October 22, 2016

កម្ពុជា-​វៀតណាម​ព្រមព្រៀង​ដោះដូរ​ដី​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្វើ​សន្និសីទ​កាសែត​ទាក់ទង​រឿង​ផែនទី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៥។ RFA/Sek Bandith
ដោយ ប្រាជ្ញ ចេវ RFA 2016-10-22

កម្ពុជា-វៀតណាម ព្រមព្រៀង​ដោះដូរ​ដី​គ្នា​ក្នុង​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ការ​ព្រមព្រៀង​គ្នា​នេះ កើត​ឡើង​ក្នុង​ពេល​ដែល​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ជួប​ប្រជុំ​គ្នា​នៅ​លើ​ទឹកដី​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា នៅ​ទីក្រុង​ហូជីមិញ។

កិច្ច​ព្រមព្រៀង​នេះ ជា​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-​វៀតណាម ដែល​ត្រូវ​ក្រសួង​ការបរទេស​វៀតណាម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦ ជា​ភាសា​វៀតណាម តាម​គេហទំព័រ​របស់​ខ្លួន។

ភាគី​ទាំង​២ (កម្ពុជា-វៀតណាម) បាន​ពិភាក្សា​អំពី​ការ​ដោះដូរ​ដី​តាម​រូបមន្ត​អនុស្សរណៈ​យោគយល់​គ្នា (MOU) នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​ឯកភាព​អញ្ជើញ​អ្នក​ជំនាញ​អន្តរជាតិ​ដើម្បី​មក​ជួយ​ក្នុង​បញ្ហា​បោះ​បង្គោល​ព្រំដែន។

ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា តំបន់​ដែល​ត្រូវ​ដោះដូរ​ជាមួយ​ភាគី​វៀតណាម គឺ​ជា​ដី​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ដី​វៀតណាម។ លោក​ថា ដី​ដែល​ត្រូវ​ដោះដូរ​នោះ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម។ លោក​ពន្យល់​ថា  ដោះដូរ​ដី​តាម​រូបមន្ត MOU លុះ​ត្រា​មាន​តំបន់​ដី​នោះ​នៅ​ក្នុង​ខេត្ត​ជាប់​គ្នា ប៉ុន្តែ​បើ​ខេត្ត​នោះ​រក​ដី​ដូរ​មិន​បាន ទើប​មាន​ការ​ពិចារណា​រក​កន្លែង​ផ្សេង​នៅ​តាម​តំបន់​ជិតៗ​នោះ។ លោក​ថា មូលហេតុ​នៃ​ការ​ដោះដូរ​នេះ​ថា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​បាត់បង់​ភូមិម្ករ ដី​ស្រែ​ចម្ការ​របស់​ខ្លួន​កំពុង​រស់​នៅ ប៉ុន្តែ​ជា​ដី​ដែល​ឋិត​ក្នុង​ដែនដី​របស់​វៀតណាម៖ «»។
សកម្មភាព​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​វៀតណាម ចូល​ដី​ខ្មែរ​នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។  RFA/Tha Kitya

ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ ដែល​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក ឡេ ហ្វាយ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ទទួល​បន្ទុក​គណៈកម្មការ​ព្រំដែន​ជាតិ។ ភាគី​កម្ពុជា ប្រធាន​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ក្រៅ​ពី​នេះ ក៏​មាន​តំណាង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំង​២។

កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​បង្ហាញ​ទៀត​ថា មក​ដល់​ពេល​នេះ ភាគី​ទាំង​​២​សម្រេច​បាន ៨៣​ភាគរយ នៃ​ការងារ​បែង​ចែក​ព្រំដែន និង​បោះ​បង្គោល​ព្រំដែន និង​បន្ត​អនុវត្ត​សន្ធិសញ្ញា​ទាំង​ឡាយ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​សេសសល់ និង​ដើម្បី​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ឆាប់ និង​អនុវត្ត​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

ភាគី​ទាំង​២ ឯកភាព​អញ្ជើញ​អ្នក​ជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​បញ្ហា​បោះ​បង្គោល​ព្រំដែន។ ភាគី​ទាំង​២ ក៏​បាន​ឯកភាព​សហការ​សាងសង់​ស្ពាន​ថ្មី​នៅ​តំបន់​ដាក់ដាំ (Dac Dang) ជំនួស​ស្ពាន​ចាស់ ដើម្បី​ជំរុញ​ការ​សហការ​ផ្លាស់ប្ដូរ​វប្បធម៌ សេដ្ឋកិច្ច រវាង​មូលដ្ឋាន​ទាំង​២។

ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា លោក វ៉ា គឹមហុង  បញ្ជាក់​បន្ថែម​ថា ភាគី​ទាំង​ពីរ​ពិត​ជា​បាន​ឯកភាព​គ្នា​ដូច​អ្វី​ដែល​ជា​ការ​បង្ហាញ​របស់​ភាគី​វៀតណាម មែន។ ទោះ​ភាគី​វៀតណាម បង្ហាញ​កំណត់​ហេតុ​នេះ​ជា​សាធារណៈ​មែន ប៉ុន្តែ​លោក វ៉ា គឹមហុង ថា ជា​គោលការណ៍ ភាគី​កម្ពុជា មិន​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ​ទេ។

លោក វ៉ា គឹមហុង ថា ក្រោយ​លោក​បាន​ចុះ​ហត្ថលេខា​លើ​ការ​ព្រមព្រៀង​នេះ​ហើយ លោក​ត្រូវ​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ត។ បើ​តាម​លោក វ៉ា គឹមហុង រឿង​នេះ អាច​នឹង​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ពី​រដ្ឋ​សភា​ថែម​ទៀត​ផង៖ «»។

ទាក់ទង​បញ្ហា​ព្រំដែន​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​ធ្វើ​អត្ថាធិប្បាយ ខណៈ​ដែល​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ជា​ផ្លូវ​ការ។ គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-វៀតណាម បាន​ឯកភាព​ឲ្យ​ក្រុម​ការងារ​ពិសេស​វៀតណាម-កម្ពុជា ជួប​គ្នា​នៅ​ដើម​ខែ​វិច្ឆិកា ដើម្បី​កំណត់​ច្បាស់លាស់​នូវ​ដី​ពិត​ប្រាកដ​របស់​បង្គោល​ព្រំដែន ដូចជា​នៅ​ខេត្ត​ដាក់ឡាក់ (Dac Lak) មណ្ឌលគិរី តៃនិញ (Tay Ninh) ស្វាយរៀង។ បន្ទាប់​ពី​កំណត់​បាន​ទីតាំង​ច្បាស់​លាស់​ហើយ នឹង​ប្រគល់​ការងារ​ទាំង​នេះ​អោយ​អាជ្ញាធរ​ព្រំដែន​បោះ​បង្គោល៕

3 comments:

Kim Ea said...

I never heard any country need to exchange their own land to smooth the existence border . Every Khmer ought to know in your heart, that this border between Yuan Cochin sin in French language or South Kampuchea under French colonial just have this border demarcation after a treaty set up by French colonial before they decided to leave this region in 1949 only . Then no land exchange will be a truthful facts . This news controversial scheme of these puppets insider Yuan agents of to day was unacceptable . All land is belong to Khmer , the border of Khmer country were the China sea , but not Kampot , takeo, Svay Rieng or Prey Veng or Kampong Cham ,Mondul Kiri of to day. why this traitor regime of to day said ,we Khmer need to exchange more land to have a real border? It's a laughable and comical to commit treason in broad day time by give even more land to Yuan in a confusing deal with enemy in the new scheme as ( Pdo Dey ) Why ? Khmer need to wake up Chop this Yuan agency guy out ,This Yuan Traitor hided in this demarcation agency in favor to commit treason by provoke a substantial confusion to fool Khmer opinion and allowed this news hatching scheme of ceding more Khmer border lands to yuan invasion . This traitor from origin Yuan immigrant Var Kim Hong must go ,he is not represent Khmer interest any more .

Hemondno Viata said...

Yuon has ever had land exchangeable with Khmer nor Khmer, Dog Hwa kimhong is bargaining is baseless Every Khmer well known all about it.
P.B

Anonymous Anonymous said...

AH SVA kimhong takes your f..cken hands off Cambodian territories! Why AH SVA Kimhong doesn't trade his wife, his children, his house, and his dogs and cats with the Vietcong leaders? Cambodian territories are indivisible!

Hands off AH SVA!