July 24, 2015

Uni team seeks maps of disputed borderline

ប្រជារាស្ត្រខ្មែរសូមសរសើរក្រុម បន ឌឹតត្រូវយកតែផែនទីដែលដំកល់ទុក្ខនៅអង្គការសហប្រជាជាតិជាផ្លូវការ ហើយហៅយួនទៅផ្ទៀងផ្ទាត់នៅលើភូមិសាស្ត្រជាក់ស្តែងដោយអ្នកបច្ចេកទេសជាតិអន្តរជាតិជាមួយប្រព័ន្ធGPS ,មិនមែនមើលលើតែក្រដាសដែលយួនចម្លងឲ្យដាច់ខាត។ ~KI Reader


លោក សុខ ទូច បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ព្រំដែន​វៀតណាម​កាលពី​ម្សិលមិញ។ ផា លីណា

Taing Vida, The Phnom Penh Post
Thu, 23 July 2015

A new team of border researchers at the Royal Academy of Cambodia yesterday called for relevant stakeholders to submit maps of the disputed Cambodia-Vietnam border, in what it says is an attempt to ensure no political party uses the thorny issue to its advantage in the 2018 elections.

The opposition Cambodia National Rescue Party has made waves about disputes on the border in recent weeks, forcing the ruling Cambodian People’s Party to issue promises to resolve the issue.

Sok Touch, rector of Khemarak University and president of the new team, said all maps submitted would be considered.

“We want to know who is patriotic and who deems the maps to be inaccurate or accurate,” he said at a press conference.

Touch said the team had not yet received two highly publicised maps of the disputed areas: one requested by Prime Minister Hun Sen from three Western countries last week, and another purchased last month in Paris by an opposition senator for $168.

Although Touch said he welcomed cross-party cooperation, he slammed a request from CNRP lawmaker Om Sam An to suspend border demarcation with Vietnam until 2017-18, saying it was intended to take advantage of the sensitive issue ahead of the 2018 elections.



អ្នក​ស្រាវជ្រាវ​ព្រំដែន​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ឯកសារ​ជា​សាធារណៈ

តាំង វីដា ភ្នំពេញ ​ប៉ុស្តិ៍ Thu, 23 July 2015


ភ្នំពេញៈ ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដាក់​បង្ហាញ​នូវ​ឯកសារ​អំណះអំណាង​របស់​ខ្លួន​ជា​​សាធារណៈ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​កុំ​ឲ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​បញ្ហា​នេះ​កេងចំណេញ​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ស្រប​ពេល​ដែល​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​ដែល​​ទើប​បង្កើតឡើង​ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្មីៗ​នេះ​បាន​ដំណើរការ​ប្រមូល​នូវ​ឯកសារ​បឋម​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា វៀតណាម នៅ​ឡើយ​តែ​មិន​ទាន់​ទទួល​បាន​សេចក្តី​ចម្លង​ផែនទី​តម្លៃ ១៦៨ ដុល្លារ​ដែល​លោក សម រង្ស៊ី ទិញ​ពី​បារាំង ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ក៏​ដូចជា​ផែនទី​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សរសេរ​លិខិត​សុំ​ខ្ចី​ពី​ប្រទេស​មហា​អំណាច​ទាំង​បី។

ក្នុង​បទបង្ហាញ​ពី​ដំណើរការ​ប្រមូល​ឯកសារ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា លោក សុខ ទូច បាន​ឲ្យ​ដឹង​ថា​រហូត​មក​ទល់​ពេល​នេះ​ក្រុម​ស្រាវជ្រាវ​រក​បាន​និង​ទទួល​បាន​ពី​ប្រភព​ឯកសារ​នានា​ដូចជា សង្គម​ស៊ីវិល អ្នកវិភាគ បណ្តាញ​សារព័ត៌មាន​សេចក្តី​ចម្លង​ផែនទី​ពី​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ផែនទី​ឥណ្ឌូ​ចិន​ចំនួន ៤៩ ​ផ្ទាំង​ពី​គណៈកម្មការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​ហើយ​កំពុង​ទន្ទឹម​រង់ចាំ​នូវ​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើការ​សិក្សា​និង​វិភាគ​ជាក់ស្តែង​។

លោក​ថា៖ «យើង​ចង់​ដឹង​ថា​អ្នក​ណា​ខ្លះ​ដែល​ស្នេហា​ជាតិ អ្នក​ណា​ខ្លះ​យល់​ថា​ផែនទី​នេះ​មិន​​ត្រឹមត្រូវ​ហើយ​ផែនទី​ត្រឹមត្រូវ​នៅ​ឯណា​យើង​រង់ចាំ​ជាមួយ​រដ្ឋាភិបាល​បន្ទាប់ពី​បាន​ផែនទី​ពី​ប្រទេស​មហាអំណាច​ទាំង​បី និង​​អង្គការ​សហប្រជាជាតិ​ជាមួយ​នឹង​ផែនទី​ដែល​អះអាង​ដោយ​គណបក្ស​សង្គ្រោះជាតិ»​។

យ៉ាងណា​ក៏ដោយ លោក សុខ ទូច លើក​ឡើង​ថា​ក្រុម​ការងារ​របស់​រាជបណ្ឌិត្យ​សភា​នឹង​ប្រមូល​យក​សេចក្តី​ចម្លង​ផែនទី​ដែល​ខ្លួន​ទទួល​សម្រាប់​ធ្វើ​ព័ត៌មាន​ស្រាវជ្រាវ​ប៉ុណ្ណោះ​ហើយ​សម្រាប់​សេចក្តី​ចម្លង​ផែនទី​តម្លៃ ១៦៨ ដុល្លារ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ទាញ​ចេញ​ពី​អាផេត ឬ​ឌីវីឌី​នោះ​គឺ​មិន​អាច​ធ្វើ​ជា​គោល​សម្រាប់​ដោះស្រាយ​បញ្ហា​បាន​ឡើយ។

លោក​ថា៖ «សូម​បដិសេធ​ទាំង​ស្រុង​ទៅលើ​ឯកសារ​ទាំងឡាយ​ណា​ដែល​ចេញ​ពី​​អាយផេត​ចេញ​ពី​ឌីវីឌី យើង​មិន​យក​ទេ​ប៉ុន្តែ​យើង​ទទួល​យក​ដើម្បី​អី? ដើម្បី​សិក្សា​ឲ្យ​គ្រប់​ព័ត៌មាន​ប៉ុន្តែ​នៅពេល​យក​ទៅ​អនុវត្ត​នៅលើ​ផែនដី​យើង​ដាច់​ខាត​យើង​នឹង​មិន​យក​ឯកសារ​ចេញ​ពី​អាយផេត និង​ឌីវីឌី​ដាច់​ខាត»។

ជាមួយ​គ្នា​នេះ លោក សុខ ទូច ក៏​បាន​ហៅ​សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន តាមរយៈ​ប្រធាន​រដ្ឋសភា​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ផ្អាក​បោះ​បង្គោល​ព្រំដែន​វៀតណាម​រហូត​ដល់​ឆ្នាំ ២០១៧-២០១៨ ហាក់​ដូចជា​ចេតនា​កេងចំណេញ​នយោបាយ​សម្រាប់​ប្រជាប្រិយភាព​នា​ពេល​បោះឆ្នោត​ថ្ងៃ​ខាង​មុខ​ដែល​អ្នក​នយោបាយ​គួរ​ចៀសវាង និង​បង្វែរ​កិច្ចសហការ​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​វិញ។

តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី ២១ ខែ​កក្កដា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ក៏​បាន​ស្នើសុំ​ជា​ផ្លូវការ​លើក​ដំបូង​នូវ​ឯកសារ​សេចក្តី​ចម្លង​ផែនទី​ខ្នាត ១/១០០.០០០ តម្លៃ ១៦៨ ដុល្លារ​ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ផង​ដែរ។ ក្នុង​លិខិត​នោះ​ការ​ស្នើសុំ​នេះ​គឺ​ដើម្បី​ដាក់​តាំង​បង្ហាញ និង​ប្រៀបធៀប​ជាមួយ​នឹង​​ផែនទី​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ចរចា​ក្នុង​ការ​កំណត់ និង​បោះ​បង្គោល​ព្រំដែន​កន្លង​មក។

លោក សួស យ៉ារ៉ា បញ្ជាក់​ថា​តាមរយៈ​វប្បធម៌​សន្ទនា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​បំណង​បង្កើត​កិច្ចសហការ​រួម​រវាង​បក្ស​ទាំង​ពីរ​ក្នុង​ការ​រក​នូវ​ចំណុច​រួម​ដោះស្រាយ​​បញ្ហា​ព្រំដែន​វៀតណាម​កម្ពុជា​មុន​នឹង​ប្រទេស​មហាអំណាច ឬ​អង្គការ​សហប្រជាជាតិ​ផ្តល់​ឯកសារ និង​ផែនទី​មក​កម្ពុជា​តែ​យ៉ាង​ណា​ក៏ដោយ​រហូត​មក​ទល់​ម្សិលមិញ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​លើ​សំណើ​នេះ​នៅ​ឡើយ​ទេ។

លោក​ថា៖ «យើង​ចង់​បាន​ភាព​ស្មោះត្រង់​​រវាង​គណបក្ស​ទាំង​ពីរ​ខ្មែរ​គ្នា​ឯង​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ជាមួយ​គ្នា​មិនមែន​ចាំ​តែ​បរទេស​ជួយ​នោះ​ទេ»។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​​ដឹងថា​គណបក្ស​​នេះ​បើក​ចំហ​ចំពោះ​ការ​ចូលរួម​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ព្រំដែន ប៉ុន្តែ​ដោយសារ​ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​រវល់​ការងារ​ច្រើន។

លោក​បាន​ថ្លែង​ថា៖ «ឯកឧត្តម សម រង្ស៊ី បាន​លើក​ឡើង​ថា​គាត់​ស្វាគមន៍​សម្រាប់​ការ​ចូលរួម​ពិនិត្យ។ យើង​​បើក​ចំហ​អាច​មក​កូពី​ចម្លង​យក​ទៅ​បាន​វា​ជា​ Soft តែ​បើ​គាត់​ចង់​បាន​តាម​នីតិវិធី​រដ្ឋបាល ឬ​លិខិត​ស្នាម​គឺ​យើង​មិន​ទាន់​បាន​​ឆ្លើយតប​ទេ»។

លោក​ថា៖ «សម្រាប់​ការ​ស្នើ​សុំ​​ពន្យារ​ពេល​បោះ​បង្គោល​ព្រំដែន​វិញ​ហេតុ​ដែល​តំណាង​រាស្ត្រ​យើង​ស្នើសុំ​​ពន្យារ​ពេល​គឺជា​សិទ្ធិ​របស់​គាត់ និង​ការ​យល់​ឃើញ​​របស់​គាត់​បើ​ថា​រឿង​នេះ​អាច​ធ្វើ​បាន​លឿន​ដោយ​ត្រឹមត្រូវ និង​មាន​តម្លាភាព​គឺ​យើង​ស្វាគមន៍​មិន​បាច់ចាំ​ (ដល់​ ២០១៨ ) នោះ​ទេ»។

លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​អំពី​ផែនទី​ខ្នាត ១/១០០.០០០ ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​​ទិញ​ពី​បណ្ណាល័យ​ក្នុង​ប្រទេស​បារាំង តម្លៃ ១៥៣,៩១ អឺរ៉ូ ស្មើ​នឹង (១៦៨ ដុល្លារ​អាមេរិក)។

លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​ហ្វេសបុក​​​​ថា៖ «គណបក្ស​សង្គ្រោះជាតិ​បាន​ទិញ​ផែនទី​ទាំង ២៦ ផ្ទាំង យក​មក​បង្ហាញ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។ ច្បាប់​ដើម​នៃ​ផែនទី​នេះ​មាន​តែ​មួយ​ច្បាប់​គត់​ដែល​​តម្កល់​ទុក​នៅក្នុង​ប្រទេស​បារាំង​​ហើយ​អ្វី​ដែល​គេ​ដាក់​លក់​នោះ​គឺជា​ច្បាប់​ចម្លង​​តាម​ប្រព័ន្ធ​​អេឡិចត្រូនិក​ដែល​ដាក់​បញ្ចូល​ក្នុង DVD ដូច​ច្បាប់​ដើម​បេះបិទ​គ្មាន​ខុស​អ្វី​បន្តិច​ពី​ ច្បាប់​ដើម​ឡើយ»៕

_______________________________


រាជបណ្ឌិត្យសភា​ផ្ដល់​គំនិត​ឲ្យ​អ្នក​នយោបាយ​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ក្នុង​ករណី​ជម្លោះ​ព្រំដែន

ដោយ ប្រាជ្ញ ចេវ RFA 2015-07-23

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​
សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev

រាជបណ្ឌិត្យសភា​ផ្ដល់​គំនិត​ដល់​អ្នក​នយោបាយ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ករណី​បញ្ហា​ព្រំដែន​ពុំ​អាច​រក​ច្រក​ចេញ​ឃើញ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​យល់​ថា ការ​ស្នើ​នេះ​គឺ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​បដិសេធ​ការ​យល់​ឃើញ​នេះ។ ទោះបីជា​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​ខ្វែង​គំនិត​គ្នា​រឿង​ផែនទី តែ​គណបក្ស​ទាំង​២ បាន​ឯកភាព​គ្នា​លើ​ផែនទី ខ្នាត​មួយ​លើ​រយ​ពាន់​ដែល​ចែង​ក្នុង​មាត្រា​នេះ។

ជម្លោះ​ព្រំដែន​កម្ពុជា-​វៀតណាម ជំរុញ​ឲ្យ​ក្រុម​បណ្ឌិត​នៃ​រាជបណ្ឌិត្យសភា​ស្វះស្វែង​រក​ឯកសារ និង​ផែនទី​យក​ផ្ទៀងផ្ទាត់​ដើម្បី​ប្រៀបធៀប​ទៅ​នឹង​ផ្ទៃដី​ពិត​ប្រាកដ។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​រាជបណ្ឌិត្យសភា នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​បង្ហាញ​ថា អ្វី​ដែល​ក្រុម​លោក​ធ្វើ គឺ​ដើម្បី​មាន​ការ​ឯកភាព​ជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ចង់​បាន​ឯកសារ​ផែនទី​ពី​អ្នក​ស្នេហា​ជាតិ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត សុខ ទូច ថ្លែង​ថា អនុសាសន៍​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ គឺ​ចំណុច​ខ្នាត​ផែន​ទី​១​លើ​មួយ​រយ​ពាន់។ លោក​បន្ត​ថា ក្នុង​ករណី​អ្នក​នយោបាយ មាន​ផែនទី​ខ្នាត​ផ្សេង​ទៀត​ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង៖ «ក្នុង​ករណី​អង្គការ​សហប្រជាជាតិ​អត់​មាន​ផែនទី​បោន និង​ប្រទេស​មហា​អំណាច​មាន​ផែនទី​ផ្សេង​ដែល​ល្អ​ជាង​នេះ​ទៀត បើ​យើង​មិន​វិសោធនកម្ម ធ្វើ​ម៉េច​យើង​បាន​ផែន​ទី​ប្រើ»។

អនុសាសសន៍​ដែល​រាជបណ្ឌិត្យសភា​អាច​ផ្តល់​ជា​គំនិត​ទៅ​អ្នក​នយោបាយ​បាន​មាន ៥​ចំណុច​ធំៗ​រួម​មាន ទី​១ សូម​ភាគី​ពាក់ព័ន្ធ​រក្សា​ឯកភាព​ជាតិ​ក្នុង​ការ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ទី​២ ក្រោយ​បោះ​បង្គោល​ព្រំដែន ដែល​រដ្ឋាភិបាល​គប្បី​យក​លទ្ធផល​ទៅ​សុំ​ការ​យល់​ព្រម​ពី​អង្គនីតិប្បញ្ញត្តិ ទី​៣ ប្រសិនបើ​មាន​ការ​រាំងស្ទះ​ណា​មួយ​ពី​ការ​ប្រើប្រាស់​ផែនទី​ដែល​មិន​ឆ្លើយតប​នៃ​រដ្ឋធម្មនុញ្ញ គប្បី​វិសោធនកម្ម​មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ ទី​៤ គួរ​ប្រែ​តំបន់​ព្រំដែន​ទៅ​ជា​កន្លែង​អភិវឌ្ឍន៍ និង​ចំណុច​ចុង​ក្រោយ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ត្រូវ​ផ្អែក​គោល​សន្តិភាព​សហ​វិជ្ជមាន​ដោយ​ស្រប​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត និយាយ​ថា នេះ​ជា​មតិ​របស់​រាជបណ្ឌិត្យសភា ប៉ុន្តែ​លោក​ថា មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នេះ ពុំ​មែន​អ្នក​នយោបាយ​ចេះ​តែ​វិសោធនកម្ម​នោះ​ទេ ព្រោះ​ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​ដាច់ខាត ២ ភាគ ៣ នៅ​ក្នុង​សភា។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ លើក​ឡើង​បញ្ហា​ព្រំដែន​កើត​ឡើង​នេះ មិនមែន​ជា​រឿង​ថ្មី​ឡើយ ព្រោះ​នៅ​ពេល​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​អ្នក​នយោបាយ​មួយ​ចំនួន តែង​តែ​សើរើ​រឿង​ព្រំដែន៖ «នេះ​ជា​ការ​មាន​មតិ​របស់​គាត់ ខ្ញុំ​មិន​យល់​ដែរ​រឿង​ហ្នឹង»។

​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣ ហើយ​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-​១៩៦៩។

ទោះ​យ៉ាង​ណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មិន​យល់​ស្រប​ការ​លើក​ឡើង​របស់​រាជបណ្ឌិត្យសភា​កម្ពុជា​ទេ។ លោក​ថា ប្រសិន​ប្រទេស​កម្ពុជា មិន​ប្រើ​ខ្នាត​ផែនទី ១/១០០.០០០ កម្ពុជា​នឹង​ខាតបង់​ដី​របស់ខ្លួន៖ «បើសិន​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ គឺ​បើក​ផ្លូវ​ឲ្យ​ប្រើ​ផែនទី​ដែល​ភ្ជាប់​សន្ធិសញ្ញា​ទសវត្ស​ទី​៨០ ដែល​វៀតណាម គ្រប់គ្រង។ ដូច្នេះ លោក សុខ ទូច និយាយ​ចង់​ឲ្យ​ប្រើ​ផែនទី​វៀតណាម ហើយ»។

​លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ទៀត​ថា រាជបណ្ឌិត្យសភា​បាន​ស្នើ​សុំ​ផែនទី​ពី​រដ្ឋាភិបាល អង្គការ​សហប្រជាជាតិ ប្រទេស​មហា​អំណាច។ ប៉ុន្តែ​ទើប​ទទួល​ពី​រដ្ឋាភិបាល និង​លោក ស៊ាន ប៉េងសែ។ ដោយ​ឡែក រាជបណ្ឌិត្យសភា មិន​ទាន់​ទទួល​បាន​ផែនទី​ពី​អង្គការ​សហប្រជាជាតិ គណបក្ស​សង្គ្រោះ​ជាតិ ពី​ប្រទេស​មហាអំណាច​ទាំង​៣ ដូចជា  បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។

នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា យល់​ថា មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​មាន​សារសំខាន​សម្រាប់​កម្ពុជា ដែ​ទាក់ទង​បូរណភាព​ទឹក​ដី។

លោក គល់ បញ្ហា លើក​ឡើង​ថា ទោះ​សព្វថ្ងៃ​នេះ គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​ខ្វែង​គំនិត​គ្នា​រឿង​ផែនទី ប៉ុន្តែ​គណបក្ស​ទាំង​២ បាន​ឯកភាព​គ្នា​លើ​ផែន​ទី​មួយ​លើ​មួយ​រយ​ពាន់​ដែល​ចែង​ក្នុង​មាត្រា​នេះ៖ «រឿង​នេះ​មិន​អាច​ទៅ​ធ្វើ​វិសោធនកម្ម​ទេ ព្រោះ​ទាក់ទង​បូរណភាព​ទឹក​ដី ធម្មតា​មិន​ងាយ​បាន​ត្រូវ​គ្នា»។

​លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ថា ជំហាន​ដំបូង​នៃ​ការ​ដោះស្រាយ​បញ្ហា​ដំបូង​ឡើយ​គឺ​សិក្សា​ទ្រឹស្ដី​សិន បន្ទាប់​មក​ក្រុម​លោក​នឹង​ចុះ​សិក្សា និង​សម្ភាស​ពលរដ្ឋ​តាម​ព្រំដែន និង​មន្ត្រី​ជំនាញ បន្ទាប់​មក​គឺ​ចេញ​របាយការណ៍​នៃ​ការងារ​នេះ៕

No comments: