March 14, 2018

នា​យក​រដ្ឋ​មន្ត្រី​សម្ដែង​ការ​ឈឺ​ចាប់​ពី​រឿង​បំណុល​អា​មេរិ​ក

លោក នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ១ កាលពីព្រឹកមិញ។ រូបថតៈ ហ្វេសប៊ុក

ម៉ិច ដារ៉ា | ភ្នំពេញ ប៉ុស្ដិ៍
Publication date 13 March 2018 | 18:48 ICT

ភ្នំពេញៈ លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន​សែន​ កាលពីព្រឹកថ្ងៃទី១៣ខែមីនានេះ បាន​បង្ហាញ​ការ​ឈឺ​ចាប់​ចំពោះ​បំណុល​ដែល​អា​មេរិក​ទាម​ទារ​ពី​កម្ពុជា​ដោយ​លោក​ប្រ​ដូច ករណី​នេះ​ប្រៀប​បាន​នឹង​ជា​ការប្រើ​ពូថៅ​ឬ​ញ​ញួរ​មក​វាយ​ក្បាល​កម្ពុជា​ហើយ​ទាម​ទារ​ឲ្យ​កម្ពុជា​ផ្តល់​សំណង​ទៀត​។​

​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​សម្ពោធ​ ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ១​ ដំណាក់​កាល​ទី​៤​ ដែល​មាន​ប្រវែង​សរុប​៤​គីឡូ​ម៉ែត្រ​ គិត​ចាប់​ពី​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ទៅ​។​ ​លោក​ ហ៊ុន ​សែន​ បាន​ប្រ​ដូច​គ្រាប់​បែក​ទម្លាក់​ដោយ​អា​មេរិក​លើ​ទឹក​ដី​ខ្មែរ​ប្រៀបដូច​ជា​ពូថៅ​ដែល​គេ​យក​មក​សំពង​លើ​ក្បាល​ប្រជា​ជន​ខ្មែរ​ ហើយ​នៅ​ពេល​ញ​ញួរ​នោះ​ប្រ​ឡាក់​ឈាម​ គេ​ថែម​ទាំង​ទារ​លុយ​ថ្លៃ​សម្អាត​ញ​ញួរ​។​

​លោក​បាន​បញ្ជាក់​ថា៖ “​រឿង​ដែល​លំ​បាក​បំផុត​គេ​យក​ពូថៅ​មក​វាយ​យើង​ហើយ​គេ​សុំ​ឲ្យ​យើង​សង​ថ្លៃ​ពូថៅ​របស់​គេ​ទៀត​។ ​រឿង​ដែល​វា​លំ​បាក​គឺ​នៅ​ត្រង់​ហ្នឹង​ បាន​សេចក្តី​ថា​ មុន​នេះ​គេ​យក​ពូថៅ​មក​វាយ​យើង​។​ វា​ដូច​ជា​ប្រឡាក់​ពូថៅ​របស់​គេ​ ហើយ​​ឥឡូវ​គេ​សុំ​ឲ្យ​យើង​បន្ត​សង​លុយ​គេ​…​យើង​ជំពាក់​បំណុល​បរ​ទេស​មួយ​ចំនួន​ តែ​មិន​មែន​បំណុល​ដែល​យើង​ខ្ចី​ទេ​ គឺ​ លន់ នល់ ​ជា​អ្នក​ខ្ចី ​បាន​សេចក្តី​ថា​ ទិញ​គ្រាប់​បែក​យក​មក​ទម្លាក់​នៅ​ប្រទេស​របស់​យើង​ អីចឹង​ប្រៀប​ដូច​ជា ​យក​ញ​ញួរ​មក​វាយ​ក្បាល​យើង ​បន្ទាប់​ទៅ​ថា​ ប្រឡាក់​ញញួរ​អញ ​សង​លុយ​ឲ្យ​អញ​ទៀត​។ នេះ​ជា​ការ​ឈឺ​ចាប់​សម្រាប់​យើង​។ អី​ចឹង​ខ្មែរ​ត្រូវ​ជា​ធ្វើ​ជា​ម្ចាស់​ទៅ​លើ​ជោគ​វាស​នា​របស់​ខ្មែរ ​មិន​ត្រូវ​ទោ​រទន់​តាម​របៀប​បង្ខំ​រប​ស់​នរ​ណា​មួយ​ឡើយ​»​។​

​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា៖ “​ឥឡូ​វនេះ​គេ​ស្នើ​សុំ​ជា​ផ្លូវការ​ហើយ​យក​ខ្សែភាព​យន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​កា​រសង្គ្រោះ​ជាតិ​នៅ​សា​កល​វិទ្យា​អូ​ហា​យ៉ូ​របស់​អា​មេរិក​ដើម្បី​ប្រើ​ប្រាស់​ផ្លូវ​ការ​ពី​ព្រោះ​ផលិត​ដំបូង​ជា​ភា​សា​អ​ង់គ្លេស​​”។ លោក​បាន​លើក​ឡើង​ថា​ គ្រាន់​តែ​ធ្វើ​ស្ពា​ន​ទិស​បា​សាក​មួយ​យើង​ត្រូវ​មុជ​ទឹក​ដោះ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​នៅក្រោម​បាត​ទន្លេ​បាន​ប៉ុន្មាន​ទៅ​។​ប្រទេស​របស់​យើង​វា​កម្សត់​ណាស់​និង​មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ណាស់​ហើយ​។​កម្ពុជា​ត្រូវតែ​ធ្វើ​ម្ចាស់​លើ​ប្រ​ទេស​របស់ខ្លួន​។​កម្ពុជា​ត្រូវ​ការ​ជំនួយ សហ​ប្រតិ​ប​ត្តិការ​ជា​មួយ​ពី​មិត្ត​ភ័ក្ដិ​ប៉ុន្តែ​កត្តា​សម្រេច​កំណត់​គឺ​ប្រជា​​ជន​កម្ពុជា​ខ្លួន​ឯង​ប៉ុណ្ណោះ គ្មាន​ន​រណា​ស្លាប់​ជាមួយ​យើង​ក្រៅ​ពី​យើង​នោះទេ​។​

​លោក​បាន​បញ្ជាក់​ថា៖ “​បទពិសោធ​បាន​ប្រាប់​យើង​យ៉ាង​ដូច្នេះ​ ដូចជា​បទពិ​សោធ​នៅ ​អ៊ីរ៉ាក់ ស៊ី​រី លី​ប៊ី ស៊ូដង ​អា​​ហ្វ្រិក​កណ្តាល​ និង​បទពិ​សោធ​នៅ​ ម៉ាលី​ ដែល​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទៅមួយ​ចំនួន​ផង​។ ​នេះ​គឺជា​បទ​ពិ​សោធ​ច្បាស់​លាស់​ ហើយ​គ្មាន​នរ​ណា​ទៅ​ស្លាប់​ជំនួស​ប្រជា​ជន ស៊ី​រី លី​ប៊ី និ​ង​ អ៊ីរ៉ាក់​ទេ​។​ ត្រូវ​ចាំ​ឲ្យ​ច្បា​ស់​ កាល​ពីមុន​យើង​ទេ​ គឺជា​អ្នក​ស្លាប់​ មិន​មាន​គេ​ស្លាប់​ជំនួស​ទេ​​”៕

1 comment:

Chun Sokha said...

He absolutely needs help , his mentally ill is getting worse everyday. I am wondering when he is going to have a psychiatric evaluation .