December 7, 2014

Ieu Koeus biography parts 1, 2, 3, 4, and 5


Download full document:  Part 1 |  Part 2 | Part 3 |  Part 4 | Part 5

Ieu Koeus Khmer National Hero
IEU KOEUS (1905-1950), a founding father of the Democrat Party, which helped establish the first regime of constitutional monarchy in Cambodia and played an important role in the struggle for independence from colonial France. He was assassinated in a grenade attack.


លោក អៀវ កើស វីរបុរសខ្មែរ
នៅឆ្នាំ១៩៤៥ លោកអៀវ កើស មានតំណែងជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ។ នៅឆ្នាំ១៩៤៦ លោកបានបង្កើតគណបក្ស ប្រជាធិបតេយ្យ និងត្រូវបានតែងតាំងពីព្រះមហាក្សត្រ នរោត្តម សីហនុ ជាប្រធានបណ្តោះអាសន្នសភាជាតិ ។ លោក អៀវ កើស ជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យ មុនដំបូងគេនៅប្រទេសកម្ពុជា ដើម្បីទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ។ ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៩ លោកជាប្រធានសភាជាតិ ។ ពីថ្ងៃទី២០ កញ្ញា ១៩៤៩ ដល់ថ្ងៃទី២៨ កញ្ញា ១៩៤៩ លោកជានាយករដ្ឋមន្រ្តីទទួលបន្ទុកក្រសួងមហាផ្ទៃ ។ លោក អៀវ កើស ជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ជារដ្ឋធម្មនុញ្ញ ទី១ កំណត់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មានប្រើនៅស្រុកខ្មែរ ។ លោកបានទទួលមរណភាព ដោយសារការគប់គ្រាប់បែក នៅថ្ងៃទី១៤ មករា ១៩៥០ ។ (ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត)។

2 comments:

hak um said...

បើខ្ញុំមិនច្រឡំទេ មានការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញឆ្នាំ១៩៤៦។ គណបក្សប្រជាធិបតេយ្យដឹកនាំដោយទ្រង់ស៊ីសុវត្តិ យុត្តិវង្សឈ្នះឆ្នោតភ្លូកទឹកភ្លូកដីលើគណបក្សសេរីភាព។ ទ្រង់យុត្តិវង្សឡើងជាប្រធានសភាធម្មនុញ្ញទទួលខុសត្រូវក្នុងការតាក់តែងច្បាប់កំពូលនេះ។ ឆ្នាំ១៩៤៧បោះឆ្នោតប្រជាមតិទទួលយកច្បាប់រដ្ធធម្មនុញ្ញនេះជាហេតុនាំឲ្យមាននាមថា«រដ្ធធម្មនុញ្ញ១៩៤៧»។ ខ្ញុំយល់ថាកិត្តិយសទីមួយគួរថ្វាយទៅទ្រង់យុត្តិវង្ស ឯកិត្តិយសទីពីរក៏ល្មមជូនទៅលោកអៀវ កើសដែរ។ យ៉ាងណាក៏ដោយក៏មិនគួរភ្លេចវិរជនដទៃទៀតក្នុងគណបក្សប្រជាធិបតេយ្យជំនាន់នោះផងដែរ។ RENDRE A CESAR CE QUI APPARTIENT A CESAR.
HAK UM








phumarinkeo said...

ខ្ញុំសូមអង្វរអស់លោក លោកស្រី ដែលជាអ្នក ស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយយកមកសរសេរជាឯ កសារ សូមមេត្តាកុំធ្វើការបិទបាំង ឬក្រលៃខុស ពីសំដៅដើម។ឧទាហរណ៍ បើស្ដេចសម្លាប់រាស្ត្រឬ រាស្ត្រធ្វើគត់ស្ដេច ត្រូវតែសរសេរតាមសំដៅដើម។
ព្រោះអស់លោកនិងលោកស្រី ដែលមានអាយុប្រ ហាក់ប្រហែល ជំនាន់លោកអ៊ីវ កៀសនៅមានជី វីតរស់រានក៏មិនតិតដែរ។ហើយអ្នកដែលមានអាយុតិចជាងលោកអ៊ីវកៀស បន្តិចបន្តួចក៏បានដឹង
រឿងរ៉ាវមរណភាពរបស់លោកអ៊ីវ កៀស យ៉ាងច្បា
ស់លាស់៕ សូមអរគុណ!