July 24, 2015

រដ្ឋសភា​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​ដោយ​ព្យួរ​ការងារ​និង​កាត់​ប្រាក់ខែ​លោក អ៊ុំ សំអាន

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី 
កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA

ដោយ សេក បណ្ឌិត 2015-07-24 RFA

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល លើ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​មណ្ឌល​សៀម រាប លោក អ៊ុំ សំអាន ដោយ​ព្យួរ​ការងារ និង​កាត់​ប្រាក់​ខែ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​សមាជិក​ពី​បក្ស​ប្រជាជន​៧​រូប ក្នុង​ចំណោម​សមាជិក​១៣​រូប បាន​ដាក់​ទោស​លោក អ៊ុំ សំអាន យោង​ប្រការ​៨១ នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ទី​១​កាត់​ប្រាក់​ខែ​៥០​ភាគរយ រយៈពេល​២​ខែ ទី២​ផ្សព្វផ្សាយ​នូវ​ទោស​កំហុស ហើយ​បិទ​នៅ​គ្រប់​ឃុំ​ក្នុង​មណ្ឌល​សៀមរាប ទី៣ ហាម​មិន​ឲ្យ​ចូលរួម​ប្រជុំ​សភា​ចំនួន​១៥​លើក។

ប៉ុន្តែ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពី​បក្ស​ប្រឆាំង​ដែល​មាន​សំឡេង ៦​នាក់ មិន​យល់​ស្រប​តាម​ការ​សម្រេច​នេះ​ទេ។ ក្នុង​នោះ​លោក យ៉ែម បុញ្ញឫទ្ធិ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បក្ស​សង្គ្រោះជាតិ បាន​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិចារណា​ឡើង​វិញ ដោយ​ត្រូវ​ពិនិត្យ​មើល​ប្រការ​៧៩​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា មុន​នឹង​សម្រេច​ដាក់​ទោស។

ប្រការ​៧៩ នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចែង​ថា ការ​បន្ទោស ឬ​ការ​បន្ទោស​ហើយ​បណ្ដេញ​ចេញ​ផង ត្រូវ​អនុម័ត​ដោយ​អង្គសភា តាម​វិធី​លើក​ដៃ ឬ​បោះឆ្នោត​ចំហ តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​រដ្ឋសភា។

លើស​នេះ​ទៅ​ទៀត លោក អ៊ុំ សំអាន អាច​ប្រឈម​មុខ​នឹង​ផ្លូវ​តុលាការ​ពី​បទ​ប្រមាថ មើលងាយ បង្កាច់​បង្ខូច​កេរ​ឈ្មោះ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ ក្នុង​ករណី​ដែល​លោក អ៊ុំ សំអាន នៅ​តែ​បន្ត​រិះគន់​ធ្ងន់ៗ​លើ​បញ្ហា​ព្រំដែន ឬ​បញ្ហា​ផ្សេង​ទៀត​ទៅ​លើ​បក្ស​ប្រជាជន។


1 comment:

phumarinkeo said...

ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ដែលកំពុងរស់ក្រៅប្រទេស សូមគាំទ្រសេចក្តីសម្រេចចិត្តដ៏មុះមុត ចំពោះការតវ៉ាដើម្បីជាតិ(រឿងបូរណភាពដែនដី យុត្តិធ៌មសំរាប់សង្គម។ល។និង។ល។)។ម៉្យាងទៀតមាន
មតិមួយចំនួនសូរថា: ១ ហេតុអ្វីគេពុំដែលឮលោកប្រធានក្រុមភាគតិច បញ្ចេចមតិឬធ្វើការតវ៉ាឬ​ មានការលើកទឹកចិត្ត នូវសកម្មភាពរបស់សមាជិកខ្លួនណាម្នាក់សោះ ទោះជាសមាជិកនោះធ្វ់ការតវ់ា
ក្នុងលក្ខណបទសណ្ឋានណាក៏មិនដែលឮ?ឬប្រធានក្រុមភាគតិច ដែលបាទទទួលគោរមងារពីមេក្បក់
ជាតិ ហើយរួមគំនិតក្បត់ជាតិជាមួយគ្នា(ទៅរួមមហាសង្ក្រនសៀមរាប ទៅកូឡាលាំប៊ូ និងបាយពេល
ល្ងាចជួបជុំគ្រួសារ)ដើម្បីព្រៃពឹងខ្លារ ខ្លាពឹងព្រៃតែប៉ុណ្ណោះ។
២ តើសមាជិកគសជ៥០នាក់សុទ្ធតែជន​ ចូលមកអង្គុយក្នុងសភា ដើម្បីការពារលុយដែលពួកគេបាន
បង់ឲ្យគណប័ក្សនឹងងារឯកឧត្តមព្រមទាំងងារសំរាប់ប្រពន្ធសំណប់ចិត្ត(អារលោកជំតិត)តែប៉ុណ្ណោះ?
បានជាអាឈាង វុនមេយូកូង វាធ្វើការវាតទីស្រេចតែក្បាលចិត្តវាចង់បាន។
បញ្ចប់សូមឲ្យលោកអ៊ុំ សំអាន លោករៀល ខេមរិន្ទ លោកម៉ៅ មុន្នីវណ្ណ​និងលោកបីនាក់ទៀតដែល
បានទៅចូលរួមជាមួយនិងលោករៀល ខេមរិន្ទកាលពីថ្ងៃ១៩ ខែកក្កដា នៅស្វាយរៀងសុំធ្វើសកម្ម ភាពនេះជាបន្តទៅទៀត ដើម្បីជាគំរូដ៏ល្អ សំរាប់កូនខ្មែរយើងទៅអនាគត ហើយក៏សូមធ្វើការអំពាវ នាវដល់ខ្មែរទាំងអស់ ដែលកំពង់រស់នៅក្រៅប្រទេសជួយជាវិធ្វើវិភាគទានឲ្យលោកអ៊ំ សំអានចំនួសចំ
នួសចំនួនទឹកប្រាក់ ដែលគាត់បាត់បង(ចំនួនលុយដែលអាមេក្បត់ជាតិអាហេង សំរិននិងអាឈាង វុន បានប្រើអំណាចផ្តាច់ការទាំងទទឹងទិស៕
ណាដែលសមាជិក