July 23, 2015

Ven. Luon Sovath: រំលឹកព្ររឹត្តិការណ៍ប្រើហឹង្សានៅទីលានប្រជាធិបតេយ្យ ថ្ងៃ១៥កក្កដា២០១៤




រំលឹកព្រឹត្តិការណ៍ប្រើហឹង្សាថ្ងៃ១៥កក្កដា២០១៤

គឺក្រុមជនបាតដៃទី៣ជាអ្នកបង្ករឿងបង្កេីតបញ្ហាមុនគេដោយក្រុមជនបាតដៃទី៣រួមដៃជាមួយអាជ្ញាធរគណបក្សប្រជាជនប្រដាប់ដោយអាវុធនិងដំបងគ្រប់ដៃបានទៅដេញវ៉ៃព្រះសង្ឃនិងប្រជាពលរដ្ឋព្រមមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិដែលបានទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យសំដែងមតិតស៊ូដោយអហឹង្សានិងសន្តិភាពដោយមានតែទង់ជាតិទង់សាសនាបដាពាក្យស្លោកឲដោះលែងទីលានប្រជាធិបតេយ្យឲមានសេរីភាពតែប៉ុណ្ណោះ ។ អ្នកដែលប្រើហឹង្សាបែជាតុលាការឲរួចខ្លួនហើយថែមទាំងបានទទួលរង្វាន់ម្នាក់៥លានរៀលពីកាកបាទក្រហមថែមទៀតផង បែជាតុលាការមកចោទមកចាប់មកចងមកដាក់គុកអ្នកដែលរងទុក្ខគ្មានទោសកំហុសសោះគឺមន្ត្រីនិងសកម្មជនទាំង១១នាក់ឲមានទោស៧ឆ្នាំនិង២០ឆ្នាំទៅវិញ ។ ទោសសំដែងមតិ ទោសធ្វើបាតុកម្ម ជាប់គុកដល់ទៅ២០ឆ្នាំ ចំណែកទោសបាញ់សម្លាប់កម្មករនៅផ្លូវវេងស្រេង មុខវត្តស្ទឹងមានជ័យ ស្ពានក្បាលថ្នល់ និងប្រើហឹង្សាវ៉ៃបាញ់ទាត់ធាក់ដោយសមត្ថកិច្ច ដោយក្រុមបាតដៃទី៣ទី៤បែជារួចខ្លួនទៅវិញ ម្យ៉ាងទៀត ជនជាឃាតករដែលបានចាក់សម្លាប់លោកគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី កន្លងទៅគឺតុលាការក្រុងភ្នំពេញកាត់ទោសឃាតករនោះឲជាប់គុកតែ៥ឆ្នាំទេ ចុះហេតុអីពេលនេះបែជាតុលាការទៅចោទទៅចាប់មន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិ១១នាក់ឲជាប់អន្ទាក់ក្នុងគុកដល់ទៅ៧ឆ្នាំនិង២០ឆ្នាំបើអ្នកទាំងនោះមិនបានប្រើហឹង្សាមិនបានសម្លាប់មនុស្សផងនោះ ។ តើទោសធ្វើបាតុកម្មនិងទោសសម្លាប់មនុស្សមួយណាមានទោសមួយណាគ្មានទោស  ?? ៕

No comments: