March 11, 2014

កម្ពុជា​មិន​ចូល​រួម​ក្នុង​ការ​ជួយ​រក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​ទេ

នាវិក​​ពី​កង​ទ័ព​ជើង​ទឹក​កម្ពុជា​និង​វៀតណាម​ឈរ​​គោរព​ទង់ជាតិ​ក្នុង​ពេល​ភ្លេង​ជាតិ​ត្រូវ​គេ​ចាក់​បន្លឺ​លើ​នាវា​មួយ​ក្នុង​អំឡុង​ពិធី​ប្រគល់​នាវា​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​កម្ពុជា​នៅ​រាម​ខេត្ត​ព្រះសីហនុ ប្រមាណ​២១០​គ.ម.​ពី​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា​ឆ្នាំ​២០០៦។


គង់ សុឋានរិទ្ធ
10 មិនា 2014 - VOA

ភ្នំពេញ — ប្រទេស​កម្ពុជាបាន​សម្រេច​មិន​បញ្ជូន​ក្រុម​សង្គ្រោះ​ដើម្បី​ជួយ​ស្វែង​រកយន្តហោះនិង​អ្នក​ដំណើរបាត់​ខ្លួននៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Malaysia Airlines ​របស់​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ។

​យន្តហោះ​ប៉ូអ៊ីង ​៧៧៧ ​ជើង​ហោះហើរ​ MH370 របស់​ក្រុមហ៊ុន​ជាតិ​នេះ​បាន​បាត់​សញ្ញា​ពី​ប្រព័ន្ធ​រ៉ាដា​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ពេលដែលបាន​ដឹកអ្នក​ដំណើរចំនួន២៣៩​នាក់ដែល​ពីរ​ភាគ​បី​ក្នុង​ចំណោម​នោះ​គឺ​ជា​ជន​ជាតិ​ចិនចេញពី​ទី​ក្រុង​កូឡាឡាំពួរ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេសចិន​ហើយ​យន្តហោះ​បាន​បាត់​សញ្ញា​នៅ​លើ​ផ្ទៃ​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។​

យន្តហោះជាង៤០​គ្រឿងនិង​នាវា​សង្គ្រោះ​ចំនួន​៤០​គ្រឿងមក​ពី​ប្រទេស​ចំនួន​៨​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​រុក​រក​យន្តហោះ​និង​អ្នក​ដំណើរ​ដែលត្រូវ​បាត់​ខ្លួន។ ​ប្រទេស​ទាំង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក ​ប្រទេស​អូស្រ្តាលី ​ប្រទេស​ម៉ាឡេស៊ី ខ្លួន​ឯង ​ប្រទេស​សិង្ហបុរី ​ប្រទេស​វៀត​ណាម ​ចិន​និង​ហ្វ៊ីលីពីន។

លោក​ ផៃ ស៊ីផាន ​រដ្ឋលេខា​ធិការ​និង​ជា​អ្នកនាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បានសម្រេច​រៀប​ចំ​ក្រុម​សង្គ្រោះទៅ​កាន់​លំហ​សមុទ្រ​ដែល​សង្ស័យ​ថា​ជា​តំបន់​គ្រោះ​ថា្នក់​យ៉ាង​អាថ៌កំបាំង​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ម៉ាឡេស៊ី​នោះ​ទេ។

«ចំណុច​សង្ស័យ​គឺ​មិន​មែន​ជា​តំបន់​ជិត​ស្រុក​យើងគឺ​នៅ​ចន្លោះ​រវាង​វៀតណាម​ជាមួយ​នឹង​ហ្វ៊ីលីពីន វៀតណាម​ជាមួយ​សិង្ហបុរី​ឬ​ម៉ាឡេស៊ី​ដូច្នេះ​វា​ហាក់​ដូច​ជា​មិន​មែន​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូលរួម​សម្រាប់​យុទ្ធនាការ​រុក​រក​យន្តហោះ​ដែល​ធ្លាក់​នោះ»


មាន​ជនជាតិ​ចិន​១៥៣​នាក់ ​ជនជាតិ​ម៉ាឡេស៊ី​៣៨​នាក់ ​ជនជាតិ​ឥណ្ឌូនេស៊ី ​៧​នាក់ ​អូស្ត្រាលី ​៦​នាក់ ឥណ្ឌា​ ៤​នាក់ ​បារាំង​៤​នាក់ ​អាមេរិក​៣​នាក់ ​និង​ក្រៅ​ពី​នោះ​ជាជនជាតិ​ផ្សេងៗ​ទៀត។

គេ​អះអាង​ថា ​អ្នក​ដំណើរ​ចំនួន​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​សរុបបាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ដែល​បាន​លួច​ពី​ជន​ជាតិ​អ៊ីតាលី​និង​ជនជាតិ​អូទ្រីស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ប្រទេស​ថៃ។​ ការណ៍​នេះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ពី​ការ​ធ្វើ​ភេរវកម្ម​ណាមួយ​នៅ​លើ​យន្តហោះ។

​ក្រុម​អ្នក​ស្រាវជ្រាវ​តាម​យន្តហោះ​របស់​វៀតណាមបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ពួក​ខ្លួន​បាន​ប្រទះ​ឃើញ​បំណែក​កម្ចេច​ដែល​គេ​សង្ស័យ​ថា ​ជា​ទ្វារ​យន្តហោះ​ដែល​បាន​បាត់​នោះ​នៅ​ក្នុង​សមុទ្រ​វៀតណាម​ភាគខាងត្បូង​ក្បែ​រកោះ Tho Chu (អ្នក​ជាតិនិយមខ្មែរដែល​ទាមទារ​ហៅ​ថាកោះ​ក្រចក​សេះ)។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​បញ្ជាក់​ថា​មិន​មែន​វិញ។

ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមា​ជិក​ទាំង​ដប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​ថា​អាស៊ាន។​ ប្រទេស​ទាំង​ដប់បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ថា​នឹង​សហការ​អន្តរាគមន៍​ផ្នែក​សន្តិ​សុខ​ក្នុង​ផល​ប្រយោជន៍​រួម​ជា​ពិសេសសន្តិ​សុខ​ដែន​សមុទ្រ។

លោក​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក​ទៀ វិញ ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​និង​លោក​ទៀ សុខា ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ទៀ វិញ ​និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹកមិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​នេះ។

ដោយ​ឡែក​លោក​ម៉ៅ ហាវ៉ាណាល់ ​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិលបាន​បង្វែ​សំណួរ​ទៅ​កាន់​អគ្គនាយក​របស់​លោក​គឺ​លោក​កែវ ស៊ីវន។

ប៉ុន្តែ​លោកកែវ ស៊ីវន ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយសារ​លោកអះអាង​ថា​លោក​កំពុង​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា​មន្រ្តី​យោធា​ជាន់​ខ្ពស់​កម្ពុជា​មួយរូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​កម្ពុជា​មិន​មាន​សមត្ថភាព​បញ្ជូន​ក្រុម​អន្តរាគមន៍​សង្គ្រោះ​របស់​ខ្លួន​ក្នុង​ប្រតិបត្តិ​ការ​បែប​នេះ​ទេ​នៅ​ពេល​ដែល​កម្ពុជា​មិន​មាន​សម្ភារៈ​គ្រប់​គ្រាន់។

បច្ចុប្បន្ន​កម្ពុជា​ប្រើប្រាស់​នាវា​ចាស់ៗ​និង​នាវា​ល្បាត​នៅ​ដែន​សមុទ្រ​ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន។​ក្រៅ​ពីនោះ​មាន​ឧទ្ធម្ភាគ​ចក្រ​ជាង​ដប់​គ្រឿង​ដែល​អាច​ប្រើ​សម្រាប់​វិស័យ​យោធា​និង​កិច្ចការ​មនុស្សធម៌​គឺជា​ជំនួយ​មក​ពី​ប្រទេស​ចិន​ដែរ៕

4 comments:

Anonymous said...

Definitely not because all the job posts given to these individuals are bribed for the position without any former education or training expertee. No qualification or what so ever!

Anonymous said...


«ចំណុច​សង្ស័យ​គឺ​មិន​មែន​ជា​តំបន់​ជិត​ស្រុក​យើងគឺ​នៅ​ចន្លោះ​រវាង​វៀតណាម​ជាមួយ​នឹង​ហ្វ៊ីលីពីន វៀតណាម​ជាមួយ​សិង្ហបុរី​ឬ​ម៉ាឡេស៊ី​ដូច្នេះ​វា​ហាក់​ដូច​ជា​មិន​មែន​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូលរួម​សម្រាប់​យុទ្ធនាការ​រុក​រក​យន្តហោះ​ដែល​ធ្លាក់​នោះ»។

ចុះប្រទេសថៃយ៉ាងម៉េចដែរ ឣាឡប់ ផៃ ស៊ីផោម?

Anonymous said...

Dumb and stupid Pro-Yuon CPP commanders with low skills. This is a Yuon (Viet) influence.

Anonymous said...

The CPP are coward no money no work bunch loser.