June 11, 2015

លោក សម រង្ស៊ី ថា​មិន​ខ្លាច​ស្បថ​ជាមួយ​លោក ហ៊ុន សែន តែ​ត្រូវ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ


Hun Sen Wants ‘Lightning Oath’ From Rainsy



ដោយ ម៉ម មុនីរតន៍ 2015-06-10 RFA

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ចំពោះ​ការ​ថ្លែង​បែប​រិះគន់​របស់ លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​លោក​ចូល​ស្បថស្បែ​រឿង​រិះគន់​ពី​គណបក្ស​ប្រឆាំង ថា​គណបក្ស​ប្រជាជន​កម្ពុជា លួច​បន្លំ​សន្លឹក​ឆ្នោត។ សារ​នយោបាយ​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បញ្ចប់​ការ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។

ប្រធាន ​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​ចូល​ស្បថស្បែ​វា​ពុំ​មែន​ជា​ការ​ទាស់​ខុស​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​រឿង​ដែល​ចាំបាច់​នៅ​ចំពោះ​មុខ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ចង់​បញ្ជាក់​ភាព​ត្រឹមត្រូវ​មែន គួរ​ហ៊ាន​បើក​ប្រអប់​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ហើយ​ចាំ​ចូល​ស្បថ​ពេល​ក្រោយ​ក៏​ពុំ​ទាន់​យឺត​ពេល​ដែរ។

រលក​នៃ​កម្ដៅ​ នយោបាយ​ហាក់​បាន​កក្រើក​ឡើង​វិញ ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី ខណៈ​ដែល​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​បន្ត​ ផ្លែផ្កា និង​បោះ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។


លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា
ឆ្នាំ ២០១៤។ RFA/Yeang Socheametta

ដោយ​មិន​បង្អង់​យូរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ភ្លាមៗ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ថា ការ​ចូល​ស្បថ គឺ​គង់​តែ​នឹង​ចូល​ទេ ប៉ុន្តែ​ថា​ពាក្យ​ស្បថស្បែ​នេះ គឺ​គ្រាន់​តែ​ជា​រឿង​ដែល​ធ្វើ​ដើម្បី​គម្រប់​កិច្ច​ក្នុង​ជំនឿ​អ្វី​មួយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា រឿង​ដែល​ចាំបាច់​នៅ​ចំពោះ​មុខ​នោះ គឺ​បើ​ចង់​បង្ហាញ​ពី​តម្លាភាព​ពិត​មែន គណបក្ស​ប្រជាជន​កម្ពុជា គួរ​ហ៊ាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ទើប​ជា​រឿង​ត្រឹមត្រូវ​ជាង។ លោក​បន្ត​ថា «ការ​បោះ​ឆ្នោត​កន្លង​ទៅ​មាន​ភាព​សុក្រឹត​យ៉ាង​ដូចម្ដេច គួរ​ណាស់​យើង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទៅ។ យើង​បើក​ហិប​ឆ្នោត យើង​បើក​បាវ​ដែល​មាន​ដាក់​សន្លឹក​ឆ្នោត។ យើង​រាប់​ឡើង​វិញ​តាម​បច្ចេកទេស​ច្បាស់លាស់ នឹង​យើង​ដឹង​ស​ខ្មៅ​ភ្លាម។ រឿង​ស្បថ​មិន​អី​ទេ ចង់​ស្បថ​ពេល​ណា​ក៏​បាន ប៉ុន្តែ​អ្វី​ដែល​ចាំបាច់ យើង​ត្រូវ​តែ​ធ្វើ​អ្វី​តាម​បច្ចេកទេស​ច្បាស់លាស់»។

ការ​ឆ្លើយ​តប​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង ៣​ថ្ងៃ​បន្ទាប់​ពី លោក ហ៊ុន សែន ថ្លែង​ប្រតិកម្ម​ជុំវិញ​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​តែង​លួច​បន្លំ​សន្លឹក​ឆ្នោត ជាពិសេស​ភាព​មិន​ស្អាតស្អំ​នៅ​ក្នុង​ស្ថាប័ន​កាកបាទ​ក្រហម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ដោយ​សម្ដី​ធ្ងន់ធ្ងរៗ​ថា ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់ គឺ​ពុំ​មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​បបួល​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ទៅ​ស្បថ​នៅ​មុខ​វត្ថុ​សក្ដិសិទ្ធិ ឲ្យ​សមាជិក​លោក​ស្លាប់​ទាំងអស់​គ្នា។ បន្ថែម​ពី​លើ​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​បាន​លួច​សន្លឹក​ឆ្នោត​ដូច​ការ​ចោទ​ប្រកាន់ ក្នុង​ព្រឹត្តិការណ៍​កាល​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​រឿង​ចោទ​កាកបាទ​ក្រហម ដែល​គ្រប់គ្រង​ដោយ​ភរិយា​របស់​លោក​ផ្ទាល់ ថា​ចែក​ជំនួយ​រើសអើង​ពលរដ្ឋ​រងគ្រោះ​មែន​នោះ គឺ​សូម​ឲ្យ​សមាជិក​នៃ​គណបក្ស​កាន់​អំណាច​ទាំងអស់ ស្លាប់​ដោយ​ទេវតា​បរា​មុខ​ទៅ​ចុះ។ លោក​បន្ត​ថា «តើ​គណបក្ស​នានា​ហ៊ាន​ស្បថ​ទេ​ជាមួយ​គណបក្ស​ប្រជាជន មុខ​ព្រះអង្គ​ដងកើ បើ​គណបក្ស​ប្រជាជន លួច​សន្លឹក​ឆ្នោត ឲ្យ​បក្ស​ប្រជាជន ងាប់​ទាំងអស់​ត្រូវ​គ្រាប់​រន្ទះ​បាញ់​ស្អី​ទាំងអស់ ប៉ុន្តែ​បើ​អ្នក​ណា​ភូត​ចោទ​គេ​ខុស ក៏​ត្រូវ​ដូច​គ្នា​អ៊ីចឹង​ដែរ»។

បើ​ទោះ​ជា​បែប​ណា គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពី លោក ហ៊ុន សែន សន្យា​ស្បថស្បែ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ុណ្ណោះ លោក ជា ស៊ីម ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ស្លាប់​ភ្លាមៗ​ដែរ។ យ៉ាង​ណា មរណភាព​របស់​ព្រឹទ្ធបុរស​របស់​គណបក្ស​ចាស់​វស្សា​មួយ​នេះ គឺ​ហាក់​គាប់​ជួន​នឹង​ការ​សន្យា​ស្បថស្បែ​របស់ លោក ហ៊ុន សែន អំពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រឿង​លួច​សន្លឹក​ឆ្នោត​នេះ។

ជុំវិញ​ភាព​ផ្ទុយ​គ្នា​រឿង​សន្លឹក​ឆ្នោត​នេះ លោក សម រង្ស៊ី នៅ​តែ​អះអាង​ថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​វប្បធម៌​សន្ទនា ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​សន្យា​ហើយ​នោះ​ទេ។

ទាក់ទិន​រឿង​នេះ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត ចាត់​ទុក​ថា អ្នក​នយោបាយ​កាល​ណា​ប្រើប្រាស់​វិធីសាស្ត្រ​រហូត​ដល់​ស្បថស្បែ​បែប​នេះ គឺ​បាន​ន័យ​ថា អ្នក​នយោបាយ​នោះ​កំពុង​ដើរ​លើ​មាគ៌ា​ភូត​កុហក និង​ទាល់ច្រក។ ជាង​នេះ​ទៀត វប្បធម៌​សន្ទនា​ដែល​អ្នក​នយោបាយ​ទាំង​ពីរ​ប្រើប្រាស់​នេះ ជា​រឿង​មួយ​សម្រាប់​ដោះ​ទាល់​ភាព​ជាប់​គាំង​នៃ​នយោបាយ​ប៉ុណ្ណោះ។ លោក អ៊ូ វីរៈ មើល​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​ធ្លាប់​ជា​ដៃគូ​ដណ្ដើម​កៅអី​តែ​រៀងៗ​ខ្លួន ហេតុ​នេះ​នឹង​មិន​អាច​ដើរ​លើ​ផ្លូវ​តែ​មួយ​បាន​ទេ។ លោក​បន្ត​ថា «រឿង​ស្បថ​នេះ​ជា​រឿង​អរូបិយ​មួយ​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ ជា​អ្នក​ទាល់ច្រក ហើយ​ចំពោះ​អ្នក​នយោបាយ គឺ​មិន​មែន​ត្រឹម​តែ​ទាល់ច្រក​ទេ ថែម​ទាំង​បោកប្រាស់​ទៀត»។

បើ​ទោះ​ជា​បែប​ណា គេ​នៅ​ចាំ​មើល​សិន​ថា តើ លោក ហ៊ុន សែន ពិត​ជា​ហ៊ាន​បបួល លោក សម រង្ស៊ី ចូល​ស្បថ​ដូច​ការ​អះអាង​របស់​លោក​មែន ឬ​យ៉ាង​ណា? ដោយ​ឡែក លោក សម រង្ស៊ី វិញ តើ​អាច​ហ៊ាន​ចូល​ស្បថ​ជាមួយ លោក ហ៊ុន សែន អំពី​រឿង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា លួច​សន្លឹក​ឆ្នោត​ដែរ​ទេ?៕

4 comments:

Hero Son Kuy of Kampuchea Krom said...

CNRP is doing the right things so far. This is a true role of an opposition party in any democratic system to criticize the government. A government without an opposition is a dictatorial regime.

dy thuong said...

Ou Virak used the term politician referring to Hun Sen and Sam Rainsy, but in this case Sam Rainsy did not initiate the oath taking contest. Ouk Virak analyst implicitly smeared Rainsiy's credibility of not being scientific politician. Ou Virak need more level of education to be a qualified analyst-BA is not enough at least for Ou Virak himself.

kh44 said...




Hun Sen Wants ‘Lightning Oath’ From Rainsy

----------

Since the odd of lightning strike is 1: millions.
Dipping the index finger in the melting lead pot is more effective and gets a faster result.
Since HS asks for the oath he should go first, and if his finger is burned then he is the liar and guilty. Nobody else should go through it after that.

HS should not be worried since he bragged that nobody could give the fired-cremation for Sihanouk, but only he who got the supernatural power. Let us see if HS’ foolish magic working again.




Kim Ea said...

This is a little kid game,it is is not an adult political game . When kid caught up their hand in the candy jaw, they all time as to swear for innocent,why this PM of one country just cope the stealer candy kid behavior like this ? For adult political head to clear out the mess of stealing vote, i advise and suggest you to call a special committee of equal numbers of both party to recount all the ballot over again . The truth is there pinhead, we don't need to do like little kid who caught stealing candy .