January 22, 2016

Unit Converter


(Chou Leang Hak)

http://www.digitaldutch.com/unitconverter/speed.htm


ក្រៅពីទំព័របកប្រែភាសា ខ្ញុំយល់ថាទំព័រប្តូរទម្រង់(?) ដែលសរសេរជាអង់គ្លេសហៅថា unit converter
គឺជាទំព័រមួយ ដែលមានប្រយោជន៍ច្រើន ចំពោះខ្មែររាល់គ្នា ជាពិសេសសិស្សានុសិស្សដែលកំពុងរៀន
គ្រប់ជាន់ថ្នាក់។ នៅលើតារាងទំព័រប្តូរទម្រង់នេះ គេចែកចេញជាពីរខ័ណ្ឌឬផ្នែក។ ខណ័្ឌខាងឆ្វេងដៃ គឺជា
ខ័ណ្ឌសម្រាប់យើងជ្រើសរើសមុខវិជ្ជាអ្វីដែលយើងចង់ដឹង។ យើងចុចមុខវិជ្ជានោះទៅ។ បន្ទាប់មកយើង
ងាកមកខ័ណ្ឌខាងស្តាំដៃ ដែលមានសរសេរថា From ខាងលើ ហើយនឹង To ខាងក្រោម។

ផ្នែកខាងចុងនៃខ័ណ្ឌខាងស្តាំនេះ មានសញ្ញាព្រួញចុះក្រោម។ នៅខ្សែ From យើងចុចសញ្ញាព្រួញ ហើយ
ចុចជ្រើសរើសមុខវិជ្ជាអ្វី ដែលយើងចង់ដឹង។ បន្ទាប់មក នៅខ្សែ To យើងចុចសញ្ញាព្រួញ ហើយចុចមុខវិជ្ជា
អ្វីដែលយើងចង់ប្តូរពីនោះមក។ ឧទាហរណ៍៖ យើងចង់ដឹងថា មួយa.u. ស្មើនឹងប៉ុន្មាន miles ។ ចំណាំ៖ au
គឺ astronomical units = ចម្ងាយពីផែនដីទៅព្រះអាទិត្យ =  149,597,870.7 km = 92,955,807.3 miles.

ងាកទៅខ្សែខាងឆ្វេងដៃ ហើយយើងចុច Length ។ បន្ទាប់មក នៅខ្សែខាងស្តាំ យើងចុចសញ្ញាព្រួញ From
ហើយចុច astronomical units [au] ។ បន្ទាប់មកចុចសញ្ញាព្រួញ To ហើយចុច miles (UK & US)។ យើងនឹង
សរសេរលេខ១, type in the number, ក្នុងខ្សែ From ។ ដូច្នេះយើងនឹងឃើញថា មួយ au គឺស្មើនឹង
149,597,870.7 km = 92,955,807.3 miles ។  គេនឹងប្រើ a.u. សម្រាប់កំណត់ចម្ងាយពិភពដែលនៅឆ្ងាយពី
ផែនដី។ កាលពីកណ្តាលខែមករា២០១៦, សប្តាហ៍មុន,  អ្នកសិក្សាអវកាស បានរកឃើញពិភពមួយទៀត
ធំជាងផែនដីដែលនៅឆ្ងាយហួស Pluto ។ មានចម្ងាយប្រហែល ២០០ a.u. ពីផែនដី។ មានន័យថាពិភពថ្មី
គេទើបនឹងរកឃើញនោះ គឺមានចម្ងាយ ២០០ដង ឆ្ងាយជាងចម្ងាយពីផែនដីទៅព្រះអាទិត្យ។

ឧទាហរណ៍មួយទៀត៖ នៅស្រុកខ្មែរ គេប្រើសីតុណ្ហភាព, កំដៅធាតុអាកាស, ជារង្វាស់របស់ Celsius ។
ចំណែកនៅអាមេរិក ឬប្រទេសខាងអឺរុប គេប្រើ Fahrenheit ។ ខ័ណ្ឌខាងឆ្វេងនៃទំព័រប្តូរទម្រង់ យើងចុច
temperature ហើយ ខាងស្តាំ យើងចុចសញ្ញាព្រួញ From, ហើយចុច Celsius ។ បន្ទាប់មក ចុចសញ្ញាព្រួញ
To ហើយចុច Fahrenheit ។ បន្ទាប់មក ដាក់លេខដែលយើងចង់ដឹងនោះ នៅខ្សែខាងលើ, From ។

បើចង់ដឹងការប្តូរតម្លៃប្រាក់កាស ពីប្រទេសមួយទៅប្រទេសមួយទៀត ចុច Currency នៅខ្សែខាងឆ្វេងដៃ
ហើយអនុវត្តតាមវិធីខាងលើ៕៚

No comments: