July 23, 2015

Ven. Luon Sovath: ឧកញ៉ា ទ្រី ភាព កាប់ព្រៃឈើធ្វើឧកញ៉ា ស្តាប្រទេសតាមនយោបាយបក្សថ្នាក់លើឲធ្វើ




ឧកញ៉ា ទ្រី ភាព រកស៊ីពីទាបទៅខ្ពស់មានកិត្តិយសដោយសាររកស៊ីឈើ ពីក្រទៅមាន មុខរបរកាប់ឈើលក់តាមគោលនយោបាយរបស់បក្សថ្នាក់លើអ្នកឲធ្វើ ។ គោលនយោបាយកាប់ឈើលក់អភិវឌ្ឈន៍ប្រទេសរបស់គណបក្សប្រជាជនបានធ្វើឲប្រទេសកម្ពុជាជួបគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងដូចជា ឡើងកំដៅខ្លាំង គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ បាត់បង់ជំរកសត្វ បាត់បង់ជីវចំរុះ បាត់បង់ពិភពបៃតង ប៉ះពាល់ដល់ជីវភាពរស់នៅជនជាតិដើមភាគតិចនិងប្រជាពលរដ្ឋដែលរស់អាស្រ័យផលពីសម្បត្តិធនធានធម្មជាតិ ជាដើម ។ ក្នុងសម័យក្រោយឆ្នាំ1979យួនគ្រប់គ្រងខ្មែរយួនបានបង្កើតគោលនយោបាយក5ជាមួយនិងរដ្ឋអំណាចបក្សប្រជាជនគឺកាប់ព្រៃឈើស្នេហាជាតិ រហូតមកដល់ពេលនេះទៀតគេថា កាប់ព្រៃឈើអភិវឌ្ឈន៍ជាតិ តើអភិវឌ្ឈន៍ជាតិបានអ្វីខ្លះក្រៅពីព្រៃឈើក៏អស់ សត្វព្រៃក៏អស់ ដីធ្លីព្រៃភ្នំក៏បាត់បង់ ប្រជាពលរដ្ឋខ្មែរក៏ក្រីក្រ ជំពាក់លុយបរទេសក៏កាន់តែច្រើន រីកចំរើនមានបានតែបក្សពួកអ្នកមានលុយមានអំណាចកោងកាចកើត ឧកញ៉ាព្រៃ ឧកញ៉ាដី ពេញផ្ទៃប្រទេស ។ តើកាប់បំផ្លាញព្រៃឈើស្នេហាជាតិឬក្បត់ជាតិ ? តើកាប់ព្រៃឈើអភិវឌ្ឈន៍ជាតិឬបំផ្លាញជាតិ ? ។។

No comments: