July 19, 2018

លោក ហ៊ុន ម៉ានី ថ្កោលទោស​លោក សម រង្ស៊ី រឿង​យក​ព្រះមហាក្សត្រ​អំពាវនាវ​កុំ​​ឲ្យ​ពលរដ្ឋ​ទៅ​​បោះឆ្នោត

តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ Photo: RFA

អាស៊ីសេរី RFA 2018-07-18

នៅ​លើ​គណនី​​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១៨ កក្កដា នេះ លោក ហ៊ុន ម៉ានី បាន​សរសេរ​សារ​​ថ្កោលទោស​លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្រ្គោះជាតិ​​ ដែល​កំពុង​​ធ្វើ​​យុទ្ធនាការ​​ម្រាម​ដៃ​ស្អាត អំពាវនាវ​កុំ​អោយ​ពលរដ្ឋ​​​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ កក្កដា​ខាង​មុខ​នេះ។

លោក ហ៊ុន ម៉ានី​ សរសេរ ថា៖ លោក ​សម រង្ស៊ី!​ លោក​បាន​ប្រើ​ឧបាយកល​ជា​ច្រើន​ក្នុង​អាជីព​​នយោបាយ រួម​ទាំង​ចេតនា​ចុង​ក្រោយ​នេះ​ ដែល​​ប្រើ​ព្រះ​នាម​ព្រះ​មហាក្សត្រ​មក​បោក​​​​បញ្ឆោត​ប្រជាជន។ លោក ហ៊ុន ម៉ានី បន្ត​ថា ទង្វើ​​នេះ​កាន់​តែ​បន្ទាប​ស្តង់ដារ​របស់​លោក សម រង្ស៊ី ​ឲ្យ​កាន់​តែ​ទាប​ទៀត​ហើយ។

ការ​​បង្ហោះ​សារ​ថ្កោល​ទោស​នេះ គឺ​បន្ទាប់​ពី​​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១៥ កក្កដា បាន​បង្ហោះ​​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ ព្រះ​បាទ នរោត្ដម សីហមុនី អម​ដោយ​សារ​ថា៖ «ទោះ​បី​ព្រះ​អង្គ​​ជា​ចំណាប់​ខ្មាំង​របស់​លោក ហ៊ុន សែន យ៉ាង​ណា​ក៏​ដោយ​ ក៏​ព្រះ​​អង្គ​បាន​អោយ​ដឹង​ថា ព្រះ​អង្គ​មិន​យាង​ទៅ​បោះឆ្នោត​ទេ ថ្ងៃ​២៩ កក្កដា ២០១៨​នេះ សូម​បង​ប្អូន​ជន​រួមជាតិ​ ធ្វើ​តាម​ព្រះ​អង្គ​ទាំង​អស់​គ្នា! នៅ​ថ្ងៃ​បោះឆ្នោត​នោះ​ សូម​ធ្វើ​អព្យាក្រឹត​ដូច​ព្រះ​អង្គចុះ!»។

មួយ​ថ្ងៃ​បន្ទាប់​​ពី​លោក សម រង្ស៊ី បង្ហោះ​សារ​នេះ ​លោក ហ៊ុន ម៉ានី បាន​ប្រតិកម្ម​ម្ដង​រួច​មក​ហើយ​ ដោយ​សរសេរ​នៅ​​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ដោយ​ចោទ​សួរ​ថា តើ​ជា​រឿង​ត្រឹមត្រូវ​ទេ ដែល​លោក សម រង្ស៊ី យក​អង្គ​ព្រះមហាក្សត្រ មក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ក្នុង​​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា លោក សម រង្ស៊ី បាន​បកស្រាយ​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ដូច​ព្រះ​មហាក្សត្រ​ដែរ ដោយ​មិន​ចាំ​បាច់​​ចេញ​ទៅ​បោះឆ្នោត​ទេ​ ជាពិសេស មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត​ណាមួយ ដែលពុំ​មាន​គណបក្ស ដែល​ខ្លួន​អាច​ពេញចិត្ត​នៅ​លើ​សន្លឹក​ឆ្នោត។

ចាប់​តាំង​ពី​ចលនា​សង្គ្រោះជាតិ​របស់​បក្ស​ប្រឆាំង​ចាប់​ផ្ដើម​​​ប្រើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ធ្វើ​​យុទ្ធនាការ​​​ជំរុញ​​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​មក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ហៅ​កាត់​ថា ស.ស.យ.ក) ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ានី ក៏​បាន​ចាប់​ផ្ដើម​​​កៀរគរ​​ក្រុម​យុវជន​​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​នេះ​ដែរ​ ដោយ​​​​អំពាវនាវឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត។ ក្រៅ​ពី​នេះ​​ក្រុម​យុវជន​របស់​លោក ហ៊ុន ម៉ានី ក៏​បាន​ចុះ​ទៅ​ឃោសនា​ដល់​​មូលដ្ឋាន​ និង​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​​​​នៅ​ទូទាំង​ប្រទេស​​ផង​ដែរ៕

7 comments:

KhmerBTB said...

Hey, condemnation won't do anything. It's just like people around the world condemned your Dad and your government for dissolving CNRP . why don't you take him to court ? You Dad has been doing it many times already now it's your turn . :-) :-) :-)

tk said...

You are just a stooge of your dad. Go to hell.

Hemondno Viata said...

kone sath therechhane naow srock Khmer doch-ow doch-kone. krom bey sach naow
del chorng kam jiat Khmer .

Justic Justice said...

Your dynasty has million of khmers innocents blood in your hands. Your Dad robbed from First PM Mr Pen Sovan, second PM arm Chan Si, Third PM Ranarith, involved in 1997 grenade attacked/coupe; robbed off and dissolved CNRP in 2013. When 99.9% of people wanting change, when your dynasty used armed forces to threaten them of wars, if they are to change. Your dynasty killed countless other political leaders and fed them to crocodiles, plus persecuted them in brought day light like Kem Ley, Pisith pilica, Chut Vuthy an chea Vichea etc.

Including you biting and raping girls hmm. Who will sue you or bring you and your dynasty to court. Not yet, that only time will tell.

Son Taim said...

Is he the one they call him "Chuob kham"?

KhmerBTB said...

His nickname is womanizer .

Hemondno Viata said...

His nickname is "Juob Kham" Srey-Srey only!. Toeur kone sath oeuy?.