February 24, 2018

អ្នក​ជំនាញ​នយោបាយ​ការបរទេស​ព្រមាន​ថា​ចិន​អាច​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា (ភាគ​បញ្ចប់)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page

ដោយ មាន ឫទ្ធិ RFA 2018-02-24

វិបត្តិ​នយោបាយ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​រុញច្រាន​របប​លោក ហ៊ុន សែន បច្ចុប្បន្ន ឲ្យ​ងាក​ទៅ​ពឹង​ផ្អែក​ប្រទេស​ចិន កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ ប្រទេស​ចិន បាន​ឆ្លៀត​ឆក់​យក​ឱកាស​នេះ ធ្វើ​ការ​បណ្ដាក់​ទុន​វិនិយោគ និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ស្នូល​នៃ​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូចិន និង​អាស៊ី​អាគ្នេយ៍​ដី​គោក។ ក្រុម​អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការបរទេស ព្រមាន​ថា មហាអំណាច​ចិន អាច​នឹង​ឆ្លៀត​ឱកាស​នេះ ជំរុញ​ឲ្យ​មាន​ការ​សាងសង់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ការពារ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​នយោបាយ​ពាណិជ្ជកម្ម និង​យោធា​នៅ​ក្នុង​តំបន់​របស់​ខ្លួន ស្រប​ពេល​ដែល​ឥទ្ធិពល​អាមេរិក កំពុង​តែ​ថមថយ។ ​

​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក មាន ឫទ្ធិ ភាគ​ទី​២ ​ដែល​ជា​ភាគ​បញ្ចប់​នេះ យើង​នឹង​ពិនិត្យ​មើល​អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​វិនិយោគទុន​របស់​ជនជាតិ​ចិន នៅ​កម្ពុជា ជាមួយ​នឹង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំង​នេះ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​គោលនយោបាយ​ការបរទេស៖

ក្រៅ​ពី​ការ​ព្រមាន​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ខាង​គោលនយោបាយ​ទំនាក់ទំនង​អន្តរជាតិ អំពី​លទ្ធភាព​ដែល​មហា​អំណាច​ចិន អាច​នឹង​ដាក់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា ពេល​អនាគត  ជា​រឿយៗ​គម្រោង​វិនិយោគ​ធំៗ​របស់​មហា​យក្ស​ចិន តែង​តែ​ទទួល​រង​នូវ​ការរិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្រុម​អ្នក​បរិស្ថាន ក្រុម​អ្នក​អភិរក្សនិយម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថា បាន​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន និង​ដល់​សង្គម ដែល​រួម​មាន​ដូចជា​ការ​កេងប្រវ័ញ្ច និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា​ព្រៃឈើ និង​រ៉ែ ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទន់​ខ្សោយ ការ​ធ្លាក់ចុះ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដោយសារ​តែ​អំពើ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​ច្បាម​យក​ដីធ្លី ការ​រីក​រាលដាល​នៃ​អំពើ​ពុករលួយ​ដល់​ឆ្អឹង​ក្នុង​ចំណោម​មន្ត្រី​ខ្មែរ និង​អំពើ​លាង​លុយ​កខ្វក់​ក្រោម​រូបភាព​ជា​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ជាដើម។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ផង​នូវ​បញ្ហា​រាប់​សែន​ជំពូក​ដែល​តែងតែ​កើត​មាន​ឡើង​ជា​ញឹកញាប់​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ស្បែកជើង​ដែល​ស្ថានភាព​រោងចក្រ​គ្រប់គ្រង​ដោយ​ថៅកែ​ជា​ជនជាតិ​ចិន មិន​មាន​លក្ខណៈ​អំណោយ​ផល​ដល់​សុខភាព​របស់​កម្មករ​និយោជិត ប្រាក់​បៀវត្សរ៍​មាន​កម្រិត​ទាប ជម្លោះ​ការងារ​អំពើ​យាយី​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការងារ អំពើ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​ការ​បំពារបំពាន​រាង​កាយ​ជាដើម ។ល។

ជា​ឧទាហរណ៍​ជាក់ស្ដែង សារព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាមេរិក គឺ​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The New York Times) ក្នុង​អត្ថបទ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ ដាក់​ចំណង​ជើង​ថា «កម្ពុជា​រក​ឃើញ​គោល​ដៅ​ថ្មី​សម្រាប់​វិស័យ​អចលនទ្រព្យ គឺ​វិនិយោគិន​ជនជាតិ​ចិន» កាសែត​នេះ បាន​ស្រង់​ប្រសាសន៍​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ហានិភ័យ​នយោបាយ​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក គឺ​លោក ចច ម៉ាកឡេអូដ៍ (George McLeod) ដែល​លោក​បាន​លើក​ឡើង​ថា «ដោយសារ​តែ​ការ​គ្រប់គ្រង និង​គោលនយោបាយ​ផ្ទៃក្នុង​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា មាន​សភាព​ធូរ​រលុង​ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​បើក​ចំហ​យ៉ាង​ទូលំទូលាយ​នូវ​មធ្យោបាយ​ក្នុង​ការ​លាង​លុយ​កខ្វក់​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ»។ លោក​បន្ត​ថា ផ្អែក​តាម​បទពិសោធន៍​របស់​លោក លោក​ជឿ​ជាក់​ថា អំពើ​លាង​លុយ​កខ្វក់​មក​ពី​ប្រទេស​ចិន មាន​ទំហំ​ច្រើន​សន្ធឹកសន្ធាប់ ក្រោម​រូបភាព​នៃ​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ក្រុង​ភ្នំពេញ។

​យោង​តាម​របាយការណ៍​សន្ទស្សន៍​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ ឆ្នាំ​២០១៧ ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន បាសែល (Basel) ស្ដីពី​អភិបាលកិច្ច​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាសែល ប្រទេស​ស្វីស ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ នៅ​លើ​ពិភពលោក​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ខាង​អំពើ​លាង​លុយ​កខ្វក់ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរវករ​វិទ្យាស្ថាន​នេះ​បាន​ដាក់​ចំណាត់​ក្រុម​ប្រទេស​ទាំង​១០ ដែល​ក្នុង​នោះ​រួម​មាន​កម្ពុជា ថា​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ ឬ​ប្រព័ន្ធ​ប្រឆាំង​នឹង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឲ្យ​ក្រុម​ភេរវករ​នៅ​ទន់​ខ្សោយ​នៅ​ឡើយ លាយ​លំ​ជាមួយ​នឹង​ភាព​ងាយ​រង​គ្រោះជា​ប្រព័ន្ធ និង​អត្រា​ខ្ពស់​នៃ​អំពើ​ពុករលួយ ប្រព័ន្ធ​យុត្តិធម៌​សង្គម និង​បទដ្ឋាន​វិស័យ​ហិរញ្ញវត្ថុ​នៅ​ខ្សោយ ក៏​ដូចជា​ហានិភ័យ​ផ្នែក​នយោបាយ​ខ្ពស់ និង​កង្វះ​តម្លាភាព​សាធារណៈ និង​គណនេយ្យភាព​ជាដើម។

គំរូ​​ប្លង់​សម្រាប់​សង់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក្រោម​ការ​អនុវត្ត​ដោយ​វិនិយោគិន​ចិន។ Photo Screenshot

អត្ថបទ​បែប​ស៊ើប​អង្កេត​របស់​កាសែត ហ្វាយណេនស្យល ថាមស៍ (Financial Times) ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ដាក់​ចំណង​ជើង​ថា «វិធីសាស្ត្រ​ដែល​ចិន​ប្រើប្រាស់​លុយ​ដើម្បី​ចូល​មក​វិនិយោគ​នៅ​កម្ពុជា» លាត​ត្រដាង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន ដែល​គេ​ដឹង​ថា ជា​របស់ «ក្រុម​បង​ធំ​ត្រកូល​ហ្វ្វូ» (Big Brother Fu) ទទួល​បាន​នូវ​ការ​អនុគ្រោះ​ជាពិសេស ក្រោយ​ពី​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​មន្ត្រី និង​ថ្នាក់ដឹកនាំ​ខ្មែរ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី​ទំហំ​ដែល​ច្បាប់​អនុញ្ញាត ព្រមទាំង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដើម្បី​ប្រឆាំង​នឹង​រាល់​ការ​តវ៉ា​ណា​មួយ​ពី​សំណាក់​ក្រុម​ពលរដ្ឋ និង​កសិករ រង​គ្រោះ​ពី​ការ​ច្បាម​យក​ដីធ្លី​ស្រែចម្ការ​របស់​ពួកគាត់។ បច្ចុប្បន្ន ក្រុមហ៊ុន​ចិន គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​កិច្ច​សន្យា​ជួល​រយៈពេល​វែង ៩៩​ឆ្នាំ នៅ​លើ​ផ្ទៃដី​សរុប​មិន​តិច​ជាង ៤,៦​លាន​ហិកតារ ដែល​មាន​ទំហំ​ស្មើនឹង​ក្រឡា​ផ្ទៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ហុល្លង់ មួយ។

​កង្វល់ និង​ការ​ត្អូញត្អែរ​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន មិន​មែន​មាន​តែ​ពី​ខាង​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​ប៉ុណ្ណោះ​ទេ។ សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ខ្លួន​ឯង គឺ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​សារភាព និង​ទទួល​ស្គាល់​អំពី​ករណី​ទាំង​នេះ​ដែរ។ ជាក់ស្ដែង ក្នុង​របាយការណ៍​ផ្លូវការ​មួយ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៤ មករា អភិបាល​ខេត្ត​ព្រះសីហនុ រូប​នេះ​បាន​ត្អូញត្អែរ​អំពី​កង្វល់​មួយ​ចំនួន​ដែល​ខេត្ត​របស់​លោក​កំពុង​ជួបប្រទះ ដោយសារ​តែ​ការ​ហូរ​ចូល​របស់​អ្នក​វិនិយោគទុន​ជនជាតិ​ចិន​នេះ រួម​មាន​ដូច​ការ​បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បាត់បង់​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ជនជាតិ​ចិន ដូចជា​ពួក​ម៉ាហ្វីយ៉ា មួយ​ចំនួន​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ និង​ចាប់​ជំរិត​អ្នក​វិនិយោគ​ជនជាតិ​ចិន បង្ក​អសន្តិសុខ​ក្នុង​ខេត្ត​របស់​លោក​ជាដើម ខណៈ​ជនជាតិ​ចិន ខ្លះ​ទៀត​បើក​ហាង​រក​ស៊ី​តូចតាច​នាំ​ឲ្យ​ប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ បើក​បរ​រថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពាក់​ស្លាក​លេខ​ខ.ម (ខេមរភូមិន្ទ) ន.ប (នគរបាល) មិន​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​ខ្លះ​ទៀត​ផឹកស៊ី​ស្រវឹង ស្រែក​ឡូឡា ឈ្លោះ​ប្រកែក​គ្នា វាយតប់​គ្នា​នៅ​តាម​ភោជនីយដ្ឋាន​ជាដើម។

​យ៉ាង​ណា​ក៏ដោយ ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ទាំង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ក្រុង​ភ្នំពេញ កាល​ពី​ដើម​ខែ​កុម្ភៈ បាន​និយាយ​ថ្លែង​ការពារ​ពី​វិនិយោគទុន​ចិន នៅ​កម្ពុជា ដែល​នេះ​ទំនង​ជា​ការ​​ទះ​កំផ្លៀង​ដល់​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​របប​លោក ហ៊ុន សែន ខ្លួន​ឯង គឺ​លោក យន្ត មីន ពី​ខាង​ដើម​នេះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រូបភាព​វិនិយោគទុន​របស់​ជនជាតិ​ចិន នៅ​កម្ពុជា​តែម្ដង។

លោក ហ៊ុន សែន ចាត់​ទុក​ការ​ហូរ​ចូល​នៃ​វិនិយោគិន​ចិន និង​ជនជាតិ​ចិន យ៉ាង​គំហុក​មក​ប្រទេស​កម្ពុជា ដោយសារ​តែ​កម្ពុជា មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​យ៉ាង​ច្រើន​នៃ​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ដល់​ការ​វិនិយោគ​ទាំង​នោះ ខណៈ​ដែល​សមត្ថភាព​ធនធាន​មនុស្ស​របស់​កម្ពុជា នៅ​មាន​កម្រិត និង​ត្រូវ​ការ​នូវ​ពេល​វេលា​សមស្រប​សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ទៀត៖ «ទាំង​អស់​គ្នា​បាន​ដឹង​ហើយ បាន​ឃើញ​ហើយ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បែរ​ជា​នាំ​គ្នា​ភ័យ​ព្រួយ​ថា វត្តមាន​នៃ​អ្នក​វិនិយោគិន​ចិន ធ្វើ​ឲ្យ​មាន​កង្វល់។ ប៉ុន្តែ ខ្ញុំ​ចង់​សួរ​ថា នៅ​ក្នុង​ពេល​ដែល​មាន​ការ​វិនិយោគ​ដ៏​សន្ធឹកសន្ធាប់​យ៉ាង​ដូច្នេះ ធនធាន​មនុស្ស​របស់​យើង​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ឲ្យ​គេ​ហើយ ឬ​នៅ? ដោយសារ​ដោះស្រាយ​មិន​គ្រាន់​ហ្នឹង​ហើយ បាន​ត្រូវ​មាន​វត្តមាន​របស់​គេ​ចូល​មក»។

​ការ​ថ្លែង​ការពារ​ពី​សំណាក់​លោក ហ៊ុន សែន នេះ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​រដ្ឋាភិបាល​ចិន។ ថ្លែង​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​មួយ​ជាមួយ​អ្នក​កាសែត ធ្វើ​ឡើង​ក្នុង​ស្ថានទូត​ចិន ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៧ កុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ស្យុង បូ  ប្រកាស​ដែល​ហាក់​ជា​ការ​មើល​រំលង​ដែន​សមត្ថកិច្ច​របស់​របប​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​ចិន ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​វិនិយោគ​ចិន ឬ​ជន​ជាតិ​ចិន ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​មក​បណ្ដាក់​ទុន​សាងសង់​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ ឬ​យក​ទីតាំង​ខេត្ត​នេះ ធ្វើ​ជា​កន្លែង​លេងល្បែង​ស៊ីសង និង​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ខុស​ច្បាប់ ព្រមទាំង​មិន​គាំទ្រ​នូវ​រាល់​សំណើ​ទាំង​ឡាយ​ណា​ដែល​ចង់​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​ទីក្រុង​ស៊ិនជិន ទី​ពីរ ឬ​ឆាយណា ថោន ជាដើម។

កាស៊ីណូ​របស់​ជនជាតិ​ចិន នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ក្នុង​ក្រុង​ព្រះសីហនុ។ រូបថត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៧ RFA

លោក ស្យុង បូ ក៏​បាន​ថ្លែង​ការពារ​ផង​ដែរ ដោយ​លោក​ចាត់​ទុក​រាល់​ព័ត៌មាន​អវិជ្ជមាន​មក​លើ​អ្នក​វិនិយោគិន​ចិន ជាពិសេស​ទាក់ទិន​នឹង​អំពើ​លាង​លុយ​កខ្វក់​ថា ជា​ព័ត៌មាន​មិន​ពិត មាន​ចរិត​លាប​ពណ៌ ដើម្បី​បម្រើ​នយោបាយ​របស់​ក្រុម​ប្រទេស​បស្ចិម​ប្រទេស ដោយសារ​តែ​ប្រទេស​ទាំង​នោះ​មិន​ចង់​ឃើញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន៖ «ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ថា មាន​សារព័ត៌មាន​មួយ​ចំនួន​តូច​ចុះ​ផ្សាយ​ថា វិនិយោគទុន​ចិន​នៅ​កម្ពុជា ភាគ​ច្រើន​គឺ​ដើម្បី​លាង​លុង​នៅ​កម្ពុជា។ ខ្ញុំ​ចាប់​អារម្មណ៍​ថា សារព័ត៌មាន​ទាំង​អស់​នេះ ភាគ​ច្រើន​គឺ​មកពី​ប្រទេស​ខាង​លិច ហើយ​ខ្ញុំ​យល់​ឃើញ​ថា សារព័ត៌មាន​ទាំង​អស់​នេះ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​ទាំង​អស់​នេះ គឺ​ដោយសារ​គាត់​មាន​គោល​បំណង​របស់​គាត់ សំដៅ​មិន​មែន​ទៅ​លើ​ពាណិជ្ជកម្ម ទៅ​លើ​វិនិយោគទុន​ទេ គឺ​ទៅ​លើ​នយោបាយ ហើយ​ដោយសារ​គាត់​មិន​ចង់​មើល​ឃើញ​ថា ទំនាក់ទំនង​ចិន និង​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​ដូច​ពេល​បច្ចុប្បន្ន​នេះ។ មិន​ចង់​មើល​ឃើញ​ថា ការ​ផ្ដួចផ្ដើម​គំនិត​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន មាន​ដំណើរ​ល្អ​ស្រួល​រលូន​ដូច​ពេល​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា ហើយ​ក៏​មិន​ចង់​ឃើញ​ប្រទេស​ចិន បង្កើន​វិនិយោគទុន​កាន់​តែ​ច្រើន​នៅ​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដល់​កម្ពុជា»។

​ដើម្បី​ដោះស្រាយ​នូវ​កង្វល់ និង​ក្តី​បារម្ភ​នានា បង្ក​ឡើង​ដោយ​វិនិយោគិន​ជនជាតិ​ចិន នៅ​កម្ពុជា​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ ផ្ដល់​អនុសាសន៍​ថា របប​លោក ហ៊ុន សែន ត្រូវ​តែ​មាន​ភាព​បុរេ​សកម្ម​ក្នុង​ការ​បំពេញ​ការងារ​ដើម្បី​ធានា​ថា ប្រទេស​ចិន សហការ​​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នានា​ដែល​មាន​ស្រាប់​ស្ដីពី​ការ​វិនិយោគ​បរទេស កម្មសិទ្ធិ​អចលនទ្រព្យ និង​អាជ្ញាប័ណ្ណ​ស្នាក់​នៅ​ជាដើម។ លោក​ថា របប​លោក ហ៊ុន សែន ត្រូវ​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​នៅ​ច្បាប់​ទាំង​នេះ ខណៈ​ដែល​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ត្រូវ​កសាង​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ច្បាប់។ ដូច​គ្នា​នេះ​ដែរ របប​លោក ហ៊ុន សែន ត្រូវ​ចាត់​វិធានការ​ដើម្បី​ធានា​ថា អាជីវកម្ម​ខ្នាត​តូច​របស់​កម្ពុជា និង​ពលរដ្ឋ​ក្នុង​ស្រុក​អាច​ចូលរួម​ចំណែក និង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការ​វិនិយោគ​ទាំង​នេះ។

យ៉ាង​ណា​ក៏ដោយ លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ ហាក់​មិន​មាន​សុទិដ្ឋិនិយម​ទាល់​តែ​សោះ​អំពី​ដំណោះស្រាយ​នេះ ដោយសារ​តែ​លោក​យល់​ថា របប​ផ្ដាច់ការ​ឯក​បក្ស​បច្ចុប្បន្ន​នៅ​កម្ពុជា​នេះ មិន​មាន​ចាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​នូវ​ដំណោះស្រាយ​ពិតប្រាកដ ប្រកប​ដោយ​ប្រសិទ្ធភាព​ជុំវិញ​ក្តី​កង្វល់​អំពី​ទិដ្ឋភាព​អវិជ្ជមាន​នានា នៃ​វិនិយោគ​របស់​ប្រទេស​ចិន។ របប​នេះ​មិន​មាន​យន្តការ​ត្រួត​ពិនិត្យ និង​រក្សា​តុល្យភាព​អំណាច​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ព្រោះ​ថា ទាំង​ប្រព័ន្ធ​សន្តិសុខ និង​ប្រព័ន្ធ​តុលាការ ងាយ​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ផ្នែក​នយោបាយ ខណៈ​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មិន​មាន​តម្លាភាព​ទាល់តែសោះ។ លោក​ថា ដោយសារ​តែ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ផលប្រយោជន៍​យ៉ាង​ច្រើន​ពី​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន របប​លោក ហ៊ុន សែន មិន​មាន​បំណង​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ធ្វើការ​កែប្រែ​នូវ​ទម្លាប់​ដែល​ពួកគេ​កំពុងតែ​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ៕

2 comments:

Kim Ea said...

Giant China Kidnap this dirty,lazy nation to be a lackey of their state to gain control of the economic and politic alliance as well . Chinese leader know well that this kleptomaniac and dictator ruler of to day run this country in to their end game .First he ( Hun Sen)seem to adopt and followed the democracy in the book and leaned more to the Western style ,to received a lot of free cashes flow from the western world for construction of their depleted country. But for many decades long .this nation under a blind former communist leader still can not be self sufficiency ,then the donation nations start to irritated and fed up with the incompetency of their receivers nation just demand more and more but did not shown any improves of their duty or responsibility . In every years calendar ,they just asked for more money to help and built this nation . Decade past ,they just see the leaches (Vietnam patron)behind the scene gained more profit from this cash free and influence on this big aid ,then donation nation start to put a brake or reduce their free money aid step by step. This low educate dictator who rule the country with help of occupiers Yuan will suffocate by his begging style .Then beggar dictator which did not have any idea to run this nation start scold the Westerner donate countries and turned their vision to find other sources to fit their begging style again . Yuan his direct patron know well that they can not fulfill the gab of a do nothing puppeteer regime and also they have enough land contribution with many millions of Hectars of free land for their economic concession already and almost full authority on any natural resources in this nation, they brushed aside all this sister request for supplements. This incompetence regime puppet start to irritate and up ante with a dire warning animosity with their old donates country and turned their eyes to sympathetic country like China .Finally this regime of do nothing just lazy and begging to survive have a new alternative country to depend on. They bent down to be a newly begging dog of China, China got riches but they need loyal slave to bark and protect them and Hun Sen government was fit well with this position . Era of easy style begging to survive with out doing thing for 3 decades was run to the end game . This mistaken of Khmer pinhead government in an association with Chinese communist leaches translated to all Khmer that this regime put all their Khmer head to hell in Chinese communist style of hard labor forces now. Please remember when a poor nation of hard working got riches ,then they tread their lazy servants harder than usual. No more free ride or free money with communist China . Khmer known quite well that China gave you money on the left hand, their right hand grab everything they can to compensate their owed deft. Krom Ngoy Said " Khmer Ches ter Ken ,Chen Ches te Kot ,dol kamnot Chen oss kbarl tvoeur knhom " Don't be so stupid and naive on this deal .

Justice said...

Any Asia nation joined with Chinese are gone, dead. Vietnam, Loas, Burma, Cambodia so far have no future. Any country sided with Western World like Fiji, Thailand, Singapore, Hong Kong, South Korea are so successful, why? Because they have real democracy, unlike communists, they are being so oppressive, aggressive and notorious, no feelings, no compassion and no respect for no one. They have all kinds of evil tactics toward their neighbors e.g like by saying ‘we are brothers, I scratch your back and you scratch my back’ but not. Their only ambition is to conquer the world, because of their history from WW1 and WW2 in believing in this Western theory at the time ‘kill them before they kill us’, from the opium trade in the year 1900s during the British colony assisted by US, and that if China wanted to survive as a as a great nation, from being colonied, they have to be united as one and to continue to expand until all is done. So far, they 56 nations under a one roof and is still continuing to conquer Kashmir, Tibet, Africa, part of Middle East, EU, Aust, and US etc, in the name of business interprise, but only to be eaten from inside out, just cancer eating from the brain. Right now Chinese can destroy ny country any time because they have full control of their financial system. E,g US banking is under Chinese controlled etc. first they began with lending money with much low interest rates, to one day destroy their economical system, instead of following the actual GDP deficit. Then they repeated this same process to all over the world.

Today, Chinese are like big boss or big brother of the world. By 2020’, they will just sit back and receive lotes interest rates from everywhere including Vietnamese, Cambodian and Loas, e.g for Vietnamese they would rob from Khmer Angkor watt and other Khmers national resources for 99 years to pay off their debt , nd ask for Khmers, they will nothing to pay back, but to be as their slave or as their Ginny pigs, ready for their internal and external bodies ready to be harvest in the name of debt repayments. Therefore, May God save their souls. Amen! By 2020’ Khmers will be a minority in their own homeland, just like Viets in Hanoi or Khmer khrom in South Vietnam down the Mekong Delta. That’s it.

Therefore, international Community should be more focused be aware of the Chinese hegemony and be ready to put pressure on them to stop their expansionism. Before its too late.