October 18, 2017

អ្នក​វិភាគ​រិះគន់​ការ​ព្រមាន​របស់​ ទៀ បាញ់ ដែល​គំរាម​កម្ទេច​អ្នក​តវ៉ា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

ដោយ អាស៊ីសេរី RFA 2017-10-17

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ព្រមាន​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់ ប៉ុនប៉ង​កម្ទេច​អ្នក​តវ៉ា ប្រសិន​បើ​បក្ស​ប្រឆាំង ពិត​ជា​ត្រូវ​រំលាយ​មែន នេះ​បង្ហាញ​ពី​ការ​បាត់បង់​ជំហរ​អព្យាក្រឹត្យ សម្រាប់​ស្ថាប័ន​ការពារ​ជាតិ។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​ការពារ​ជាតិ ត្រូវ​ត្រៀម​កម្លាំង​ជានិច្ច ក្នុង​ការ​កម្ទេច​អ្នក​ចេញ​មុខ​តវ៉ា ប្រឆាំង​រដ្ឋាភិបាល។

ការ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត របស់​លោក ទៀ បាញ់ ក្នុង​ការ​គាំទ្រ​ឥត​ងាករេ និង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់​ថា បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​ដែល​ធ្វើ​កិច្ចការ​សម្រាប់​ប្រយោជន៍​សាធារណៈ ត្រូវ​បាត់បង់​តម្លៃ និង​អាប់ឱន​កិត្តិយស ។

ប្រតិកម្ម​នេះ ក្រោយ​ពេល​លោក ទៀ បាញ់ បាន​អំពាវនាវ​ម្ដង​ទៀត ទៅ​កាន់​កងកម្លាំង​យោធា ចាប់​ពី​ថ្នាក់​ឧត្ដមសេនីយ៍​ឡើង​ទៅ កាល​ពី​រសៀល​ថ្ងៃ​ទី ១៦ ខែ តុលា។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ដោយ​ស្រង់​សំដី​លោក ទៀ បាញ់ បញ្ជាក់​ថា កង​ទ័ព​ទាំង​អស់​បាន​ត្រៀម​ការ​ប្រយុទ្ធ​រួច​ជា​ស្រេច ក្នុង​ការ​កម្ទេច​ក្រុម​ប្រឆាំង ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​តវ៉ា​បះបោរ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ លើ​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ក្នុង​ទីក្រុង​ទីក្រុង​ភ្នំពេញ លោក ទៀ បាញ់ អះអាង​ថា ពេល​នេះ​កង​ទ័ព​ចំណុះ​ឲ្យ​ក្រសួង​ការពារ និង​យោធភូមិភាគ​ដទៃ​ទៀត នៅ​រង់​ចាំ​តែ​បញ្ជា​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ការ​អំពាវនាវ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​នេះ មិនមែន​ជា​លើក​ទី១​ទេ ដែល​លោក ទៀ បាញ់ តែង​គំរាម​ដូច​នេះ កន្លង​ទៅ​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ដែល​ស្និត​នឹង​លោក ហ៊ុន សែន នេះ​ក៏​ធ្លាប់​ព្រមាន​វាយ​បំបាក់​ធ្មេញ​បុគ្គល​ណា ហ៊ាន​តវ៉ា​លទ្ធផល​ឆ្នោត​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​នយោបាយ យល់​ឃើញ​ថា នេះ​ជា​រឿង​ដែល​គួរ​អោយ​អស់​សំណើច​ទៅ​វិញ​ទេ ក្នុង​ពេល​ដែល​មន្ត្រី​ផុត​លេខ អាច​ចេះ​ប្រើប្រាស់​ភាសា​ដែល​មិន​សមរម្យ និង​ថ្លៃថ្នូរ​ដូច​នេះ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា មេ​បញ្ជា​ការជាន់​ខ្ពស់​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ស្ថាប័ន​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ការពារ​ជាតិ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បញ្ចេញ​ឥរិយាបថ​ដែល​មិន​គួរ​ឲ្យ​គួរ​គោរព​ទៅ​វិញ មានន័យ​ថា តម្លៃ​របស់​កងទ័ព​កាន់​តែ​បាក់​ស្រូត។ លោក​បន្ត​ថា ការ​បង្ហាញ​ជំហរ​មិន​អព្យាក្រឹត្យ​ដូច​នេះ ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ផុយ​ស្រួយ នៃ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​គ្រោះថ្នាក់។

ជុំវិញ​សារ​ព្រមាន និង​កម្ទេច​សំឡេង​ប្រឆាំង​នេះ ទាំង​លោក ហ៊ុន សែន បាន​អំពាវនាវ​ជា​ញឹកញាប់​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង ប្រឆាំង​អ្នក​ដែល​ធ្វើ​ឲ្យ​សន្តិភាព​ត្រូវ​បាត់បង់ ឬ​រលាយ។ គេ​សង្កេត​ឃើញ​ថា ការ​ព្រមាន និង​ការ​អំពាវនាវ​នេះ ភាគ​ច្រើន​ជា​មន្ត្រី​យោធា​ថ្នាក់​កំពូល​ៗ ដែល​ស្និត​និង​រដ្ឋាភិបាល។ ពួក​គេ​បាន​ចាត់​ទុក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​មាន​តម្លៃ​ស្មើ​នឹង​រដ្ឋាភិបាល ហើយ​គំរាម​ជន​ណា​ដែល​ប៉ុនប៉ង កម្ទេច​លោក ហ៊ុន សែន គឺ​ស្មើ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រលាយ​ដែរ។

លោក មាស នី អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា ពេល​នេះ​វា​ពិត​ជា​កំណត់​ណាស់ ថា តើ​ណា​មួយ​ជា​រដ្ឋាភិបាល និង​ណា​មួយ​ជា​កងទ័ព​ឲ្យ​ពិត​ប្រាកដ។ លោក​មើល​ឃើញ​ថា កងយោធា​ដែល​មាន​ភារកិច្ច ក្នុង​ការ​ការពារ​ជាតិ ពេល​ខ្លះ​បាន​ដើរ​តួនាទី​ជំនួស​ឲ្យ​ក្រសួង​មហាផ្ទៃ និង​កងរាជអាវុធហត្ថ​ទៅ​វិញ​ជាដើម ក្នុង​ការ​កំណត់​មុខសញ្ញា​បទល្មើស​ក្នុង​ផ្ទៃ​ប្រទេស។

ការ​ប្រើ​វោហារសាស្ត្រ ក្នុង​ការ​កម្ទេច និង​រំលាយ តាម​បែប​យោធា​នេះ មិន​ត្រឹម​តែ​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​ប្រដាប់​អាវុធ​ឡើយ កន្លង​ទៅ​នេះ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទាន​លោក វង សូត ក៏​ធ្លាប់​ព្រមាន​វៃ​អ្នក​តវ៉ា​បក្ស​ប្រឆាំង នឹង​គល់​ឫស្សី​ដែរ។ ការ​ព្រមាន​នេះ គេ​មិន​ទាន់​រាប់​បញ្ចូល​មេបញ្ជាការ​ថ្នាក់​ឧត្ដមសេនីយ៍​ផុតលេខ​មួយ​ចំនួន​ទៀត ដូច​ជា​លោក ប៉ុល សារឿន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​ឡើយ​ផង។

ប្រតិកម្ម​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ របស់​មន្ត្រី​យោធា​ដែល​ស្និត​នឹង​លោក ហ៊ុន សែន ស្រប​ពេល​វាសនា​បក្ស​ប្រឆាំង កាន់​តែ​កៀត​និង​មាត់​ជ្រោះ និង​ជួប​គ្រោះ​អាក្រក់។ កាល​ពី​ថ្ងៃ​ទី ១៦ តុលា សមាជិក​សភា​ដែល​មាន​សំឡេង​គាំទ្រ ៦៧ លើ​៦៧ សំឡេង ដែល​សុទ្ធ​សឹង​តែ​ជា​សមាជិក​បក្ស​កាន់​អំណាច បើ​បោះឆ្នោត​អនុម័ត​ច្បាប់​ចំនួន ៤ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ប្រយោជន៍​ដើម្បី​បើក​ផ្លូវ​អាច​ឲ្យ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។

វិធានការ​ផ្លូវ​ច្បាប់​ដែល​រដ្ឋាភិបាល កំពុង​អនុវត្ត​ទៅ​លើ​បក្ស​ប្រឆាំង​នេះ រង់​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​វិធីសាស្ត្រ​តែ​មួយ​គត់​ក្នុង​គោល​បំណង​កម្ទេច​បក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨ មក​ដល់​ប៉ុណ្ណោះ៕

7 comments:

Kim Ea said...

It's so sad that Khmer country as a whole, have such high ranking generals in the defend ministry acted like thug or utilized thuggish language to intimidated or warning citizen ,instead of a respect authorities . Where are the civility and dignity as a high echelon in the arm forces ? Did Khmer military possess just this kind of harmful intolerant toward their citizen like this ?

sam said...



If the current situation in Cambodia is the other way around, Hun Sen would run to Vietnam and beg for their help to regain his power by killing Khmer in the name of Khmer.


hak um said...

ម្នាលបុរសសៀមកោះកាពិ៖
១- មិនដែលមានមេទាហានស្រុកណាគេអំ
ពាវនាវទេ មេទាហានគេបញ្ជាទៅអ្នកក្រោមបង្គាប់។
២- មិនមែនជាមុខងារទាហានទេក្នុងការរក្សា
សណ្តាប់ធ្នាប់សង្គមឬសណ្តាប់សាធារណៈស្អីគេនោះលើកលែងតែក្នុករណីពិសេសដែលនគរបាលជាតិនឹងកងអាវុធហត្ថរក្សាលែងបានហើយសុំជំនួយពីកងទ័ព។ បេសកកម្មរបស់កងទ័ពគឺការពារជាតិបូរណភាពទឹកដីទល់នឹងខ្មាំងបរទេសឬការ
ងើបបាស់បោរប្រដាប់អាវុធតែប៉ុណ្ណោះ។ សូមម្នាលវិលត្រឡប់ទៅអានវិន័យកងទ័ពសិនមុននឹងហាមាត់ស្រដី ក្នុងករណីដែលព្រះស្តែងមិនជាអនក្ខរជនទេនោះ៕











Samnang Bin said...

អាសំគិសទាបាញ់ ??? ឬ អាសំគីសរន្ទះបាញ៉ ???

Khmer Oversea said...

Ah Duck shot in the head. Your head is my practice target.

Chun Sokha said...

Tea Banh declares war against the people is just to protect his power and his wealth only . If CPP is gone he will be gone too and some of his wealth might be gone also. No need to be a rocket scientist to know the reason why he is saying it .

KhmerBTB said...

I like to put a red dot on Tea Banh's forhead as a target shooting and test my gun to see if it can go though his head .