April 15, 2018

បក្ស​ប្រឆាំង​ប្ដេជ្ញា​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ឲ្យ​បាន

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA

ដោយ ទីន ហ្សាការីយ៉ា RFA 2018-04-15

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី​១៤ មេសា ប្ដេជ្ញា​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ថា របប​លោក ហ៊ុន សែន មិន​អាច​បោះឆ្នោត​ដែល​គ្មាន​ដៃគូ ប្រហាក់ប្រហែល​ចូលរួម​ប្រកួត​បានទេ ដោយសារ​សហគមន៍ អន្តរជាតិ កំពុងតែ ឃ្លាំមើល​ការអនុវត្ត​របស់​លោក ហ៊ុន សែន បើ​មិន​ដូច្នោះ​ទេ ប្រទេស​ម្ចាស់​ជំនួយ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​បិទ​ការ​លើកលែង​ពន្ធ​ផលិតផល​របស់​កម្ពុជា ជា​មិនខាន។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ទៅកាន់​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​ថា របប​របស់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ មិន​ខុស​ពី របប ប៉ុល ពត នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ជំនឿ​ថា កម្ពុជា​នឹង​មាន​ដំណោះស្រាយ នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា របប​លោក ហ៊ុន សែន មិន​អាច​នៅ​ឯកោ​ដឹកនាំ​ប្រទេស​តែឯង​បាន​ទេ ព្រោះ​ថា​កម្ពុជា​ត្រូវការ​ប្រទេស​ផ្សេងៗ​ទៀត​ជា​មិត្ត ពិសេស​កម្ពុជា នៅតែ​ពឹង​លើ​ជំនួយ និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដកដង្ហើម​សេដ្ឋកិច្ច​បាន។

លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នយោបាយ ប្រជាភិថុតិ លើ​យុវជន និង​កម្មករ​រោងចក្រ ដែល​លោក ដឹកនាំ​មិនល្អ ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន បង្ខំចិត្ត​បិទទ្វារ ហើយ​លោក ហ៊ុន សែន ចេញមុខ​ផ្ដល់​លុយ​ឲ្យ​កម្មករ​ម្នាក់​បន្តិចបន្តួច​នោះ មិន​អាច​ធានា និរន្តរភាព សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​របស់​កម្មករ​បាន​យូរ​អង្វែង​ឡើយ៕

3 comments:

Kim Ea said...

Don't whining outside of political ring ,why don't you amassed your political component of hundred thousand inside and outside stand up together and walk in this mother nation with duress courage and confront face on with this maniac autocratic regime ? Let the international communities watch dog see it, what they can do to stop these maniac brutal killers from assassinating these freedom marcher . Did this communist dared to kill ten thousand of freedom and democratic innocent seeker with out arm ? Talking with incitement outside of political ring was not a real courageous leader or a dedication one, action or showtime is a must .

KhmerBTB said...

He has done this before but all those promises have been broken, will see about this one.

Samnang Bin said...

ប្រហែលជាការពីតហើយមើលទៅ (?) ព្រោះតែដល់ពេលវេលាកំណតឈានជីតមកដល់ថ្ងៃកំណត់ពេលបោះឆ្នោត(?) អាមេចោរឧត្បាត អាមេចោហនេយ្យុំ អាមេចោរហារយ អាមេចោរមេកំហូចក្បត់ជាតិបាតដៃទី៣ ឈ្មោះអាហ៊ុន សែន វាតែងតែអនុញ្ញាតជាផ្លូវការ ឧ្យអាឆ្កែ អាសុនខឈ្មោះអាឆ្កែរសម ​រង្ស៊ីមានសិទ្ធិសេរីភាពត្រឡប់ចូលទៅស្រុកខ្មែរវិញ(?)​ដើ​ម្បីចូលទៅជួយសម្របសម្រួលកិច្ចការដឹកនាំផ្ដាច់ការរបស់អាមេចោរហ៊ុន សែន ឧ្យបានស្របច្បាប់ជាតិផង​នឹងស្របច្បាប់ចំពោះមុខអន្តរៈជាតិផង​(?) ។
សូមបងប្អូនកូនខ្មែរទាំងអស់ជួយរង់ចាំតាមសង្កេតការឧ្យបានគ្រប់ៗៗគ្នា ??? ៕