February 20, 2018

អាល្លឺម៉ង់ ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះ ចំពោះសមាជិករដ្ឋាភិបាលកម្ពុជា

វិមានរដ្ឋសភាអាល្លឺម៉ង់ The Rekhstag ស្ថិតនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ រូបថត AFP 

Leonie Kijewski | Publication date 19 February 2018 | ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋាភិបាលអាល្លឺម៉ង់ បានចាត់វិធានការមួយចំនួនក្នុងរយៈពេលប៉ុន្មានខែនេះដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អបរិយាកាសនយោបាយ ដូចការចង្អុលបង្ហាញនៅក្នុងការឆ្លើយតបដោយក្រសួងការបរទេសអាល្លឺម៉ង់ទៅនឹងសំណួររបស់សភា ក្នុងនោះក៏មានការព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះចំពោះការធ្វើដំណើរឯកជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារផងដែរ។

ចម្លើយដែលផ្ញើទៅរដ្ឋសភាអាល្លឺម៉ង់កាលពីថ្ងៃពុធទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ និងទទួលបានដោយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៦ ខែកុម្ភៈបានបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះចំពោះការធ្វើដំណើរឯកជនរបស់សមាជិករដ្ឋាភិបាល «រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់លោកមន្ត្រីយោធាជាន់ខ្ពស់ និងប្រធានតុលាការកំពូលរបស់កម្ពុជា។

សំណួររបស់រដ្ឋសភាអាល្លឺម៉ង់ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក Frithjof Sch-midt ដែលតំណាងឲ្យអ្នកនយោបាយ ១៣ រូបផ្សេងទៀតមកពីគណបក្សបៃតង និងជាការឆ្លើយតបរបស់អាល្លឺម៉ង់ចំពោះ «ការរំលាយរបបប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា»។

យ៉ាងណាក្តីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច លោក សុខ ឥសាន បានថ្លែងថាការលុបចោលការផ្តល់ទិដ្ឋាការអនុគ្រោះ «មិនមែនជាភាពអាម៉ាស់ទេ ប៉ុន្តែជាការចំណេញប្រាក់បន្ថែមទៀត»។

លោកថ្លែងថា៖ «បើទោះបី [នរណា] ជំរុញខ្ញុំឲ្យទៅអាល្លឺម៉ង់ ក៏ខ្ញុំនឹងមិនទៅអាល្លឺម៉ង់ដែរ»។

ចំណាត់ការរបស់អាល្លឺម៉ង់នេះក៏បានបញ្ជាក់ផងដែរថា ជាការឆ្លើយតបដោយផ្ទាល់ ចំពោះការចាប់ខ្លួនលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង និងការរំលាយគណបក្សសង្គ្រោះជាតិដែលជាមួយគ្នានេះ អាល្លឺម៉ង់បានផ្អាកការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជាដោយគ្មានពេលកំណត់ស្តីពី «ការប្រឹក្សាយោបល់ផ្នែកនយោបាយជាទៀងទាត់»។

ការឆ្លើយតបនេះបានបង្ហាញថាស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតសហភាពអឺរ៉ុប ក៏បានស្នើសុំការអនុញ្ញាតទៅសួរសុខទុក្ខលោក កឹម សុខា ប៉ុន្តែកំពុងរង់ចាំការអនុញ្ញាត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា លោកមិនបានដឹងថាតើអនុស្សរណៈនេះនិយាយអំពីអ្វីទេ ហើយក៏មិនដឹងថាការចុះអនុស្សរណៈនេះត្រូវបានពន្យារពេលផងដែរ។ «ខ្ញុំអត់ដឹងទេ»។ លោក ស៊ីផាន បានបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ។

ការឆ្លើយតបនេះបានសរសេរថាវិធានការមួយទៀតដែលក្រសួងការបរទេសអាល្លឺម៉ង់ធ្វើឡើងគឺលុបចោលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលគ្រោងនឹងធ្វើឡើងនៅចុងខែវិច្ឆិកាហើយផ្អាកមិនមានពេលកំណត់។

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «ការលុបចោលដំណើរទស្សនកិច្ចរបស់លោក ស ខេង កំពុងប្រាប់អំពីជំហររបស់អាល្លឺម៉ង់ចំពោះលទ្ធិប្រជាធិបតេយ្យ និងតួនាទីក្នុងចំណោមសមាជិកសហភាពអឺរ៉ុបដែលបានស្វែងរកការដាក់ទណ្ឌកម្ម និងនិយាយក្នុងសំឡេងតែមួយ»។

ខណៈលុបចោលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានេះ ក្រសួងការបរទេសអាល្លឺម៉ង់បានទទួលដំណើរទស្សនកិច្ចពីតំណាងគណបក្សសង្គ្រោះជាតិ «ជាច្រើនដង»។

ដំណើរទស្សនកិច្ចមួយក្នុងចំណោមដំណើរទស្សនកិច្ចទាំងនោះរួមមានដំណើរទស្សនកិច្ចរបស់លោកស្រី មូរ សុខហួរ ដែលបានថ្លែងថា លោកស្រីបានជួបជាមួយប្រធាននាយកដ្ឋានកិច្ចការអាស៊ីរបស់ក្រសួងការបរទេសអាល្លឺម៉ង់កាលពីខែតុលាកន្លងទៅ។

លោកស្រីបានថ្លែងថា៖ «ខ្ញុំទើបតែគេចចេញពីប្រទេស»។ «យើងពិភាក្សាអំពីការដោះលែង [លោក កឹម សុខា] លក្ខខណ្ឌសិទ្ធិមនុស្សលើជំនួយ និងទណ្ឌកម្មរបស់សហភាពអឺរ៉ុប»។

លោកស្រី សុខហួរ បានថ្លែងថាលោកស្រីពេញចិត្តចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងបានបន្ថែមថាកញ្ញា កឹម មនោវិទ្យា ដែលជាមន្ត្រីគណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា និងលោក យ៉ែម បុញ្ញាឫទ្ធិ ក៏បានធ្វើដំណើរទស្សនកិច្ចទៅក្រសួងការបរទេសអាល្លឺម៉ង់ផងដែរកាលពីខែមុន។

លោកស្រីបានថ្លែងថា៖ «អាល្លឺម៉ងគឺនៅខាងប្រជាធិបតេយ្យទាំងស្រុង»។

ការឆ្លើយតបរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះបញ្ហានេះក៏បង្ហាញផងដែរថា រដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្នកំពុងពិនិត្យថវិកាសម្រាប់សកម្មភាពអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជាផងដែរ។

លោក សុខ ឥសាន ថ្លែងថា បើទោះបីជាជំនួយអាស្រ័យលើអាល្លឺម៉ង់ផ្តល់ឲ្យ ការមិនធ្វើដូច្នេះនឹងបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ។ «នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាល្លឺម៉ង់បានព្រមព្រៀងជួយអភិវឌ្ឍ និងកសាងកម្ពុជាឡើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍...ប្រសិនបើអាល្លឺម៉ង់មិនផ្តល់ជំនួយវានឹងបង្ហាញពិភពលោកថា អាល្លឺម៉ង់មិនគោរពតាមការសន្យារបស់ខ្លួន»។

ខណៈក្រសួងការបរទេសមិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមានចំណងជើងថា៖ «ស្ថិរភាព និងការអភិវឌ្ឍចម្បងនៅកម្ពុជា៖ ប្រាប់ពីការពិត»។

នៅក្នុងឯកសារ ១១ ទំព័រនេះក្រសួងការបរទេសបានធ្វើទឡ្ហីករណ៍ថា កម្ពុជាតម្រូវនូវពេលវេលាកំណើនសេដ្ឋកិច្ច និងស្ថិរភាព ដើម្បីសម្រេចបាននូវ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលមានលក្ខណៈល្អ» ដែល «ប្រទេសលោកខាងលិចបានចំណាយរយៈពេល ២-៣ សតវត្សរ៍ដើម្បីសម្រេចបាន»។

ឯកសារនេះសរសេរថា «ប្រជាធិបតេយ្យល្អឥតខ្ចោះអាចរង់ចាំសិន!» ប៉ុន្តែអំពាវនាវឲ្យប្រទេសលោកខាងលិចយល់អំពីបញ្ហានេះហើយមិនដាក់ទណ្ឌកម្ម។ «ប៉ុន្តែប្រសិនបើប្រទេសលោកខាងលិចជ្រើសរើសជម្រើសដាក់ទណ្ឌកម្ម... នោះទុកឲ្យប្រវត្តិសាស្ត្រវិនិច្ឆ័យសកម្មភាពរបស់ពួកគេ»។

ទន្ទឹមនេះប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងអំពីស្ថានភាពក្នុងប្រទេសកម្ពុជាមួយភ្លែតនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ នាឱកាសពិធីចូលឆ្នាំចិន។ ខណៈសង្កត់ធ្ងន់អំពីទំនាក់ទំនងល្អ និងតានតឹងជាមួយតំបន់អាស៊ីអាគ្នេយ៍ លោកកត់សម្គាល់ថាកម្ពុជាជាបុព្វហេតុនៃក្តីបារម្ភ។

លោកថ្លែងថា៖ «យើងបានសម្ដែងការយកចិត្តទុកដាក់របស់យើងចំពោះក្របខ័ណ្ឌប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឲ្យមានការគោរពទាំងស្រុង»។



បើតាមការឆ្លើយតបរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះសំណួររបស់សភា ក្រុមប្រឹក្សាសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃទី ២៦ កុម្ភៈហើយធ្វើការសម្រេចលើការសន្និដ្ឋានរបស់ក្រុមប្រឹក្សាអំពីកម្ពុជា៕ PS

4 comments:

Kim Ea said...

The repudiation of Kmeng vat former Khmer kraham SoK ey san show to all of Khmer ,that this regime mistakenly used one of the despicable spoke man ever a human being as an official representative . This kind of sanction happen from one of ardent member among the EU nation,was a very shameful political sanction and a powerful condemnation to this dictator regime . Germany country played a big role in helping this Khmer deplorable country to improve in international politic as well as economic sustainability .this idiot regime can survive for 20 years plus from financial as well political aspect or nation build up until to day. It is a tremendous lost for Khmer nation toward international communities recognition . the respond from this guy an official spoke man of this dictator administration was purely ignorance, incompetent and huge irresponsibility for Khmer affair in front of international obligation . This kind of international isolation show to all of Khmer ,that this dictatorial regime start to snub all inter relationship with foreign communities and walked backward from reality similar to Communist Pol Pot dark era again .

Chun Sokha said...

Sok Eysan didn't have anything to say about it so he just said something that didn't make sense . That is humiliated to the government of Cambodia and it will be worse if Hun Sen won't change .

sam said...



‘IF’ somehow Cambodia under the current regime gets kicked out of the UN, what would Hun Sen instruct his dummy Sok Eysan to say?
Would it be, “We don’t need the UN, there is no fun going there.”


Justice said...

Fake government run by communists (Chinese and VC Viets) ready to rule to ruin her and her people. Hun Sen has no ability to rule apart from taking order them crooks. EU and US can not do much in this matter because they (Chinese) are big too and because ‘you are your own destiny, and that the strongest will survive’. That is big fish eating smaller fish e.g like big whales eating smaller fish. Therefore, Khmers will be no more in the near future. Hun Sen maybe the last Khmer puppet leader. By 2020 Chinese will implant one of their own. Not even Hun Sen offspring can be safe. Chinese already taking over Hanoi and is already using their currency, and recently imposed it onto this Khmer fake government to do the same. Most vc leaders already off, running for their lives bringing with them billions of dollars, like Nguyen Tan Dung already bought hundreds of mansions, of the whole the US town, and left them empty, so to run away from tax and fraudulent. But so far, vc government are asking both Chinese and US government to intervene, to bring them back to justice. Therefore, let see, how far will they go. Who would want to support criminals anyway, if they do, then they too would have blood in their hands. Then off course karma will follow suit. Because crime is a crime, you eat you pay.