December 17, 2017

Many current RGC officials including prime minister and MPs from CPP formerly Khmer Rouge comrades

មន្ដ្រី និង​នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាភាគច្រើនជាអតីតសមាជិកកម្មាភិបាលនៅក្នុងរបបខ្មែរក្រហម។

រូបថត តាម៉ុក ជាមួយមេដឹកនាំខ្មែរក្រហមដទៃទៀត (ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត, នួន ជា, តាម៉ុក, វន វ៉េត ឆ្នាំ១៩៧៦)
Photo of Pot Pot, Nuon Chea, Ta Mok and Vorn Vet (circa 1976) Ta Mok’s Transportation Work Site (also known as the Khleang Kandal or Central Warehouse)

ទីតាំងការដ្ឋានដឹកជញ្ជូនតាម៉ុក (ហៅថា ឃ្លាំងកណ្តាល) ឃ្លាំងកណ្តាលស្ថិតនៅចម្ងាយ ៤,១ គីឡូម៉ែត្រ ពីរង្វង់មូលស្រុកអន្លង់វែង នៅក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទីតាំងការដ្ឋានដឹកជញ្ជូនរបស់តាម៉ុកត្រូវបានសាងសង់ឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩២ នៅលើផ្ទៃដីទំហំ០,១២២ ហិកតា។ លោក ឃុន លី ដែលធ្លាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យ ហើយបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែងបានបញ្ជាក់ប្រាប់ថា៖ «ឃ្លាំងនេះធ្វើអំពីឈើនិងរៀបឥដ្ឋ ដោយមានរាងជារោងសម្រាប់ដាក់ឡាន»។ លោក សាន់ រឿង ដែលជាអតីតយោធាខ្មែរក្រហម និងជាមន្រ្តីការិយាល័យទេសចរណ៍ស្រុកអន្លង់វែង (ស្លាប់)បានបញ្ជាក់ថា៖ «ឃ្លាំងនេះត្រូវបានប្រើប្រាស់ជាបញ្ជាការចែកចាយសម្ភារ»។

Located 4.1 kilometers from the roundabout of Anlong Veng District in Khleang Kandal Village, Trapeang Prey Commune, Anlong Veng District, Oddar Meanchey Province, Ta Mok’s Transportation Work Site was built on June 2, 1992 and covers 0.122 hectares. Mr. Khun Ly, who formerly worked accompanying patients to the hospital and is now an Anlong Veng District Council member, said, “This warehouse was made of wood and had a tile fl oor. It looked like a place for parking cars.” Mr. Sann Roeung, a former Khmer Rouge soldier and currently a tourism officer in the Anlong Veng District Office, said, “This warehouse was used as a main supply distribution point.”

(Photo: Documentation Center of Cambodia Archives)

No comments: