May 16, 2018

គម្រោង​របស់​វៀតណាម ដាំ​បន្លែ និង​ផ្លែ​ឈើ​ នៅ​កម្ពុជា បង្កើត​ក្តី​បារម្ភ

ជំនួបរវាង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងគណៈប្រតិភូ ក្រុមហ៊ុនវៀតណាម FLC Group @សហការី

ដោយ អ៊ឹង ប៊ុនថន 15/05/2018

គម្រោង​វិនិយោគ​របស់​វៀតណាម លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ដាំ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​និង​ការ​នាំ​ចេញ បង្កើន​ឲ្យ​មាន​ក្តី​បារម្ភ។ ក្តី​បារម្ភ​ដោយ​សារ​តែ​ប្រទេស​វៀតណាម​ ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិត​កសិកម្ម​ដែល​ប្រើ​ប្រាស់​ថ្នាំ​គីមី​នាំ​ឲ្យ​ខូច​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។ នេះ​បើ​តាម​អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​កម្ពុជា។

ក្តី​បារម្ភ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​វៀតណាម គឺ​ក្រុមហ៊ុន FLC Group ចង់​បោះ​ទុន​ទឹក​ប្រាក់​ប្រមាណ​១​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ ដោយ​វិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​នាំ​ចេញ និង​ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ជំនួប​រវាង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​គណៈប្រតិភូ ក្រុមហ៊ុន​វៀតណាម FLC Group ។

បើ​តាម​សំដី​លោក​រដ្ឋមន្ត្រី​កសិកម្ម ដែល​ត្រូវ​សារព័ត៌មាន​មួយ​ចំនួន​ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ចង់​បោះ​ទុន​វិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ ម្ទេស និង​ផ្លែ​ឈើ​មួយ​ចំនួន សម្រាប់​ធ្វើ​ការ​នាំ​ចេញ និង​ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ស្រុក វៀតណាម​ក៏​ចង់​ធ្វើ​ការ​កែ​ឆ្នៃ និង​វេច​ខ្ចប់ ផលិត​ផល​កសិកម្ម នៅ​កម្ពុជា​ក្នុង​គោល​បំណង​នាំ​ចេញ​ដែរ។

លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) យល់​ថា កម្ពុជា​មិន​ចាំ​បាច់​ឲ្យ​មាន​ការ​វិនិយោគ​បរទេស​លើ​ការ​ដាំ​បន្លែ និង​ផ្លែ​ឈើ​នោះ​ទេ។ ប៉ុន្តែ​រដ្ឋ​ត្រូវ​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​របស់​ខ្លួន។ លោក​ថា​បើ​ឲ្យ​បរទេស​មក​ធ្វើ​កសិកម្ម​នៅ​កម្ពុជា​ នោះ​វា​ប៉ះ​ពាល់​ដល់​មុខ​របរ និង​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ផលិត​ផល​ទាំង​នោះ អាច​ប្រើ​ប្រាស់​គីមី​ច្រើន នាំ​ឲ្យ​ខូច​ឈ្មោះ​ផលិត​ផល​ខ្មែរ។

ចំណែក លោក សន ជ័យ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម បារម្ភ​ថា ក្រោយ​ពី​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​ហើយ ដី​នោះ​អាច​នឹង​ខូច​គុណភាព​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​នៅ​ពេល​វៀតណាម​ដាំ​បន្លែ។ ម្យ៉ាង​ទៀត ការ​ដែល​វៀតណាម​ចង់​ចេញ​មុខ​ជា​អ្នក​វេច​ខ្ចប់​ផលិត​ផល​កសិកម្ម របស់​ខ្មែរ​អាច​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​ផលិត​ផល​កម្ពុជា​លើ​ទី​ផ្សារ​អន្តរជាតិ ខណៈ​ប្រទេស​វៀតណាម​ ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិត​កសិផល​ដែល​ប្រើ​ប្រាស់​ថ្នាំ​គីមី​នាំ​ឲ្យ​ខូច​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។

ទោះ​យ៉ាង​ណា ក្រសួង​កសិកម្ម នៅ​មិន​ទាន់​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ដាំ​បន្លែ​របស់​វៀតណាម នឹង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស ស្តីពី​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​យ៉ាង​ណា​នៅ​ឡើយ​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ដី និង​ខូច​សុខភាព​អ្នក​ប្រើ​ប្រាស់។

បើ​តាម លោក ទី សុគន្ធ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ​ថា ​ការ​ដាំ​ដុះ​ផលិត​បន្លែ ផ្លែ​ឈើ​នៅ​កម្ពុជា​ទើប​តែ​បាន​ចំនួន​៥០​% ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ប្រទេស​ក្រៅ ៥០​% ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ទីផ្សារ​។

​តួ​លេខ​ក្រសួង​កសិកម្ម​ដដែល បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​ចំណាយ​លើ​ការ នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​ក្នុង​នោះ កម្ពុជា​បាន​នាំ​ចូល​បន្លែ​គិត​ជា​បរិមាណ ចំនួន​ជាង​១៤​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ ហើយ​បរិមាណ​នេះ គឺ​ស្មើ​នឹង​ជាង​ពាក់​កណ្តាល នៃ​បរិមាណ​តម្រូវ​ការ​បន្លែ​សរុប​នៅ​ក្នុង​ប្រទេស៕

2 comments:

Kim Ea said...

It is another trickery ploy to privatized Khmer land for Vietnam enemy occupation again . How many time we can counted on these unscrupulous idea to fake Khmer nation ? . Just take a look on the land concession for economy, How many Khmer poor families had been chased out from their land for Vietnamese companies for 90 years ? How many million of hectar land have been confiscated and devastated by this ploy ? How many million of grown forest had been cut sale anarchic to Vietnam or completely destroyed ? Now these same Khmer official just hatch up another strategy to force Khmer out of their land for Vietnam growing and privatized Khmer land on this big scale ? Think deep Khmer idiot , all their proposal have a crook strategy behind . If they possess good idea to elevate Khmer agriculture in that magnitude, why don't this pathological government employees just train Khmer how to perform this new modernization idea in their own land own family or own livelihood and adaptation on their own term ? . Why don't organize your people how to growing these industrial vegetable and sell back to Vietnam and else where ? Did Khmer is that dump and did not know how to grow vegetable or industrial fruit ? Puppet traitor play the same game to foil Young Khmer to believe their old pathetic trick and gave Vietnam the upper hand to organize the full outcome of invasion on this mother land again.

Anonymous Anonymous said...

"គម្រោងវិនិយោគ​របស់​វៀតណាម លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ដាំ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​និង​ការ​នាំ​ចេញ បង្កើន​ឲ្យ​មាន​ក្តី​បារម្ភ។"


=Well...these days Cambodian farmers are so dumb that they need investment just to plant crops? Isn't that true? The Vietcong logic is so simple these Vietnamese farmers will use Cambodian land for free and the produces are guaranteed to enter Vietnamese market. Why for so long Cambodian farmers plant their crops that there is no market for their produce? Maybe Cambodian farmers are so lazy as blamed by AH kook Hun Cent Vietcong slave dictator government!