August 4, 2014

ហ៊ុន សែន ប្រកាស​មិន​លើក​លែង «អ្នក​ញុះ​ញង់» និង​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា

[Ho Chi Sen] RFI/Siv Channa
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 04 សីហា 2014
ដោយ ប៉ែន បូណាrfi

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ញុះញង់​និង​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​មិន​ត្រូវ​បាន​លើក​លែង​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ​។ បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​សំដៅ​ចំពោះ​ករណី​ណា​មួយ​ក៏​ដោយ ក៏​ប៉ុន្តែ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក៏​បាន​បន្ត​នីតិវិធី​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទង​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ការ​ចរចា ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ចន្ទ​ទី​៤​សីហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អ្នក​ដែល​ញុះញង់​ឲ្យ​កើត​មាន​អំពើ​ហិង្សា និង​អ្នក​ប្រព្រឹត្ត​ហិង្សា មិន​ត្រូវ​បាន​លើក​លែង​ចំពោះ​មុខ​ច្បាប់​នោះ​ទេ​។ សេចក្តី​ថ្លែង​ការណ៍​បែប​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ទៀត កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​។

ចំណែក​ឯ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​នេះ​៧​នាក់ និង​សកម្មជន​ម្នាក់​ទៀត ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី ២២​កក្កដា​នោះ ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​ថ្មី​ទៀត​ដែរ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​សង្គម​ស៊ីវិល​ខ្លះ​ចាត់​ទុក​ថា ជា​សម្ពាធ​នយោបាយ​ថ្មី​ទៀត​ទៅ​លើ​គណបក្ស​ប្រឆាំង ខណៈ​ដែល​គណបក្ស​នេះ​នៅ​កិកកុក មិន​ព្រម​ចូល​សភា​តាម​ការ​សន្យា​នៅ​ឡើយ​។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា ចំណាត់​ការ​របស់​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ទេ​។ យ៉ាង​ណា​ក៏​ដោយ កម្តៅ​នយោបាយ​ហាក់​កំពុង​ឆាប​ឆេះ​ឡើង​វិញ​។ បញ្ហា​ខ្ទាស់​ចុង​ក្រោយ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​បញ្ចូល​ក្នុង​មាត្រា​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​អំពី​ស្វ័យភាព​របស់ គ.ជ.ប និង​ការ​ចែង​អំពី​ការ​ជំនួស​សមាជិក​ថ្មី ក្នុង​ករណី​ដែល​សមាជិក​ណា​ម្នាក់​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​។

ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ ក្រោម​ហេតុផល​ថា វាជា​ចំណុច​លម្អិត ដែល​មិន​គួរ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​។ នេះ​បើ​យោង​តាម​លិខិត​ឆ្លើយ​តប​របស់​លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​សីហា​។ ភ្លាម​ៗ​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ​។

យ៉ាង​ណា​ក៏​ដោយ គេ​រំពឹង​ថា ស្ថានការណ៍​អាច​វិល​ទៅ​រក​ភាព​ធូរ​ស្រាល​វិញ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​អំពី​រឿង​នយោបាយ ជា​ពិសេស​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ក្នុង​រដ្ឋ​សភា​៕


10 comments:

Anonymous said...

It's Hun Sen himself create the injustice and violence in Khmer society.

Anonymous said...

សុំប្រាប់ឱ្យហើយ ហ៊ុន សែន អញ់មិនដែលប្រើអំពើហឹង្សាទេវើយ បើបាញ់ចោលគឺបាញ់តែម្តង បើដាក់គុគគឺអញ់ដាក់ចង់ទាំងអស់គ្នា ហើយកុំភ្លឺឱ្យតែប្រឆាំងនឹងអញ់គឺវាអញ្ចឹង គឺគ្មានអំពើហឹង្សាដាច់ខាត មិនអាចរុំលងក្បាល ហ៊ុន សែនបានតែ ម្តេចមិនគ្រាន់ទៀតទៅ បើមិនចូលទ្រុងលមើល ច្បាស់ជាទឹកភ្នែកជោគជង្គង់ហើយ គ្មានទេអំពើហឹង្សា ប្រាប់ឱ្យហើយ ហា ហា ហា អញ់ចុះចេញហើយតើ ចង់ហក់អីអានាង បាតដៃទទេធ្វើឯងគ្រាន់ បែបអស់ផ្លូវដើរហើយ ម្តេចមិន ធ្វើ ង ទៀតទៅ តាក់ទីញ ចូលទ្រុង តាក់ទីង ចូលឫមិនចូល ទៅណាវា ឃើញទេ ចង់កាច់ ហ៊ុន សែន ម្តេចមិនកាច់ទៅ កុំភ្លើ កូនអញ់៣នាក់ចាំតែទទួល ទេតើ បើអញ្ចឹងអាណាគេថាអី ហា ហា្ល ល្អសើចម្លេះទេ។

Anonymous said...

Can anyone out there take Hun Sen to ICC?

Anonymous said...

Ah Roleuy Hun Sen,

Put your ass in jail first. You are the MER NHOUS NHOUNG.

Anonymous said...

Cambodian people inside MUST take HUN SEN out. Another word someone should kill HUN SEN now for the sake of Cambodia and Cambodian young generation future. CNRP if you're not strong enough to stand up for all Cambodian please let Khmer Youth face with HUN SEN.

Anonymous said...

Ah HUN SEN nis jet ngorp huey nov klang teat. Min you min chhap Hok Lundy mork york ah kbot cheat HUN SEN tov huey. Bong paoun khmer euy norm knea krork leung. Tov dot pteas HUN SEN bong paoun.

phumarinkeo said...

អញ់ក៏មិនចូលចិត្តញុះញង់មនុស្សដោយនៅក្រោយ
ដូចអាខ្វាក់បានធ្វើកន្លងមកទេ។គឺអាញ់ចូលចិត្ត
និយាត្រង់តែម្ដង។ដូចជាអាញ់ថាពូជពង្សវង្សត្រូលអាសត្វតិរិច្ឆាឯង ជាពូជក្បត់ជាតិ។ព្រោះម៉ែរឪជី
ដូនជីតាឯង បានប្រដែប្រដៅពួកក្បាល
អាអស់ឯង ឲ្យចេះតែសម្លាប់ជាតិខ្មែរមែនទេ?។
បានជាសព្វថ្ងែនេះសែរស្រឡាឯងគិតតែសប្លាប់ខ្មែរ មិនថាចាស់ឬក្មេង ម៉ិចពិនបានទេ? ចាំថ្ងៃក្រោយជួបអាខ្វាក់ឯងទៀត៕

Anonymous said...

IN CAMBODIA HUN SEN IS THE LAW THROUGH HIS PUBLIC ANNOUNCEMENT; THEY DO NOT HAVE TO BE WRITTEN.

Anonymous said...

what about those soldiers who shot and killed those peaceful protesters , has any of them been arrested yet Mr Hun Sen ? lok eng mean pneak 1 rovul tae merl dollar merl ey teat min kernh te rir ?

Anonymous said...

Hun Sen is very scared of his youn wife. She told Hun Sen she would kill him if he refuses to listen to her. People just get and kill them all. Men som on is a youn spy among many other Hun Sen's body guards. All of them are youn agents helping him to kill his own people and to rob from them all. Wake up everyone just go and kill them all. If not, we are finished.