October 14, 2017

លិខិតអញ្ជើញ / Invitation

លិខិតអញ្ជើញ

សូមអញ្ជើញបងប្អូនជនរួមជាតិ ដែលចង់ឲ្យប្រទេសកម្ពុជា ប្រកាន់ ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ​ពិត ប្រាកដ មកចូលរួមក្នុងកិច្ច ប្រជុំដ៏ធំមួយ ជាមួយអ្នកប្រជាធិប តេយ្យ មកពីច្រើន​ប្រទេស ដែល នឹងមកជួបជុំគ្នានៅទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី (Italie) ពីថ្ងៃសុក្រ ទី ២៧ ដល់ថ្ងៃអាទិត្យ ទី ២៩ ខែតុលា ឆ្នាំ ២០១៧ នេះ។ មានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ព្រមទាំងមន្ត្រី​រដ្ឋាភិបាល ប្រទេសអ៊ីតាលី និងប្រទេស ក្នុងទ្វីបអឺរ៉ុបមួយចំនួនទៀតក៏នឹងមកចូលរួម​ផងដែរ ក្នុងកិច្ចប្រជុំនេះ រៀបចំដោយគណបក្ស រ៉ាឌីកាល់ (Parti Radical) នៃប្រទេសអ៊ីតាលី។
ក្នុងកិច្ចប្រជុំនេះ ខ្ញុំនឹងដឹកនាំសិក្ខាសាលាមួយ ស្តីពីការវិវត្ដនៃលទ្ធិប្រជាធិបតេយ្យ ក្នុងតំបន់ អាស៊ីភាគអគ្នេយ៍។ មានប្រធានបទជាច្រើនទៀត (ដូចជា សិទ្ធិទទួលព័ត៌មាននិងដឹងការពិត នីតិរដ្ឋពិតប្រាកដឬនីតិរដ្ឋក្លែងក្លាយ -ល-) ដែលខ្មែរយើងគួរចាប់អារម្មណ៍ ​ដែលគេនឹងយកមក ជជែកក្នុងឱកាសកិច្ចប្រជុំដ៏ធំនោះ។

ខ្ញុំសូមអញ្ជើញបងប្អូនជនរួមជាតិ ដែលរស់នៅតាមប្រទេសនានាក្នុងទ្វីបអឺរ៉ុប មកចូលរួមក្នុងកិច្ច ប្រជុំនេះ ដែលជាឱកាសមួយផងដែរសម្រាប់ជនជាតិខ្មែរយើងបានជួបជុំគ្នា និងពិភាក្សាពីអនាគត ប្រទេសជាតិយើង។
ខ្ញុំនឹងចេញដំណើរពីទីក្រុងប៉ារីស តាមយន្តហោះ នៅព្រលប់ ថ្ងៃព្រហស្បត្តិ៍ ទី ២៦ ខែតុលា។ បើបងប្អូនណា មានបំណងធ្វើដំណើរជាមួយខ្ញុំ ពីទីក្រុងប៉ារីស ឬទៅជួបជុំគ្នា នៅទីក្រុងរ៉ូម តែម្តង ចាប់ពីថ្ងៃ ២៧ តុលា សូមមេត្តាផ្តល់ព័ត៌មានឲ្យខ្ញុំបានដឹង តាមរយៈ Email: samrainsysrp@gmail.com ឬក៏សូមមេត្តាទាក់ទងជាមួយលោក ថៃ មករា តាមរយៈ Email: thhaimak@hotmail.com ឬទូរស័ព្ទ៖ +33 (0) 6 32 58 12 87 ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីងាយស្រួលក្នុងការរៀបចំកិច្ចប្រជុំ រវាងខ្មែរនិងខ្មែរគ្នាយើង នៅទីក្រុងរ៉ូម។

សូមអរគុណ
ប៉ារីស ថ្ងៃទី ១៣ តុលា ២០១៧
សម រង្ស៊ី

INVITATION

J’ai le plaisir d’inviter nos compatriotes vivant en Europe et qui voudraient voir la démocratie triompher au Cambodge à participer à une grande réunion qui rassemblera des démocrates de plusieurs pays européens à Rome, Italie, du vendredi 27 au dimanche 29 octobre 2017. Cette rencontre est organisée par le Parti Radical italien et réunira de nombreuses personnalités dont des députés, sénateurs et représentants du gouvernement italien ainsi que des officiels d’autres pays d’Europe.

Quant à moi, j’ai accepté de présider, dans le cadre de cette rencontre, une session sur la démocratie en Asie du Sud-Est. Beaucoup d’autres sujets seront traités dans d’autres sessions, comme le droit à l’information, l’Etat de droit, etc., qui devraient nous aussi nous intéresser.

Cette réunion nous permettra aussi de discuter de l’avenir de notre pays. Je quitterai Paris par avion le jeudi 26 octobre en fin d’après-midi. Vous pouvez prendre le même vol que moi ou nous pouvons nous retrouver à Rome directement à partir du 27 octobre. Veuillez me contacter par email samrainsysrp@gmail.com ou contacter Thhai Makarar par email thhaimak@hotmail.com ou par téléphone +33 (0) 6 32 58 12 87 le plus tôt possible afin d’organiser votre participation à cette grande réunion.

Avec mes amitiés,
Paris, le 13 octobre 2017
Sam Rainsy

No comments: