July 17, 2016

ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ

លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ Photo: RFA

ដោយ ម៉ម មុនីរតន៍ RFA 2016-07-15

អ្នក​រស់​នៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ជា​សាច់​ញាតិ និង​អ្នក​ភូមិ​ផង​របង​ជាមួយ ដែល​ជា​ស្រុក​កំណើត​របស់​លោក កែម ឡី សុទ្ធ​តែ​បាន​អះអាង​ថា អ្នក​វិភាគ​សង្គម និង​បញ្ហា​នយោបាយ​រូប​នេះ គឺ​ជា​អ្នក​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ហើយ​ជាមួយ​អ្នក​ភូមិ និង​ក្រុម​គ្រួសារ។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី ក៏​ជា​សិស្ស​ដែល​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា​នៅ​ក្នុង​ថ្នាក់​ថែម​ទៀត​ផង។

មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​លោក កែម ឡី ក្នុង​ភូមិ​ជា​មួយ​អះអាង​ថា គាត់​គឺ​ជា​អ្នក​ដែល​ព្យាយាម​អត់ធ្មត់​ក្នុង​ការ​សិក្សា មិន​តែ​ប៉ុណ្ណោះ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គួប​ផ្សំ​និស្ស័យ​ពី​កំណើត ដែល​រៀន​ឆ្លាត​ស្រាប់​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ទទួល​ការ​ស្រលាញ់​រាប់​អាន​ដូច​សព្វថ្ងៃ​នេះ។

រស់​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ និង​ធ្លាប់​ជា​មិត្ត​រួម​ថ្នាក់​ជា​មួយ​លោក​បណ្ឌិត កែម ឡី បុរស​ដែល​មាន​វ័យ​ប្រមាណ ៥០​ឆ្នាំ លោក អ៊ុង ចន និយាយ​​ថា យុវជន កែម ឡី កាល​នៅ​សិក្សា​គឺ​ជា​មនុស្ស​ដែល​រៀន​ឆ្លាត​ជាង​គេ បើ​ប្រៀបធៀប​នឹង​សិស្ស​ក្នុង​ថ្នាក់​ដែល​លោក​ធ្លាប់​រៀន​ជាមួយ។

លោក​បន្ត​ថា ស្ថានភាព​គ្រួសារ​លោក និង​យុវជន កែម ឡី កាល​ពី​ជាង ២០​ឆ្នាំ​មុន​នោះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យុវជន កែម ឡី មាន​ការ​ប្រែប្រួល​ដូច​សព្វថ្ងៃ គឺ​ការ​ព្យាយាម​របស់​គាត់​តែម្ដង៖ «រៀន​ជំនាន់​ហ្នឹង​ដើរ ហើយ​និង​ជិះកង់​ហ្នឹង។ អ្នក​ខ្លះ​មិន​ទាន់​ទាំង​មាន​កង់​ជិះ​ផង ច្រើន​តែ​ដើរ​ភាគ​ច្រើន។ គិត​ទៅ​ដើរ​ពី​នេះ​ដល់​សាលា ជា ស៊ីម មិន​ធម្មតា​ណា ប្រមាណ ៣ ទៅ ៤​គីឡូម៉ែត្រ ប៉ុន្តែ​ដើរ​លឿន»។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ លោក​គឺ​ជា​កូន​ទី​២។ក្រោយ​ពី ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ក្នុង​ជំនាន់ ប៉ុល ពត ហើយ​លោក​និង​បង​ប្អូន​រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក បាញ់ឆែវ និង​​គ្រឿង​ទេស​ខ្លះ​ផង។

ផ្ទះ​លោក​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ទី​រួម​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth

លោក ភោគ សម្បូរ ហៅ ចយ ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​រំលឹក​ប្រវត្តិ​កាល​ពី​នៅ​កុមារ​ភាព​ថា ប្អូន​របស់​លោក (លោក​បណ្ឌិត កែម ឡី) ជា​មនុស្ស​ស្លូត​បូត ប៉ុន្តែ​ម៉ឺងម៉ាត់​ក្នុង​ការ​សិក្សា។លោក​បន្ថែម​ថា ពេល​រៀន​គឺ​លោក កែម ឡី ជា​សិស្ស​ដែល​ពូកែ ហើយ​របៀប​នៃ​ការ​សិក្សា​របស់​លោក កែម ឡី មិន​ចាំបាច់​ទន្ទេញ​ដូច​អ្នក​ដទៃ​នោះ​ដែរ។ លើស​ពី​នេះ​ទៀត មុខ​វិជ្ជា​ដែល​លោក កែម ឡី រៀន​ពូកែ​ជាង​គេ គឺ​គណិតវិទ្យា​តែម្ដង។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី រឹត​តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ​ទៀត​នោះ គឺ​ថា បើ​លោក​រៀន​ត្រឹម​ថ្នាក់​ទី​៥ លោក​អាច​បង្រៀន​សិស្ស​ថ្នាក់​ទី​៦ ឬ​ទី​៧ បាន​ថែម​ទៀត​ផង៖ «នៅ​ពេល​គាត់​ត្រឡប់​មក​វិញ គាត់​ពន្យល់​សិស្ស​ថ្នាក់​ទី​៦-​៧ អ៊ីចឹង​បាន សូម្បី​ថ្នាក់​ទី​៥ ហ្នឹង​មក​វិញ​ល្ងាច​ឡើង បង្រៀន​សិស្ស​នៅ​ផ្ទះ​បាន»។

មិត្ត​រួម​ថ្នាក់​មួយ​ចំនួន រួម​ទាំង​បងប្អូន​ជីដូន​មួយ​ផង និយាយ​ថា មាន​មិត្ត​រួម​ជំនាន់​ជា​មួយ​គ្នា​និង​លោក កែម ឡី អ្នក​ខ្លះ​បាន​បោះបង់​ការ​សិក្សា​ស្ទើរ​គ្រប់​គ្នា ដោយ​ឡែក​មាន​តែ​លោក កែម ឡី និង​អ្នក​មួយ​ចំនួន​ទៀត ក្នុង​ចំណោម​សិស្ស​រួម​ថ្នាក់​ប៉ុណ្ណោះ ដែល​បន្ត​ការ​សិក្សា​រហូត​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា។

ក្រោយ​បញ្ចប់​កម្រិត​ថ្នាក់​ឧត្ដម​សិក្សា​ទុតិយភូមិ លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​ស្នាក់​នៅ​ក្នុង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា។បន្ទាប់​មក​លោក​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​នៅ​ម៉ាឡេស៊ី។

លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ រយៈពេល ២​ឆ្នាំ​ដែរ មុន​នឹង​លោក​ក្លាយ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​វិភាគ​នយោបាយ។

លោក កែម រិទ្ធិសិទ្ធិ ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោក កែម ឡី រៀបរាប់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​រូប​លោក​ចងចាំ​ជាង​គេ​គឺ​អនុស្សាវរីយ៍​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ៍​រាប់ពាន់​អត្ថន័យ កាល​នៅ​វ័យ​កុមារ​នោះ គឺ​បង​ប្រុស និង​រូប​លោក​ផ្ទាល់។ ថ្ងៃ​មួយ​នៅ​ក្នុង​ផ្ទះ​បាយ គ្រឿង​ម្ហូប​ខ្វះខាត ដោយ​ទាល់​តម្រិះ​ក៏​ឆ្នៃ​ម្ហូប​ដែល​រក​បាន រហូត​អាច​ទទួល​ទាន​បាន។ ទាំង​នេះ គឺ​ជា​អនុស្សាវរីយ៍​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន។ ម្យ៉ាង​អនុស្សាវរីយ៍​នេះ គឺ​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ។

លោក​បន្ត​ថា៖ «កាល​ណា​ខ្ញុំ​និយាយ​ទៅ ខ្ញុំ​អួល​ដើមក។ ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​រវាង​ខ្ញុំ និង​លោក​បណ្ឌិត កែម ឡី។ គាត់​ប្រហែល​មាន​អាយុ ១៤ ទៅ ១៥​ឆ្នាំ។ មាន​ថ្ងៃ​មួយ​គឺ​ខ្ញុំ​ដើរ​រក​កង្កែប មាន​ន័យ​ថា ស្ទូច​កង្កែប ដល់​ពេល​មក​ផ្ទះ​វិញ យើង​ត្រូវ​ឆា ប៉ុន្តែ ២​នាក់​បង​ប្អូន​យើង​អត់​មាន​ខ្លាញ់ យើង​ធ្វើ​បាន​ហូប»។

សាច់ញាតិ​ឲ្យ​ដឹង​ថា លោក កែម ឡី ពុំ​ឃើញ​មាន​បន្សល់​ទុក​ទ្រព្យសម្បត្តិ​អ្វី​ជា​ដុំកំភួន​ឡើយ ក្រៅ​ពី​ដី​មួយ​ប្លង់​ដែល​ជា​កេរ្តិ៍​របស់​ម្ដាយ​ចែក​ឲ្យ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ មាន​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម។ ប៉ុន្តែ​ផ្ទះ​នោះ​ត្រូវ​គេ​ចាក់​សោ​ទុក​ចោល។ លោក កែម រិទ្ធិសិទ្ធិ និយាយ​ថា ផ្ទះ​មួយ​ខ្នង​នេះ គឺ​លោក កែម ឡី និង​គ្រួសារ​សន្សំ​លុយ​សាងសង់​ដោយ​ប្រើ​ពេល​ប្រមាណ ៧​ឆ្នាំ​ទើប​រួចរាល់។ ផ្ទះ​នេះ​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ គិត​ពី​រង្វល់​មូល​ព្រះ​នារាយណ៍ ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​តាកែវ ក្បែរ​ផ្លូវ​រថភ្លើង។

សិស្ស​រួម​ជំនាន់​ជាមួយ​លោក កែម ឡី និង​ញាតិ​ជិត​ខាង​និយាយ​ថា អ្នក​វិភាគ​នយោបាយ​ដោយ​មិន​សំចៃ​មាត់​រូប​នេះ គឺ​មាន​ចរិត​និស្ស័យ​ស្លូតបូត និង​មិន​សូវ​និយាយ​ស្ដី​អត់​ប្រយោជន៍​ឡើយ តាំង​ពី​នៅ​វ័យ​កុមារ​មក​ម្ល៉េះ។ លោក​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា ដែល​មិន​យល់​មេរៀន ហើយ​ចំណាយ​ពេល​បង្រៀន​ដោយ​មិន​គិត​កម្រៃ​ថែម​ទៀត​ផង។

កាល​លោក​នៅ​មាន​ជីវិត លោក​ក៏​ធ្លាប់​បាន​ដាក់​ផែនការ​សម្រាប់​ការ​វិភាគ​របស់​លោក គឺ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ មាន​ទិដ្ឋាការ ឬ​វីសា (Visa) ៣។ វីសា​ទី​១ បើ​សិន​ជា​គេ​មិន​សប្បាយ​ចិត្ត គេ​ឲ្យ​ទៅ​មន្ទីរពេទ្យ ទី​២ អាច​ឲ្យ​ទៅ​ព្រៃស និង​វីសា​ទៅ​៣ ទៅ​វត្ត​ព្រះពុទ្ធ។ លោក​ថា បើ​សិន​ខ្លាច​វីសា​ទាំង​បី​នេះ ប្រហែល​ពិបាក​នឹង​វិភាគ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​សង្គម។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា វេលា​ម៉ោង​ជិត ៩​ព្រឹក នៅ​ម្ដុំ​ស្តារម៉ាត កាល់តិច (Caltex) ស្តុប​បូកគោ។ លោក​មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​ទើប​តែ​មាន​អាយុ ៥​ខែ​​​ផង៕

11 comments:

Leang Hak Chou said...

The wisdom takes years and years to gather and grow. It takes an evil deed a blink of an eye to destroy a patriotic man with wisdom. How fragile good things are. The Khmer society is no stranger to evil activities which is now spreading throughout the planet. It took God Almighty 6 thousand years to create the earth and things in it. It took Satan one little easy lie to ruin it all. As a result we are in the terrible mess up to this minute. But His coming is nearer everyday. When it transpires all good things will be restored. Say the Lord's prayer daily before time's up and the door to salvation is shut. Don't be left behind in hell on earth. It's a fair warning.

...

Unknown said...

I don't know why people so quiet about this and I see have not much comment because they're scare of what?

Anonymous Anonymous said...

Well...It seems that Cambodian people such as Kem Ley and many others have the right ideas to bring about much needed changes to Cambodian society but yet feel so hopeless to do anything about it and at the end they always get assassinated or go to prison. The only justification by AH HUN XEN Vietcong slave dictator under the direction of the Vietcong government for the demise of these patriotic, peaceful, and democratic Cambodian people and the dictator will color them as extremist, racist, and violence. So where do Cambodian people go from here? Where do Cambodian people go? Go to the ballot box?...
Since 1997 Cambodian people have been going to the ballot box and the dictator still in power in 2016! If Cambodian people are dying trying to bring about positive change for Cambodia and they always get killed or go to prison then their effort don't mean a damn thing! As long as the dictator still enjoy good food, good wine,and good night sleep knowing that the dictator still control everything including economic right, land right, and absolute power and take no responsibility for wrongdoing and above the rule of law and with the help of China to bankroll hundred million of dollars for the dictator enjoyment and Cambodia will be far behind the rest of the world living in dark age! Cambodia has entered the dark age!

henry said...




គ្មានអ្នកណាទៅខ្លាចអី អារឿងធ្វើ comment នោះទេ។
គឺគេនឿយណាយនិងអ្នកខ្លះធ្វើ comment អាដែលៗ ហើយនៅទីបញ្ចប់ទៅចូលរឿងយ៉េស៊ូឯណាឆ្កុយ។
This is only 'my opinion', there are too much of the same old boring repetitiveness.


Leang Hak Chou said...

Henry ដែលជាមនុស្សចាស់ទុំម្នាក់ដែរនោះ គួរបានដឹងយល់ហើយថា រឿងព្រះជារឿង នៃសេចក្តីសង្ឃឹម ក្នុងថ្ងៃខាងមុខ ចំពោះមនុស្ស ទាំងអស់ នៅលើពិភពលោកនេះ។ សេចក្តីសង្ឃឹមគឺ មានន័យថា មានផ្លូវចូលទៅក្នុងសេចក្តីសុខ បានរួចខ្លួន និងបានចាកផុត ពីព្រឹត្តិការណ៍ គួរឱ្យខ្លាចស្ញែងទាំងឡាយ ដែលនឹងកើត មានឡើងនៅថ្ងៃខាងមុខ។

ព្រឹត្តិការណ៍គួរឱ្យខ្លាចស្ញែង គឺប្រៀបបាននឹង ការមើលឃើញ ឋាននរក ដែលបើកចំហឡើង ចំពីក្រោមជើង ដែលកំពុងឈរ។ ឬក៏ប្រៀបបាន នឹងរឿងមនុស្សម្នាក់ ដែលកំពុងរសាត់ ក្នុងលំហសមុទ្រ ធំធេង មើលមិនឃើញកោះត្រើយ។ ភាពយន្តរឿង CAST AWAY ។

ពិភពលោកនេះ កំពុងតែរង្គោះរង្គើ ដែលព្រះគម្ពីរ បានប្រាប់ជាការហាមប្រាម ចំពោះមនុស្ស នៅលើផែនដី ទាំងដុំមូល ថា កំណត់កាលចុងក្រោយ នៃប្រវត្តិពិភពលោក ព្រឹត្តិការណ៍ ដែលអាក្រក់គួរខ្លាចស្ញែង នឹងកើតឡើងជាប្រាកដ។ មនុស្សមានសុភវិនិច្ឆ័យល្អ, persons w/ good common sense, អាចប្រមើល មើលឃើញជាមុន នូវព្រឹត្តិការណ៍ដ៏មហាអាក្រក់នេះ មុនការណ៍ ដែលកើតឡើង។ ព្រឹត្តិការណ៍ដ៏អាក្រក់នេះ គឺត្រូវនឹងពាក្យក្នុងព្រះគម្ពីរ ដែលគេហៅថា great tribulation នឹងមកដល់ផែនដី យ៉ាងសន្សឹមៗ ដូចទឹកភ្លៀង ៤០យប់៤០ថ្ងៃលិចលុងផែនដី ហើយដែលគ្មាននរណារត់គេចរួច។

សូមកុំប្រមាថដំណើរហេតុការណ៍ ដែលទាក់ទងដល់រឿងព្រះ។ សូមធ្វើឱ្យខ្លួន ជាមនុស្សមាន សុភវិនិច្ឆ័យល្អ ដើម្បីសេចក្តីសុខ ក្នុងថ្ងៃក្រោយ។ មនុស្សដែលមាន សតិបញ្ញា ទន់ខ្សោយ ហើយ ក្រអឺតក្រទម នឹងជួយឱ្យមនុស្សនោះ ឃ្លាតចាកពី ជំនួយរបស់ព្រះ។ សូមមើល ឧទាហរណ៍ តូចល្អិតមួយ ស្តីពីរឿងទឹកឡើង លិចភូមិ ព័ទ្ធជុំវិញផ្ទះ ហើយយើងមាន កូនចៅ តូចៗ នៅក្នុងផ្ទះ។ តើយើងភ័យខ្លាច ជាយ៉ាងណា។ ហើយ the great tribulation ដែលនឹងសង្គ្រប់លើ ជីវិតមនុស្សលោក ទាំងអស់គ្នានោះ គឺប្រាកដជា មានទំហ៊ំ ធំជាងរឿង ភូមិទឹកលិចនោះ មួយលានដងទៅទៀត។ សូមរង់ចាំមើល ថាការពិត នឹងមកដល់ មែនឬទេ?

...



...

ompil kjey said...


Up to this point, what I read or hear about Kem Ley, his life story, all are positive. He never picked up a gun to shoot someone or ordered anyone to kill anyone else like USELESS humans that live near the Independence Monument in Phnom Penh.

It takes so much effort and sacrifices to become an educated or a good individual. Wisdom is pyramidal. It means that wisdom is learned and obtained through experiences. You are not born with an expertise in a particular field. It builds from the bottom to the top, or bottom-up. This requires personal sacrifices. This is called “opportunity cost” in Economics, meaning that you sacrifice one thing to obtain another thing. Kem Ley sacrificed lower pleasures in order to gain higher pleasures. Low pleasures include drinking, sex, money, killing, shooting, power, fame, etc. that are obtained through wrongful means, such as USELESS people who live near the Independence Monument in Phnom Penh, particularly the cheap and low one that talks non-stop at graduation ceremonies.

The high pleasures through dedication and sacrifices are witnessed by the thousands of people paying respect to him, both inside and outside Cambodia. No blame but praise. He lived in dignity. He died in in dignity.

Mr. Kem Ley is a big loss to Cambodia. But cheap and USELESS people who live near the Independence Monument in Phnom Penh cannot differentiate what is a loss and what is a gain. What is a gain to the nation as a whole is a loss to his family.

The people know who ordered the killing of Mr. Kem Ley. We all know. No need to point fingers. You do not need to deny it.

Mr. Kem Ley did not leave a lot of material wealth behind. But that is not important. What he left behind is more valuable than the billions of dollars obtained cheaply that USELESS people who live near the Independence Mall in Phnom Penh have.

My sincere and utmost respect to Dr. Kem Ley, and my condolences to his family and children.

“He who harms the harmless
Or hurts the innocent,
ten times shall he fall---
Into torment or infirmity,
Injury or disease or madness,
Persecution or fearful accusation,
Loss of family, loss of fortune.

Fire from heaven shall strike his house
And when his body has been struck down,
He shall rise in hell.” --The Buddha

henry said...



Leang Hak,

I have nothing against your belief or anyone belief, but don’t make people believing the way you do.

http://kimedia.blogspot.com/2016/07/blog-post_483.html

Just compare the picture in the link above with the one below:

http://1.bp.blogspot.com/-vCsT_tOIX28/UIwn0BjnfzI/AAAAAAAABik/2jgay8G-GbQ/s1600/LTOsdsihaph23m.jpg

And you want to teach me about common sense?



Unknown said...

Here what I heard ( the one who killed Kem Ley is the police man who killed OKGNA Meng Chev ) Hun vanna order to police chief Choun Sovann. that why sovann destroy the evidence and all worker at that star now that but scare to say anything.

Leang Hak Chou said...

I appreciate you for the picture of the crescent moon w/ king's face in it. I heard the rumor when the king died that some folks saw his face in the moon. Now this picture emerges. Of course it's done by photoshop for a purpose. That purpose must be nothing else but deception of one's true love for the king that one may already know the truth behind it but have it done to put bogus joy in one's heart. Another word it's a childish activity from an ordinary citizen.

The other picture is from CNN, a worldly well known mainstream media that would not bother to have any thing unworthy in its news page. This one is a mind boggling. It's genuine and undisturbed - not touched up by any artist or photoshop expert. It's done for one purpose which is to share the unknown and the uncommon to us all. It's rare to our knowledge. See it and think about it. Search for the cause of the offer of this uncommon thing that's normally cannot be seen by human eyes. But the E-eye of the lens caught it. But we may ask; What was the intention of the offer and from Whom?

...

Leang Hak Chou said...

A speck of unwanted colorful stardust always appears in my writing as usual. I can only catch it not before but after I posted it. I meant to say "to share the unknown and the uncommon with us all". Of course I care about my writing. Learn it from me folks.

Anonymous Anonymous said...

The economic monopoly by AH HUN XEN Vietcong slave dictator family tree highlighted by Global Witness is true and even the finding by Mr. Kem Ley confirmed it! Do Cambodian people have economic right or economic opportunity under dictatorship system? Of course not! That explained why majority of Cambodian people are dirt poor!

Cambodian people need economic justice according to Mr. Kem Ley finding!