July 5, 2015

លោក សម រង្ស៊ី ប្រកាសមិនផ្លាស់ប្តូរ ឧត្តមគតិក្នុងការប្រឆាំង អ្នកឈ្លានពានទឹកដីកម្ពុជា



Sunday, 05 July 2015 10:31 ដោយ៖ ដើមអម្ពិល (DAP)-ID:099

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានប្រកាស នៅចំពោះមុខអ្នកគាំទ្រ របស់គណបក្ស នៅក្នុងកម្មវិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់ បាត់បង់ជីវិត ក្នុងព្រឹត្តការណ៍ឆ្នាំ១៩៩៧ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ថា លោកមិនផ្លាស់ប្តូរ ឧត្តមគតិ របស់ខ្លួនឡើយ ក្នុងការបណ្តេញ បរទេសឈ្លានពាន ទឹកដីកម្ពុជា។

 លោក សម រង្ស៊ី បានមានប្រសាសន៍ថា មិនត្រូវឲ្យកម្ពុជា មានព្រឹត្តិការណ៍ដូចថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧កើតមានឡើងទៀតឡើយ , កុំឲ្យខ្មែរបែបបាក់សាមគ្គីគ្នា , កុំឲ្យកាប់សម្លាប់គ្នា កុំឲ្យខ្មែរចេះតែហៅបរទេសមកជួយវាយភាគីខ្មែរម្ខាងទៀត ព្រោះខ្លាចមានការសងសឹក។ កម្ពុជាមានគំនិតសុខសន្តិភាព មានវប្បធម៌សន្ទនា ត្រូវធានាឲ្យប្រទេសមានសុខសន្តិភាព ឲ្យខ្មែរចេះនិយាយគ្នា ដើម្បីរកដំណោះស្រាយទាំងអស់ដោយសន្តិវិធីជៀសវាងអំពើហិង្សា។



លោកថា កាលពីនៅព្រំដែន (អូស្មាច់...) មានជំរុំ មានមូលដ្ឋានសឹក ដែលមានអ្នកស្នេហាជាតិ គ្រប់ទិសទីទៅជុំជួបគ្នា ដើម្បីដេញបរទេស ឈ្លានពាន ដែលមកលុកលុយប្រទេស ដែលក្នុងគ្រានោះ កម្ពុជាប្រឆាំងបរទេសឈ្លានពានដាច់ខាត បរទេសដែលមានបំណងអាក្រក់លេបទឹកដី យកលេសនេះ យកលេសនោះ មកគ្រប់គ្រងប្រទេស តែកម្ពុជាអត់សុខចិត្តទេ។

 លោក សម រង្ស៊ី បានបញ្ជាក់ថា “តាំងនៅជាគណបក្សជាតិខ្មែរ, គណបក្ស សម រង្ស៊ី រហូតដល់គណបក្សសង្គ្រោះជាតិ ខ្ញុំមិនផ្លាស់ប្តូរ ឧត្តមគតិខ្ញុំទេ”។ ជាមួយគ្នានេះដែរ លោក ឡឺ ឡាយស្រេងអតីតមន្រ្តីជាន់ខ្ពស់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ ព្រឹកមិញនេះជាមួយគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា គ្រប់គណបក្សនយោបាយទាំងអស់ត្រូវបញ្ឈប់បង្ហូរឈាមគ្នាឯង ព្រោះអ្នកខាតបង់ មានតែខ្មែរទេ។ លោកបញ្ជាក់ថា “ជាពិសេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវតែរួបរួមគ្នាដើម្បីឲ្យ ប្រទេសជាតិកុំឲ្យមានបញ្ហានេះ កើតមានឡើងទៀត”។

 សូមបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំ១៩៩៧ ដែលមានការប៉ះទង្គិតអាវុធ រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជានោះ បានធ្វើឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងរងរបួសផងដែរ៕



1 comment:

Kim Ea said...

Dear Khmer,opposition ,NGO and all citizen in the country, i don't have any hope that this government of to day will co-operate with your idea to use the true map holding in your hand right now . I opine before, this administration will do whatever they possible can to object or stymie this idea using the map you got from French . The collusion scheme of used fake map made and offer by their patron Vietnam for 30 years went smoothly and less objection to all demarcation . Traitor government consider this fake map can foil Khmer opinion and has been a well successful achievement for them and their patron. They cannot and will not have any intention to switch or stop and used this fake map, and follow your idea at any time soon . Yuon intruder patron grip is deep in the heart of Khmer leadership and their plan to swallowed our whole country is imminent, Right now,from the help of their puppet they achieved more than half way already, they will not abandon or stop this fruitful plan at all . You Khmer see and cry foul hard about encroachment at the border how about 99 years of million hectars land give away legally to Yuon companies all over the border deep inside and in the heart of your country ? How about Yuon conquer Tonle sap in full speed and all our water way ? How about Yuon build row of free house in Prey lang and even huge village of thousand houses in surrounding of Phnom Penh ? Khmer please thinking deep, we attack on problem they refuse to accepted, how about thousand more problems all over Khmer country ? I just remind you that this administration employed at list 60 percent Yuon disguise as Khmer name and we still have millions more Yuon and communist sympathizers everywhere in the system? We Khmer of to day not far different from an agonizing sick man wait for time to go to mortuary . The parasite invaded from outside and the local microbe roam and eaten viciously from inside, they have one and only goal is kill and destroyed us one for all . This is my vision on Khmer affair, i wish The opposition and Khmer as a hole see the same dangerous scheme that this administration play in collusion with foreign sovereignty . It so sick to see Khmer help to destroy their own race for foreign enemy . I remind you Mr Sam Raingsy did you remember your action at the fake border post in Svay Rieng ? and what this Youn puppet government did to you at that time ?