July 17, 2017

ក្រសួងដែនដី​​រៀបចំ​ពិធី​ក្រុង​ពាលី​មុន​ចាប់​ផ្ដើម​វាយ​កម្ទេច​អគារ​ប៊ូឌីង

អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ធ្វើ​ពិធី​ក្រុង​ពាលី​លើ​អគារ​ស ហៅ​អគារ​ប៊ូឌីង មុន​វាយ​កម្ទេច​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។  RFA/Brach Chev

ដោយ ប្រាជ្ញ ចេវ RFA 2017-07-17

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា រៀបចំ​ពិធី​ក្រុង​ពាលី មុន​នឹង​ចាប់​ផ្ដើម​វាយកម្ទេច​អគារ​ស ហៅ​អគារ​ប៊ូឌីង ខណៈ​ពលរដ្ឋ​៧​គ្រួសារ​ចុង​ក្រោយ​ក៏​ព្រម​ចាកចេញ​ទោះ​មិន​មាន​សំណង​បន្ថែម​សម្រាប់​ពួកគេ​ក្ដី។

គម្រោង​វាយ​កម្ទេច​អគារ​ចំណាស់​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​តទៅ ខណៈ​នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​រៀបចំ​​ក្រុង​ពាលី និង​ហ៊ុំ​ព័ន្ធ​ដើម្បី​ពិនិត្យ​ថា គ្មាន​មនុស្ស​ចេញ​ចូល​មក​ក្បែរ​អគារ​នេះ ពេល​កំពុង​វាយ​កម្ទេច។

បើ​តាម​មន្ត្រី​ជំនាញ​អះអាង​ថា ការ​វាយ​កម្ទេច និង​សម្អាត​អគារ​នេះ​ត្រូវ​ការ​រយៈពេល​៤​ខែ។ ចំណែក​ការ​វាយ​កម្ទេច​នេះ​នឹង​ធ្វើ​តាម​ស្ដង់ដារ ដោយ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ក្បែរ​តំបន់​នេះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​ទី​១៥ ខែ​កក្កដា ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ស្មើ​នឹង ១០០​ភាគរយ យល់ព្រម​ចាកចេញ។ ចំណែក​តំណាង​ពលរដ្ឋ ៧​គ្រួសារ​ដែល​ស្នើសុំ​សំណង​បន្ថែម ឲ្យ​អាស៊ីសេរី​ដឹង​ថា ពួក​គេ​យល់ព្រម​ចាកចេញ​ហើយ ទោះ​មិន​បាន​សំណង​បន្ថែម​ក្ដី ដោយ​ពួកគេ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​តាម​តម្លៃ​កំណត់​របស់​ក្រសួង​ដែនដី មួយ​ម៉ែត្រ​ការ៉េ ១.៤០០​ដុល្លារ៕

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារ



អ្នក​លក់​នំប៉័ង​ជិះ​កាត់​អគារ​ស ហៅ​អគារ​ប៊ូឌីង មុន​វាយ​កម្ទេច​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Brach Chev

No comments: