July 23, 2015

Sea dispute won’t affect diplomacy, official says

លោក ចែម វីឌ្យ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន​បាន​ថ្លែង​ប្រាប់​អ្នក​
សារព័ត៌មាន។ ផា លីណា

Taing Vida The Phnom Penh Post
Wed, 22 July 2015

Cambodia’s close ties to China will not compromise its relationship with other regional powers, an official said after a meeting between Foreign Minister Hor Namhong and a top Chinese diplomat yesterday.

As tensions continue to simmer over control of the South China Sea, the scene of a bitter dispute between China and Vietnam – among others – Deputy Foreign Ministry Secretary Chem Vidhya denied that Cambodia was turning towards China due to ongoing border issues with Vietnam.

“We want to have the best relations with all powerful countries such as the US, China, Russia, France, England, and our economy is open to all,” Vidhya said following the meeting between Namhong and Xu Bu, the Chinese ambassador to ASEAN.

“Regarding the South China Sea conflict, Cambodia wants ASEAN and China to maintain good relations in order to stabilise the long-term security of Southeast Asia and the Asia-Pacific region.”

Vidhya added that the meeting between Namhong and Bu was largely to offer thanks for Chinese aid to Cambodia.



មន្ត្រី​ថា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​តែ​មិន​បោះបង់​ប្រទេស​ដទៃ

តាំង វីដា ភ្នំពេញ ​ប៉ុស្តិ៍ Wed, 22 July 2015

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​មិនមែន​មានន័យ​ថា​កម្ពុជា​បោះបង់​ចោល​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ​តែ​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ និង​ថ្លឹងថ្លែង​រវាង​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ជំនួប​សម្តែង​ការ​គួរសម​រវាង​ឯកអគ្គរដ្ឋទូត​ចិន​​ថ្មី​ប្រចាំ​អាស៊ាន លោក Xu Bu និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សួរ​ពី​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​ស្រប​ពេល​ដែល​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​បន្ត​មាន​ហើយ​កម្ពុជា​ហាក់​មាន​ភាព​រកាំរកូស​ជាមួយ​វៀតណាម ទាក់ទង​នឹង​រឿង​ព្រំដែន។

លោក ចែម វីឌ្យ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ប្រទេស​កម្ពុជា​មិន​ដែល​រើសអើង​ញាតិមិត្ត​នោះ​ទេ​ហើយ​គោលការណ៍​កម្ពុជា​គឺ​ស្វែងរក​មិត្តភាព​ជាមួយ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ហើយ​​ចំពោះ​ប្រទេស​មហាអំណាច​ក៏​មិន​រើសអើស​នោះ​ដែរ។

លោក​ថា៖ «យើង​ចង់​បាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​មហា​អំណាច​ទាំងអស់​មិន​ថា​​ចិន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស ហើយ​នៅ​លើ​ផ្លូវ​សេដ្ឋកិច្ច​គឺ​​យើង​បើក​ទូលាយ​ឲ្យ​តែ​​អ្នក​ណា​មក​គឺ​យើង​ស្វាគមន៍​ទាំងអស់»។

លោក ចែម វីឌ្យ៉ា បាន​បន្ថែម​ថា​៖ «ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​កម្ពុជា​ចង់​ឲ្យ​អាស៊ាន និង​ចិន​រក្សា​ទំនាក់ទំនង​ល្អ​ដើម្បី​​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​មាន​សន្តិសុខ​យូរអង្វែង និង​អនុគ្រោះ​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ និង​សមុទ្រ​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​មាន​កំណើន​សេដ្ឋកិច្ច​យូរអង្វែង​ហើយ​បើ​កាល​ណា​ជម្លោះ​ចេះ​តែ​កើត​មាន​នៅ​ពេល​នោះ​គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​នឹង​រអាក់រអួល​ហើយ​កម្ពុជា​ចង់​សម្របសម្រួល​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បន្ធូរ​បរិយាកាស​រវាង​អាស៊ាន និង​ចិន»។

យ៉ាង​ណា​ក៏ដោយ​បើ​តាម​លោក ចែម វីឌ្យ៉ា ជំនួប​រវាង​លោក Xu Bu និង​លោក ហោ ណាំហុង គឺ​គ្រាន់តែ​ជា​កិច្ច​សម្តែង​ការ​គួរសម និង​អរគុណ​ដល់​កម្ពុជា​ដែល​បាន​គាំទ្រ​ប្រទេស​ចិន​ក្នុង​​ឆាក​អន្តរជាតិ​តែ​ប៉ុណ្ណោះ​ហើយ​ភាគី​កម្ពុជា​ក៏​បាន​ឆ្លើយតប​ចំពោះ​ជំនួយ​ជាច្រើន​សន្ធឹកសន្ធាប់​របស់​ប្រទេស​ចិន​លើ​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស៕

No comments: