March 5, 2017

ក្រសួង​ការបរទេស​អាមេរិក៖ តុលាការ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ

និមិត្ត​សញ្ញា​តំណាង​ក្រសួង​ការបរទេស​អាមេរិក

ដោយ អ៊ឹម រចនា04/03/2017  RFI

ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ទី​៣​មីនា​ម្សិលមិញ បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដី​អំពី​សិទ្ធិ​មនុស្ស​នៃ​បណ្ដា​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក ដែល​ក្នុង​ចំណោម​នោះ ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ សម្រាប់​​កម្ពុជា ក្រសួង​ការ​បរទេស​អាមេរិក​មើល​ឃើញ​ថា មាន​បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​ ពិសេស​ប្រព័ន្ធ​តុលាការ​ ដែល​ពុំ​មាន​ប្រសិទ្ធភាព និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ​។ នេះ​បើ​តាម​របាយការណ៍​ដដែល​។

បើ​តាម​របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១៦​របស់​ក្រសួង​ការបរទេស​អាមេរិក កម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​ចម្បង​ៗ​ដូច​ជា៖ ប្រព័ន្ធតុលាការ​គ្មាន​ប្រសិទ្ធភាព​​​ស្ថិត​ក្រោម​ឥទ្ធិពល​របស់អ្នក​នយោបាយ និង​ការកើន​ឡើង​នៃ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ សិទ្ធិ​ជួប​ជុំ​ប្រមូល​ផ្ដុំ​និង​បង្កើត​សមាគម​។ ក៏​មាន​ផង​ដែរ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ព្រម​ទាំង​ចាប់​ដាក់​ពន្ធនាគារ ទាំង​ករណី​ជាក់​ស្ដែង​និង​គម្រាម ដើម្បី​បំភិតបំភ័យ​​​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល ព្រម​ទាំង​ដើម្បីបំបិត​​​សំឡេង​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

ក្រៅ​ពីបញ្ហា​ទាំង​នេះ របាយការណ៍​ក៏​បាន​លើក​ឡើង​ដែរ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា ជាអាថិ៍ ការធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ទោស​ក្នុងពន្ធនាគារ ការ​រឹត​ត្បិត​លើ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត។ ការ​ប្រតិបត្តិ​មិន​ស្មើ​គ្នា​ចំពោះ​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ការ​ជួញ​ដូរ​មនុស្ស និងការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ។

បើ​តាម​របាយការណ៍​ដដែល វប្បធម៌​និទណ្ឌភាព​និង​ការ​រំលោភ​បំពាន​របស់​មន្ដ្រី​​នៅ​តែ​មាន បើ​ទោះ​បី​ជា​កន្លង​មក រដ្ឋាភិបាលកម្ពុជា​បាន​ផ្ដន្ទាទោស​មន្ដ្រី​របស់​ខ្លួន​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុស​ហើយ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បាន​ចាត់ទុក​របាយការណ៍​របស់​ក្រសួង​ការបរទេសអាមេរិក ដែលទើប​តែ​ចេញ​ផ្សាយ​នេះ​ថា ជា​របាយការណ៍​ដែល​មាន​និន្នាការ​នយោបាយ​វាយប្រហារ​ក្នុង​ន័យ​ឈ្លាន​ពាន​តែ​ប៉ុណ្ណោះ​។ និង​ថា របាយការណ៍​នេះ បក​ស្រាយ​ខុស​ពី​ការ​ពិត និង​មិន​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​និង​ការ​វិវត្ត​របស់​កម្ពុជា​ទេ​។ បើ​តាម​លោក ផៃ ស៊ីផាន ​គោលការណ៍​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​ខ្លួន​ឯង បាន​​ដើរ​ផ្ទុយ​ពី​អ្វី​ដែល​អាមេរិក​បាន​ឃោសនា​។ ក្នុងបរិបទ​នេះ សម្រាប់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ ការ​ចេញរបាយការណ៍​របស់​អាមេរិក​នេះ គឺជា​សកម្មភាពឈ្លាន​ពាន​មួយ ដែល​មិនអាច​ទទួល​យក​បាន​ទេ​៕

2 comments:

Chun Sokha said...

Most Judges can be bought by anyone who can afford it , not just powerful people because of corruption . Last year we heard on the news that one former Judge built a biggest home in the country ( according to the builder ) after he retired . I think he is just one of them . Even a little brat who sold her head to CPP , less than a year later she got a brand new LEXUS LX 575 and a big Bank Account and she is a lot smaller than those judges .

Son Taim said...

even kids in elementary know this. What we don't know is who have gut to do something about it.seem like the world scare of Hun Sen.