July 24, 2015

លោក​នាយករដ្ឋមន្ត្រី​ព្រមាន​ដាក់​ខ្នោះ​បក្ស​ប្រឆាំង​បើ​បង្ក​បញ្ហា​ព្រំដែន​ទៅ​ជា​មហន្តរាយ

មន្ដ្រី​ជាន់ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជិត​ ៥០០០ ​នាក់​ស្ដាប់​ការ​​ណែនាំ​ពី​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន
 សែន​ ក្នុង​កិច្ចប្រជុំ​ពី​ម្សិលមិញ​។ សហការី

វង្ស សុខេង ភ្នំពេញ ​ប៉ុស្តិ៍​ Fri, 24 July 2015

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ព្រមាន​​​គណបក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​​ស្រាល់​របស់​ខ្លួន​ថា​នឹង​អាច​​ត្រូវ​ដាក់​ខ្នោះ​ប្រសិន​បើ​​តំណាងរាស្ត្រ និង​សកកម្មជន​របស់​គណបក្ស​នេះ​បង្ក​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ឲ្យ​ទៅ​ជា​មហន្តរាយ​។

លោក​នាយករដ្ឋមន្រ្តី​បាន​​បើក​កិច្ចប្រជុំ​បិទ​ទ្វារ​ជាមួយ​សមាជិក​ជាន់ខ្ពស់​ប្រមាណ​ ៥០០០ នាក់​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​​នគរបាល​ជាតិ​នៅ​ទីបញ្ជា​ការដ្ឋាន​កង​អង្គរក្ស​របស់​លោក​ក្នុង​​​បន្ទាយ​ទួល​ក្រសាំង ខេត្ត​កណ្តាល​កាលពី​ម្សិលមិញ​។

មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ថា​៖ «​​នៅ​ចំពោះ​មុខ​កងកម្លាំង​ប្រដាប់​អាវុធ​ជាន់​ខ្ពស់​លោក​នាយករដ្ឋមន្រ្តី​បាន​និយាយ​​ថា​វា​សំណាង​ល្អ​ដែល​ក្រុម​គូ​បដិបក្ខ​បង្ក​បញ្ហា​ព្រំដែន​មិន​ក្លាយ​ទៅ​ជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​»​។ «​ប្រសិន​បើ​​​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​នេះ​ត្រូវ​ដាក់​ខ្នោះ​​ដោយ​​មិន​ចាំបាច់​គិត​អំពី​អាទិភាព​​អភ័យ​ឯកសិទ្ធិ​តំណាងរាស្រ្ត​នោះ​​ទេ​»​។

ប្រភព​នេះ​​បន្ត​ថា​​ លោក ហ៊ុន សែន ក៏​បាន​សម្ដែង​ការ​ខឹងសម្បា​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ​ដែល​បាន​លើក​ឡើង​​អំពី​ផែនទី​ដាក់​លក់​ក្នុង​ប្រទេស​បារាំង​ដែល​មាន​តម្លៃ​តែ​ជាង​មួយ​​រយ​ដុល្លារ​។

ប្រភព​​នេះ​បាន​ដកស្រង់​សម្តី​របស់​លោក​នាយករដ្ឋមន្រ្តី​ដែល​និយាយ​ក្នុង​អំឡុង​អាហារ​​ពេល​ល្ងាច​ជាមួយ​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​ថា​លោក សម រង្ស៊ី មិន​បាន​​និយាយ​អ្វី​អំពី​ផែនទី​ទាល់តែ​សោះ។

ប្រភព​បាន​ដកស្រង់​សម្តី​របស់​លោក​នាយករដ្ឋមន្ដ្រី​ថា​៖ «​លោក សម រង្ស៊ី មិន​ស្មោះត្រង់​ហើយ​ឥឡូវ​នេះ​ចាកចេញ​ពី​ប្រទេស​ហើយ​ទុក​ឲ្យ​លោក កឹម សុខា ​ដោះស្រាយ​បញ្ហា​»។

លោក​បាន​ថ្លែង​ថា​ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​​​​​ត្រូវ​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​ហើយ​ចាត់​វិធានការ​ភ្លាមៗ​ចំពោះ​​ក្រុម​នយោបាយ​ណា​ក៏ដោយ​ដែល​​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។

ប្រភព​ដដែល​នេះ​បាន​​​​ស្រង់​សម្តី​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទៀត​ថា​៖ «​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​ និង​ការពារ​មិន​ឲ្យ​មាន​​អំពើ​​បដិវត្តន៍​ពណ៌​ណា​មួយ​កើតឡើង​ឡើយ​»​។

ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​កាលពី​ម្សិលមិញ​វា​គ្រាន់តែ​ជា​កិច្ចប្រជុំ​ធម្មតា​ដែល​​លោក​នាយករដ្ឋមន្រ្តី​ត្រូវ​តែ​ណែនាំ​អំពី​ការ​ទទួល​ខុសត្រូវ​របស់​កម្លាំង​ប្រដាប់​អាវុធ​ និង​ត្រូវ​ដោះស្រាយ​កិច្ចសហប្រតិបត្តិការ​សន្តិ​វិធី​តាម​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​។

លោក ឥសាន បាន​ថ្លែង​ថា៖ «​វា​ជា​កិច្ច​ប្រជុំ​ធម្មតា​សម្តេច​តេជោ ហ៊ុន សែន គ្រាន់តែ​ណែនាំ​ទៅ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ឲ្យ​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​បង្រួបបង្រួម​ដើម្បី​ការពារ​អធិបតេយ្យ​ទឹក​ដី​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​មធ្យោបាយ​សន្តិវិធី​»។

លោក​បញ្ជាក់​ថា​៖ «​សម្តេច​នាយករដ្ឋមន្រ្តី​មិន​បាន​និយាយ​​អ្វី​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ទេ​»។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ដ្រី​ផ្សេង​ទៀត​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕ PS

5 comments:

Hosam Sao said...

Look at these police faces; they all the viets, "YOUN"
They are not lhmet.

Hosam Sao said...

Look at these police faces; they all the viets, "YOUN"
They are not lhmet.

Nancy Robert said...

ពូជឈាមឈ្លើង ហ៊ានតែជាមួយគ្នាឯង ។​​ មើលចុះ អ្នកដឹកនាំខ្មែរវាថោកទាបដល់កម្រិតណា ?
ក្នុងគ្រាដែលចោរយួនឈ្លានពានកំពុងរំលោភយកដីខ្មែរ មិនហ៊ានចេញមុខទៅតតាំងជាមួយពួកចោរ
យួនឈ្លានពានទាំងនោះទេ បែជាមករករឿងជាមួយខ្មែរគ្នាឯងទៅវិញ ។ យួនបញ្ជារឲមករករឿង
ខ្មែរ មិនហ៊ានប្រកែក លុតជង្គង់​ ឪនក្បាលទទួលប្រតិប័ត្តតាមភ្លាម ហើយ មកគំរាមកំហែងដាក់
ខ្នោះជនជាតិខ្មែរគ្នាឯងដោយឥតអៀន ឥតខ្មាស់ ។ បើកំសាក បើថោកទាបម្លឹង ៗ តើបងប្អូន
ជនរួមជាតិខ្មែរនៅទុកពួកវាជាអ្នកដឹកនាមដល់ណាទៀត ល្មមធាក់ចេញពីអំណាចហើយ ។ គេថាឈាមឆ្កែក៍មានតម្លៃខ្លះដែរ ដូចជាឈាមឆ្កែខ្មៅគេអាចយកទៅប្រើការបានខ្លះ តែចំណែកឯ
ឈ្លាមឈ្លើងវិញ មិនដឹងយកទៅធ្វើអ្វីបាន ដូច្នេះ ឈាមឈ្លើងជាឈាមដែលថោកជាងគេបំផុត មិនត្រូវទុកឲវានៅលើផែនដីនេះទេ ។

Kim Ea said...

The government and the head of the administration have a sworn duty to protect and serve the people of the country . When dictator head declare their terrorist act again their own people and MP, who just demand the transparency of demarcation border between Cambodia and their neighbor, what the world opinion can do?. To declare his power absolute to abuse and abolish the constitution by his own terror mind like this is an act of repeat brutality violent unfold in Khmer land . He declared himself as an aggressor terror Prime minister to broke all law and doesn't respect any one even Khmer constitution in the country, that again the world order and international law . the ICC must open your eyes ,wake up and take action on his declare word . It's a farcical scenario that one terrorist government turn their vision and accuse Khmer innocent without arm or any violent prone to be a terrorist, It's a laughable but serious accusation. This guy with brutality, repressive communist back ground or habit,will broke international human right law again at any moment to protect their stolen power. Please the world democratic community, where are you hiding ? May you wait and see until Khmer innocent life got slaughter like in 1975 again or what ? If the ICC still asleep nobody can protect Khmer life from this killer communist government machine at any time .

Anonymous Anonymous said...

Just look at those stupid and lazy faces of AH HUN XEN Vietcong slave dictator officials. They are f.cken stupid, lazy, and out of shape and some of them even fall asleep in the meeting! Are these so called the Okhna, officer, and police in uniform that Cambodian people depend on for hope and change for a better future? ahahahahahha
It is them who allowed the Vietcong thieves to come into Cambodia to steal Cambodian people land and use their poisonous chemical to kill the Cambodian people crops!