May 31, 2015

ក្រុម​ចុះ​ពិនិត្យ​បញ្ហា​ព្រំដែន​នៅ​ត្បូងឃ្មុំ​ប៉ះទង្គិច​ជាមួយ​ភាគី​វៀតណាម

Jendhamuni: If you wish to express your feeling or voice your opinion, please stick to the topic. We value quality, not quantity...



ដោយ ម៉ម មុនីរតន៍ 2015-05-31 RFA

ប្រជាពលរដ្ឋ​ខ្មែរ រួម​និង​ជនជាតិ​ចាម ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ការពារ​ព្រំដែន​វៀតណាម និង​ពលរដ្ឋ​វៀតណាម មួយ​រយៈ​ពេល​ខ្លី នៅ​ចំណុច​ដី​មាន​ជម្លោះ ១៦​ហិកតារ នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ការ​ប៉ះទង្គិច​នេះ​កើត​ឡើង​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ និង​ចាម ប្រមាណ ៥០០​នាក់ នាំ​គ្នា​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​មាន​ជម្លោះ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​ព្រំដែន​ខ្មែរ-​វៀតណាម ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ដែល​ជា​តំបន់​មាន​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម ហើយ​ខាង​ភាគី​វៀតណាម រារាំង​មិន​ឲ្យ​ចូល​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​ខាង​ភាគី​ខ្មែរ​បាន​ព្យាយាម​បុក​ទម្លុះ​របាំង​របស់​ភាគី​វៀតណាម ដែល​មាន​យោធា​វៀតណាម ឈរ​ការពារ រួម​ទាំង​ពលរដ្ឋ​វៀតណាម សរុប​ប្រមាណ ៥០០​នាក់​ដែរ។

ពលរដ្ឋ​ខ្មែរ​និង​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ដី​ដែល​ខាង​វៀតណាម ហាមឃាត់​មិន​ឲ្យ​ភាគី​ខ្មែរ​ចូល​នោះ គឺ​ជា​ដី​ខ្មែរ។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ព្រំដែន​ខ្មែរ មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​ជុំវិញ​ដី​មាន​ជម្លោះ​នេះ​ទេ។

1 comment:

kh44 said...







Respect should be earned through your action but not to be forced on people to respect you like the propaganda sign made of concrete on this Street view below:

“The people of Memot always remember the benevolence of Lok Chumteav Bun Rany Hun Sen.”


https://www.google.com/maps/@11.829168,106.173979,3a,20.8y,84.9h,101.62t/data=!3m4!1e1!3m2!1sDRqrt3zeelo2Kqzky-6UKw!2e0!6m1!1e1?hl=en



Admin, if you think this comment is repetitive or quantitative to you, delete it.
I have no complaint over your action; this is your house that you have to keep it in order.