May 17, 2018

គ.ជ.ប ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ចាត់​វិធានការ​បុគ្គល​ណា​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត

លោកទេព នីថា អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត RFI/Pen Bona

ដោយ អេង គីមហុង 17/05/2018


គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧​ឧសភា​នេះ​ថា ខ្លួន​បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ចាត់​វិធានការ​លើ​បុគ្គល​ណា ដែល​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​​២៩ ខែ​កក្កដា​ខាង​មុខ។ ការ​ស្នើ​របស់ គ.ជ.ប ទៅ​ក្រសួង​មហាផ្ទៃ​នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ក្រៅ​ប្រទេស មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត។

ការ​ប្រើ​ប្រាស់​វិធានការណ៍​ច្បាប់​ចំពោះ​បុគ្គល​ណា ដែល​ប្រាប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ។ ខ្លឹមសារ​នៃ​មាត្រា​នេះ​បញ្ញត្តិ​ថា ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិកា​ក្នុង​ការ​បោះ​ឆ្នោត តាម​រយៈ​ចេតនា​ជំរុញ​ឲ្យ​មាន​ការ​ចែក​ខិត​ប័ណ្ណ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ។ នេះ​បើ​តាម​លោក ឌឹម សុវណ្ណរុំ​ អ្នក​នាំ​ពាក្យ​គ.ជ.ប។

មួយ​ផ្នែក​នៃ​វិធានការណ៍​នេះ បើ​តាម លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​គូស​បញ្ជាក់​ថា ធ្វើ​ឡើង​ផ្អែក​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែរ។ ទោះ​ជា លោក​ទេព នីថា មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​ទេ​ថា វិធានការណ៍​នេះ​អនុវត្ត​ចំពោះ​បុគ្គល​ណា ប៉ុន្តែ​គេ​អាច​សន្មត់​បាន​ថា វិធានការណ៍​នេះ​សំដៅ​ទៅ​លើ​លោក​សម រង្ស៊ី ដែល​ធ្លាប់​លើក​ឡើង​ថា ថ្ងៃ​បោះ​ឆ្នោត​នោះ​ដេក​នៅ​ផ្ទះ​ដើម្បី​គាំទ្រ​អតីត​គណបក្ស សង្រ្គោះ​ជាតិ​ក្នុង​ចិត្ត។

គួរ​កត់​សម្គាល់​ថា ចំណាត់​ការ គ.ជ.ប ដែល​ចាត់​វិធានការណ៍​ចំពោះ​បុគ្គល​ណា​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ធ្វើ​ឡើង​ស្រប​ពេល អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​បាន​គៀង​គរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ​ បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​ប្រឆាំង​ក៏​ដោយ។ យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​រូបភាព ការ​ផ្លាស់​ប្តូរ Profile) រូប​ថត​របស់​ខ្លួន​ម្នាក់ៗ នៅ​លើ​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន។



ដោយ​ឡែក​ចំពោះ​ការ​ប្រកាស​មិន​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​ពី​សំណាក់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) និង​អង្គការ​និចហ្វិច លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ព្រមាន​ថា អង្គការ​ទាំង​ពីរ​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​បាន​ឡើយ។ ទោះ​បី​ជា​អង្គការ​ទាំង​ពីរ​មិន​បាន​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​យ៉ាង​ណា​ក៏​ដោយ គ.ជ.ប បាន​បង្ហាញ​ជា​បឋម​ថា មាន​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ជាង​២​ពាន់​នាក់​ហើយ ក្នុង​នោះ​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង មាន​ជា​បន្ត​បន្ទាប់​រួម​ទាំង​មន្ត្រី​ស្ថាប័ន​នានា​ផង​ដែរ ក្នុង​នោះ​មាន​ទូត​ភូមា ដែល​ពេល​នេះ​បាន​ស្នើ​សុំ​ចូល​រួម​សង្កេតការណ៍​ចំនួន​៣​នាក់​ហើយ៕

4 comments:

Son Taim said...

Puk AHLOP! How much Hun Sen pays these idiot?

KhmerBTB said...

What law are you going to use against those people who ask voters to boycott the election because they think it's not free and fair NEC ? And according to what I know, NEC have nothing to do with people who want to vote or not .

Justic Justice said...

People have the right to choose whether to vote or not to vote, especially in Cambodia situation. Why? Because Hun Sen has broken so many rules himself e.g how he robbed from Mr Pen Sovan, Mr Chan Si, First PM Ranarith, CNRP and killing countless nationalists etc. therefore, people have the right to not be part of his criminal activity. Even if others win, Hun Sen will not let them anyway. So, what is the point of voting?

By going to vote on the day, meaning you too are a criminal like Hun Sen. Basically, you have been involved in murdering her and her people. Hun Sen is not a genuine leader for Khmers to follow. He lied, cheated, robbed and killed. He is a murderer, not a leader. He is being used by communists to continue to kill her and her people. They groomed him, e.g allowing him to earn millions $ from corruption, plus provided him with guns and bullets, ready for ethnic cleansing, for their national interest. Therefore, you people need to stop pushing others to do bad things, and stop intimidating, stop pribing them etc. enough of your wicked behaviour.

But if you VC Vietnamese in control of her, then piss off, because Cambodia belongs to Cambodians. You need to go back to your country and be ready for Chinese taking over too. Otherwise, Vietnamese no more in the near future. Do not think that you are smarter then khmers, but think that you are no different from khmers. Chinese has a big planned, that is to conquer the whole Southeast Asia one by one. Millions of Chinese already flooding in, meanwhile you VC Vietnamese are screaming for help, just like most Cambodians going through, known as karma. What goes around comes around, what you do is what you will get. How you said khmers are dumb and so do you. Millions of Vietnamese are being affected by poisonous foods, plus millions tones of fish will be gone, by then Vietnamese will have no more foods. Slowly all be gone too.

So, stop hurting Cambodians. Go back home and look at your country. Before its too late.

overseakhmer said...

Under Ah Kook regime NEC must fix election to make sure Ah Kook win. Even the world does not recognize it. It's a shame election.