែលបាន​ជំរុញឲ្យ​ដោះលែង​ជាបន្ទាន់​សកម្មជន​ដែលត្រូវបានចាប់ខ្លួន​នៅកម្ពុជា​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ​បានចាត់ទុក​ការទាមទារ​របស់​ឥស្សរជន​សហរដ្ឋអាមេរិក​ទាំងពីររូបថា​ មានស្តង់ដារ​ពីរ​។​

តាមរយៈ​សេចក្តីថ្លែងការណ៍​នៅល្ងាច​ថ្ងៃទី ​១៨ ​កញ្ញា ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ​បានចាត់ទុក​ការអំពាវនាវ​របស់​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ចំនួនពីរ​រូប​ ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជាថា​ មាន​ស្តង់ដារពីរ​។ ​ស្តង់ដារពីរ​ ដោយ​ម្យ៉ាង​ឥស្សរជន​នយោបាយ​សហរដ្ឋអាមេរិក​ទាំងពីររូប ​បាន​អំពាវនាវ​អោយដោះលែង​ក្រុមពិសេស​មួយចំនួន​នៅក្រៅ​ប្រព័ន្ធតុលាការ ​ដែលផ្ទុយទៅនឹងការ​អនុវត្ត​នៃ​ដំណើរការ​នីតិវិធី​តុលាការ​របស់​កម្ពុជា ​និងម្យ៉ាង​ទៀត​ គឺបែរ​ជាអំពាវនាវ​អោយគោរព​នីតិរដ្ឋ​ទៅវិញ​។ ​ទោះជា​យ៉ាងណា ​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា ​កម្ពុជានៅ​តែរក្សា​ប្តេជ្ញាចិត្ត​ក្នុងការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​ និង​វាយតម្លៃ​ខ្ពស់​ចំ​ពោះការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ​ដើម្បីស្ថិរភាព ​សន្តិភាព ​និង​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា។

Cambodian Rappers Are Denied Help by Government Lawyers, NGOs Move to Assist

Long Puthera in a promotional photo posted to his YouTube page.  YouTube/Long Puthera

RFA 2020-09-17

Two Cambodian rappers charged with ‘inciting’ public discontent over the 35-year rule of Prime Minister Hun Sen are ineligible for assistance from a legal team set up by the government to defend the poor, Cambodian sources told RFA Thursday.

Rappers Kea Sokun and Long Puthera were arrested this month in Siem Reap province after releasing songs criticizing the Cambodian government’s handling of its border dispute with Vietnam and suggesting that Hun Sen’s lack of leadership had led to Cambodia’s economic decline.

They are now being held awaiting trial on charges of “incitement to commit a felony or cause social unrest” under Article 495 of Cambodia’s Penal Code, Siem Reap Provincial Court spokesman Chhuon Sophana told RFA on Tuesday.

Cambodian NGOs have now sent or requested lawyers to defend the pair, with Am Sam Ath—deputy director of the rights group Licadho—saying the two rappers had only voiced their views and had not committed any crime.

តើ​លោក រ៉ុង ឈុន ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ឬ​ទេ?

លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។  រូប៖ កម្មករ

ដោយ ជី វិតា RFA 2020-09-17

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា៤៩៤ និង​មាត្រា៤៩៥ ស្ដីពី​បទ​ញុះញង់ គឺ​ជា​មាត្រា​ដ៏​ពេញ​និយម​របស់​អាជ្ញាធរ​កម្ពុជា ប្រើប្រាស់​ដើម្បី​បង្ក្រាប​ទៅ​លើ​សំឡេង​ប្រឆាំង  និង​សេរីភាព​បញ្ចេញ​មតិ នៅ​កម្ពុជា។ សកម្មជន​បក្ស​ប្រឆាំង​សកម្មជន​ការពារ​បរិស្ថាន សហជីព និង​អ្នក​សារ​ព័ត៌មាន ត្រូវ​បាន​ចាប់​ខ្លួន​រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ មេ​ដឹក​នាំ​សហជីព​លោក រ៉ុង ឈុន ក៏​ជា​ជន​ត្រូវ​ចោទ​ម្នាក់​ក្នុង​បញ្ហា​នេះ​ផង​ដែរ។

តើ​អំពើ​ដែល​លោក រ៉ុង ឈុន បាន​ប្រព្រឹត្ត​ពិត​ជា​បង្ក​ឱ្យ​មាន​ការ​ញុះញង់​កើត​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដូច​ការ​ចោទ​ប្រកាន់​មែន​ឬ​ទេ?

បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ត្រូវ​បាន​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​រាប់​ចាប់​ពី​នគរបាល ព្រះរាជអាជ្ញា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​បក្ស​កាន់អំណាច ​រហូត​ដល់​មេទាហាន លើក​យក​មក​សំអាង និង​ស្រែក​បន្ទរ​តាម​គ្នា ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ក្រុម​យុវជន ព្រះសង្ឃ និង​អ្នក​នយោបាយ ដែល​តវ៉ា​ដោយ​សន្តិវិធី មាន​ដូច​ជា​ការ​តវ៉ា ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការរាតត្បាត​ជំងឺ​ផ្ដាសាយធំ​ឆ្លង​អ្នកជាប់​ឃុំ​ក្នុង​ពន្ធនាគារ

អ្នកជាប់ឃុំដេកប្រជ្រៀតគ្នាក្នុងពន្ធនាគារមួយ​នៅកម្ពុជា កាលពីខែឧសភាឆ្នាំ២០២០។ រូបថតពីវីដេអូរបស់ Amnesty International

ដោយ​ ហេង រស្មី RFA 2020-09-17

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការព្រួយ​បារម្ភ​អំពី​ការរាតត្បាត​ជំងឺ​ផ្ដាសាយធំ​នៅក្នុង​ពន្ធនាគារ ដែល​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ជនជាប់​ឃុំ ដែល​ធ្វើឱ្យ​ពួកគេ​រស់នៅ​កាន់តែ​លំបាក។ ក្ដីបារម្ភ​នេះ បន្ទាប់​ពី​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​របាយការណ៍​ថា​ជំងឺ​ផ្ដាសាយធំ​កំពុង​តែ​រាតត្បាត​ខ្លាំង​នៅ​តាម​ពន្ធនាគារ​ជាច្រើន​កន្លែង​នៅ​កម្ពុជា។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា បន្ទប់​ឃុំឃាំង​តាម​ពន្ធនគារ​ទូទាំង​ប្រទេស​មាន​ភាពចង្អៀតណែន​ជា​ការលំបាក​មួយ​រួចមក​ហើយ។ លោក បន្តថា​ប្រសិនបើ​ជំងឺ​ផ្ដាសាយធំ​កំពុង​រាតត្បាត​នៅ​ក្នុង​ពន្ធនាគារ​ទៀត​នោះ​នឹង​ធ្វើឱ្យ​ជនជាប់ឃុំ​កាន់តែ​លំបាក​ខ្លាំង។ លោក ឱ្យដឹង​ថា​ជនជាប់ឃុំ​ងាយ​ឆ្លង​ជំងឺផ្ដាសាយធំ​បាន​យ៉ាងលឿន​ពីព្រោះ​អ្នកទោស​តែងតែ​កើត​ជំងឺ​រមាស់​ស្បែក​ស្ទើរ​គ្រប់គ្នា ដោយសារ​តែ​បន្ទប់​តូចចង្អៀត និង​ខ្វះ​អនាម័យ។ លោក​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មានវិធានការ​ទប់ស្កាត់​រឿងនេះ​ឱ្យបាន​ឆាប់ ដើម្បី​កុំឱ្យ​ជំងឺផ្ដាសាយធំ​ឆ្លងដល់​ជនជាប់ឃុំ​កាន់តែ​ច្រើន​បន្ថែម​ទៀត៖ «ដូច្នេះ​ខាង​នាយកដ្ឋាន​ពន្ធនាគារ លោក​គួរតែ​មាន​វិធានការ​ធ្វើម៉េច ដើម្បី​រំដោះ​អ្នក​ដែល​រស់នៅ​ចង្អៀត​ណែន​តាន់តាប់​ហ្នឹង ឱ្យ​អាច​មាន​លទ្ធភាព​បង្ក​ឱ្យ​មាន​ការរស់នៅ​ឱ្យ​បាន​ឆ្ងាយ​ដាច់ៗ​ពីគ្នា ជា​លក្ខណៈ​បច្ចេកទេស​រៀបចំ​ជាមួយ​ខាង​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ។ យើងខ្ញុំ​ថា​កាល​ខ្ញុំ​ជាប់ឃុំ ជំងឺ​កមរមាស់​តិចតួច​ទេ គឺ ថា​ការឆ្លង​ពីគ្នា​ទៅវិញ​ទៅមក​ហ្នឹង​ពេញ​បន្ទប់​តែ​ម្ដង​ទម្រាំ​ជំងឺ​នេះ​ទៀត ដូច្នេះ​ជា​ការព្រួយបារម្ភ​ធំណាស់​រឿង​នេះ។»

អ្នក​វិភាគ​មើល​ឃើញ​យុវជន​នៅ​ថៃ និង​ខ្មែរ មាន​សន្ទុះ​ផុលផុស​បាតុកម្ម​ប្រឆាំង​នឹង​រឿង​អយុត្តិធម៌​សង្គម ទោះ​ជា​មាន​ការ​បង្ក្រាប

ក្រុម​យុវជន តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន កាល​ពី​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០២០។  រូប៖ ពលរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា RFA 2020-09-17

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា ក្រុម​យុវជន ជា​ទំពាំង​ស្នង​ឫស្សី និង​ដើរ​តួនាទី​យ៉ាង​សំខាន់ លើ​កិច្ច​ការងារ​សង្គម។ នៅ​ប្រទេស​ពីរ​នៅ​ក្នុង​សមាគម​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​មាន​ប្រទេស​ពីរ ដែល​យុវជន​បាន​ចេញ​មុខ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​រឿង​អំពើ អយុត្តិធម៌​សង្គម និង​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​លាលែង​ពី​តំណែង ដូចជា​នៅ​ថៃ និង​កម្ពុជា​ដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ក្រុម​យុវជន​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម​ទាមទារ​រឿង​អយុត្តិធម៌​សង្គម ដែល​ជា​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង សង្គមប្រជាធិបតេយ្យ តែ​ទោះ​បី​ជា​ដូច្នេះ​ក្ដី បើ​ប្រៀប​នឹង​យុវជន​ថៃ​វិញ សន្ទុះ​យុវជន​ដែល​ឈឺ​ឆ្អាល​រឿង​សង្គម​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ៖ «

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បាន​ប្ដេជ្ញា​ចិត្ត​ថា ក្នុង​នាម​ជា​មេទ័ព លោក​មិន​ឲ្យ​ក្រុម​យុវជន​ចេញ​មក​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គម​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន ម៉ាណែត បាន​ចោទ​ប្រកាន់ ឬ​លាប​ពណ៌​ក្រុម​យុវជន​នេះ​ថា ជា​ក្រុម​ចង់​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទៅ​វិញ៖ «

អង្គការ​សិទ្ធិ​ក្នុងស្រុក ៣ស្ថាប័ន​ត្រៀម​មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន ២រូប ដែល​ច្រៀង​រិះគន់​សង្គម​

យុវជន ឡុង ពុទ្ធារ៉ា (ឆ្វេង) និង​យុវជន គា សុគន្ធ អ្នក​ចម្រៀង​រ៉ែប (Rap) នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្រោយ​ពី​ពួក​គាត់​ច្រៀង​រិះគន់​បញ្ហា​សង្គម។  រូប៖ ហ្វេសប៊ុក​លោក​ទាំង​ពីរ

ដោយ សេក បណ្ឌិត RFA 2020-09-18

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​ចំនួន ៣ស្ថាប័ន បាន​ត្រៀម​មេធាវី​ផ្នែក​ច្បាប់​ជួយ​ការពារ​ក្ដី ឱ្យ​យុវជន គា សុគន្ធ និង​យុវជន ឡុង ពុទ្ធារ៉ា ដែល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប កាលពី​សប្តាហ៍​មុន ក្រោយ​ពី​ពួកគេ​ច្រៀង​ចម្រៀង​រ៉ែប (Rap) រិះគន់​សង្គម។ ចំណែក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា សំណុំរឿង​នេះ មិន​ឋិត​ក្នុង​លក្ខខណ្ឌ ដែល​រដ្ឋាភិបាល​ផ្តល់​មេធាវី​ការពារ​ក្ដី​ឱ្យ​នោះ​ទេ។

មន្ត្រី​អង្គការ​លីកាដូ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ កញ្ញា​ថា អង្គការ​លីកាដូ នឹង​បញ្ជូន​មេធាវី​ការពារ​ក្តី​សំណុំរឿង​យុវជន គា សុគន្ធ ក្រោយ​ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួច។ រីឯ​សំណុំរឿង​របស់​យុវជន ឡុង ពុទ្ធារ៉ា អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា (LAC) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប បាន​បញ្ជូន​មេធាវី​ការពារ​ក្ដី​រួចហើយ​ដែរ។

នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​នៃ​អង្គការ​សិទ្ធិមនុស្ស​លី​កា​ដូ ​លោក​ អំ ​សំអាត​  ​ថ្លែង​ថា​ ​យុវជន​ទាំង​ពីរ​រូប​នេះ​បាន​និពន្ធ​បទ​ចម្រៀង​ ​និង​ច្រៀង​ ​ក្នុង​ន័យ​សេរីភាព​សិល្បៈ ​ជា​សិទ្ធិ​សម្ដែង​មតិ​ពុំ​មែន​ជា​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ដូច​ការចោទប្រកាន់​នោះ​ទេ​។​ ​លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​យុវជន​ទាំង​នេះ​ជា​ការរំលោភ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «យើង​មើល​ទៅ​បញ្ហា​ទាំង​អស់​ហ្នឹង ហាក់​ដូច​មិន​មាន​អ្វី​ចោទ​ប្រកាន់​ថា ជា​រឿង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​ទេ ពីព្រោះ​មើល​ទៅ​វា​សេរីភាព​បែប​សិល្បៈ​របស់​ពួក​គាត់​ហើយ។ បញ្ហា​ទាំង​អស់​នេះ​ខ្ញុំ​មើល​ឃើញ​ថា ជា​ការរំលោភ​លើ​សេរីភាព​ជា​មូលដ្ឋាន ឬ​សេរីភាព​បញ្ចេញមតិ​របស់​គាត់»។

Harbored Ambitions: How China's Port Investments Are Strategically Reshaping the Indo-Pacific

Download full document


The Corrupt, The Dirty, The Sanctioned

Posted by KhmerPAC | 12 Thursday Dec 2019

My dear Kacvey,

Do you recall our communication The Dirty Dozen + Others a year and a half ago? Well, since then a lot of things have happened with corruption getting worst and worst every passing day involving more or less the same persons in the corrupt leadership circle and their family members.

But it is very important for your students to remember, at the outset, what Norodom Sihanouk had said as reported in an article penned by Maurice Eisenbruch in The International Journal of Human Rights titled: “The cloak of impunity in Cambodia I: cultural foundations” in which Sihanouk was quoted as follows: “In today’s Cambodia, the God of Impunity reigns side by side with the King of Corruption.”

Let inventory them so that your students could have a comprehensive information on the extent of the corruption and their authors in the City of Tonlé Buon Mouk.

Human Rights Watch
1. Cambodia’s Dirty Dozen – A Long History of Rights Abuses by Hun Sen’s Generals
2. នាយឧត្តមសេនីយ៍បាតដៃកខ្វក់ ១២ រូប – ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងរបស់នាយឧត្តមសេនីយ៍នៃលោក ហ៊ុន សែន

Global Witness
1. HOSTILE TAKEOVER – How Cambodia’s ruling family are pulling the strings on the economy and amassing vast personal fortunes with extreme consequences for the population.
2. FROM THE DEATH OF CAMBODIA’S DEMOCRACY? – As Cambodians head to the polls, Global Witness exposes an elusive club of politically exposed tycoons set to profit from the country’s sham election

Reuters
1. Special Report: Khmer Riche – How relatives and allies of Cambodia’s leader amassed wealth overseas
2. Cyprus opposition wants to know how Cambodian elite got passports
3. in-cyprus: Interior Minister to carry out additional probe into Cambodia elite passports
4. Cyprus plans to strip citizenships after uproar over passports
5. Cyprus Mail: Names of those on passports to be revoked made public

U.S. Department of Treasury
1. Treasury Sanctions Corruption and Material Support Networks
2. United States Takes Action Against Corruption and Serious Human Rights Abuse – PRESS STATEMENT by MICHAEL R. POMPEO, SECRETARY OF STATE
3. American Shipper: US sanctions aim to topple Cambodian timber magnate
4. PRESS RELEASES – Treasury Sanctions Chinese Entity in Cambodia Under Global Magnitsky Authority

Radio Free Asia
1. How Did Cambodia’s First Family Afford Their Long Island Home?
2. $5 MILLION APARTMENT A LAUNCHPAD TO LONDON HIGH SOCIETY FOR NIECE OF HUN SEN
3. Foreign Homes of Cambodia’s Top Officials and Family Reflect Tenuous Grip at Home
4. CAMBODIA ENERGY CHIEFS TIED TO U.S. PROPERTY WORTH $5 MILLION
5. OVERSEAS PROPERTY OF CAMBODIA’S ELITE
6. អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស​របស់​ក្រុម​អភិជន​ខ្មែរ
7. មុខមាត់បុគ្គលដែលជួយអ្នកមានអំណាចខ្មែរឲ្យលួចលុយជាតិ
8. The ‘Respectable’ Faces that Help Cambodia’s Elite Loot the Country
9. In London, Cambodian elites tread in the Kremlin’s footsteps.
10. Cypriot Passport Bought by Shadowy Ally of Cambodian Interior Minister

Transparency International
1. Corruption and Cambodia’s – Governance System – The Need for Reform – National Integrity System Assessment 2014
2. For 2018, Transparency International ranked Cambodia the 161st out of 180 countries worldwide.
3. For 2019, Transparency International ranked Cambodia the 162nd out of 183 countries worldwide.
4. SEA GLOBE of 23 January 2020 reported: Cambodia once again ranked Southeast Asia’s most corrupt country
5. OVERSEAS PROPERTY OF CAMBODIA’S ELITE
6. Cambodian PM Hun Sen’s Niece Buys Cypriot Villas For €2.5 Million

This file will be updated with new developments as they happen in the future, bearing in mind what Ovid once said: “All things can corrupt when minds are prone to evil” to which George Bernard Shaw added: “Power does not corrupt men; fools, however, if they get into a position of power, corrupt power.”

Post scriptum: Maurice Eisenbruch’s “The cloak of impunity in Cambodia II: justice

Dhamma talk by Maha Thera Dr. Hok Savann on September 16, 2020

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដោយសារគម្រោងតារាសាគរនៅកម្ពុជា

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដោយសារគម្រោងតារាសាគរនៅកម្ពុជា
US sanctions Chinese company over Dara Sakor project in Cambodia
South China Morning Post, September 16, 2020

សារព័ត៌មាន​អន្តរជាតិ លាតត្រដាង​មហិច្ឆតា​ចិន​ចង់​បង្កើត​មូលដ្ឋាន​ទ័ព​​ក្នុង​ប្រទេស​ចំនួន១២ លើ​ពិភពលោក ក្រៅពី ជីបូទី (Djibouti) និង​កម្ពុជា

នាវិកកម្ពុជាធ្វើវន្ទនកិច្ចលើនាវាល្បាតចិនក្នុងអំឡុងពិធីប្រគល់ និងផ្ទេរនាវាល្បាតចិន៩គ្រឿងដល់កម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០០៧។ Reuters

ដោយ មាន ឫទ្ធិ RFA 2020-09-16

ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះ UDG ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ខ្លាំង​ពី​សារព័ត៌មាន​អន្តរជាតិ។ តើ​សារព័ត៌មាន​អន្តរជាតិ​ទាំងនោះ បាន​រាយការណ៍ និង​ចុះផ្សាយ​យ៉ាង​ដូចម្ដេច​ខ្លះ​ជុំវិញ​រឿង​នេះ?

សារព័ត៌មាន​របស់​អាមេរិក​ឈ្មោះ ឌឹ វ៉លស្រ៊ីត ជឺរណល (The Wall Street Journal) ដែល​ជា​អ្នក​ទម្លាយ​ព័ត៌មាន​ឲ្យ​ពិភពលោក​ដឹង​មុនគេ​រឿង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លួច​ចុះ​កិច្ចសន្យា​យោធា​សម្ងាត់​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រយៈពេល​៣០ឆ្នាំ​នោះ ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន UDG ដែល​ជា​អ្នក​អនុវត្ត​ផែនការ​សម្ងាត់​នេះ​ថា ជា​ដំណាក់កាល​ថ្មី​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​ទៅលើ​ក្រុមហ៊ុន​ចិន ដែល​ជួយ​ពង្រីក​មហិច្ឆតា​យោធា​ឲ្យ​ប្រទេស​ចិន​នៅ​លើ​ពិភពលោក។ សារព័ត៌មាន​នេះ បាន​ដកស្រង់​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​បញ្ចកោណ ឬ​ក្រសួង​ការពារ​ជាតិ​អាមេរិក ដាក់​ជូន​ទៅ​រដ្ឋសភា​អាមេរិក កាលពី​ដើម​ខែកញ្ញា ថា ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ចិន​ដើម្បី​ប្រជែង​អំណាច​ជាមួយ​សហរដ្ឋអាមេរិក​ឲ្យ​បាន​សម្រេច​ត្រឹម​ពាក់​កណ្ដាល​សតវត្ស​ទី២១​នេះ គឺ​ផែនការ​នៃ​ការបង្កើត​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​សម្រាប់​ជួយ​ដល់​កងទ័ព​ជើងគោក និង​ជើង​អាកាស​របស់​ខ្លួន។ របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ក្រៅតែ​ពី​មាន​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​ជីបូទី(Djibouti) នៅ​ទ្វីប​អាព្រិក និង​ផែនការ​ដាក់​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​កម្ពុជា​នោះ ចិន​ក៏​ទំនងជា​ពិចារណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស​ចំនួន១២ ផ្សេងទៀត នៅ​ទ្វីប​អាស៊ី អាព្រិក និង​នៅ​តំបន់​មជ្ឈិមបូព៌ា ស្រប​ពេល​ដែល​ប្រទេស​ចិន​មាន​រួច​ជាស្រេច​នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ជាច្រើន​នោះ។

យុទ្ធសាស្ត្រ​អាមេរិក​ទប់ស្កាត់​ចិន រាលដាល​ប៉ះ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក Donald Trump ប្រធានាធិបតីអាមេរិក។ Photo: AP

អូន ឆេងប៉រ | VOA Khmer, 17 កញ្ញា 2020

ភ្នំពេញ — រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​សំអាង​ច្បាប់ ​Global Magnitsky ​ដើម្បី​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ Union Development Group ​(យូញៀន ឌីវេលឡូបមិន គ្រុប)​ ហៅ​កាត់​ថា​ UDG​ របស់​ចិន​ ដែល​កំពុង​អភិវឌ្ឍ​គម្រោងទេសចរណ៍​តារាសាគរ ​មាន​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​ នៅ​ខេត្ត​កោះកុង។​

សហ​រដ្ឋ​អាមេរិក ​បាន​ចោទ​ក្រុមហ៊ុន ​UDG ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​រដ្ឋចិន​ និង​ជាប់​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​ ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ចេញ​ដោយ​បង្ខំ ​ ហើយ​ថែម​ទាំង​អះអាង​ថា​ ខ្លួន​មាន​«របាយ​ការណ៍​គួរ​ជាទី​ទុក​ចិត្ត»​ ក្នុង​ការ​ទាញ​សេចក្ដី​សន្និដ្ឋាន​ថា​ គម្រោង​តារាសាគរ​ អាច​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​យោធា​របស់​ចិន​ទៀត​ផង។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​Mike Pompeo ​បាន​លើក​ឡើង​ថា៖​ «យើង​នឹង​មិន​អត់​ឱន​ឱ្យ​សកម្ម​ភាព​របៀបៗ​នេះ​បាន​នោះ​ទេ​ ដ្បិត​វា​ជា​សកម្មភាព​ដែល​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ស្លូតត្រង់។​ ជានិច្ចកាល​ ​យើង​នឹង​ឈរ​នៅ​ជាមួយ​ប្រជាជន​កម្ពុជា»។​

សហរដ្ឋ​អាមេរិក​បន្ត​ជំរុញ​កម្ពុជា​ឲ្យ​គោរព​«គោលការណ៍​រួម»នៃ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។ Photo: AFP

សាយ មុន្នី | VOA Khmer, 17 កញ្ញា 2020

វ៉ាស៊ីនតោន — សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​ឡើង​វិញ​នូវ​លំហរ​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​ ដែល​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្សនិង​លទ្ធិប្រជាធិបតេយ្យ។ នេះ​បើ​ផ្អែក​តាម​ក្រុម​មន្ត្រី​អាមេរិកាំង។

ការ​បន្ត​ជំរុញ​នេះ ធ្វើ​ឡើងក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិកកំពុង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីជាមួយ​កម្ពុជា​នៅ​ឆ្នាំ​នេះ​ ដែល​ជា​ឆ្នាំ​គម្រប់​ខួប​ទី ​៧០ ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ក្រុម​ប្រឆាំង​កាន់តែ​ឡើង​កម្តៅ។

លោក អេរិន ស្វាតជេស (Arend Zwartjes) អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​ អំពី​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​និង​កម្ពុជាកាល​ពី​ពេល​ថ្មីៗនេះថា​ សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​លើកឡើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទាំង​ជា​សាធារណៈ​ក្តី​ ទាំង​ជា​លក្ខណៈ​ឯកជន​ក្តី​ ចំពោះ​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក អំពី​លំហរ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​កាន់​តែ​រួម​តូចទៅៗ​នៅ​កម្ពុជា​បច្ចុប្បន្ន។

តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយ​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅរដ្ឋធានីវ៉ាស៊ីនតោន ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧។


ហ៊ុល រស្មី | VOA Khmer, 17 កញ្ញា 2020

ភ្នំពេញ — តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​ លោក ​Alan Lowenthal ​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​វ័យ​ក្មេង​និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ នៅ​ប្រទេស​កម្ពុជា។ ​ការ​ចាប់​ខ្លួន​នេះ​បាន​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ ​ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប​ជាដើម។​

កាលពី​សប្តាហ៍​មុន​ សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា ​ខ្លួន​មាន​ «ក្តី​បារម្ភ​កម្រិត​ធ្ងន់ធ្ងរ» ​បន្ថែម​ទៀត​ចំពោះ​ការ​បង្ក្រាប​នយោបាយ​លើ​អ្នក​រិះគន់​ និង​អ្នក​ជំទាស់​នៅ​កម្ពុជា​ នា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ក៏​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ Twitter​ ថា ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ និង​បុគ្គល​វ័យ​ក្មេង​មួយ​ចំនួន​ទៀត​ ចំពោះ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​នោះបាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​

បើ​តាម​សេចក្តី​ប្រកាស​ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​លោក ​Alan Lowenthal​ ដែល​តែងតែ​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថា​ លោក​មិន​បាន​ព្រងើយ​កន្តើយ​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​និង​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេល​ក្រុម​អ្នក​ទាំង​នោះ​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល បាន​អនុវត្ត​សិទ្ធិ​ដូច​ដែល​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​របស់​ពួក​គេ​នោះទេ។​

ថ្ងៃបុណ្យភ្ជុំបិណ្ឌ៖ អ្នកនយោបាយផ្ញើសារជូនពរពលរដ្ឋកម្ពុជារៀងៗខ្លួន ខណៈអ្នកវិភាគសុំអោយមានឯកភាពជាតិ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ភរិយា ​ចូលរួម​ពិធី​បុណ្យភ្ជុំបិណ្ឌ​នៅ​វត្តវាំងចាស់ ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ ​ថ្ងៃទី ​១៧ ​កញ្ញា​ ឆ្នាំ ​២០២០​។​ © FB

ដោយ៖វ៉ា សំណព្វ | rfi, ចុះផ្សាយ​នៅ​ថ្ងៃ៖ 17/09/2020 

ថ្ងៃទី ​១៧ ​កញ្ញានេះ ​គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ​ឬ​ភ្ជុំធំ ​ដែលប្រជាពលរដ្ឋកម្ពុជា​កំពុង​​ប្រារព្ធធ្វើឡើង​ទាំង​នៅក្នុង​និង​ក្រៅ​ប្រទេស​។​ នៅថ្ងៃនេះ ​ប្រមុខរដ្ឋាភិបាល​​កម្ពុជា ​និង​អតីត​ប្រធានគណបក្សប្រឆាំង​បាន​ផ្ញើសារជូនពរ​ដល់ប្រជាពលរដ្ឋ​កម្ពុជា​រៀងៗ​ខ្លួន ​ខណៈ​អ្នកវិភាគ​សង្គម​​នយោបាយ​វិញ ​បានអំពាវនាវ​អោយអ្នក​នយោបាយ​មានឯកភាពជាតិ​នៅក្នុងស្មារតី​នៃ​បុណ្យភ្ជុំបិណ្ឌ​។​

«​ដោយសារ​ប្រទេសយើង​មានសុខ​សន្តិភាព​ពេញលេញ ​ទើបយើង​មានឱកាស​ប្រារព្ធពិធី​បុណ្យ​តូចធំ​ជាច្រើន​ដោយគ្មាន​ការភ័យខ្លាច​»​។ ​នេះគឺ​ជា​សារ​​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែលបាន​សរសេរ​នៅលើ​គណនីយ​ហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃទី ​១៦ ​កញ្ញា​។​ ក្រៅពី​បាន​សួរសុខ​ទុក្ខជន​រួមជាតិ​របស់ខ្លួន​ហើយ​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ឆ្លៀត​​នៅក្នុងឱកាស​នេះ ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​បញ្ហា​អគ្គិភ័យ ​ដែលអាច​បណ្តាលមក​ពីការដុតធូប ​ទៀន ​នៅតាម​ទីកន្លែង​សក្ការៈបូជា​ផ្សេងៗ​។ ​ទន្ទឹមនឹង​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​អោយ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព ​កុំអោយ​ឆ្លងជំងឺ​កូវីដ​-​១៩​ (Covid-19) ​ផងដែរ​។ ​សម្រាប់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅថ្ងៃបុណ្យ​ភ្ជុំបិណ្ឌនេះ ​លោករួមជាមួយ​ភរិយា ​ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ ​និង​មន្ត្រី​អ្នកមុខ​អ្នកការ​ជាច្រើន​រូបទៀត​ បានអញ្ជើញ​ទៅចូលរួម​ពិធី​បុណ្យភ្ជុំបិណ្ឌ ​ជាមួយ​ពុទ្ធបរិស័ទ​នៅក្នុងវត្ត​ហរិរក្សជិនី ​(វត្តវាំងចាស់) ​ស្ថិតនៅ​ឃុំវាំងចាស់ ​ក្នុងស្រុកឧដុង្គ ​ខេត្តកំពង់ស្ពឺ​។​ វត្តវាំងចាស់ ​គឺជាវត្តមួយ​ដែលលោក​នាយករដ្ឋ​មន្ត្រី​និង​ភរិយា ​ពុំដែល​​ខកខាន​ទៅមួយឆ្នាំ​ណាសោះ​ឡើយ​។

Cambodia Slams US Sanctions on Chinese Developer as Attack on Sovereignty

An old casino is seen at the Dara Sakor investment zone in Cambodia's Koh Kong province, in a file photo. REUTERS

RFA 2020-09-16

Cambodia’s government on Wednesday condemned the U.S. Department of Treasury’s decision to sanction a Chinese developer building a massive project in the country’s Koh Kong province over graft and rights abuses, calling the allegations “false” and saying the jungle resort plan was going ahead.

The Treasury’s Office of Foreign Assets Control (OFAC) on Tuesday sanctioned Union Development Group (UDG) for the “seizure and demolition of local Cambodians’ land” during construction of the Dara Sakor project, prohibiting the company from doing business with any U.S. citizen and cutting it off from the U.S. financial system.

The Treasury said that in order to obtain the land for the U.S. $3.8 billion-dollar project—which includes an airport, deep water seaport, and casino resort as part of an investment zone in the middle of the jungle—UDG falsified its registration to say that it was Cambodian owned before reverting to its true Chinese ownership and continuing to operate without repercussions.

បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ការពារ​ក្រុមហ៊ុន​ចិន​ UDG ​ដែល​រង​ទណ្ឌ​កម្ម​របស់​អាមេរិក

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។ 

ហ៊ុល រស្មី  | VOA Khmer, 16 កញ្ញា 2020

ភ្នំពេញ — ភ្លាមៗ​ក្រោយ​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ចិន​ Union Development Group ​(ក្រុមហ៊ុន​ យូញៀន​ ឌីវេលឡូប​មិន​ គ្រុប) ​ហៅ​កាត់​ថា​ UDG ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​នោះ​ ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ចិន​នេះ​ រួម​មាន​វិវាទ​ដីធ្លី​នោះ​ មិន​អាច​ចាត់​ទុក​ថា ​ជា​ការ​រំលោភ​សិទិ្ធ​មនុស្ស​បាន​ទេ។​

ក្រុមហ៊ុន​ Union Development Group ​ទទួល​បាន​ដី​សម្បទាន​ចំនួន​ ៣៦.០០០ ​ហិកតា ​កាលពី​ឆ្នាំ​២០០៨ ​សម្រាប់​ជួល​រយៈ​ពេល ​៩៩​ ឆ្នាំ​ នៅ​ខេត្ត​កោះកុង ​ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេស​ចរណ៍​ធម្មជាតិ​«តារាសាគរ» ​មាន​ទឹក​ប្រាក់​ ៣៨០០​ លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ក៏​មាន​សង់​ព្រលាន​យន្ត​ហោះ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ និង​កំពង់ផែ​ទឹកជ្រៅ​ ដែល​អាច​បម្រើ​ដល់​ការ​សំចត​របស់​នាវា​ចម្បាំង។​

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋាភិបាល​កំពុង​ប្រែ​ក្លាយ​តំបន់​នោះ​ជា​តំបន់​សេដ្ឋ​កិច្ច​ ដោយ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ទីតាំង​នោះ​ក្លាយ​ជា​មូលដ្ឋាន​យោធា​ ដើម្បី​បម្រើ​មហា​អំណាច​ណា​មួយ​នោះ​ឡើយ។​លោក​អះ​អាង​ថា​ ​កម្ពុជា​ចង់​បាន​ត្រឹម​តែ​ពង្រីក​ចរន្ត​សេដ្ឋកិច្ច​ ដែល​អាមេរិក​មិន​គួរ​បារម្ភ​អ្វី​នោះ​ឡើយ។​

អ្នក​ទោស​នយោបាយ រង​ការ​រឹតត្បិត និង​ធ្វើ​បាប​ជាង​ឧក្រិដ្ឋជន​ ពេល​ជាប់​ឃុំ​​ពន្ធនាគារ​ព្រៃ​ស

លោក គា វិសាល ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ទោស​នយោបាយ និមន្ត​លោក​ស្រោច​ទឹកតាម​ជំនឿ​ពុទ្ធសាសនា ពេល​ទើប​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០២០។  រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ខែ សុណង RFA 2020-09-17

អ្នក​ទោស​នយោបាយ អះអាង​ថា ពួកគេ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​រង​ការ​​ធ្វើ​បាប ពី​អនុរក្ស​ពន្ធនាគារ​ ជាង​ឧក្រិដ្ឋជន​ នៅ​ក្នុង​​​ពន្ធនាគារ​ព្រៃ​ស។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ថា ភាព​មិន​ស្មើ​​មុខ​ច្បាប់ ក្នុង​ពន្ធនាគារ​ ជា​ការ​បំពាន​សិទ្ធិ​អ្នក​​ជាប់​ឃុំ និង​ជំរុញ​ឲ្យ​មាន​ការ​​ស្ថានភាព​ក្នុង​ពន្ធនាគារ​ ឲ្យ​ក្លាយ​ជា​មណ្ឌល​អប់រំ​កែប្រែ ត្រឹមត្រូវ​តាម​ស្តង់ដារ។

អ្នក​ទោស​នយោបាយ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ដោះលែង​ថ្មីៗ ក្រោយ​អនុវត្ត​​ទោស​ពន្ធនាគារ​​​ចប់​​​ លោក គា វិសាល ប្រាប់​ថា ក្នុង​ពេល​ជាប់​ឃុំ ​លោក​ រង​ទារុណកម្ម​ធ្ងន់​ម្ដង​ ដោយ​ការ​ឲ្យ​ឃុំ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ មិន​​ឲ្យ​ចេញ​ក្រៅ​រយៈ​ពេល ២សប្ដាហ៍​គត់ និង​​តម្រូវ​ឲ្យ​​ហូប​​របប​​អាហារ​ របស់​​​ពន្ធនាគារ ដែល​មាន​ក្លិន​ឆ្អាប គ្មាន​អនាម័យ​។ អតីត​អ្នក​ទោស​រូប​នេះ ប្រៀប​ម្ហូប​អាហារ​នោះ​ថា ជា​បាយ​​សម្រាប់​ជ្រូក។ លោក​ថា ទារុណ​កម្ម​នេះ ដោយ​សារ​អនុរក្ស​ពន្ធនាគារ​ ចោទ​ថា លោក​លួច​ប្រើ​ទូរស័ព្ទ​ក្នុង​បន្ទប់​ឃុំ​ឃាំង​។ លោក ទទួល​ស្គាល់​ថា ពិត​ជា​បាន​​ប្រើ​ទូរស័ព្ទ​មែន គឺ​ប្រើ​​ទាំង​អស់​គ្នា ក្នុង​ចំណោម​អ្នក​ជាប់​​ឃុំ​ចំនួន ២១នាក់ ក្នុង​បន្ទប់​ឃុំ​ លេខ១៩ (A19) នៃ​អគារ អា (A)។

មន្រ្តីរដ្ឋាភិបាល​ថា​ទណ្ឌកម្ម​របស់​ក្រសួងរតនាគារ​អាមេរិក​ដាក់លើ​ក្រុមហ៊ុនចិន UDG ប្រាសចាក​ការពិត

ក្រសួង​រតនាគារ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union Development Group ឬ​ UDG កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ Screenshot

ដោយ សុជីវី RFA 2020-09-16

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​សម្តែង​ការសោកស្ដាយ​ចំពោះ​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន យូឌីជី (Union Development Group (UDG) ) វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ខ្នាតធំ​នៅ​ខេត្តកោះកុង ដោយសារ​តែ​ក្រុមហ៊ុន​ចិន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី។ មន្រ្តី​រដ្ឋាភិបាល​ចាត់ទុក​ថា របាយការណ៍​របស់​អាមេរិក ដែល​នាំឲ្យ​មាន​ទណ្ឌកម្ម​នេះ​ប្រាសចាក​ពី​ការពិត​ទាំងស្រុង។ ទោះបីជាយ៉ាងណា​អ្នកឃ្លាំមើល​បរិស្ថាន និង​មន្ត្រី​សង្គមស៊ីវិល​យល់ថា​នេះ​ជា​ការជួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ក្រុមហ៊ុន​បរទេស ដែល​មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​ខ្មែរ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា​រមណីយដ្ឋាន​របស់​គីរីសាគរ ក្នុង​ខេត្តកោះកុង ជា​វិនិយោគ​របស់​ក្រុមហ៊ុនចិន​នេះ​គ្មាន​មូលដ្ឋាន​ទ័ព​បរទេស​នោះ​ទេ។ លោក​ស្នើឱ្យ​ក្រសួង​រតនាគារ​អាមេរិក​ពិនិត្យ​ជាថ្មី​ឡើងវិញ ព្រោះ​ការចោទ​ប្រកាន់​នេះ ប៉ះពាល់​កិតិ្តយស​កម្ពុជា។ លោក ផៃ ស៊ីផាន ថ្លែង​បែប​នេះ ក្នុង​ទំព័រហ្វេសបុក​របស់ខ្លួន ដែល​លោក​បង្ហោះ​នៅថ្ងៃ​ទី១៦ ខែកញ្ញា​នេះ។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ​ជាច្រើន​ដង តែ​លោក​មិនលើក​ទូរស័ព្ទ នៅ​ថ្ងៃទី​១៦ កញ្ញា។ ចំណែក​តំណាង​ក្រុមហ៊ុន UDG ក៏​អាស៊ីសេរី​មិនអាច​ទាក់ទង​បាន​ដែរ​នៅថ្ងៃ​ដដែល​នេះ។អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​លើហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែ​កញ្ញា​ ឆ្នាំ​២០២០។

សហរដ្ឋ​អាមេរិក​ជំរុញ​​ប្រទេស​ចិន ឲ្យ​បែង​ចែក​ទឹក​ទន្លេ​មេគង្គ​ប្រកប​ដោយ​តម្លាភាព

លោក ម៉ៃ ឃើល ផូមភីអូ (Michael R.Pompeo) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក (ខាង​ក្រោម) កូន​ផ្សោត​នៅ​ក្នុង​ទន្លេ​មេគង្គ​លើ​របស់​កម្ពុជា និង​ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ចិន។ រូប៖ ហ្វេសប៊ុក

ដោយ ហេង រស្មី RFA 2020-09-17

សហរដ្ឋ​អាមេរិក​ជំរុញ​ដល់​រដ្ឋាភិបាល​ចិន​ ឲ្យ​បែង​ចែក​ទិន្នន័យ​ព័ត៌មាន​ពី​ទឹក​ទន្លេ​មេគង្គ ប្រកប​ដោយ​តម្លាភាព ដើម្បី​ចៀស​វាង​ដល់​ការ​គំរាម​កំហែង កាន់​តែ​ខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​ទន្លេ​មេគង្គ។ អ្នក​ជំនាញ​អភិបាល​កិច្ច​ទឹក​លើក​ឡើង​ថា ដោយ​សារ​តែ​ប្រទេស​ចិន សាង​សង់​ទំនប់​នៅ​ផ្នែក​ខាង​លើ​នៃ​ទឹក​ទន្លេ​មេគង្គ បាន​ធ្វើ​ឲ្យ​ទឹក​នៅ​តំបន់​ទន្លេ​មេគង្គ​ ដែល​រួម​មាន​កម្ពុជា ប្រែ​ប្រួល​ខុស​ប្រក្រតី និង​ធ្វើ​ឱ្យ​បាត់​បង់​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន។

ក្រសួង​ការ​ប្រទេស​សហរដ្ឋ​អាមេរិក​ លើក​ទឹកចិត្ត​ដល់​បណ្ដា​ប្រទេស​ជាប់​តំបន់​ទន្លេ​មេគង្គ​ ជំរុញ​ដល់​គណបក្ស​កុម្មុយនិស្ត​ចិន​ ឲ្យ​​ទទួលខុស ត្រូវ​ ចំពោះ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ចែក​រំលែក​ទិន្នន័យ ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រសួង​ថា ទិន្នន័យ​ទាំង​អស់​នោះ ត្រូវ​តែ​បើក​ចំហ​ជា​សារធារណៈ ហើយ​ត្រូវ​ផ្សព្វផ្សាយ​គ្រប់​ពេល​ពេញ​មួយ​ឆ្នាំ។

សេចក្ដី​ថ្លែង​ការណ៍​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ ម៉ៃ ឃើល ផូមភីអូ (Michael R.Pompeo) ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤ កញ្ញា​ថា ការសម្រេច​ចិត្ត​​ជា​ឯកតោភាគី​របស់​ គណបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ការ​ឃាត់​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​អាង​ទន្លេ​មេគង្គ​​បាន​ធ្វើ​ឱ្យ​ភាព​រាំង​ស្ងួត​ជា​​ប្រវត្តិសាស្ត្រ​ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​ថែម​ទៀត​។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​នេះ ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ដៃគូ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ក្រោម​ចំណង​ជើង​ថា ប្រទេស​តំបន់​ទន្លេ​មេគង្គ សមនឹង​ទទួល​បាន​ដៃគូ​ល្អ កាល​ពី​ថ្ងៃ​ទី១៤ កញ្ញា។ លោក​ ម៉ៃ ឃើល ផូមភីអូ លើក​ឡើង​ថា ការ​បង្កើត​គម្រោង​ដៃគូ​អាមេរិក និង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ សហរដ្ឋ​អាមេរិក​ត្រៀម​ថវិកា​ច្រើន​ជាង ១៥០លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​នេះ។​ សហរដ្ឋ​អាមេរិក​ថា ក្នុងរយៈពេល ១១ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ចំណាយ​ថវិកា ប្រមាណ ៣ពាន់ ៥រយ​លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ។​

សមាជិក​សភាអាមេរិក​ ថ្កោលទោស​របបលោក ហ៊ុន សែន​ ដែលបានចាប់​យុវជន​ជាច្រើន​នាក់​ ដាក់​ពន្ធនាគារ​

សមាជិកសភាមកពីខាងគណបកសប្បជាធិបតេយ្យលោក អាឡែន ឡូវ៉ិនស្សល(Alan Lowenthal)(រូបឆ្វេង) និងក្រុមយុវជន និង​ព្រះសង្ឃខ្មែរថាវរៈ និង​យុវជនចលនាមាតាធម្មជាតិ នឹង​សកម្មជនឯទៀត ដែលត្រូវ​បានចាប់ឃុំខ្លួន  ALAN LOWENTHAL'S FACEBOOK PROFILE/FACEBOOK

ដោយ មួង ណារ៉េត RFA 2020-09-16

សមាជិក​សភា​អាមេរិក​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ថ្កោលទោស​របប​លោក ហ៊ុន​ សែន​ ដែលបាន​ចាប់យុវជន​ជាច្រើននាក់​ ដាក់ពន្ធនាគារ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ដែលចេញ​កាលពីថ្ងៃទី​ ១៥ ខែ កញ្ញា​ លោក អាឡែន​ ឡូវ៉ិនស្សល ថារបបលោក​ ហ៊ុន សែន​ ធ្វើតាមតែអំពើចិត្ត​ ដោយបំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុងការចាប់​ខ្លួនយុវជន​ទាំងនោះ​។

លោក​បន្ថែម​ថា សកម្មភាព​តស៊ូមតិ​ ឬតវ៉ាដោយ​សន្តិវិធី​ ឬរិះគន់​រដ្ឋាភិបាល​ គឺជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព និង​សិទ្ធិបញ្ចេញមតិ​ ដែលជាសិទ្ធិ​មូលដ្ឋាន​ និង​ចាំបាច់​សម្រាប់​ដំណើរ​ការប្រជាធិបតេយ្យ​ត្រឹមត្រូវមួយ​។ យុវជនដែលចូលរួមសកម្ម ក្នុង​ជីវភាព​នយោបាយ​បែប​នេះ គួរតែរបប​លោក ហ៊ុន សែន​ លើកទឹកចិត្ត​ពួកគាត់ មិន​មែន​ចាប់​ពួកគាត់​ដាក់គុក​នោះទេ

លោកបន្តថា​ យុវជនទាំងនេះ​ គឺជាអនាគត​របស់​កម្ពុជា​ ហើយលោក​ប្តេជ្ញា​នៅតែបន្ត​ថ្កោល​ទោស​របប​លោក​ ហ៊ុន សែន​ ដែលធ្វើបាប​ប្រជាពលរដ្ឋ​បែបនេះ​។ លោក​ព្រមាន​ថា​ ទង្វើ​របស់របបនេះ​ ​នឹងរឹតតែ​ធ្វើឲ្យកម្ពុជា​ ប្រឈមទណ្ឌកម្ម​បន្ថែម​ ពីសហគមន៍​អន្តរជាតិ​។ លោក​រម្លឹក​ឲ្យលោក​ ហ៊ុន​ សែន​ គិត​ឲ្យ​ច្បាស់​ ថា​ការបន្ត​ចង់​ក្រាញ​អំណាច​ និង​ចង់​លើក​មុខមាត់​កម្ពុជា​នៅលើឆាក​អន្តរជាតិ​ មួយ​ណា​សំខាន់​ជាង​?​

សង្គម​ស៊ីវិល​នៅ​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​​ថា​​អាជ្ញាធរ​រឹតត្បិត​សិទ្ធ​សេរីភាព​លំបាក​បំពេញ​ការងារ

សកម្មភាព​ប្រជាពលរដ្ឋ​ចូល​រួម​អប់រំ​ជាមួយ​អង្គការ​អាដហុក នៅ​ភូមិ​អូរ​ឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២០។  រូប៖ អាដហុក

ដោយ សេក បណ្ឌិត RFA 2020-09-16

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​​សិទ្ធិមនុស្ស​នៅ​​ខេត្ត​មួយ​ចំនួន​​ អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​​រឹតត្បិត​សិទ្ធិ​សេរីភាព​​​ការ​ជួប​ប្រជុំ​​​​​​របស់​សង្គម​ស៊ីវិល​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​បំពេញ​ការងារ​របស់​ពួកគាត់​មិន​បាន​ពេញលេញ។ មន្ត្រី​សិទ្ធិមនុស្ស​បញ្ជាក់​ថា សកម្មភាព​ទាំង​នោះ​​មាន​ដូច​ជា​ ​នៅ​ពេល​​ចុះ​បើក​វគ្គ​អប់រំ​ផ្នែក​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ​​​ ដោយ​​អាជ្ញាធរ​​តម្រូវ​​ឱ្យ​សុំ​ច្បាប់​អនុញ្ញាត​​​​ឬ​ជូន​ដំណឹង​​ដល់​អាជ្ញាធរ​ជា​មុន​ទើប​អាច​បើក​ដំណើរ​ការ​បាន ទោះ​បី​ជា​គ្មាន​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ​ក្ដី។

​​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ លើក​ឡើង​ស្រដៀង​គ្នា​​ថា ​មួយ​រយៈ​នេះ​ពួកគាត់​លំបាក​ធ្វើ​ការងារ​យ៉ាង​ខ្លាំង​ ជា​ពិសេស​​ពេល​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ប្រចាំ​ខេត្ត​បាត់ដំបង​ លោក យិន ម៉េង​លី ប្រាប់​អាស៊ី​សេរី​ថា ​កាល​ពី​ដើម​ខែ​កញ្ញា​អាជ្ញាធរ​​មូលដ្ឋាន​​​នៅ​ឃុំ​​សាលាក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បាន​​រារាំង​​មិន​ឱ្យ​មន្ត្រី​របស់​លោក​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​ការ​ជួញ​ដូរ​មនុស្ស​ និង​​ការ​ធ្វើ​ចំណាក​ស្រុក​​​​ទៅ​ក្រៅ​ប្រទេស​ដល់​ប្រជាពលរដ្ឋ​​ឡើយ។ លោក​បន្ត​ថា វគ្គ​ផ្សព្វផ្សាយ​នេះ​​មាន​ប្រជាពលរដ្ឋ​៤០​នាក់​ចូល​រួម​​ ក៏​ប៉ុន្តែ​ត្រូវ​បាន​​រំសាយ​វិញ​ភ្លាមៗ​ បន្ទាប់​ពី​មេឃុំ​សាលាក្រៅ​ គឺ​លោក​ ឃឿម ភឿន​ តម្រូវ​​ឱ្យ​​​បុគ្គលិក​របស់​អង្គការ​លោក​​​សុំ​ច្បាប់​​ពី​សាលាស្រុក​ទើប​អនុញ្ញាត​ឱ្យ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​​នេះ​​បាន​។ លោក​បន្ថែម​ថា ​​​​មន្ត្រី​អាដហុក​​ដែល​បាន​ចុះ​អប់រំ​ពលរដ្ឋ​នៅ​ទី​នោះ​ បាន​ព្យាយាម​​ពន្យល់​ និង​យក​ឯកសារ​ដែល​អង្គការ​លោក​​បាន​​ចុះ​បញ្ជី​​នៅ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ដល់​អាជ្ញាធរ​​​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​​នៅ​តែ​អាជ្ញាធរ​មិន​​​​អនុញ្ញាត​​​ដដែល៖ «សកម្មភាព​របស់​គាត់​មិន​ត្រឹម​តែ​រារាំង​នូវ​សកម្មភាព​របស់​សមាគម​ប៉ុណ្ណឹង​ទេ​ មាន​ន័យ​ថា​គាត់​អត់​គោរព​ ឬ​ក៏​មិន​យល់​ដឹង​នូវ​​លិខិត​របស់​ក្រសួង​មហាផ្ទៃ​។​រឿង​នេះ​ធ្វើ​ឱ្យ​កិច្ចសហការ​គ្នា​អត់​បាន​ល្អ​ ហើយ​យើង​គិត​នេះ​មិន​មែន​ជា​បញ្ហា​ឬ​ក៏​​រចនាសម្ព័ន្ធ​បញ្ជា​​ពី​លើ​មក​ទេ​ ពីព្រោះ​ឃើញ​ឃុំ​ ​ខ្លះ​មិន​អាច​ធ្វើ​បាន​ ហើយ​ខ្លះ​គាត់​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​។​យើង​សោកស្ដាយ​រឿង​ប្រជាពលរដ្ឋ​​នៅ​ឃុំ​គាត់​ទេ​ដែល​អត់​បាន​យល់​ដឹង​ អំពី​បញ្ហា​ជួញដូរ​មនុស្ស​​និង​បញ្ហា​ធ្វើ​ចំណាក​ស្រុក​ ហើយ​គាត់​មិន​គប្បី​ធ្វើ​បែប​ហ្នឹង​ទេ»។

September 17, 2020

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​មិន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​សមាជិក​កំពុង​ជាប់​ឃុំ

នគរបាល​កំពុង​ដណ្ដើម​យក​ក្រដាស​បដា​ ដែល​សមាជិក​ក្រុម​គ្រួសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ តវ៉ា​ទាមទារ​តុលាការ​ឱ្យ​ដោះលែង​ប្ដី និង​ឪពុក​របស់​ពួក​គាត់​ពី​ការ​ឃុំឃាំង​វិញ។ រូប៖ ពលរដ្ឋ

ដោយ សេក បណ្ឌិត RFA 2020-09-16

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោបាយ​បង្ហាញ​អារម្មណ៍​ថា ម្នាក់ៗ ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​ឆ្នាំ​មុនៗ ឡើយ ដោយសារ​បុណ្យ​ភ្ជុំ​បិណ្ឌ​​នៅ​ឆ្នាំ​នេះ​ពួក​គេ​បាត់បង់​សមាជិក​គ្រួសារ​​សំខាន់ ព្រោះត្រូវ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​គ្រួសារ​ពួក​គេ​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​សង្គម។

រដូវ​បុណ្យ​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​បុណ្យ​សំខាន់​មួយ​ក្នុង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែល​ពលរដ្ឋ​តែងតែ​ប្រារព្ធ​មិន​សូវ​ដែល​ខកខាន​ឡើយ។

ជារៀងរាល់​ឆ្នាំ​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ទោះ​បី​នៅ​ជិត ក៏​ឆ្ងាយ​យ៉ាង​ណា​ក្តី ក៏​ស្កាត់​ជួប​គ្នា ដើម្បី​ធ្វើ​បុណ្យ​ដោយ​ក្ដី​សប្បាយ​រីករាយ​ដែរ។

អង្គការ​សហប្រជាជាតិ ទាមទារ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្ហាញ​ព័ត៌មាន​អំពី​ការ​ស៊ើបអង្កេត​ករណី​ចាប់​ពង្រាត់​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ

និស្សិត​ថៃ​ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ទំព័រ​​ព័ត៌មាន Prachatai​ រូប៖ ទំព័រ​​ព័ត៌មាន Prachatai​ 


ដោយ ខែ សុណង RFA 2020-09-16

ស្ថាប័ន​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ស៊ើបអង្កេត​មិន​ពេញ​លេញ​នៃ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​​ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ដើម​ខែមិថុនា កន្លង​ទៅ។ ក្រុម​ស្ថាប័ន​ជំនាញ​ទាំង​នេះ លើកឡើង​ថា​ ការ​ស៊ើប​អង្កេត​មិន​ពេញ​លេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព ​និង​ជោគ​វាសនា​របស់​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​រូប​នេះ។

ការ​បារម្ភ​នេះ ​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ជា​លើក​ទី២ របស់​ក្រុម​ស្ថាប័ន​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ដែល​បាន​ផ្ញើ​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា និង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅ​​ថ្ងៃ​ទី​១៤ កញ្ញា។ ក្រុម​អ្នក​ជំនាញ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ ​លើក​ឡើង​ក្នុង​លិខិត​ថា ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់ និង​ឥត​លម្អៀង ហើយ ​ ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្តល់​ព័ត៌មាន​លំអិត ឬ​ការ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត​នោះ ដើម្បី​ធានា​ថា សកម្មជន​អាវ​ក្រហម​ថៃ​ លោក វ៉ាន់ឆាឡឺម សាត​ស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​កន្លែង​ណា និង​បង្ហាញ​ថា​​​ ជនល្មើស​​កំពុង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

September 16, 2020

អង្គការ​ខ្មែរ​នៅក្រៅ​ប្រទេស​ ជំរុញ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ឲ្យ​​ពន្លឿន​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន​ សែន

សមាជិក​ព្រឹទ្ធសភា​លោក អិត ម៉ាកឃី (Ed Markey)និង​លោក ឃ័ររី ​ហ្កាតន័រ​ (Cory​ Gardner​) Their respective Facebook accounts

ដោយ មួង ណារ៉េត RFA 2020-09-15

អង្គការ​ និង​សមាគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ជិត​ ២០​ រួមគ្នា​រៀបចំ​ធ្វើ​ញត្តិ​ ដើម្បី​ជំរុញ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ ឲ្យ​ពន្លឿន​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន​ សែន​ ឲ្យ​បាន​ឆាប់​តាម​ដែលអាច​ធ្វើទៅ​បាន ដោយសារ​តែលោក​ ហ៊ុន សែន មានះ​មិនព្រម​ស្តារ​ស្ថានភាព​ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​។

អង្គការ​ និង​សមាគមន៍ខ្មែរ​នៅក្រៅ​ប្រទេស​ចំនួន​ ១៩ រួមមាន​ទាំង​នៅ​អូស្រ្តាលី​ និង​ កាណាដា​ និងភាគច្រើន​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពីថ្ងៃ​ទី ១៤​ ខែ​ កញ្ញា​ បាន​រួម​គ្នា​រៀបចំ​ធ្វើយុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ិនធើណិ​ត ដើម្បីប្រមូល​ហត្ថលេខា​ពលរដ្ឋ​សហគមន៍​ខ្មែរ​ នៅ​ក្រៅប្រទេស​ ជាពិសេស​តាមរដ្ឋនានា​នៅក្នុង​សហរដ្ឋអាមេរិក​ ដើម្បីរៀបចំ​ជាញត្តិ​ ដាក់ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ឲ្យ​ប្រញាប់​អនុម័ត​ច្បាប់​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក​ ហ៊ុន សែន និង​ ដាក់​ទណ្ឌកម្ម​លើ​បុគ្គលទាំង​ឡាយ​នៅក្នុងជួរ​​របបនេះ​ ដែល​ចូល​ដៃ​ក្នុងការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​។​

Dhamma talk by Maha Thera Dr. Hok Savann on September 15, 2020

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ UDG ចិន​នៅ​កម្ពុជា

រូបឯកសារ៖ សកម្មភាពសំណង់របស់ក្រុមហ៊ុនចិន Union Development Group (UDG) សម្រាប់គម្រោងសាងសង់តំបន់កម្សាន្តតារាសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៨។Photo: Reuters

ម៉ែន គឹមសេង | VOA Khmer, 16 កញ្ញា 2020

វ៉ាស៊ីនតោន — ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ នៅថ្ងៃ​អង្គារ​នេះ​ ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ យូញៀន ឌីវេលឡូបមិន ​គ្រុប​ ឬ Union Development Group (UDG)​ ដោយសារតែ​ការរឹបអូស​យក​ដីធ្លី​និងបំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​កម្ពុជា ​នៅ​ខេត្ត​កោះកុង​ ដើម្បី​អភិវឌ្ឍន៍​មណ្ឌល​កម្សាន្ត​តារាសាគរ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ការដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​នេះ គឺធ្វើតាម​បញ្ជា​ប្រធានាធិបតី​លេខ​ ១៣៨១៨ ​ដែល​យកតាម​ច្បាប់​ម៉ានីតស្គី​ (Global Magnitsky)​ ដោយសំដៅលើ​បុគ្គល ​ឬ​ស្ថាប័ន​ណា​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ក៏ដូចជាលើ​អ្នកដែល​គាំទ្រ​ផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ​ បាន​រៀបរាប់​ថា៖ «សកម្មភាព​របស់ក្រុមហ៊ុន​ យូញៀន​ ឌីវេលឡូបមិន ​គ្រុប (UDG) ​គឺបាន​បង្ខំ​ពលរដ្ឋ​កម្ពុជាចេញពី​ដីធ្លី​របស់​ពួកគេ​ និង​បំផ្លាញ​បរិស្ថាន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន ​ហើយ​ទាំងអស់​នេះ ​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​បន្លំ​ប្រែក្លាយ​កម្ពុជា ​ឲ្យ​ទៅជា​កន្លែង​ភ្ជាប់​ភស្តុភារ​ថ្នាក់តំបន់​ និង​គោលដៅ​ទេសចរណ៍»។

Cambodia Arrests Second Rapper in Days Over Politically Charged Rhymes

Long Puthera in a promotional photo posted to his YouTube page.  YouTube/Long Puthera

RFA 2020-09-15

Authorities in Cambodia have arrested a second rapper on charges of “incitement” in days, a court official in the country’s Siem Reap province said Tuesday, after he released songs suggesting that Prime Minister Hun Sen’s lack of leadership had led to economic decline.

Long Puthera, who penned the track “Wipe Your Tears and Continue Your Journey, Khmer Eyes,” was arrested “late last week” and jailed on charges of “incitement to commit a felony or cause social unrest” under Article 495 of Cambodia’s Penal Code, Siem Reap Provincial Court spokesperson Chhuon Sopanha told RFA’s Khmer Service.

“The judge ordered him detained on charges of incitement,” he said. “The accused has the right to an attorney.”

អ្នក​វិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​កំពុង​អត់​លុយ​សម្រាប់​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ១៩ បាន​ជា​ខ្ចី​ពី​ធនាគារ​ចិន​ ៦៥លាន​ដុល្លារ​

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។ Photo: RFA

ដោយ ហេង រស្មី RFA 2020-09-16

អ្នក​វិភាគ​និយាយ​ថា​ របប​ក្រុង​ភ្នំពេញ​គ្មាន​ថវិកា​បម្រុង​ទុក​​ក្នុង​គ្រា​មាន​អាសន្ន​ នៅ​ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​ជំងឺ​កូវីដ១៩ ទើប​បាន​ជា​សម្រេច​ខ្ចី​លុយ​ពី​ធនាគារ​ចិន​ចំនួន​ជាង ៦៥លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ស្ដារ​សមត្ថភាព​ តាម​​ជនបទ​ឡើងវិញ។ មន្ត្រី​រដ្ឋាភិបាល​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ប្រភព​ធនធាន​ទាំង​អស់​មក​ពី​ក្រៅ​ប្រទេស​ ដើម្បី​ត្រៀម​បន្ថែម​ថវិកា​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​សង្គម​លោក​​ បណ្ឌិត​ សេង សារី ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា មាន​កញ្ចប់​ថវិកា​ សម្រាប់​បម្រុង​ជំងឺ​កូវីដ​ ១៩​ គឺ​ជា​រឿង​មិន​ពិត។ ដោយ​សារ​កាល​ពី​ពេល​ថ្មីៗ នេះ​រដ្ឋាភិបាល​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ចិន​ចំនួន​ជាង ៦៥លាន​ដុល្លារ។