October 22, 2018

"លោក ហ៊ុន សែន បរាជ័យ​នយោបាយ​ប្រជាភិថុតិ​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២"

លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។ Photo Screenshot

ដោយ មួង ណារ៉េត RFA 2018-10-20

អ្នកវិភាគ​ថា របប​ក្រុងភ្នំពេញ បាន​បរាជ័យ​ទាំងស្រុង ក្នុង​ការ​ធ្វើ​នយោបាយ​ការទូត​បែប​ប្រជាភិថុតិ ជាមួយ​សហគមន៍​អឺរ៉ុប ក្នុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី​១២។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត មើល​ឃើញ​ថា របប​ក្រុងភ្នំពេញ បាន​បរាជ័យ ព្រោះ មិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​សហភាព​អ៊ីយ៉ុង ទទួលយក​ហេតុផល​របស់​ខ្លួន​បាន ដូចជា ការ​យក​ហេតុផល ចំនួន​ពលរដ្ឋ​ជាង​ ៨០​ភាគរយ ចេញទៅ​បោះ​ឆ្នោត​​ជាដើម។ លោក បុង ដែត ថា សហគមន៍​អឺរ៉ុប​មាន​ភស្តុតាង​ពេញដៃ បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​ពិតជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ពិតមែន។

លោក បុង ដែត សង្កេត​ឃើញ​ថា បំណង​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អ៊ឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ក្រៅពី​ទៅ​ចូលរួម​កិច្ចប្រជុំ គឺ​របប​នេះ ចង់​ចំណេញ​នយោបាយ​ការទូត តាមរយៈ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​សហគមន៍​អ៊ឺរ៉ុប ជឿ​ថា ពលរដ្ឋ​​ខ្មែរ​​ពេញចិត្ត​ការដឹកនាំ​របស់​ខ្លួន ហើយ​ត្រលប់​មក​កម្ពុជា​វិញ ប្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​ថា សហគមន៍​អ៊ឺរ៉ុប សម្ដែង​ការ​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ​របស់​របប​ក្រុងភ្នំពេញ។ «»

កាលពី​ថ្ងៃ​ទី​១៩ តុលា សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​ប្រកាស​ថា តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) បាន​ជួប​ជជែក​ជាមួយ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន​ក្នុង​ឱកាស​នៃ​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) នៅ​ទីក្រុង​ប្រ៊ុច​សែល (Brussels) ប្រទេស​បែលហ្ស៊ិក។ នៅ​ក្នុង​ជំនួប​នោះ តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ បាន​រម្លឹក​លោក ហ៊ុន សែន ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បែប​ណា​ទេ ជុំវិញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជំនួប រវាង​តំណាង​សហគមន៍​អឺរ៉ុប ជាមួយ លោក ហ៊ុន សែន នៅ​ទីក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃ​ទី​១៩ តុលា​ទេ។ ប៉ុន្តែ​យ៉ាងណា អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​រូប​នេះ ជឿ​ថា គ្មាន​របៀបវារៈ​ណាមួយ និយាយ​ពី​របប​ក្រុងភ្នំពេញ​ទេ ហើយ​បើ​ទោះ​ជា​និយាយ​ក៏​មិន​មាន​ឥទ្ធិពល​សម្រាប់​របប​មួយ​នេះ​ដែរ។ «»

លោក ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​បែលហ្សិក​ហើយ នៅ​ថ្ងៃ​ទី​២០ តុលា បន្ដ​ទៅ​ប្រទេស​ទួគី។ លោក ហ៊ុន សែន សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​ពី​សាធារណៈរដ្ឋ​តួគី (Turkey) ថា របប​លោក ទទួល​បាន​លទ្ធផល​ត្រចះត្រចង់ ពី​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊ុចសែល។

ថ្វីបើ​លោក ហ៊ុន សែន អះអាង​ពី​ភាព​ទទួល​បាន​ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់ សម្រាប់​របប​លោក ប៉ុន្តែ​ពី​ក្រុម​បាតុករ​ប្រឆាំង​របប​ក្រុងភ្នំពេញ នៅ​ទ្វីប​អឺរ៉ុប ក៏​អះអាង​ថា ទទួល​បាន​ជោគជ័យ​របស់​ខ្លួន​ដែរ។ មេដឹកនាំ​ក្រុម​បាតុករ ប្រឆាំង​របប​ក្រុងភ្នំពេញ​ម្នាក់ គឺ​លោក លី ពឿង អះអាង​ថា ក្រុម​បាតុករ មាន​គ្នា​ប្រហែល​ ១.៣០០​នាក់ ក្នុង​នោះ ក៏​មាន​ព្រះសង្ឃ​ផង​ដែរ បាន​ធ្វើ​បាតុកម្ម និង​ប្រកាសប្រាប់​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​ទទួលស្គាល់​របប​ក្រុងភ្នំពេញ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត ថា បរាជ័យ​មួយទៀត សម្រាប់​របប​ក្រុងភ្នំពេញ គឺ​រាល់ពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ម្ដងៗ តែង​ទទួល​បាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជានិច្ច៕

2 comments:

Smile Arrow said...

Smilearrow Find best products values got thousands of online top most bought items key points, rankings, price, photos lot of cool stuff to get from

Best Basketball Shoes said...

In 2019, Adidas and Under Armour took most of the places in top 10. The Best Basketball Shoes doesn’t only depend on the shoe but also on the player. Be tricky enough in choosing your best fit.