August 19, 2018

ថ្នាក់​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​៤​រូប​ត្រូវ​បាន​ដក​ដំណែង​ខណៈ​អតីត​មន្ត្រី​ជាន់ខ្ពស់​ខ្លួន​ស្នើ​ឱ្យ​បក្ស​នេះ​រំលាយ​ខ្លួន​ឯង​ចោល

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។ Photo: RFA

យន់ សាមៀន RFA 2018-08-18

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែង​ថា គណបក្ស​រាជា​និយម​មួយ​នេះ​គួរតែ​ធ្វើ​សមាជ​រំលាយ​ខ្លួនឯង​ចោល ប្រសើរ​ជាង​នៅ​ធ្វើ​នយោបាយ​កំដរ​គណបក្ស​កាន់អំណាច​បន្ត​ទៅ​ទៀត។ ការ​ថ្លែង​បែបនេះ បន្ទាប់ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ដក​តំណែង​ថ្នាក់​ដឹកនាំ​កំពូលៗ របស់​បក្ស​ចំនួន ៤រូប ដែល​មាន​អតីតភាព​បម្រើ​គណបក្ស​ជាច្រើន​ឆ្នាំ នៅ​ថ្ងៃទី១៨ សីហា នេះ។

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កំពុង​ព្យាបាល​របួស​នៅ​បរទេស បាន​សម្រេច​បញ្ចប់​មុខ​តំណែង លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ និង​លោក ញ៉េប ប៊ុនជិន ពី​អនុប្រធាន​គណបក្ស និង​មុខតំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​បក្ស ដោយ​ឱ្យ​អ្នក​ទាំង​៣ ទៅ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​គណបក្ស​វិញ។ ចំណែក​លោក វ៉ាន់ សុផាន់ណា ក៏​ត្រូវ​បាន​ដកហូត​តំណែង​ជា​អគ្គលេខាធិការ​រង​ប្រតិបត្តិ និង​មុខតំណែង​ផ្សេងទៀត​នៅ​ក្នុង​បក្ស​ផង​ដែរ ដោយ​មិន​ទទួល​បាន​មុខតំណែង​ណាមួយ​ជំនួស​ឡើយ។

អ្នកនាំពាក្យ​ថ្មី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ថ្លែង​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មាន​ព្រះ​សុខភាព​ល្អ​ប្រសើរ​ជាង​មុន ហើយ​គ្រោង​នឹង​យាង​មក​ដឹកនាំ​គណបក្ស​វិញ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។ លោក​អះអាង​ថា ការ​សម្រេច​នេះ ជា​ព្រះរាជ​តម្រិះ​ផ្ទាល់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ៖ «សម្ដេច​ក្រុមព្រះ​សព្វ​ព្រះហឫទ័យ លោក​ព្យាបាល​នៅ​ប្រទេស​គេ​ហ្នឹង ឥលូវ​លោក​មាន​ ព្រះកាយ​ពល​មាំមួន​វិញ​ហើយ ហើយ​លោក​នឹង​មក​ដឹក​នាំ​គណបក្ស​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​នឹង​វិល​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

អតីត​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បញ្ចប់​មុខតំណែង​របស់​លោក និង​មន្ត្រី​កំពូលៗ ៣ នាក់​ផ្សេងទៀត។ លោក​អះអាង​ថា ពួក​លោក​សុទ្ធ​តែ​មាន​ភក្ដីភាព​ជាមួយ​គណបក្ស និង​បាន​ដង្ហែ​តាម​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ ជាពិសេស​នៅ​ពេល​ទ្រង់​អវត្តមាន​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​នេះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ លោក​បន្ត​ថា ពួក​លោក​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ជួយ​ជ្រោង​គណបក្ស​ឱ្យ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ក៏ប៉ុន្តែ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​គណបក្ស​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា។ លោក​យល់​ថា ទំនង​ដោយសារ​រឿង​មិន​ជាប់ឆ្នោត​នេះ​ហើយ ទើប​សម្ដេចក្រុមព្រះ​សម្រេច​ដកហូត​តួនាទី​របស់​ពួក​លោក ដែល​ជា​រឿង​នឹកស្មាន​មិន​ដល់៖ «ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ យើង​បាន​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត។ ទាំង​ថ្នាក់​ដឹកនាំ អ្នក​គាំទ្រ និង​សមាជិក​-សមាជិកា រួម​ទាំង​ប្រជា​ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់រាជានិយម​ បាន​បោះឆ្នោត​គាំទ្រ​ដែរ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​ បើ​លទ្ធផល​ចេញ​មក​វា​បែប​ហ្នឹង។ អ៊ីចឹង​ការ​បញ្ចប់​មុខ​តំណែងយើង​ខ្ញុំ​ ៤ នាក់​នេះ មិន​ដឹង​ថាព្រះអង្គអន់​ព្រះទ័យ​រឿង​អ្វី​នោះ​ទេ​ ខ្ញុំ​មិន​ដឹង​ទេ»។

ទោះបីជា​បែបនេះ​ក្តី លោក ញ៉េប ប៊ុនជិន អះអាង​ថា រូបលោក និង​មន្ត្រី​ជាន់ខ្ពស់​ដែល​ត្រូវ​បាន​ដកហូត​តួនាទី​នេះ នឹង​មិន​ដើរចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើយ ដោយ​សុខចិត្ត​នៅ​ជា​សមាជិក​ធម្មតា​របស់​បក្ស​ដដែល ក៏ប៉ុន្តែ​លោក​បារម្ភ​ពី​អនាគត​របស់​គណបក្ស​នេះ ក្រោយ​ពេល​អវត្តមាន​ពួក​លោក​ពី​ជួរ​ថ្នាក់ដឹកនាំ​បក្ស។

ការ​ដក​មន្ត្រី​បក្ស​នេះ ធ្វើឡើង​ក្រោយ​ពេល កាល​ពី​ដើម​សប្ដាហ៍​នេះ លោក ហ៊ុន សែន បាន​អះអាង​ថា មាន​គណបក្ស​ចំនួន​តូចៗ​ចំនួន​ពីរ កំពុង​រត់ការ​សូក​លុយ​ទិញ​តំណែង​នៅ​អាណត្តិ​ក្នុង​របប​លោក ក្នុង​នោះ​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយសារ​លឺ​ដំណឹង​ថា គណបក្ស​កាន់អំណាច​នឹង​ផ្ដល់​តំណែង​ឲ្យ​គណបក្ស​តូច​ក្នុង​គណៈ​រដ្ឋមន្ត្រី​របប​ថ្មី​របស់​លោក ហ៊ុន សែ។

កាលពី​សប្ដាហ៍​មុន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​តែងតាំង​ព្រះរាជ​បុត្រា​ច្បង របស់​ទ្រង់ ព្រះនាម នរោត្តម ចក្រាវុធ ឱ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ដឹកនាំ​បក្ស​នេះ​ជំនួស​ព្រះអង្គ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ។

អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចម្រុះ និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អះអាង​ថា ការ​បញ្ឈប់​មន្ត្រី​ក្នុង​បក្ស​នេះ គឺ​ជា​ទម្លាប់​យូរ​មក​ហើយ​របស់​ទ្រង់​រណឫទ្ធិ នៅ​ពេល​ទ្រង់​មិន​សព្វព្រះទ័យ​នឹង​រឿង​អ្វីមួយ​នោះ។ ក៏ប៉ុន្តែ​លោក​ថា សម្ដេចក្រុមព្រះ​មិន​គួរ​បញ្ចប់​មុខតំណែង​របស់​មន្ត្រី​កំពូលៗ​ទាំង​នេះ​ឡើយ ព្រោះ​ពួកគេ​ជា​មន្ត្រី​ចាស់​ដែល​មាន​គុណសម្បត្តិ​ជួយ​បក្ស​ជា​យូរ​មក​ហើយ ហើយក៏​ជា​អ្នក​ជួយ​ជ្រោង​គណបក្ស​មក​ទល់​នឹង​ពេលនេះ​ដែរ។ លោក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មានតែ​ឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​សំឡេង​ឡើយ ដូច្នេះ​គប្បី​ធ្វើ​សមាជ​រំលាយ​ខ្លួនឯង​ទៅ​ប្រសើរ​ជាង​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់អំណាច ក្នុង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ល្មម​ឈប់​ហើយ រំលាយ​ខ្លួន​ឯង​ចោល​ទៅ កុំ​ធ្វើ​តទៅ​ទៀត​នោះ មក​តែ​បង្គ្រប់​កិច្ច​គេ​ហ្នឹង គ្មាន​​បាន​ប្រយោជន៍​ស្អី​ទេ ចូល​រូម​បោះឆ្នោត​អ្វី​ឯណា។ រួច​ហើយ​មក​ធ្វើ​ឯង​ចូល​ដៃ​ចូល​ជើង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ជា​រឿង​កខ្វក់​ណាស់ មិន​ត្រឹម​ត្រូវ​ទេ។ ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់​តែអាណិត​ព្រះអង្គ​ទេ ​ទ្រង់​មិន​គួរ​ទៅ​លាយ​ឡំ​ជាមួយ​នឹង​នយោបាយ​ទៀត​ទេ បើ​លោក​ពិការ​បែប​នេះ​ហើយ រស់​នៅ​ឱ្យ​បាន​សុខ​សប្បាយ​ មាន​កម្លាំង​ពលៈទៅ ត្រឡប់​មក​ធ្វើ​នយោបាយ​ធ្វើ​អ្វី​ទៀត។ កាល​ពី​ខ្លួន​ឯង​រឹងប៉ឹង​នោះ ទៅ​មិន​រួច​ទៅ​ហើយ ទម្រាំ​ដល់​ពិការ​អ៊ីចឹង​ទៀត រឹត​តែ​ទៅ​លែង​រួច​ហើយ»។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ដូច​គណបក្ស​ដទៃ​ទៀត​ដែរ គឺ​មិន​ទទួល​បាន​អាសនៈ​ណាមួយ​ពី​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច កាល​ពី​ចុងខែ​កក្កដា​កន្លង​ទៅ​នោះ​ទេ ដោយ​អាសនៈ​សរុប​ទាំង ១២៥ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែមួយ​គត់ ដែល​បញ្ហា​នេះ​កំពុង​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​របប​ដឹកនាំ​ឯកបក្ស ដែល​ប្រាស​ចាក​ពី​រដ្ឋធម្មនុញ្ញ​របស់​ជាតិ៕

2 comments:

Hemondno Viata said...

ពលរដ្ឋខ្មែរអ្នកតាមដាននយោបាយខ្ជាប់ខ្ជួនបានដឹងអំពីដំណើរបត់បែនរបស់បក្សក្រុមព្រះនេះច្បាស់ណាស់ គឺជាបក្ស ផ្សិតតែប៉ុណ្ណោះ វាដុះមានរដូវកាលរបស់វា នេះបើផ្សិតព្រៃ ។ តែបើជាផ្សិតសិប្បកម្មវិញ គឺរស់នៅពេលដែលម្ចាស់ថែធួនវា ឬគ្រាដែលម្ចាស់ចង់ឲ្យដុះឬឲ្យវារលួយទៅវិញ ។
វាពុំខុសអ្វីដែលយើងមើលឃើញល្បិចរក្សាអំណាចបែរបត់និងស្នៀតខិលខូចរបស់លោក ហ៊ុន សែននោះឡើយ ។ ម្នាក់ៗច្រៀងបទដដែលៗ ។ ជាតិខ្មែរនៅតែបែកបាក់ហើយកាន់តែរិចរិលទៅឯដំណោះស្រាយនយោបាយក៏មិនដែលបានប្រសើរ ។ ទាំងស្ដេចដល់រាស្ត្រអ្នកដឹកនាំម្នាក់ៗច្រឹបដីឲ្យគេដើម្បីជីវិតខ្លួន គ្រួសារនិងអំណាចបានខ្លាំងគង់វង់សម្បូរសប្បាយតែក្រុមគ្នាឯងប៉ុណ្ណោះ ។

Samnang Bin said...

អ្នកណាមួយមិនស្គាល់អាឆ្កែកំហូច​ពុតត្បុតឧត្បាតបំផ្លាញជាតិ​ឈ្មោះអាម្ទេសផ្លោកក្រុមប្រែតភ្នែកព្រាយនរោត្តម ប្ញណ្ណរិទ្ធ ហៅអាថាប់ ជាកូនរបស់អាធុល​? ។ មកធ្វើនយោបាយនេះ អាក្រុមប្រែតភ្នែកព្រាយនេះជាដំឡូងមូល ជាអាមោឃៈ? គ្មានទស្សនៈនយោបាយវែងឆ្ងាយអ្វីទេ ? គឺអាចង្រៃមួយក្បាលនេះ វាគិតតែពីអួតសរសើរពីទង្វើក្បត់ជាតិរបស់ឪវាឈ្មោះអានរោត្តម សីហនុ ហៅអាធុល មកភូតកុហក់បោកប្រាស់ប្រជាជនខ្មែរដែលជាទូទៅ ជាមនុស្សល្ងង់ខ្លៅ​ហើយងប់ផ្កាប់មុខទៅលើជំនឿរ ថាអាមួយក្បាលនេះជាពូជស្ដាចម៌អាចម៌ស្អុយ អាចដឹកនាំប្រទេសបានដូចនៅក្នុងរឿងព្រេង ជារឿងភូតកុហក់​? ។ តាមពិតអាសុនខ(ឆ្កែតឿ)មួយក្បាលនេះពូកែតែខាងលិទអាចម៌តែម៉្យាងគត់ ៖

​                 << អាថាប់កន្ទុយខ្វៀនឆ្កែខ្ញុំ>>
       ១  អាថាប់កន្ទុយខ្វៀនឆ្កែខ្ញុំ មិនតូចមិនធំ ទ្រង់ទ្រើសជាស្វា
          ស្លឹកត្រចៀកកញ្ច្រឹប មុខខូចដូចបា ​ប្រទះអាចម៌កាលណា (បា​=ឪពុក=សីហនុ)
          លេបលិទគ្មាសល់ ។
       ២  អាថាប់កន្ទុួយខ្វៀនឆ្កែតឿ សូមខ្មែរកុំជឿរ ពេលដែលវាព្រុស
​​​​​​​​​​​​​​​​​​​​​​​​​​​          មិនមានសត្រូវណា នាំឧ្យមានគ្រោះ តែវាព្រុសនោះ
          ព្រោះវាឃើញអាចម៌ ។
      ៣ ​ អាថាប់កន្ទុយខ្វៀនឆ្កែតូច មានគំនិតខូច ដូចតែឆ្កែយួន​  (ឆ្កែយួន​=អាហ៊ុន សែន)
          វាបានធាត់ធំ នៅក្រោមម្លប់ដួន ត្រូវ​ខ្មែរដឹងខ្លួន
          សម្លាប់វាចោលចេញ ។