July 24, 2015

លោក សម រង្ស៊ី បកស្រាយ​មន្ទិល​ដែល​ថា​លោក​មិន​ខ្វល់​ពី​ការ​កាត់​ទោស​សកម្មជន

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​
ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ 

ទី​១១កក្កដា ឆ្នាំ​២០១៥។RFA/Brach Chev
ដោយ ចេង ម៉េងជូ 2015-07-23 RFA

ក្នុង​សារ​អេឡិចត្រូនិក ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី ផ្ទាល់​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា លោក សម រង្ស៊ី បាន​បក​ស្រាយ​ជុំវិញ​មន្ទិល​សង្ស័យ​របស់​សាធារណជន​មួយ​ចំនួន​ដែល​រិះគន់​ថា លោក​គេចវេះ​មិន​ខ្វល់ខ្វាយ ដោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ភ្លាមៗ បន្ទាប់​ពី​សកម្មជន និង​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ។

ក្នុង​សារ​នោះ លោក សម រង្ស៊ី លើក​ឡើង​ថា លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មក​ម្ល៉េះ គឺ​លោក​ត្រូវ​រង់ចាំ​រហូត​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​វិល​ត្រឡប់​ពី​ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។

​លោក សម រង្ស៊ី អះអាង​ថា ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​អវត្តមាន​ពី​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ភារកិច្ច​ទៅ​កាន់​ក្រុម​ការងារ​របស់​គណបក្ស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ស្រុក ដើម្បី​ធ្វើការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​ស្ដីពី​ការ​កាត់​ទោស​សកម្មជន​គណបក្ស​នេះ។

លោក សម រង្ស៊ី លើក​ឡើង​ដែរ​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ថ្មី និង​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា វប្បធម៌​សន្ទនា​នេះ នឹង​មាន​សារសំខាន់​សម្រាប់​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​វែង៕

2 comments:

Hosam Sao said...

This is one of the bad results of the stupid culture of dialog. Can you dialog peace with your enemies. Come on please wake up Mr. Rainsy. Stop fools yourself, and stop fool khmer people.

Hosam Sao said...

This is one of the bad results of the stupid culture of dialog. Can you dialog peace with your enemies. Come on please wake up Mr. Rainsy. Stop fools yourself, and stop fool khmer people.