February 23, 2018

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ Photo: RFA

ដោយ តាំង សារ៉ាដា RFA 2018-02-20

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​កូន​អ្នក​មាន​អំណាច​ម្នាក់ ឆ្លើយ​បំភ្លឺ​ករណី​រឿង​អាស្រូវ​ស្នេហា​ហិង្សា​ទៅ​លើ​តារាភាពយន្ត ពិធីការនី និង​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល​ព័ត៌មាន​នេះ។

​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រឆាំង និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​បកស្រាយ​អោយ​បាន​ច្បាស់​អំពី​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​បែប​ហិង្សា​និយម​ទៅ​លើ​ស្ត្រី​ខ្មែរ​មួយ​ចំនួន។

អ្នកស្រី មូរ សុខហួរ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​ស្រី្ត​ខ្មែរ​ដែល​មាន​ឈ្មោះ និង​មាន​រូប​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដែល​កំពុង​ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ។

​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក ហ៊ុន ម៉ានី អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ ថា ក្រុម​ចោរ​ដែល​បាន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី នោះ​មិន​អាច​យក​ជា​បាន​ការ​​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ការ​ហែគ​ចូល​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី នេះ​យក​ជា​បាន​ការ​មិន​កើត​ទេ។ ពួក​អគតិ​ទាំង​នេះ​គ្រាន់​តែ​ចង់​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»។

ទោះ​បី​ជា​លោក សុខ ឥសាន មិន​ទទួល​ស្គាល់​ការ​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែ​លោក​បាន​ចោទ​អ្នក​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ថា​ជា​ក្រុម​ឧទ្ទាម​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​ឲ្យ​បង្ហាញ​មុខ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ៖ «ចំពោះ​ក្មួយៗ​ជា​តារាៗ ជា​នារី​មួយ​ចំនួន​អះអាង​ថា មាន​អ្នក​ធំៗ និង​ឧកញ៉ាៗ តាម​ស្រឡាញ់​ខ្លួន​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​ចង់​ដឹង​ថា អ្នក​ធំ​មួយ​ណា? ហើយ​ឧកញ៉ា​មួយ​ណា? បើ​យ៉ាងៗ​ហ្នឹង​អ្នក​ធំ​វា​ច្រើន​ពេក។ និយាយ​អោយ​ចំ​ឈ្មោះ​មើល! និយាយ​អ៊ីចឹង​ខូច​អ្នក​ធំ​គេ​អស់​ហើយ»។

​នៅ​ពេល​នេះ លោក ហ៊ុន សែន មិន​ចាំបាច់​ប្រឹង​វែក​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ណា​មួយ​នោះ​ទេ ដោយសារ​ពេល​នេះ​ក្រុម​ជន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ (Hacker) បាន​លាត​ត្រដាង​គ្មាន​សល់​អស់​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ពុធ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ជន​អនាមិក​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្ទេចខ្ទី​គ្មាន​សល់​នូវ​រឿង​អាស្រូវ​ស្នេហា​យ៉ាង​ហិង្សា​តាម​បែប​ខាំ​ផង និង​កកេរ​ផង​របស់​លោក ហ៊ុន ម៉ានី ហើយ​បង្ហោះ​ចេញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប (Youtube) យ៉ាង​កក្រើក។

រឿង​អាស្រូវ​ដែល​បាន​បែកធ្លាយ​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ានី បាន​ឲ្យ​លុយ​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក ការ​នែបនិត​ចំណង់​តណ្ហា និង​ដើម្បី​ឲ្យ​តារា​ស្រី​រូប​នេះ​ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​តារា​ស្រី​ផ្សេងៗ​ទៀត​មក​កំដរ​លោក ហ៊ុន ម៉ានី។

​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន ម៉ានី និង​នាង ដួង ហ្សូរីដា ដែល​បាន​បែក​ធ្លាយ​នោះ នាង​បាន​ប្រាប់​ទៅ​លោក ហ៊ុន ម៉ានី ថា នារី​ដែល​នាង​បាន​រក​ឲ្យ​លោក ហ៊ុន ម៉ានី សុទ្ធ​តែ​ជា​ក្រមុំ​ព្រហ្មចារី ហើយ​លោក ហ៊ុន ម៉ានី អាច​ធ្វើ​អ្វី​ក៏​បាន​​ទៅ​តាម​ការ​សប្បាយ។

​រឿង​ដែល​គួរ​អោយ​អនិច្ចារ​ជា​ទីបំផុត​នោះ គឺ​កញ្ញា​ម្នាក់​ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារ​តែ​លោក ហ៊ុន ម៉ានី ឈប់​ស្រលាញ់ និង​មិន​ព្រម​ទទួល​ស្គាល់​កូន​ក្នុង​ផ្ទៃ​របស់​នាង។ នាង​បាន​និយាយ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន ម៉ានី ថា បើ​នាង​ស្លាប់​នាង​នឹង​តាម​ចងកម្ម​ចងពៀរ​លោក ហ៊ុន ម៉ានី អស់​មួយ​ជីវិត។ ជាង​នេះ​ទៅ​ទៀត កញ្ញា​រូប​នេះ​ក៏​បាន​ផ្ញើ​រូបភាព​អារ​ដៃ​សម្រក់​ឈាម​បញ្ជាក់​អំពី​ការ​ឈឺ​ចិត្ត​របស់​នាង​ចំពោះ​ការ​បោះបង់​រូប​នាង​ចោល។

​ក្រៅ​ពី​កញ្ញា អាយីង ជន​អនាមិក​ដែល​ជា​អ្នក​គ្រប់គ្រង​គណនី​របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ ក៏​បាន​បង្ហាញ​រូប​តារា​ស្រី​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​នូវ​ការ​ខាំ និង​កកេរ យ៉ាង​ជាំ​ពេញ​ខ្លួន​រហូត​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថែម​ទៀត។

​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក ហ៊ុន ម៉ានី តាម​គណនី​ហ្វេសប៊ុក របស់​លោក​ដែរ តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អាស៊ីសេរី នឹង​ព្យាយាម​សុំ​ការ​បក​ស្រាយ​ពី​កញ្ញា ដួង ហ្សូរីដា ថែម​ទៀត ជុំវិញ​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​នាង​ជាមួយ​លោក ហ៊ុន ម៉ានី នោះ។

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ស្ត្រី​រងគ្រោះ​ក្នុង​ករណី​ស្នេហា​បែប​ហិង្សា​របស់​លោក ហ៊ុន ម៉ានី  ហ៊ាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌ និង​ការ​សង់​សំណង​ជំងឺ​ចិត្ត​ដែល​ត្រូវ​បាន​កូន​ប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ និង​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​នារី​ខ្មែរ។

​ជាង​នេះ​ទៅ​ទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន ម៉ានី លា​ឈប់​ពី​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​ដោយសារ​រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នេះ នឹង​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ជាតិ៕៕​

7 comments:

Justice said...

In this world everyone needs true love and you took advantage of their (young women) vulnerability by using and abusing them, just because you are in a higher position. How do you live with yourself with such evil action, knowing that you already married and is a father, You have no ideas the amount of pain you have caused to everyone who is involved in your love affair. just Imagine if they do the same to your daughter, how do you feel? Always treat others like you want to be treated and love others like you want to be loved’. What you did so far is so cruel and inhuman.You probably experienced seeing your mother went through a lot too, when your father betrayed your mother and you probably would not like that too. So, why would you do it to others? A moment of pleasure but a life time of pain, is it worth it?, no, your reputation is now gone, at what cost? Your reputation is everything and you got to earn it.

So, you need to confess and apologise to those you hurt, especially to your wife, kids, lovers, family members and the whole community, before it is too late. No need to denial from the truth, because the truth will always be the truth and the truth will set you free. From here, just try to learn from your mistakes and maybe educate other to not do the same, to learn to be true to yourself and to others. Just like drug dealer turned himself and educated others not to do the same. All mistakes is part of a human error and can be changed for better outcome.

Indidigital7 said...

Hii there
Nice Blog
Guys you can visit here to know more
Social Media Review Service

Anonymous Anonymous said...

ន ម៉ានីAH ហ៊ុ is a sexual predator! The use of money to buy for these young women to perform the sexual act is a form of prostitution! What does the Cambodian law say when someone commits prostitution?

Don't let ah ហ៊ុន ម៉ានី getaway for his crime!

Unknown said...

ខ្សែរ ហ៊ុន ទៅហើយ តើអ្នកណាហ៊ានទៅធ្វើអីវាទៅ មិនស្រួលវារកមុខអ្នកដែល ទម្លាយរឿងនេះទៀតផង បងប្អូនដឹងឮរឿងដែលថាអាក្រក់ៗ​ ចេញពីខ្សែរ ហ៊ុន តើដេលឃើញ ហ៊ុនមួយណាចាប់គុកច្រវាក់ទេ? តែអ្នកដែលទម្លាយរៀងទែដែលត្រូវទទួលរងគ្រោះនោះ មានទាំងងាប់ ហើយជាប់គុក ស្ទើរាប់មិនអស់ទៅ ហើយ បែបគ្មានទេអ្វីដែលថាយុត្តិធម៏នោះទេមើលទៅ។

Son Taim said...

NO one in this world dare touch Hun Sen’s families. Hun’s can kill anyone they want, can rape anyone they want, can do all the evil things to anyone they want.

Justice said...

Exactly as communists wanting Khmer leaders do. They love to see their mentality being destroyed by greed, love, lust, power and money, so they forget about how to run their country and nation. Communists belived that, any leader seeking pleasure rather than seeing people suffering and pain and the will to help her and her people, then he is destined to destroy it all for her, sooner or later a nation no more. Communists believed to win the war is to use their whores. Right now, Chinese and VC Viets are everywhere, they continue to ransack and rob everything off her and her people, exactly as planned for the last 500 years for this man moment to come true. Meanwhile even international community putting pressure on Hun Sen Dynasty, Chinese and Viets are continuing to control her and her people in every aspect and everyway of life. Off course International community is not stupid, they knew it well but still they pretended not to know. Why? Because no successful nation would want you to grow but to fall apart, why? Because life is about competiting and that only the strongest will survive and no matter how much God almighty teaches them in term of enlightenment that nothing last forever but to be good to one another at all time, only then the world can be at peace. Evil (completing) vs God (sharing).

In Hun Sen Dynasty’s case, no matter what you do, crime is a crime. You are supposed to in a position to lead but not to harm her and her people and don’t blame others for your own mistakes. You can choose to be with your people or be with communists helping to destroy all, not even your offsprings can be safe. In the end, how they also had to destroy their own whores once they are no longer them, just like they did to King dumb Sihanouk’ wife Monique Ezy and also to Khmer leaders wives. Now all gone, dead. Hun Sen Dynasty will be no different. Money, privilege, power is the road to death if not share equally amongst all. It can be good and it can be bad.

If Hun Dynasty wanting to survive, he has to include all political leaders around the world, tell them that Cambodia need help away from communism and maybe to sign contracts agreement with Japanese, Singaporean, EU and US, with all kind of business arrangements but not with either communists, Chinese and VC Viets. Do it now before iit is too late. Because again, they will do the same to your dynasty just like they did to dumb king Sihanouk family.

Hemondno Viata said...

បងប្អូនខ្មែរជាទីនឹកលឹក!តើមានបាននឹកឃើញទេ កូនប្រុសរបស់លោក សាដាំ ហ៊ូសេង ប្រមុខរដ្ឋាភិបាលអ៊ីរ៉ាក់ កាលដែលពួកគេកំពុង សប្បាយនឹអំណាច ។ កូនប្រុសទាំងពីរនោះជាឧក្រិដ្ឋជនខាងរំលោភ សេពសន្ទវៈ ជាមួយក្មេងស្រីពីអាយុ១២ឆ្នាំទៅ ជាកូនៗរបស់មន្ត្រីក្រោមឪវាទរបសឪពុករបស់ពួកគេ ។ រាល់ពេលដែលពួកគេត្រូវការគ្រាន់តែបង្កើត រាត្រីកំសាន្តសម្រាប់គ្រួសារមន្ត្រីថ្នាក់ក្រោម ដោយនាំទាំងក្មេងទាំងនោះមកជាមួយផង រួចបំបែកចេញពីឪពុកម្ដាយទៅកំសាន្តជាមួយពួកគេនៅបន្ទប់ផ្សេង ហើយរំលោភពេញទាំងស្រេចតែក្បាលចិត្តរបស់ពួកគេ ។ អំពើនេះបានកើតមានបន្តបន្ទាប់រហូតដល់ចប់អំណាចឪពុករបស់ពួកគេ ហើយក៏ពុំដែលមានអ្នណាហ៊ានប្ដឹងអ្វីឡើយ ។ ចំពោះកូនៗលោកហ៊ុន សែនពួកគេចង់ធ្វើអ្វីទៅលើរាស្រ្តខ្មែរជពិសេសអ្នកទន់ខ្សោយ គឺបានដូចិត្តមិនបាច់ថ្លែង រីឯរបៀបចុងចប់ក៏មិនខុសអ្វីពីកូនៗ លោក សាដាំនោះឡើយ ។
ដោយឡែកសូមបងប្អូនត្រូវចំណាំទៀតថា៖ នៅប្រទេសខ្មែរ  អ្នកដែលធ្វើបាបស្រី ជះទឹកអាស៊ីដលើស្រីស្អាត សម្លាប់ស្រីក្មេង សា្អតជាង ឬបុករុកប្រដាប់ភេទស្រីទាំងអស់នេះ មិនមែនបុរសទេដែលប្រព្រឹត្តអំពើហ្នឹង!គឺជាស្រី្តដែលជាប្រពន្ធទេដែលប្រព្រឹទ្ធអំពើដ៏យង់ឃ្នងទៅលើស្រី្តភេទខ្លួនឯង ។ តើចាំបានឬទេ? ព្រឹត្តិការណ័បានកើតមាននៅស្រុកខ្មែរកន្លងមកក្នុងរបបសម្ដាច់ ហ៊ុន សែន? ។
សូមបញ្ជាក់ថា៖ នៅក្នុងលោកយើងនេះ អ្នកដែលសម្លាប់​ឬធ្វើបាបស្រ្តីភេទច្រើនជាងគេនោះ គឺជាស្រ្តីភេទគ្នឯង មិនមែនជាបុរស់ទេ! ។