July 11, 2016

លោកបណ្ឌិត កែម ឡី៖ រាជរដ្ឋាភិបាល នឹងចេញវិធានការ មិនឲ្យសហគមន៍អន្តរជាតិ កាត់ផ្តាច់ជំនួយ


RELATED STORIES & VIDEOS
Kem Ley's feature stories and videos



សៅរ៍, 09 កក្កដា ២០១៦ 13:57 ដោយ: នាងសួគ៌  ID:013 ដើមអម្ពិល

ភ្នំពេញ៖ សំពាធពីសហគមន៍ សហរដ្ឋអាមេរិច និងអង្គការសហប្រជាជាតិ មកលើរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ ពុំមែនបណ្តាលមកពី ប្រធានគណបក្សប្រឆាំង នោះទេ។

អ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅមុនការដាក់សំពាធ មកលើប្រទេសកម្ពុជា សហគមន៍អន្តរជាតិ តែងប្រមូលព័ត៌មាន ពីគ្រប់ទិសទី ដូចជាពីរាជរដ្ឋាភិបាល ពីបក្សប្រឆាំង ពីស្ថានទូតនានា នៅកម្ពុជា និងសម្ព័ន្ធដៃគូពិសេសៗ របស់ខ្លួន។ ជាធម្មតា ក្នុងមួយថ្ងៃៗ បណ្តាញដៃគូទាំងអស់ នឹងតែងតែជួបប្រជុំគ្នា ដើម្បីធ្វើរបាយការណ៍ ទៅកាន់សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិច និងអង្គការសហប្រជាជាតិ។ លោកជឿជាក់ថា សម្តេចតេជោហ៊ុនសែន មានបទពិសោធន៍ច្រើន ដូចនេះ សម្តេចនឹងមានវិធានការ មិនឲ្យសហគមន៍អន្តរជាតិ កាត់ជំនួយពីកម្ពុជាឡើយ។

សំនួរ៖ ចំពោះគំរោង នៃកិច្ចប្រជុំរបស់EU និងការគំរាមផ្តាច់ជំនួយ ពីអាមេរិច លោកបណ្ឌិតបញ្ចេញទស្សនៈ យ៉ាងណា?

ចម្លើយ៖ តិច ឬច្រើននឹងប៉ះពាល់ ព្រោះរបាយការណ៍ CDC បង្ហាញថា កម្ពុជាទទួលជំនួយពីបរទេស ចំនួន១ពាន់លានដុល្លា ក្នុងនោះ ផ្តល់ដល់ NGO ១៥%ទេ  សល់ពីនេះផ្តល់ទៅរដ្ឋាភិបាល ភាគច្រើន លុយEU និងUSនេះ ផ្តល់ដល់ក្មេងបឋម អនុវិទ្យាល័យ វិទ្យាល័យ និងពង្រឹងប្រព័ន្ធសុខាភិបាល និងជំនួយ ដល់ដំណើរការងារ ឃុំសង្កាត់ ផែនការអភិវឌ្ឍន៍ គឺសុទ្ធតែ បានមកពីលុយជំនួយ។ ភាគច្រើនលុយពី៤៥ ទៅ៤៨% ជាថវិកាជាតិប្រចំាឆ្នាំ ។ បើសីនជាកាត់ផ្តាច់មែន ដូចនេះនឹងប៉ះពាល់ខ្លាំង ។ ជួយជនក្រីក្រតាមរយៈ NGO ឧទាហរណ៍ថា ១០០ដុល្លា បានមកដល់ពលរដ្ឋ មិនដល់៥ដុល្លាផង។ តែខ្ញុំគិតថា រដ្ឋមិនហ៊ានឆ្លើយ ជាសាធារណៈ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ កិត្តិយសរដ្ឋ ប៉ុន្តែរដ្ឋ នឹងមានបទពិសោធន៍ ដោះស្រាយរឿងនឹងហើយ មិនឲ្យរហូតដល់ផ្តាច់ជំនួយ ទេបាទ។

សំនួរចម្លើយចុងក្រោយរបស់លោក​កែម ឡីជាមួយនឹងកាសែត Комсомо́льская пра́вда

សំនួរ៖ បើសីនជាស្ថានការនយោបាយនៅកម្ពុជា នៅតែអូសបន្លាយ តើអាចនឹងមានការកាត់ជំនួយ ពីប្រទេសផ្សេងទៀតទេ?

ចម្លើយ៖ ជារួមយើងត្រូវដឹងថា EU US នឹងម្ចាស់ជំនួយទាំងអស់ នឹងគេប្រជុំគ្នា រាល់ថ្ងៃរាល់ពេល តែពេលនេះគេឲ្យ EUដើរមុន ព្រោះសហគមន៍នេះ ជួយដល់រដ្ឋាភិបាលច្រើន កាលណាEUផ្តាច់ សមាជិកផ្សេងៗក៏ផ្តាច់ ហើយEU អាចប្រាប់ដៃគូ​ផ្សេងៗទៀត ដូចជា បង្អាក់មិនឲ្យ​មាន ការនាំអង្ករចេញ វិស័យកាត់ដេរ និងស្ករស។ បើចឹងស្លាប់ម៉ង អញ្ចឹងចលាចលម៉ង ព្រោះកម្មករជាង ៦០ម៉ឺននាក់ នឹងពឹងផ្អែកលើវិស័យ កាត់ដេរនេះ ហើយនឹងបន្តប៉ះពាល់ ដល់ទីផ្សារចិនទៀតព្រោះរោងចក្រ៧៥% ជារបស់ចិន កាលណាមានបញ្ហា ចឹងនឹងកាន់តែធ្ងន់ធ្ងរ កុំមើលស្រាល ព្រោះអីភូមាធ្លាប់ចឹងដូចគ្នា នៅមុនពេលបោះឆ្នោត ឆ្នាំ១៩៩០ ហើយភូមាត្រូវការពេល ២០ឆ្នំា ទើបឆ្លងផុតពីវិបត្តិនេះ។


សំនួរ៖ បើសីនជាអញ្ចឹង តើរដ្ឋាភិបាលកម្ពុជា និងបក្សប្រឆាំងគួរធ្វើយ៉ាងម៉េច?

ចម្លើយ៖ ខ្ញុំមិនចង់ឲ្យមានការដោះលែងជាករណីៗអញ្ចឹងទេ ទី១ចង់ឲ្យពង្រឹង ប្រព័ន្ធតុលាការ ទាំងមូល ព្រោះបើដោះលែងហើយ លើកក្រោយចាប់ទៀត ចុះករណី មិនមែនជារឿងនយោបាយ យ៉ាងម៉េចវិញ គឺនឹងផ្តល់ភាពអយុត្តិធម៌ ចឹងរដ្ឋាភិបាល ត្រូវពិនិត្យច្បាប់៣ ឡើងវិញ អ្នកមិនមែនអ្នកទោសពិត គួរតែពិចារណា ដោះលែងទៅ ជាពិសេស សម្តេចហ៊ុនសែន គាត់ធ្វើការងារច្រើន អញ្ចឹងមានរឿងស្តេសច្រើន បើយើងអត់ឧស្សាហ៍ ទៅលំហែកាយ ហើយកាលណា ចាត់វិធានការណ៍ តែងមានកំហុសឆ្គងហើយ។

សំនួរ៖ មានការចោទប្រកាន់ថា គំរោងនៃការផ្តាច់ជំនួយនេះ មកពីការទទួលព័ត៌មានមិនពិត ឬជឿលើមេដឹកនាំ បក្សប្រឆាំង?

ចម្លើយ៖ ដូចជាឲ្យតំលៃគាត់ពេកហើយ ព្រោះជាធម្មតាEU USA និងUN មិនមែនសិក្សាទៅលើបុគ្គ អញ្ចឹងទេ តាមពិតពាក្យសំដី មេដឹកនាំ លោកសម រង្សី មិនសំខាន់ ដល់ភាគីទាំងនោះ ចាប់អារម្មណ៍ទេ គឺមានការចូលរួម ពី ព័ត៌មានស្ថានទូត នៅកម្ពុជា ជឿទៅលើរបាយការណ៍ របស់រដ្ឋាភិបាល ជឿលើស្ថានភាព ជាក់ស្តែង លើកាសែតដាលី ភ្នំពេញប៉ុស្តិ៍ អញ្ចឹងគេតាមដានណាស់ កាលណាយើងថា មកពីលោកសម រង្សី ឬបក្សប្រឆាំងនឹងយើង ឲ្យតម្លៃទៅលើបុគ្គល ម្នាក់នោះហើយ ប៉ុន្តែទំងន់នៃការសំរេចចិត្ត របស់គេ មិនសំរេចទៅលើបុគ្គទេ ខ្ញុំធ្លាប់ធ្វើនៅUNDP ចំនួន៤ឆ្នាំ ខ្ញុំដឹងរឿងនេះ គឺប្រជុំជារៀងរាល់ថ្ងៃ អញ្ចឹងព័ត៌មាន របស់គេច្បាស់ណាស់ កុំចេះតែឲ្យតម្លៃ ទៅលើបុគ្គល៕

No comments: