July 10, 2016

សាកសព​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ចាស់​រយៈពេល​១០​ថ្ងៃ




សាកសព​លោក កែម ឡី ដែល​ក្រុម​គ្រួសារ​ដង្ហែ​ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ដោយ វិទ្យុ​អាស៊ីសេរី RFA 2016-07-10

សាកសព​របស់​លោក កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ពលរដ្ឋ​ដង្ហែ​ទៅ​ដល់​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា។ សាកសព​របស់​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​រយៈពេល ១០​ថ្ងៃ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ។

ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ បាន​ដង្ហែ​សព​របស់​លោក នៅ​ម៉ោង​ប្រមាណ ២ និង ២០​នាទី​ថ្ងៃ​ដដែល​នេះ។ ការ​ដង្ហែ​សាកសព​ដោយ​រថយន្ត​ផ្ទាល់​របស់​លោក កែម ឡី ប្រភេទ Luxus 300 នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​បដិសេធ​នឹង​អាជ្ញាធរ មិន​ឲ្យ​យក​រថយន្ត​ពេទ្យ​ដឹក​សាកសព​លោក កែម ឡី ចេញ​ពី​ម៉ាត​កាល់តិច​ស្ដុប​បូកគោ​នោះ​ទេ ដោយ​គេ​លើក​ហេតុផល​ថា រថយន្ត​ពេទ្យ​នោះ​មិន​ស័ក្តិសម​ដឹក​សព​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។






លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​​​បាន​ឃាតក​បាញ់​​​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ម៉ោង​ប្រមាណ​ជិត ៩​ព្រឹក ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ឃាតក​មាន​បំណង​ចូល​ទៅ​បាញ់​លោក កែម ឡី តែ​ម្ដង គឺ​មិន​មាន​ប៉ះ​ទង្គិច​គ្នា​មុន​ឡើយ។

ភ្លាមៗ​ក្រោយ​បាញ់​សម្លាប់ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ជា​ឃាតក​ម្នាក់ ដែល​បាន​​ប្រាប់​​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ ៣៨​ឆ្នាំ។

លោក កែម ឡី បាន​ចូលរួម​​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦ ជុំវិញ​ប្រធាន​បទ ថា ​តើ​សាច់ញាតិ​អ្នក​ដឹក​នាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ? ប្រធាន​បទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ពេល​ដែល​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដែល​មាន​ចំណងជើង​ថា "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា"។

លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។

ព្រះសង្ឃ និង​ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ព្រះសង្ឃ និង​ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ រថយន្ត​ត្រៀម​ដឹក​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ  សាកសព​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ចាស់​រយៈពេល​១០​ថ្ងៃ ដោយ វិទ្យុ​អាស៊ីសេរី 2016-07-10  អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល ដង្ហែ​សព​លោក កែម ឡី ២០១៦ ៨៥៥ ព្រះសង្ឃ និង​ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ទៅ​តម្កល់​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។  Photo: RFA  ពលរដ្ឋ​លើក​បដា​នៅ​មុខ​ហាង​ស្ដារ​ម៉ាត (Star Mart) ស្ដុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។សាកសព​លោក កែម ឡី ឋិត​នៅ​ក្នុង​ហាង​ស្ដារ​ម៉ាត (Star Mart) ស្ដុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

2 comments:

ggggg said...

ah kok hun sen chea neak somlap

Le Chasseur de Logiciels said...

It's a so so sad day ! Democratia use words to free people !
Cmmunists, dictators and traitors use GUNS to govern !