July 11, 2016

សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក



ដោយ ប្រាជ្ញ ចេវ RFA 2016-07-10

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា នេះ​ប្រាប់​សារព័ត៌មាន​ថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ​ឈ្មោះ ជួប សម្លាប់ គឺ​អ្នក​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ពិត​ប្រាកដ​មែន។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ដោយ​ដេញប្រផាប់ចាប់ប្រភីង​ពី​កន្លែង​កើត​ហេតុ​នៅ​ក្នុង​ហាង​លក់​ទំនិញ​នៃ​ស្ថានីយ​ប្រេង​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ជិត​វត្ត​ស្វាយពពែ។

សមត្ថកិច្ច​ក្រុង​ភ្នំពេញ នឹង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ហើយ​នៅ​យប់​នេះ ជន​សង្ស័យ​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​នេះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ប្រាប់​ថា បន្ទាប់​ពី​ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី គេ​រត់​ទាំង​ដៃ​កាន់​អាវុធ។ លោក​ថា ដោយសារ​ពលរដ្ឋ​ស្រែក​សុំ​ឲ្យ​ជួយៗ ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​កែង​ភ្លើង​ស្តុប​បូកគោ​ក្បែរ​កន្លែង​កើត​ហេតុ អន្តរាគមន៍​ភ្លាមៗ​រហូត​សមត្ថកិច្ច​បំផ្ទុះ​អាវុធ​ពីរ​គ្រាប់ ដើម្បី​បង្អាក់​ដំណើរ​ជន​សង្ស័យ ប៉ុន្តែ​គេ​នៅ​តែ​បន្ត​រត់​គេច​ខ្លួន៖ «»។

លោក​បន្ត​ថា ជន​សង្ស័យ​មាន​ប្រើ​កាំភ្លើង​ខ្លី​ម៉ាក​ជីឡុក និង​មាន​គ្រាប់​កាំភ្លើង​មួយ​ចំនួន។ លោក​ស្នងការ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​លម្អិត​ទាក់ទង​ការ​ស៊ើប​អង្កេត​ដំណើរ​រឿង​នេះ។ លោក​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​បន្ត​ទៀត​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ ឬ​អ្នក​ពាក់ព័ន្ធ ឬ​ក៏​បក្ខពួក​របស់​ជន​សង្ស័យ៖ «»។

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​មាន​រយៈពេល​ជាង ១០​នាទី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ មិន​ប្រាប់​លម្អិត​ទាក់ទង​ចម្លើយ​ពី​ជន​សង្ស័យ​នៅ​ឡើយ​ទេ សូម្បី​តែ​ឈ្មោះ​ពិត ទី​លំនៅឋាន អាយុ មូលហេតុ​នៃ​ការ​បាញ់​សម្លាប់ ក៏​មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ​ដែរ៖ «»។

ទោះ​យ៉ាង​ណា​ក្តី លោក​ស្នងការ​ប្រាប់​ថា ឃាតក​បាញ់​លោក កែម ឡី ចំនួន ២​គ្រាប់ ចំ​ក្បាល និង​ចំ​ដើម​ដៃ​ធ្លាយ​ដល់​ក្រោម​ដោះ ហើយ​សមត្ថកិច្ច​ធ្វើ​ការ​វះ​កាត់​យក​បាន​ក្បាល​គ្រាប់​មួយ។ លោក​ថា ឃាតក​នៅ​ចម្ងាយ​ពីរ​ជំហាន​ពី​លោក កែម ឡី នៅ​ពេល​គេ​បាញ់​សម្លាប់។

លោក ជួន សុវណ្ណ មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ដែល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នៅ​ឡើយ​ទេ ប៉ុន្តែ​វីដេអូ​ដែល​បែក​ធ្លាយ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាក់ទង​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ប្រាប់​ថា មូលហេតុ​ដែល​បាញ់​សម្លាប់​លោក កែម ឡី ព្រោះ​លោក កែម ឡី ជំពាក់​លុយ​លោក​មួយ​ឆ្នាំ​មក​ហើយ​មិន​សង៖ «»។

លោក ជួន សុវណ្ណ ថា​ភស្តុតាង​ទាំងអស់​អាច​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ ដើម្បី​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ទៅ​មុខ​បាន៕

ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev

6 comments:

ompil kjey said...


“សមត្ថកិច្ចដែលឈរជើងនៅកែងភ្លើងស្តុបបូកគោក្បែរកន្លែងកើតហេតុ”

ម៉េចបានទៅឈរជើងនៅទីនោះ? រៀបចំទុកជាមុនទេដឹង?

រឿងបាញ់សម្លាប់ជីវិតលោក កែម ឡី វាគ្មានអ្វីគួរឲ្យសង្ស័យទេព្រោះលោក
បានវិភាគពីរឿងអាចោរលួចជាតិត្រគោលហ៊ុនអំពី Global Winess report
ព្រមទាំងការបាត់បង់ទឹកដីទៅអាចោរយួន។ រាស្រ្តទាំងអស់គ្នាបានដឹងហើយ
ថាអ្នកណានៅពីក្រោយឃាដកម្មដ៍ព្រៃផ្សៃនេះ។ យួនវាកំពុងតែសើចដាក់ខ្មែរ
ឃើញខ្មែរសម្លាប់ខ្មែរវាសប្បាយណាស់។ បើខ្មែរឈ្លោះគ្នាវារីករាយ បើខ្មែរ
សាមគ្គីគ្នាយួនយំ។

ស្តាយខ្លាំងណាស់ទំរាំរៀនសូត្របានយកពេលវាលាយូរ ស្តាយអ្នកចេះដឹង
ស្តាយអ្នកស្នេហាជាតិ។ តើទុកឲ្យអាយ៉ងយួនឃាដករហ៊ុនសែនសម្លាប់ខ្មែរ
ដល់ណាទៀង?

Leang Hak Chou said...

សង្គមដែលអាក្រក់ជួរជាតិ បានធ្វើឱ្យកម្ទេចសម្រាមតូចមួយ ក្លាយជាពស់វែក។ តើកម្ទេចសម្រាមដូចនេះមានប៉ុន្មានដុំ នៅក្នុងសង្គមខ្មែរ? គឺមានច្រើនដូចសម្រាម តាមផ្លូវនិងភូមិឋាន នៅស្រុកខ្មែរ។ នៅកន្លែងណាក៏មាន។ ជាសង្គមប្រកបដោយ មហាគ្រោះថ្នាក់បំផុត។ អ្នកណាដែលជាគូបដិបក្ខ របស់គណបក្សប្រជាជន គួរតែល្អើលខ្នងឱ្យហើយទៅ។

Kim Ea said...

This cold blood killer oxymoron not act alone ,in my opinion . He may have a vicious culprit boss behind the scene , but how Khmer people can dig through the pile of dirty communist style blood thirsty to find them, when every law and justice are under mafia lunatic rule . Communist style reborn again ,please watch out for the worst to come in this nation .

Apsaravideo said...

What !! His name is ជួប សម្លាប់ ? Well, Hun Sen court should toss this guy a maximum of 2 weeks in jail -- that will teach him a lesson !

Apsaravideo said...

I have complete confidence in Phnom Penh banana court. Two weeks in jail maybe too long -- perhaps two days would be better !!

Four-million Souls said...

Even culprit's name is fake. Everything Hun Dynasty does is fake. Such a joke for them to play with. VC Viets and their whores killed one of our hero again, by using ah a kwak Hun Sen (mafia) to do the dirty job for them. So they can continue to rule her until all is done. But from now on only time will tell. Life is short but brutal, however justice will be done when the end time come. Because God is good and he is right and just. Everything is just a test of time, so let the good be good and let the bad be bad. Like everything else all things will come to an end. Nothing last forever, accept what people do throughout their journey, that count e.g that love is the only way for eternity, not hate. Those who killed will be killed, not by human but by God. In real life, fear no one but God. He has the power to give and to take. VC Viets and ah Hun dynasty are doomed yet to come. They have lived based on a lie. Lying is the road to death. In time, they will suffer forever and ever more, in hell!.

Right now, Cambodia has no genuine government but run by a mafia group supported by both Chinese and VC Viets communists. It is time for UN, EU and US to intervene ASAP. Before it is too late. Because Khmers can not cope with communists regime. Khmers have always been 'Pro-West, Pro-Democracy' ever since the beginning of time and the communists party won't let us ever since. They held onto all Khmers leaders asked for ransom like always e.g do what I say or else. Therefore, Khmers need international community to come in, to intervene ASAP, again before it is too late. Because if the good do nothing, the evil will win.