February 12, 2018

ល្បិចចាស់គំរិល OLD & DIRTY TRICK ដោយ អ៊ុម ហាក់




ល្បិចចាស់គំរិល

OLD & DIRTY TRICK ដោយ អ៊ុម ហាក់

នរណាខ្លះនៅចាំអំពើវាយប្រហាររបស់នាយឈាងវុន សមាជិកសភាបក្សប្រជាជនកម្មុយនិស្តយួនបន្តុប ទៅលើកញ្ញាស៊ិន-ចាន់ពៅ រ៉ហ្សែត ចៅសង្កាត់អូចារ ខេត្តបាត់ដំបង អំពីរឿងលូជន្លៀសទឹក ខុសបច្ចេកទេសកាលពីចុងឆ្នាំ២០១៧?

មួយជាន់ហើយមួយជាន់ទៀតនាយឈាងវុន(ហៅអាលូខុសបច្ចេក ទេស)វាទើបបើកសមរភូមិ៍ថ្មីនាដើមឆ្នាំ២០១៨មួយទៀត វាយប្រហារហាងលក់នំបញ្ចុករបស់ចៅសង្កាត់រូបនេះថាជាទីប្រមូលផ្តុំ

ឧទ្ទាមជនថែមទៀត។ ថោកអីដល់ម្លឹង? ព្រៃផ្សៃអីដល់ម្លឹង? សម្លាប់ជីវិតនយោបាយរបស់នាងហើយម្តេចឡើយក៏ដេញតាមសម្លាប់ជីវិតរស់នៅរបស់នាងមិនឱ្យនាងរកស៊ីចិញ្ចិមជីវិតបានទៀត?

យុទ្ធសាស្រ្តបែបតិរច្ឆានពីសំណាក់ជនកុម្មុយនិស្តតិរច្ឆានវាជាយុទ្ធសាស្រ្តចាស់គំរិលអាដែលៗគ្មានឆ្ងល់ គ្មានភ្ញាក់ផ្អើលអី‹‹អន្ទិច››។ ស្រាប់តែ តាលូងទូងឆាង! ទូងឆាង!!! ភ្ញាក់ព្រើត! កៃលឿងវង់តូច

ចេញរាំកណ្តាលវាល កណ្តាលថ្ងៃត្រង់ លើឆាកអត់វាំងនន។ តួឯកកៃលឿងវង់តូចចេញមកលោតភ្លេចទាំងស្លៀកខោទ្រនាប់ បញ្ចេញ វីឌីអូអាណិតអាសូរកញ្ញារ៉ហ្សែត ហើយចោទដាក់ទោសនាយឈាងវុន ដោយប្រការផ្សេងៗ។ បងប្អូនរួមឈាមខ្មែរភ្ញាក់ទេ? ភ្ញាក់ទេ? ឆ្ងល់ទេ? ឆ្ងល់ទេ? កៃលឿងវង់តូចរបស់បក្សប្រជាជនតិរច្ឆានចេញមក ចង្អុលមុខ ប្រទេចផ្តាសានាយឈាងវុនដែលជាមន្រ្តីជាន់ខ្ពស់របស់ បក្សឥតសំចៃមាត់។ ឆ្ងល់ទេ? ឆ្ងល់ទេ? ឆ្ងល់ក្តីមិនឆ្ងល់ក្តីខ្ញុំសូមអនុញ្ញាតរំលឹកល្បិចចាស់គំរិលមួយដែលនៅតែថ្មីចំពោះបងប្អូនដែលមានអាយុលើសពី៥៥ឆ្នាំ តែវាអាចជារឿងថ្មីស្រឡាង សម្រាប់ក្មួយឬ ចៅជំនាន់ក្រោយ។

កាលអើយកាលនោះ ទសវត្ស១៩៨០ជំនាន់តស៊ូជាយដែនវាយបណ្តេញ កងទ័ពអាកន្ទបឈ្លានពានកាន់កាប់ត្រួតត្រាស្រុកខ្មែរ។ រយៈពេលនោះរណៈសិរ្សជាតិរំដោះពលរដ្ឋខ្មែរ(រជរបខ)ដឹកនាំដោយ លោកសឺនសានអាចល្បីឈ្មោះជាងគេចូលផ្ទៃក្នុងស្រុក។ យួនកន្ទបបានបើកការិយាល័យតាមក្រុងមួយចំនួនជ្រើសរើសអ្នកប្រឆាំង យួនទៅបំរើកងទ័ពរ.ជ.រ.ប.ខ.។ ដល់ថ្ងៃកំណត់ជួបជុំចេញដំណើរ ពួកអាកន្ទបប្រមូលយុវជនស្ម័គ្រចិត្តច្រើនរយនាក់យកទៅកម្ទេច ចោលអស់។ នេះពិតជាល្បិចចាស់គំរិលរបស់អាកន្ទប។

វិលមករឿងវិបត្តិរ៉ូហ្សែត-ឈាងវុនវិញ បងប្អូនរួមឈាមត្រូវចេះខាំមាត់សង្កត់ចិត្តកុំធ្វើត្រីកំភ្លាញ បើអកុសលបានកើតមកក្នុងហ្វូង កុកត្រូវខំសិក្សាឱ្យស្គាល់ជង់។

សូមបញ្ចប់អត្ថបទនេះដោយអង្វរករអ្នកដឹកនាំដែលតាំងខ្លួនថាជាអ្នកប្រជាធិបតេយ្យសូមមេត្តាទិញថ្នាំលេបបំបាត់ជម្ងឺរាកមាត់ផងទៅ។ ការរាកមាត់ញិកញាប់ពេកមិនត្រឹមតែមិនទទួលផលវិជ្ជមាន ប៉ុននោះទេ តែបែរជាអាចនាំមកនូវគ្រោះអាសន្នដល់មនុស្សដែលស្រឡាញ់ គោរព ដើរតាមអ្នកទៅ វិញក៏អាចថាបាន។

ផ្អាកប៉ុណ្ណឹងសិន បើខឹងខ្ញុំខ្លាំង ទរក្បាលហ៊ុនសែនមួយត្បូងចបទៅ៕

អ៊ុម ហាក់ ១១កុម្ភៈ២០១៨

No comments: